Koh Santipheap Daily

Koh Santipheap Daily


សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​​អគារ​​សាលា​រៀន​សុវណ្ណភូមិទីតាំង​ទី​14​ជម្ពូវ័ន

Posted: 01 Jan 2013 11:43 PM PST

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​​អគារ​​សាលា​រៀន​សុវណ្ណភូមិទីតាំង​ទី​14​ជម្ពូវ័ន
​​រាជធានី​ភ្នំពេញ​ ៖ កាល​ពីព្រឹក​​ថ្ងៃទី​២៧ ខែ​​ធ្នូ​ ឆ្នាំ២០​១២​​ សាលា​​រៀន​​សុវណ្ណ​ភូមិ​​​ទីតាំង​ទី១៤​(ជម្ពូវ័ន)​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​​ជា​​ផ្លូ​វ​​ការ​​នូវ​អគារ​សិក្សា​ថ្មី​របស់​ខ្លួន​ដែល​មាន​ទី​តាំង​​ផ្ទះ​លេខ​៥៣​ ផ្លូវ​ថ្នល់​បំបែក​​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ​័យ​ រាជធានីភ្នំពេញ ក្រោម​កា​រ​អញ្ជើញ​ចូលរួម​ពី​​​​លោក​ជា​​ ធី​ឡាយ​ អគ្គ​នា​យក​​អិុន​ ធី ​ស៊ីគ្រុប​​ លោក​ឃឹម​​ ផុន​​ នា​យ​ក​​​ប្រតិ​​បត្តិ​នៃ​អិុ​ន

ប្រើ​កូន​កាំបិត​​ភ្ជង់​ស្ត្រី​ម្នាក់​ប្លន់​បាន​លុយ​៤០​ម៉ឺន​រៀល​​ចូល​ច្រៀង​ខារ៉ាអូខេ​

Posted: 01 Jan 2013 11:42 PM PST

ជនសង្ស័យ
ខេត្ត​បាត់​ដំបង​ ៖ ​បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​បញ្ជូនទៅ​​តុលា​ការ​​កាល​ពី​ព្រឹក​ថ្ងៃទី​​២ មករា ក្រោយ​ពី​បាន​ឃាត់​ខ្លួន ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​​ប្រើ​កូន​កាំបិត​ភ្ជង់​ស្ត្រី​ម្នាក់​ប្លន់​យក​​លុយ​​ទៅ​ច្រៀង​ខារ៉ាអូខេ​ កាល​ពី​យប់​ថ្ងៃ​ទី​៣០ ​ធ្នូ ២០១២ ​កន្លង​ទៅ​មុន​​នេះ ​នៅភូមិ​វាល​វង់ ឃុំ​តា​ស្តា ​ស្រុក​សំពៅ​លូន ។

ការប្រកួត​កីឡា​កង់​អប​អរ​ទិវា​៧​មករា ពាន​រង្វាន់​សម្តេច​តេជោ​

Posted: 01 Jan 2013 11:28 PM PST

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​​ទោ​ចក្រ​យាន​​អប​អរ​ទិវា​៧​មករា ពាន​រង្វាន់​សម្តេច​​អគ្គ​មហាសេនាបតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា ​នឹងប្រព្រឹត្ត​ឡើងនៅ​ថ្ងៃទី​៧ មករា នៅ​រាជធានីភ្នំពេញ ដោយ​មាន​ការ​ចូលរួម​​ប្រកួត​​ជាង​២០​ក្លិប ​ក្នុង​នោះ​​មាន​​ខេត្ត​ព្រះសីហនុ ខេត្ត​បាត់​ដំបង ​ខេត្ត​កណ្តាល ខេត្ត​សៀមរាប នេះជា​ការ​អះអាង​របស់​លោក​វ៉ាន់ ថន អគ្គលេខា​ធិការ​សហ​ព័ន្ធ​​​

ក្លិប Tottenham លក់​កីឡាករ​​ចាំ​ទី Carlo Cudicini ឱ្យ​​ក្លិប LAG

Posted: 01 Jan 2013 11:20 PM PST

តាម​​ប្រភព​ព័ត៌​មាន​​​ The Guardian ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ពុធ​​ទី​២ ​​មករា ឆ្នាំ​២០១៣ បាន​​ឱ្យ​ដឹង​ថា ក្លិប Tottenham បាន​​សម្រេច​ចិត្ត​​​លក់​កីឡា​ករ​​ចាំ​ទី​ Carlo Cudicini ឱ្យ​ក្លិប​​បាល់​ទាត់​​អាមេរិក Los Angeles Galaxy ។ កីឡា​ករ​វ័យ​​៣៩​ឆ្នាំ​រូប​​នេះ បាន​​ចូល​មក​លេង​​ឱ្យ​ក្លិប Tottenham កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​​ពី​ផ្លាស់​​​មក​ពី​ក្លិប Chelsea ក៏ប៉ុន្តែ​​​​រាសី​របស់​លោក​​​ហាក់​​ដូច​ជា​​

ពល​រដ្ឋ​​ត​វ៉ា​​កុំ​ឱ្យ​ផ្តាច់​​ភ្លើង​​ និង​សំណូម​ពរ​​ឱ្យ​​ត​ភ្លើង​​ថ្មី​ចូល​​បុរី​​​​​ស្វាយ​រលំ​​

Posted: 01 Jan 2013 11:00 PM PST

ពល​រដ្ឋ​​ត​វ៉ា​​កុំ​ឱ្យ​ផ្តាច់​​ភ្លើង​​ និង​សំណូម​ពរ​​ឱ្យ​​ត​ភ្លើង​​ថ្មី​ចូល​​បុរី​​​​​ស្វាយ​រលំ​​
ខេត្ត​កណ្តាល​​​​​​​ ៖ ​​ប្រជា​ពល​រដ្ឋ​​ប្រមាណ​​​៣០០​នាក់​​​តំណាង​​ឱ្យ​​​៣០០​គ្រួសារ​​ រស់​​នៅ​​ក្នុង​បុរី​​ស្វាយរ​លំ ​ស្ថិត​​ក្នុង​ភូមិ​លេខ​​១ ​​ឃុំ​ស្វាយរ​លំ ​ស្រុក​ស្អាង ​​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១ ​មករា ឆ្នាំ​​​២០១៣ ​បាន​នាំ​គ្នា​​ផ្តិត​មេ​ដៃ​ និង​ធ្វើ​ការ​​ស្នើ​សុំ​​ដល់​អា​ជ្ញា​ធរ​​អគ្គិសនី​​កុំ​​ឱ្យ​ផ្តាច់​​​ចរន្ត​អគ្គិសនី​​​ដែល​ពួក​គាត​់​កំពុង​​ប្រើ​​ប្រាស់​​សព្វ​ថ្ងៃ​ ដែល​ចេញ​​ពី​រោង​ចក្រ​​កាត់​ដេរ ​និង​សំណូម​ពរ​​ឱ្យ​​ក្រុម​អគ្គ​ិសនី​​​ត​បណ្តាញ​​ភ្លើង​ចូល​​

ស្ពាន​ឈើ​តូចៗ​តភ្ជាប់​​ពីភូមិ​មួយ​ទៅភូមិ​មួយ​​ត្រូវបាន​​​​​ជួស​ជុល​

Posted: 01 Jan 2013 10:51 PM PST

ស្ពាន​ឈើ​តូចៗ​តភ្ជាប់​​ពីភូមិ​មួយ​ទៅភូមិ​មួយ
ខេត្តតាកែវ ៖ នៅពេល​​ដែល​មាន​ទឹក​​ឡើង​ធំ​​លិច​​លង់​តាម​បណ្តា​​ភូមិ​នានា​​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​រដូវ​វស្សា​​ គឺ​បណ្តាល​​ឱ្យ​ស្ពាន​ឈើ​តូចៗ​​មួយ​ចំនួន​​​​ត្រូវ​បានបំផ្លិច​បំផ្លាញ​​ស្ទើរ​ទាំង​ស្រុង​​អស់​ទៅហើយ ។ បុរស​ខៀវ ថេត ក្នុង​វ័យ​២៨​ឆ្នាំ និង​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ព្រែក​ដា ឃុំ​គោក​ធ្លក ​ស្រុក​អង្គរ​បុរី បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ក្នុង​ភូមិ​របស់​គាត់​​ជា​ភូមិ​​មួយ​ដែល​ស្ថិត​នៅតាម​​ទំនាប​បឹង​ហេតុ​ដូច​​នេះ​​ទើប​​មាន​ទឹក​

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ហ្គា​មិន​​កម្ពុជា​-ស្វាយរៀង ធ្វើ​កូដ​កម្ម​​ទាមទារ​លក្ខ​ខណ្ឌ​​ពីថៅ​​កែ​ក្រុម​ហ៊ុន​ដល់​​កិច្ច​ព្រម​ព្រៀង​ហើយ​

Posted: 01 Jan 2013 10:49 PM PST

ខេត្ត​ស្វាយរៀង​ ៖ ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ហ្គា​មិន​កម្ពុជា-ស្វាយរៀង ​ដែល​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​ទាមទារ​​លក្ខខណ្ឌ​​ការងារ​ពី​ថៅកែ​ក្រុម​ហ៊ុន​​ជា​ច្រើន​​ថ្ងៃ​មក​ហើយ​មិន​ព្រម​ចូល​ធ្វើការនោះ ​នៅវេលា​​​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី ២ មករា ២០១៣ នេះ ត្រូវ​បាន​បញ្ចប់​ហើយ​ ខណៈ​​ថៅកែ​​ក្រុម​ហ៊ុន​យល់​ព្រម​ផ្តល់​ប្រាក់​អតីត​​ភាព​ដល់​កម្ម​​ករ​៥០​ដុល្លារ​ក្នុង​១​ឆ្នាំ ។

ម៉ូតូ​​លក់​​នំប៉ាវ​​ជិះ​ប​ុក​ម៉ូតូ​គុប​ជ្រុង​ចំ​ពាក់​កណ្តាល​

Posted: 01 Jan 2013 10:47 PM PST

មនុស្សជាច្រើន​ចោមរោម​មើល​នៅកន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ដឹក​នំ​ប៉ាវ​លក់​ជិះ​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​​៥០ ពណ៌ស្លែ ​ជិះគ្នា​​២​នាក់​ជា​ស្ត្រី បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​​២​នាក់ និងស្រាល​ម្នាក់ ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅចំណុច​ខាង​​ត្បូង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​តាម​ផ្លូវ​លេខ​២៧១ មុខ​ផ្ទះ​លេខ​៤០២ ​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការ​មន ​កាលពីវេលា​ម៉ោង​១​និង​១០​នាទីរំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២ មករា ២០១៣។

ជន​ដៃដល់3​នាក់​ដែលជះ​ទឹក​អាស៊ីដ​​លើ​ស្ត្រី​​ម្នាក់​​និង​កូន​ត្រូវ​​បាន​ចាប់​ខ្លួន​

Posted: 01 Jan 2013 10:45 PM PST

ជន​ដៃដល់3​នាក់​ដែលជះ​ទឹក​អាស៊ីដ​​លើ​ស្ត្រី​​ម្នាក់​​និង​កូន​ត្រូវ​​បាន​ចាប់​ខ្លួន​
ខេត្ត​សៀម​រាប ៖ ​​​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​​បាន​បិទ​សំណុំ​រឿង​វាយ​ប្រហារ​ដោយ​ទឹក​​អាស៊ីដ​​ បន្ទាប់​ពី​​​សហការ​ជាមួយ​​​​​នគរបាល​​ស្រុក​ប្រាសាទ​បាគង​​​ឃាត់​ខ្លួន​ជន​ដៃដល់​​ដែល​ជា​បក្ស​ពួក​កូន​ប្រពន្ធ​ដើម​បាន​​ចំនួន​៣​នាក់​ ។ ក្រុម​ជន​ដៃ​ដល់​​ជិះ​ម៉ូតូសេ​១២៥​មួយ​គ្រឿង​ពណ៌​ខ្មៅ​ ស៊េរី​​២០១២ បា​ន​​ធ្វើ​សកម្ម​ភាព​​​ជះ​ទឹក​អាស៊ីដ​​​លើ​ស្ត្រី​​ម្នាក់​​និងកូន​ដល់​ក្នុង​ផ្ទះ​​បណ្តាល​​ឱ្យ​រង​របួស​ជា​ទម្ងន់​​

គ្រូ​បង្វឹក​ក្លិប​ Man Utd មាន​ភាព​ត្រេក​អរ​លើ​រថយន្ត​ប្រើ​ចរន្ត​អគ្គិសនី

Posted: 01 Jan 2013 10:36 PM PST

គ្រូ​បង្វឹក​ក្លិប​ Man Utd
លោក​ អាឡិច​ ហ្វើ​គូសុន គ្រូបង្វឹក​ជន​ជាតិ​ស្កុត​លែន របស់​ក្លិប​ Man Utd បាន​សម្តែង​ការ​ពេញ​ចិត្ត​លើ​រថយន្ត​សេវ​រ៉ូឡេត​ វ៉ុល (Chevrolet Volt ) ដែល​បំលាស់​​ទី​ដោយ​ចរន្ត​អគ្គិសនី និង​ជា​រង្វាន់​ពី​ក្រុម​ហ៊ុន​សេវរ៉ូឡេត ដែល​អនាគត​ជា​ក្រុម​ហ៊ុន​ឧប​ត្ថ​ម្ភ​ថ្មី​របស់​ក្លិប​ក្នុង​រដូវ​កាល​២០១៤​-២០១៥ ខណៈ​ពេល​គ្រូបង្វឹក​រូប​នេះ​បាន​សាក​ល្បង​បើក​បរ​ឆ្ពោះ​ទៅ​ទីលាន​ហាត់​សម​ដ៏​ជោគ​ជ័យ ។

ប៉ូលិស​ខណ្ឌ​សែនសុខ ចុះបង្ក្រាប​​សំបុក​ចែកចាយ​ថ្នាំញៀន​​នា​វេលា​ទៀបភ្លឺ​នៅភូមិ​ត្រពាំង​ឈូក​

Posted: 01 Jan 2013 10:35 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែនសុខ​​ប្រមាណ​​១៥​នាក់​ដឹក​នាំ​ដោយ​លោក​ម៉ក់ ហុង អធិការ​ខណ្ឌ​សែនសុខ ​បាន​ចុះ​បង្ក្រាប​សំបុក​ចែកចាយ​ថ្នាំ​ញៀន​មួយ​កន្លែង​ទាំង​យប់​​រំលង​អធ្រាត្រ​​ក្នុង​ភូមិ​​ត្រពាំង​ឈូក សង្កាត់​ទឹក​​ថ្លា ​ដោយ​ធ្វើ​ការ​ឃាត់​ខ្លួនបាន​មនុស្ស​​ស្រី​៣​នាក់ ​ប្រុស​ម្នាក់​ និង​ឆែកឆេរ​​ឃើញ​មាន​ថ្នាំ​ញៀន​និង​ឧបករណ៍​​ប្រើ​ប្រាស់​មួយ​ចំនួន​កាល​ពីវេលា​ម៉ោង​៣​​និង​៥​នាទី​​រំលងអធ្រាត្រឈានចូល​​

កីឡាករ​​​ Sergio Aguero នឹង​អវត្ត​​មាន​​​ពី​ក្លិប​​Man City រយៈ​ពេល2​សប្តាហ៍

Posted: 01 Jan 2013 10:30 PM PST

​
យោង​តាម​​​​ប្រភព​ព័ត៌​​មាន​​អា អែហ្វ ប៉េ ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ​ទី​២ មករា ឆ្នាំ​២០១៣ បាន​ឱ្យ​ដឹង​ថា កីឡាករ​ខ្សែ​​ប្រយុទ្ធ​ Sergio Aguero ទំនង​ជា​​​ត្រូវ​អវត្ត​មាន​​​ពី​ក្លិប Man City រយៈ​ពេល​​២សប្តាហ៍​​ ដោយ​សារ​​​តែ​បញ្ហា​របួស​​​សរសៃ​ពួរ​​ក្នុងអំឡុង​​ពេល​ប្រកួត​ឈ្នះ​​ក្រុម Stoke ដោយ​​លទ្ធ​ផល 3-0 កាល​ពី​​​រាត្រី​ថ្ងៃ​អង្គារ​​​កន្លង​ទៅ​​នេះ ។

បើក​ម៉ូតូ​លឿន​បុក​​ជាមួយ​​រថយន្ត​កូរ៉ូឡា​​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​​ពេទ្យ​វៀតណាម​

Posted: 01 Jan 2013 10:30 PM PST

បើក​ម៉ូតូ​លឿន​បុក​​ជាមួយ​​រថយន្ត​កូរ៉ូឡា​​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​​ពេទ្យ​វៀតណាម​
ខេត្ត​ពោធិ៍​សាត់​ ៖ យុវ​ជន​ម្នាក់​​បាន​រង​របួស​យ៉ាង​​ធ្ងន់​ធ្ងរ​​ត្រូវ​បាន​​ក្រុម​គ្រួសារ​​​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​ប្រទេស​វៀត​ណាម​​ បន្ទាប់​ពី​​បើក​ម៉ូតូ​​លឿន​ទៅ​បុកជាមួយ​​​រថយន្ត​មួយ​គ្រឿង​​បត់​ចេញ​ពី​ហាង​​​​លក់​ស៊ុប កាល​ពី​​វេលាម៉ោង​​៧​យប់​​ថ្ងៃ​ទី​​៣១ ធ្នូ លើកំណាត់​ផ្លូវ​​​ជាតិ​លេខ​៥ ត្រង់​ចំណុច​​​​ខាង​មុខ​​ហាង​លក់​ស៊ុប​​យិន​ស៊ិន​​ថ្មី​ ស្ថិត​​ក្នុង​​ភូមិ​​​​ថ្នល់​បំបែក​​​លាច​ សង្កាត់​រលាប​​ ​ក្រុង​ពោធិ៍​សាត់​ ។

កីឡាករ​​​ Sergio Aguero នឹង​អវត្ត​​មាន​​​ពី​ក្លិប​​Man City រយៈ​ពេល2​សប្តាហ៍

Posted: 01 Jan 2013 10:26 PM PST

យោង​តាម​​​​ប្រភព​ព័ត៌​​មាន​​អា អែហ្វ ប៉េ ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ​ទី​២ មករា ឆ្នាំ​២០១៣ បាន​ឱ្យ​ដឹង​ថា កីឡាករ​ខ្សែ​​ប្រយុទ្ធ​ Sergio Aguero ទំនង​ជា​​​ត្រូវ​អវត្ត​មាន​​​ពី​ក្លិប Man City រយៈ​ពេល​​២សប្តាហ៍​​ ដោយ​សារ​​​តែ​បញ្ហា​របួស​​​សរសៃ​ពួរ​​ក្នុងអំឡុង​​ពេល​ប្រកួត​ឈ្នះ​​ក្រុម Stoke ដោយ​​លទ្ធ​ផល 3-0 កាល​ពី​​​រាត្រី​ថ្ងៃ​អង្គារ​​​កន្លង​ទៅ​​នេះ ។កីឡាករ Sergio Aguero ត្រូវ​បានបង្ខំ​​ឱ្យ​ចេញ​ពី​

ក្រុង​សេអ៊ូល​នឹង​ទិញ​ឧទ្ធម្ភាគ​ចក្រ​អាមេ​រិក​ធុន SEAHAWK

Posted: 01 Jan 2013 10:26 PM PST

ឧទ្ធម្ភាគ​ចក្រ​អាមេរិក​ធុន​ SEAHAWK
ប្រភព​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​១ មករាថា ខ្លួន​បាន​សម្រេច​ទិញ​ឧទ្ធម្ភាគ​ចក្រ​ប្រើ​បាន​ច្រើន​បែប​ទំនើប​បំផុត​ចំនួន​៨​គ្រឿង​ពី​សហរដ្ឋ​អាមេរ​ិក​សម្រាប់​កង​ម៉ា​រីន ។ប្រ​ភព​នោះ​បញ្ជាក់​ថា ឧទ្ធម្ភាគ​ចក្រ​ធុន MH-60R SEAHAWK ត្រូវ​បាន​​ជ្រើស​រើស​ទិញ​ដោយ​មិន​ទិញ​ឧទ្ធម្ភាគ​ចក្រ​ធុន​ aw-195 WIDCAT ផលិត​​ដោយ​សហគ្រាស​អង់​គ្លេស​-អីុតា​លី AGUSTAWESTLAND ។

អាឡិច​​ហ្វើ​គូ​ស៊ុន ៖ ខ្ញុំ​​នឹង​​ស្នាក់​នៅ​ជា​មួយ​ក្លិប​​បិសាច​​ក្រហម ​Man Utd 2ឆ្នាំ​បន្ត​ទៀត​

Posted: 01 Jan 2013 10:26 PM PST

​អាឡិច​​ហ្វើ​គូ​ស៊ុន
តាម​ប្រភព​ព័ត៌​​មាន The sun ចេញ​ផ្សាយ​កាល​ពី​​​ថ្ងៃ​ពុធ​ទី​​២ មករា ឆ្នាំ​២០១៣ បាន​​ឱ្យ​ដឹង​​ថា​លោក​អាឡិច​ ហ្វើគូស៊ុន គ្រោង​នឹង​​បន្ត​ស្នាក់​​​នៅ​​ជា​មួយ​ក្លិប​​បិសាច​ក្រហម​​ Man Utd រយៈ​​ពេល​​២​ឆ្នាំ​បន្ថែម​ទៀត ។ការ​ចេញ​មុខ​​អះអាង​​របស់​លោក​​ហ្វើ​គូស៊ុន ពេល​នេះ​​គឺ​ដើម្បី​​​បញ្ចប់​​ពាក្យ​​ចរ​ចាម​​អារ៉ាម​​​ដែល​​ថា លោក​នឹង​​ប្រគល់​​កៅ​អី​គ្រូ​បង្វឹក​​​ក្លិប​ជើង​​ខ្លាំង​​ប្រឺមីញេលីក​​មួយ​នេះ​​ឱ្យ​ទៅ​លោក​​ចូសេ

កង​​​យន្ត​​ហោះ​តួ​​ក​គី​​វាយ​​ប្រហារ​​ពួក​ PKK ​ភាគ​​​​ខាង​ជើង​​​អីុ​រ៉ាក់​​

Posted: 01 Jan 2013 10:24 PM PST

យន្ត​ហោះ​​ធុន​ F-16 របស់​​កង​​ទ័ព​​តួ​ក​គី​​
ទី​ភ្នាក់​ងារ​​​​ព័ត៌​មាន​ឯក​ជន​តួ​ក​គី​ DOGAN ​រាយ​ការណ៍​​កាល​ពី​​​ថ្ងៃ​ទី​​១ ​មករា ​ថា ​កង​យន្ត​​ហោះ​​​ប្រយុទ្ធ​​តួក​គី​បាន​ធ្វើ​ការ​វាយ​ប្រហារ​​​​​​លើ​គោល​ដៅ​​ជាង​​២០​​កន្លែង​​របស់​​​​គណ​បក្ស​​ពល​ករ​​ឃើត​​​​​ឌី​ស្ថាន​ PKK នៅ​ភាគ​​​ខាង​ជើង​​អីុ​រ៉ាក់​ កាល​ពី​​យប់​ថ្ងៃ​​ទី​​៣១ ​ធ្នូ ។ ​​យោង​តាម​​ម៉ា​ស៊ីន​​ឃោស​នា​​នោះ​​ថា ​​​យន្ត​​ហោះ​ប្រយុទ្ធ​​តួ​ក​គី​​ធុន F-16 ចំនួន​​៨​គ្រឿង​​បាន​វាយ​ប្រហារ​​​លើ​គោល​ដៅ​​ទាំង​នោះ​​​បន្ទាប់​​ពី​​​បណ្តា​យន្ត​

តុលាការ​​ដោះ​លែង​​ស្ត្រី​​ចាក់​សាំ​ង​ដុត​ប្តី​​​ឱ្យ​មាន​សេរី​ភាព​​វិញ

Posted: 01 Jan 2013 10:15 PM PST

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ដែល​​​ជាប់​ចោទ​​​​​​ចាក់​សាំង​ដុត​ប្តី​​​​​​​បណ្តាល​ឱ្យ​​​រង​របួស​​ក្រោយ​ពី​ប្តី​​​​ប្រើ​អំ​ពើ​​ហិង្សា​​មក​លើ​ខ្លួន​​​ដោយ​សា​រ​តែ​​​រឿង​បបួល​ទៅ​ធ្វើ​​ស្រែ​ប្រាំង​​​មិន​​ទៅ​​​​ ហើយ​​ត្រូវ​​ប៉ូលិស​​​​តាម​ប្រមាញ់​​ចាប់​បាន​ក្រោយ​ពី​ស្ត្រី​​​រូប​នេះ​​​​រត់​ទៅ​​ដេក​​ក្នុង​ព្រៃ​​​អស់​រយ​ៈ​ពេល​​​មួយយប់​​នោះ​​ក្រោយមក​ប៉ូលិស​​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​​​​ទៅ​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ។​ ទោះ​បី​​​ជា​​បែប​ណា​​ ស្ត្រី​​ជាប់​ចោទ

ប៉ូលិស​​អន្តោ​ប្រវេសន៍​ចាប់​​ឃាត់​រថយន្ត​​កាមរី​​ដឹក​ជន​ជាតិ​ថៃ​ឆ្លង​ដែន​ខុស​ច្បាប់

Posted: 01 Jan 2013 10:00 PM PST

ប៉ូលិស​​អន្តោ​ប្រវេសន៍​ចាប់​​ឃាត់​រថយន្ត​​កាមរី​​ដឹក​ជន​ជាតិ​ថៃ​ឆ្លង​ដែន​ខុស​ច្បាប់
ក្រុង​​ប៉ោយ​ប៉ែត ៖ បុរសជន​ជាតិ​ថៃ​៤នាក់​​​ដែល​​បម្រើ​​ការ​ងារ​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​បែ៉ត ​បានត្រូវ​​​ប៉ូលិស​អន្តោប្រវេសន៍​​ប្រចាំ​​​​ប៉ុស្តិ៍​ច្រក​​របៀង​​​ដើម​ពុទ្រាចាប់​បញ្ជូន​​ចូល​ប៉ុស្តិ៍​ប៉ូលិស​​​ច្រកទ្វារ​​​ព្រំ​ដែន​​អន្ត​រជាតិ​​​​​ប៉ោយ​បែ៉ត​ កាលពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​​៣១ ធ្នូ ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​​ ខណៈ​​ពួក​គេ​ជិះ​​រថយន្ត​​កាមរី​​មួយ​គ្រឿង​​ចេញពី​​​កាស៊ីណូ​ប្រុង​​ទៅច្រៀង​​​​​​លេង​ក្នុង​ខារា៉អូខេ​​មួយ​កន្លែង​​ក្នុង​​​ក្រុង​​ប៉ោយ​បែ៉ត ។

អស់​ភ្លើង​អាគុយ​អុជ​ភ្លើង​ចង្កៀង​ចាក់​សាំង​ចូល​ដប​ឆាប​ឆេះ​អស់​ផ្ទះ​កន្តាំង​3ខ្នង​ទាំង​ព្រឹក​ព្រលឹម

Posted: 01 Jan 2013 09:55 PM PST

ផ្ទះកន្តាំង៣ខ្នងក្លាយជាចំណីភ្លើងសល់តែផេះ 
ខេត្ត​ក្រចេះ ៖ ផ្ទះកន្តាំង៣​ខ្នង​ធ្វើ​ពី​ឈើ​​​ប្រក់​ក្បឿង​​​​ និង​សម្ភារ​ប្រើប្រាស់​​មួយ​ចំនួន​ធំ ​បាន​​ត្រូវ​​បំផ្លាញ​ទាំង​ស្រុង​តែ​មួយ​ប៉ប្រិច​ភ្នែក ដោយ​សារ​អំណាច​ព្រះ​អគ្គី​ឆាប​ឆេះ​ទាំង​ព្រឹក​ព្រលឹម​ បណ្តាល​មក​ពី​ភ្លើង​ចង្កៀង​ និង​ដប​សាំង​ ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​មួយ​ចំនួន​នៅ​​ក្បែរ​នោះ​ភ័យ​ព្រលឹង​ចុង​សក់​ ​​និង​បាន​ប្រើ​​ប្រាស់​រថ​យន្ត​​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​អស់​ចំនួន​១០​គ្រឿង ទើប​គ្រប់​គ្រង​សភាព​ការណ៍​បាន​ប្រក្រតី​

ប្រជា​ពល​រដ្ឋនាំគ្នា​សំណូមពរ​សុំឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​តចរន្ត​ភ្លើង​ចូល​បុរី​ស្វាយ​រលំ

Posted: 01 Jan 2013 09:50 PM PST

ប្រជាពលរដ្ឋនាំគ្នាតវ៉ារឿងផ្តាច់ចរន្តអគ្គិសនី 
ខេត្ត​កណ្តាល​​​​​​​ ៖ ​​ប្រជា​ពល​រដ្ឋ​​ប្រមាណ​​​៣០០​នាក់​​​តំណាង​​ឱ្យ​​​៣០០​គ្រួសារ​​ រស់​​នៅ​​ក្នុង​បុរី​​ស្វាយរ​លំ ​ស្ថិត​​ក្នុង​ភូមិ​លេខ​​១ ​​ឃុំ​ស្វាយរ​លំ ​ស្រុក​ស្អាង ​​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១ ​មករា ឆ្នាំ​​​២០១៣ ​បាន​នាំ​គ្នា​​ផ្តិត​មេ​ដៃ​ និង​ធ្វើ​ការ​​ស្នើ​សុំ​​ដល់​អា​ជ្ញា​ធរ​​អគ្គិសនី​​កុំ​​ឱ្យ​ផ្តាច់​​​ចរន្ត​អគ្គិសនី​​​ដែល​ពួក​គាត់​កំពុង​​ប្រើ​​ប្រាស់​​សព្វ​ថ្ងៃ​ ដែល​ចេញ​​ពី​រោង​ចក្រ​​កាត់​ដេរ ​និង​សំណូម​ពរ​​ឱ្យ​​ក្រុម​អគ្គិសនី​​​ត​បណ្តាញ​​ភ្លើង​ចូល​​ក្នុង​ភូមិ​​​​របស់​គាត់​​​ឱ្យ​

បទ​ល្មើស​​នៅ​​រាជ​ធានី​​ឆ្នាំ​​២០១២ ស្លាប់​មនុ​ស្ស​៧១​​នាក់ របួស​​ធ្ង​ន់-ស្រាល​​២៦២​​នាក់ ចាប់​ជន​ស​​ង្ស័​យ​​៣៨៤​​នាក់

Posted: 01 Jan 2013 09:45 PM PST

លោក​អភិបាល​រាជធានី​ប្រគល់​ថវិកា​ដល់​លោក​ឧត្ដមសេនីយ៍ទោ យ៉ា គឹ​ម​អ៊ី
​​រាជធានីភ្នំពេញ ៖ លោក​ឧត្តម​សេនីយ៍​ទោ​យ៉ា គឹមអីុ មេបញ្ជាការ​រងកង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ និង​ជាមេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បានលើកឡើងថា នៅ​រាជ​ធានី​ភ្នំ​ពេញ​ ឆ្នាំ២០១២ មានបទល្មើសកើតឡើង​ចំនួន​៥៣៣​លើក ក្នុង​នោះ​បទ​ឧក្រិដ្ឋ​កើត​មាន​១៨៥​លើក បទល្មើស​មជ្ឈិម​កើត​ឡើង​៣៤៨​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៧១​នាក់ របួស​២៦២​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​

តុលា​ការ​ក៏​មាន​បេះដូ​ងដែរ​ដោះ​លែង​ស្ត្រីដុត​ប្តីឱ្យ​របួស​អាល័យ​កូន​រស់តែ​ល​តោល

Posted: 01 Jan 2013 09:40 PM PST

ស្ត្រី​ដែល​ចាប់​ខ្លួន​មុន​នេះ
រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ដែល​​​ជាប់​ចោទ​​​​​​ចាក់​សាំង​ដុត​ប្តី​​​​​​​បណ្តាល​ឱ្យ​​​រង​របួស​​ក្រោយ​ពី​ប្តី​​​​ប្រើ​អំ​ពើ​​ហិង្សា​​មក​លើ​ខ្លួន​​​ដោយ​សា​រ​តែ​​​រឿង​បបួល​ទៅ​ធ្វើ​​ស្រែ​ប្រាំង​​​មិន​​ទៅ​​​​ ហើយ​​ត្រូវ​​ប៉ូលិស​​​​តាម​ប្រមាញ់​​ចាប់​បាន​ក្រោយ​ពី​ស្ត្រី​​​រូប​នេះ​​​​រត់​ទៅ​​ដេក​​ក្នុង​ព្រៃ​​​អស់​រយៈ​ពេល​​​មួយយប់​​នោះ​​ក្រោយមក​ប៉ូលិស​​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​​​​ទៅ​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ។​ ទោះ​បី​​​ជា​​បែប​ណា​​ ស្ត្រី​​ជាប់​ចោទ​​​ត្រូវ​​បាន​តុលាការ​​​​​​​

តាម​ប្រមាញ់​ចោរ​ប្លន់​ម៉ូតូ​បុគ្គ​លិក​ពេទ្យ​ព្រះ​កេតុមាលា​ចាប់​ជន​សង្ស័យ​2នាក់​ពេល​រ​ត់គេច​ជួប​គ្រោះថ្នាក់​ចរាចរណ៍

Posted: 01 Jan 2013 09:30 PM PST

ជន​សង្ស័យ​២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ 
រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​​២នាក់ ត្រូវ​ប៉ូលិស​ខណ្ឌឫស្សីកែវ​សហការជា​មួយ​ប៉ូលិស​ប៉ុស្តិ៍ និងប្រជាការពារ​ដេញ​ចាប់​បាន ​កាលពី​វេលា​ម៉ោង១រសៀលថ្ងៃទី១​ មករា​ ​ឆ្នាំ២០១៣ ដោយជាប់​សង្ស័យក្នុង​អំពើ​​​ភ្ជង់ប្លន់​យក​ម៉ូតូ​ពី​ស្រ្តី​ជា​បុគ្គលិក​​ពេទ្យម្នាក់នៅ​តាម​ផ្លូវ​ជាតិ​លេខ៦​ ត្រង់​​ចំណុច ចន្លោះ​​​ស្ពានទី៩​ និង​​​ស្ពានទី១០ ​ក្នុង​ភូមិ​ក្តីចាស់ ​សង្កាត់​បាក់ខែង ខណ្ឌឫស្សីកែវ ។

ភ្លើង​ឆេះ​កន្លែង​ស្នាក់​នៅ​របស់​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ

Posted: 01 Jan 2013 09:20 PM PST

ទិដ្ឋភាពភ្លើងឆាបឆេះកន្លែងបុគ្គលិកស្នាក់នៅ 
រាជធានីភ្នំពេញ ៖ ​កន្លែង​ស្នាក់​នៅ​របស់​​បុគ្គលិក​​នគរ​បាល​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មួយ​​កន្លែង​​​​ដែល​​សង់​អំពី​​ឈើ​ប្រក់​​ស័ង្កសី​បាន​ត្រូវ​ភ្លើង​ឆាប​ឆេះ​​ហ្មត់​​ កាលពី​វេលា​ម៉ោង​១០​និង​៤០នាទី​យប់​ថ្ងៃទី​៣១ ធ្នូ ​គឺ​ឆេះ​ជាងមួយ​ម៉ោង​មុន​ឆ្លង​ចូល​ឆ្នាំ​២០១៣ ។​​ ​ទោះ​​ជា​យ៉ាង​ណា ហេតុការណ៍​​គ្រោះ​​អគ្គិ​ភ័យ​​​នេះ​មិន​បណ្តាល​ឱ្យ​​រាល​ដាល​ឆាប​ឆេះ​ដល់​អគារផ្សេង​ៗ​​នៅ ក្នុង​ក្រសួង​មហាផ្ទៃ​ឡើយ

ឆេះ​រោង​ចក្រ​​​មួយ​នៅ​ចិន​​​ស្លាប់​អ្នក​ពន្លត់​ភ្លើង​3​នាក់​

Posted: 01 Jan 2013 09:15 PM PST

អ្នក​ពន្លត់​​ភ្លើ​ង​ម្នាក់​​នៅកន្លែង​​ភ្លើង​ឆេះ
អាជ្ញាធរ​តស៊ូប្រឆាំង​​អគ្គិភ័យ​​​អះអាង​ថា​​ អ្នក​ពន្លត់​ភ្លើង​៣​នាក់​បាន​​ត្រូវ​ស្លាប់​​​​ពេល​ពួក​គេ​​​ខិត​ខំ​​ពុះ​ពារ​​ពន្លត់​ភ្លើង​​​ដែល​ឆេះ​រោង​ចក្រ​​មួយ​កាល​ពី​​យប់​ថ្ងៃទី​៣១ ធ្នូ​មក​ ១ មករា ​នៅ​ខេត្ត​ហ្សេ​​ជាំង ZHEJIANG ភាគ​ខាង​កើត​ចិន​ ។​ភ្លើង​ចាប់​ផ្តើម​​ឆាប​ឆេះ​នា​វេលាម៉ោង​​៣​ទៀប​ភ្លឺ​​​ក្នុង​រោង​ចក្រ​​​មួយ​របស់​ក្រុម​​ហ៊ុន​​​HANGZHOU YUSEI MACHINERY CO,LTD ស្ថិត​នៅ​ខណ្ឌ​​ស៊ី​អាវ​សាន​​​ ​ក្រុង​​

វាយ​ប្រហារ​​​ដោយ​គ្រាប់​បែក​​នៅ​ការ៉ាជី​ស្លាប់​2​នាក់​របួស​35​នាក់​

Posted: 01 Jan 2013 09:15 PM PST

 ទិដ្ឋ​ភាព​​​នៅកន្លែង​​គ្រាប់​បែក​ផ្ទុះ
មនុស្ស​យ៉ាង​តិច​​២នាក់​បាន​ត្រូវ​ស្លាប់​ និង​​៣៥​នាក់​ទៀត​​​​ត្រូវ​របួស​កាល​ពី​​​យប់ថ្ងៃទី​១ មករា ​ដោយសារ​ការ​ផ្ទុះ​គ្រាប់​បែក​​​​មួយ​គ្រាប់​​​ក្នុង​តំបន់​​​មាន​មនុស្ស​​​ច្រើន​កុះ​ករ​​មួយ​​​នៃ​ទីក្រុង​​កំពង់​ផែ​ការ៉ា​​ជីភាគ​ខាង​ត្បូង​​ប៉ាគីស្ថាន​ ។​ការ​ផ្ទុះ​​​កើត​មាន​ជិត​ស្ពាន​ការីម៉ាបាដ ពេល​មនុស្ស​​​យ៉ាង​ច្រើន​នាំ​គ្នា​​ចាក​ចេញ​ពី​កន្លែង​ប្រមូល​ផ្តុំ​​សាធារណៈ​មួយ ។​

យន្ត​ហោះ​ពាណិជ្ជ​កម្ម​​ជប៉ុន​​​​​មួយ​គ្រឿង​​ត្រូវ​រន្ទះ​បាញ់​​

Posted: 01 Jan 2013 09:15 PM PST

យន្ត​ហោះ​១​គ្រឿង​​របស់​ក្រុម​ហ៊ុន​​JETSTAR JAPAN
សារ​ព័ត៌​មាន​​ជប៉ុន​​រាយ​ការណ​៍​ថា ​​យន្ត​ហោះ​​ពាណិ​ជ្ជ​កម្ម​​​១​គ្រឿង​​ជា​​របស់​ក្រុម​ហ៊ុន​​ដឹក​​​ជញ្ជូន​​តាម​​​អាកាស​ JETSTAR JAPAN ​ត្រូវ​​រន្ទះ​បាញ​់​​ កាល​ពី​​ថ្ងៃ​​ទី​​១ មករា ​នៅ​ហ្វូ​គូ​អូ​កា ​​ជា​ទី​ក្រុង​​មួយ​ស្ថិត​នៅ​​ភាគ​​​​​នីរតី​​ជប៉ុន​ ​​​ក៏​ប៉ុន្តែ​​អ្នក​ដំណើរ​​ និង​​សមា​ជិក​​ក្រុម​​​​យា​និក​​​​ទាំង​អស់​​សុខ​​សប្បាយ​​​​​​ជា​ទេ ។​

ឆ្នាំ2012​អ្នក​លោត​ទឹក​ពី​លើ​ស្ពាន​ធ្វើ​អត្ត​ឃាត​32​នាក់ ស្លាប់​9​នាក់

Posted: 01 Jan 2013 09:10 PM PST

ក្រុមគ្រួសារអ្នកធ្វើអត្តឃាតឈរសម្លឹងទៅផ្ទៃទឹក 
រាជធានីភ្នំពេញ ៖ នៅ​ក្នុង​​​ឆ្នាំ​​២០១២​​ កន្លង​​ទៅ​​នេះ អ្នក​​មាន​​វិបត្តិ​​​ដែល​ធ្វើ​​ដំណើរ​​ទៅ​លោត​ទឹក​សម្លាប់​​​ខ្លួន​​ពី​លើ​ស្ពាន​ជ្រោយ​​ចង្វា មាន​​ចំនួន​​២៥​​នាក់ ​ហើយ​បាន​ស្លាប់​​​បាត់​បង់​ជីវិត​​ដោយ​សារ​ជួយ​​​មិន​ទាន់​​ចំនួន​​៦​នាក់ មាន​​ខ្លះ​​រក​សព​ពុំ​ឃើញ ​​ដែល​ក្នុង​នោះមាន​​​​​យុវ​ជន​​ហ្វ្រេសស៊ី​ប៊យ​​ឈ្មោះ​​សុខ វីរៈ ជា​សិស្ស​​​វិទ្យា​​​ស្ថាន​ប៊ែល​ធី​​​ផង​ដែរ​បាន​​ធ្វើ​អត្ត​​ឃាត​​​ ។ នេះ​បើ​តាម​​តួលេខ​​កត់​ត្រា​​ក្នុង​របា​យការណ៍​​ ។ ជា​

ឈើ​ធ្នង់​ចំនួន​429​កំណាត់​រឹប​អូស​នៅ​ស្រុក​សេសាន

Posted: 01 Jan 2013 09:00 PM PST

កំណាត់ឈើធ្នង់ដែលមេព្រៃដើរប្រមូលក្នុងព្រៃ 
ខេត្តស្ទឹង​ត្រែង ៖ ក្នុង​យុទ្ធ​នា​ការ​រុករក និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើកាល​ពី​ពេល​ថ្មីៗ​នេះ​​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង​ ដោយ​សហការ​ជា​មួយ​អធិការ​ដ្ឋាន​​រដ្ឋ​បាល​ព្រៃ​ឈើ​មេគង្គ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បាន​រក​ឃើញ​និង​រឹប​អូស​ឈើ​​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៤២៩​កំណាត់​ស្មើ​នឹង​១១៤​ម៉ែត្រ​គូប ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!