Koh Santipheap Daily

Koh Santipheap Daily


ជនបរទេសស្លាប់ក្នុងសណ្ឋាគារ Jockey សង្ស័យ​ប្រើប្រាស់គ្រឿងញៀន

Posted: 23 Dec 2011 12:03 AM PST

សណ្ឋាគារដែលជនបរទេសដេកស្លាប់
រាជធានីភ្នំពេញ ៖ បុរសជនជាតិកាណាដា​ម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់​លេខ​៤១០ ជាន់ទី៤ សណ្ឋាគារ Jockey ដែល​មាន​ទីតាំងកែងផ្លូវលេខ៦៣ និង២១៤ ស្ថិតក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​១០និង១០នាទី​ព្រឹក​ថ្ងៃទី២៣ ធ្នូ ២០១១ ដោយ​ការ​ស្លាប់​នេះជំហានដំបូងសង្ស័យ​ថា ប្រើប្រាស់​

ចាប់ឈើ​ប្រណីត​​មួយ​ឡាន​ទៀត​បម្រុង​រត់​ឆ្លង​ដែន​

Posted: 23 Dec 2011 12:01 AM PST

រថយន្តដឹកឈើប្រណីតដែលចាប់បាន
ខេត្តមណ្ឌលគិរី ៖ រថយន្តសាំយ៉ុង​បន្លំដឹក​ឈើប្រណីតមួយគ្រឿងត្រូវសមត្ថកិច្ចចម្រុះស្រុក​ កែវសីមា ចាប់បាន ខណៈដែល​រថយន្ត​​ដឹកឈើ​នេះ បើកបញ្រ្ចាសជាមួយក្បួន​រថយន្តរបស់​គណៈ​​ប្រតិភូថ្នាក់ជាតិ ចុះទៅចែក​អំណោយ​ជូន​ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តមណ្ឌល​គិរី។ ហេតុ​ការណ៍​​ខាង​​លើ​កើត​

ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍លើកទី២ រវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយគណកម្ម​ការគ្រប់គ្រងសហគមន៍ព្រៃឈើ២៤ភូមិ

Posted: 22 Dec 2011 11:49 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី២៣ ធ្នូ ២០១១ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បាន​ចុះ​កិច្ចព្រមព្រៀងព្រៃសហគមន៍​លើកទី២ ជា​មួយគណកម្មការ គ្រប់គ្រង សហគមន៍​ព្រៃឈើ​ចំនួន២៤ភូមិ។ ពិធីនេះបានប្រារព្ធធ្វើក្នុងបរិវេណ​វត្តស្នាមព្រះស្រុកបាកាន ក្រោមអធិបតី​ភាព​លោកកែម សុខធឿន អភិបាលរងខេត្ត ដោយ​

ពល​រដ្ឋ​ខ្មែរ​​ដែល​ទាហាន​​ឡាវ​ចាប់​ខ្លួន​​៨​នាក់​ដោះ​លែង ​២០​នាក់​ទៀត ​មិន​ទាន់​​មាន​ដំណឹង​

Posted: 22 Dec 2011 11:48 PM PST

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋខ្មែរចំនួន​២០នាក់ ត្រូវ​ទាហានព្រំដែនឡាវចាប់ខ្លួន និង៨នាក់​ផ្សេង​ទៀត បាត់ខ្លួនក្នុងព្រៃនៃទឹកដីឡាវ កាលពី​ពេល​ថ្មីៗកន្លងទៅនេះ។ ប្រភពមួយបាន​ឱ្យ​ដឹងថា ពល​រដ្ឋទាំង៨នាក់នោះ ក៏ត្រូវ​ទាហាន​ឡាវចាប់ខ្លួន​ដូច​គ្នាដែរ តែបានអាជ្ញាធរ​ឡាវ​ដោះលែងឱ្យ​មាន​សេរីភាព វិលមកភូមិ​កំណើត​វិញ ខណៈ​

រថយន្ត​ស្ទូច​បុករថយន្ត​សាំងយ៉ុង​របួស6នាក់

Posted: 22 Dec 2011 11:46 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យ៉ាងហោច​ណាស់មាន​មនុស្ស​​ចំនួន៦​នាក់​បាន​រងរបួស​​​នៅ​ក្នុង​ហេតុ​ការ​ណ៍​ រថយន្ត​ស្ទូចម៉ាក​​ហ្វុ៊យ​ហ្សូ​ ​ពណ៌​.សមួយ​គ្រឿង ​បុកជាមួយ​រថយន្ត​ទួរីស១២​កៅអី ​​ម៉ាកសាំងយ៉ុង​​​​ ពណ៌ស្លែ ​​ពាក់ស្លាក​លេខ​​បណ្តោះ​​អាសន្ន​​មួយគ្រឿង​​​ កាលពីវេលាម៉ោង៤ និង​៣០​នាទី​ទៀបភ្លឺថ្ងៃទី២៣ ​ធ្នូ នៅចំណុច​​ស្តុប​អង់តែន ​​

ស្ត្រីចំណាស់​​វ័យ​៦២​ឆ្នាំ ​ជា​​ជន​ដៃ​ដល់​​កាប់​ប្រហារ​ស្ត្រីចំណាស់​​ដូចគ្នាអាយុ​​៥៩ឆ្នាំ

Posted: 22 Dec 2011 11:42 PM PST

លោកយាយរងគ្រោះ
ខេត្តស្វាយរៀង ៖ ស្ត្រីក្រមុំ​ចាស់​វ័យ​​៦២​ឆ្នាំ ​ត្រូវ​សមត្ថ​កិច្ច​ចាប​់ខ្លួន​ដោយ​សារ​តែ​​បាន​កាប់​ប្រហារ​​ទៅ​លើ​ស្ត្រី​ ម្នាក់​អាយុ​៥៩ឆ្នាំ យ៉ាង​ឃោរ​ឃៅចំនួន​៦​កាំពិត ចំ​ក្បាល​៤​កាំ​បិត ចំស្មា​១​កាំបិត និង​កាប់​ចំ​សាច់​ដុំ​ដៃ​ដាច់​សល់​តែ​ស្បែក​ គួរ​ឱ្យ​សង្វេក ។ ​ករណី​នេះ​​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​វេលា​ម៉ោង​៤​និង​៥០​​នាទី​ល្ងាច ​​ថ្ងៃ​ទី​២១ ធ្នូ

ប៉េអឹម​​​ចាប់​ខ្លួន​​​ជន​ជាប់​ចោទ​​​​គំរាម​​​តាម​ទូរស័ព្ទ​​​​​ប៉ង​សម្លាប់​​​អ្នក​​​បើកបរ​​រថយន្ត​

Posted: 22 Dec 2011 11:38 PM PST

​រាជធានីភ្នំពេញ ៖​ សមត្ថកិច្ច​​​​​កង​រាជ​អាវុធ​​​ហត្ថ​​​រាជធានីភ្នំពេញ​​ដោយ​មាន​ការ​​សហការ​ ជាមួយ​​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​​ខណ្ឌ​ឫស្សី​កែវ​​​កាលពី​​ថ្ងៃទី​​២០​ ​ធ្នូ​ បាន​​​​​ឃាត់​​​​ខ្លួន​​​​យុវជន​​​២​នាក់ បញ្ជូន​ទៅ​កាន់​​​សាលា​ដំបូង​​​ដើម្បី​​សម្រេច​​​ពីការ​​ចោទ​ប្រកាន់​​​​ ពីបទ​​គំរាម​តាម​ទូរស័ព្ទ​​​ប៉ុនប៉ង​​​​ធ្វើ​​មនុស្ស​​ឃាត​​ ។ ​ជន​សង្ស័យ​​​​ម្នាក់​​​ឈ្មោះ​​​សុខ ​​លាភ ​

សង់កូរ៉េ​​ធ្លាក់ភ្នែក​​​ពន្លះ​គូទ​កង់យាយអាយុ​66ឆ្នាំសន្លប់

Posted: 22 Dec 2011 11:36 PM PST

​រញ្ជួយដី​​កម្លាំង​6​​រីស្ទ័រ​នៅនូវែលហ្សេឡង់​

Posted: 22 Dec 2011 11:16 PM PST

មនុស្សផ្អើល​​​មក​កាន់​ដង​វិថី​នានា
​ទីភ្នាក់ងារ​​​ភូមិ​សាស្ត្រ​​​នូវែល​ហ្សេឡង់​​រាយ​ការណ៍​ថា ​​ការរញ្ជួយដី​​មួយ​មានកម្លាំង​​​​៦រីស្ទ័រ កើតមាន​​កាលពីថ្ងៃទី​​២៣ ធ្នូ ​ក្នុង​ទីក្រុង CHRISTCHURCH នាកោះខាង​ត្បូង​របស់​នូវែល​ហ្សេឡង់​។​ ការរញ្ជួយដី​នេះកើតមាននាវេលាម៉ោង​​​១៥​និង​​១៨នាទី​ម៉ោង​ក្នុងស្រុក​​​ ក្នុងជម្រៅ​​​​៦គីឡូ​ម៉ែត្រ ​​ទៅ​១០គីឡូម៉ែត្រនា​​ភាគខាងជើង​​កំពុង​ផែ LYTTELTON ។ មនុស្ស​ម្នាទាំងឡាយ​ផ្អើល​នាំ គ្នា​រត់​​​មកកាន់​​​​ដងវិថី​​​នានា​ ។

ប្លន់​យក​​កាបូប​​លុយ​អ្នក​រុញ​រទេះ​​លក់​ងៀត​​​បបែល​​យីហ៊ឺ​ សាច់​ក្រក​គោ ​អស់​ចំនួន​២០​​ម៉ឺន​រៀល​

Posted: 22 Dec 2011 11:10 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​រុញ​រទេះ​លក់​ងៀត​បបែល យី​ហ៊ឺ សាច់ក្រក​គោ ត្រូវ​ចោរ​ប្លន់​យក​កាបូប​លុយ​អស់​ជិត​២០​ម៉ឺន​រៀល ខណៈ​​ដែល​រុញ​រទេះ​ត្រឡប់​មក​ជិត​ដល់​​ផ្ទះ​សំរាក​ហើយ​នោះ។ ករណី​ប្លន់​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​៣​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ធ្នូ នៅ​ក្រោយ​ភោជនីយដ្ឋាន​សុខ​សប្បាយ តាម​​បណ្តោយ​​វិថី​ម៉ៅ​សេ​

ជនសង្ស័យ​​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​ពីបទ​​ចែកចាយ​គ្រឿងញៀន​

Posted: 22 Dec 2011 11:07 PM PST

ពីរនាក់ប្តីប្រពន្ធជាប់ចោទ
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​​ពីរនាក់​ប្តី​ប្រពន្ធ​​ត្រូវបាន​​នគរបាល​​ការិយា​ល័យ​ប្រឆាំង​បទ​ ល្មើស​គ្រឿងញៀន​​ធ្វើ​ការ​ចាប់​ខ្លួន​​កាលពី​​វេលា​ម៉ោង​១២​និង​៣០​នាទី​​ ថ្ងៃត្រង់ ថ្ងៃទី​២២ ធ្នូ នៅ​ចំណុច​សាលា​បុណ្យ​ក្នុង​ភូមិ​ទួល​​ក្រឡាញ់ ​សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង ។

គ្រូបង្វឹក​​ជើងចាស់​ហូឡង់ហ៊ីដ​ ឌីង ​គ្រោង​នឹង​វិល​ត្រឡប់​មកធ្វើជា​គ្រូបង្វឹកនៅ​​រុស្ស៊ីវិញ

Posted: 22 Dec 2011 11:04 PM PST

គ្រូបង្វឹក​​ជើងចាស់​ហូឡង់ លោក​ហ៊ីដ​ ឌីង
យោង​ទៅតាម​​ប្រភ​ព​ព័ត៌មាន​​អា អែហ្វ​​ ប៉េ​​​ចេញផ្សាយ​​កាលពីថ្ងៃព្រ​ហស្បតិ៍​ទី២២​ ធ្នូ ឆ្នាំ ២០១១ បានឱ្យ​ដឹង​ថា លោកហ្គាស់ ​ហ៊ីដឌីង គ្រោង​​​នឹង​វិលត្រឡប់មកទឹកដីរុស្ស៊ី​វិញ ដើម្បី​​​ធ្វើជា​​នាយក​គ្រប់គ្រង ឬ​ក៏អ្នកពិគ្រោះ​​​យោ​បល់ក្លឹប​បាល់ទាត់ Anzhi ក្នុង​ក្របខណ្ឌ​​បាល់​ទាត់​​​រុស្ស៊ី​ប្រឺមីញេលីក ។ ​លោកហ៊ីដ ឌីង ​​ធ្លាប់​ដឹកនាំ​​ក្រុមជម្រើស​ជាតិ​​រុស្ស៊ី​​កាលពីឆ្នាំ​២០០៦-២០១០ ឱ្យ​ឡើង​ទៅ​ដល់វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​​យូរ៉ូ​ឆ្នាំ​២០០៨។ ​​លទ្ធផលនេះត្រូវ​បាន​គេមើល​ឃើញថា ​ជា​ជោគ​ជ័យ​មួយដ៏​ត្រចះ​ត្រចង់​​សម្រាប់​ប្រវត្តិ​​សាស្ត្រ​​ក្រុម​បាល់ទាត់រុស្ស៊ី។

ចោរអាកា​​ច្រើននាក់​ចូលប្លន់​ផ្ទះ​អ្នកធូរ​ធារ​ជនបទ និង​បាញ់ច្រើនគ្រាប់​

Posted: 22 Dec 2011 10:48 PM PST

​ខេត្តព្រៃវែង​​​​​ ៖ ​​គ្រួសារអ្នកធូរធារ​​​នៅឯ​ជន​បទ​​​មួយត្រូវ​ចោរមានគ្នា​​ច្រើននាក់​​​ចូល​ ចាប់​​ចង ភ្ជង់​កាំភ្លើង​​​ និងបាញ់​​​ម្ចាស់ផ្ទះរង​របួសធ្ងន់ធ្ងរ ​​​ប្លន់​​ប្រមូល​យក​ទ្រព្យ​​សម្បត្តិ​​​កាលពីវេលាម៉ោង​​​១១​យប់​ថ្ងៃទី​​២២ ធ្នូ ២០១១ នៅភូមិត្បែង ឃុំ​ថ្កូវ ​ស្រុក​កំពង់ត្របែក បង្ក​ឱ្យ​​អ្នកស្រុក​ភ្ញាក់ផ្អើល​ និង​ភ័យ​​ខ្លាច​​​យ៉ាងខ្លាំង ​ហើយបន្ទាប់មក​ក្រុម​​​ចោរ​

បំផ្ទុះ​គ្រាប់​បំបែក​​រណ្តៅ​ដី​ ដើម្បី​រុក​រក​រ៉ែ​​មាស​បាក់​សង្កត់​កប់​មនុស្ស​៧​នាក់​បាត់​ខ្លួន​

Posted: 22 Dec 2011 10:47 PM PST

ខេត្តក្រចេះ ៖ ​សកម្ម​ភាព​ដាក់​គ្រាប់​បំផ្ទុះ​​រណ្តៅ​​ដី ដើម្បី​រុក​រក​រ៉ែ​មាស បាន​បង្ក​ឱ្យ​បាក់​ដី​​សង្កត់​មនុស្ស​​នៅ​ក្នុង​រណ្តៅ​​បាត់​ខ្លួន​៧​នាក់ មិន​ដឹង​ថា ស្លាប់​ ឬ​រស់​ទេ ដែល​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ ថ្ងៃទី​២៣ ធ្នូ ២០១១ នៅ​ភូមិ​អូរ​ត្រូន ​ឃុំ​​ក្បាល​ដំរី ស្រុក​​សម្បូរ​ណ៍ ។

មន្ត្រីការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​​កម្ពុជា-ថៃជួប​ប្រជុំ​នៅ​ស្រុក​អរញ្ញ​ ប្រទេស​ថៃ

Posted: 22 Dec 2011 10:45 PM PST

ក្រុងប៉ោយប៉ែត ៖ ​តាម​ប្រភពពី​មន្ត្រី​កម្ពុជា នៅ​ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត បាន​ឱ្យ​ដឹងថា ​នៅ​ព្រឹក​ថ្ងៃ​​ទី​២៣ ធ្នូ ២០១១ នេះ មន្ត្រី​ការិយា​ល័យ​​ ​​ប្រឆាំង​គ្រឿង​​ញៀន​ថៃ-​កម្ពុជា ហៅកាត់​ថា B.L.O មាន​ជំនួបគ្នា​​មួយ​​នៅ​​ក្នុង​ស្រុក​អរញ្ញ។

ជិះ​ម៉ូតូ​​ពេល​យប់​​បញ្ច្រាស​ទិស​អត់​បើក​ភ្លើង បណ្តាល​ឱ្យ​បុក​ម៉ូតូគេ​

Posted: 22 Dec 2011 10:41 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​សន្លប់​​ស្តូក​ស្តឹង​ ខណៈ​​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​​ត្រូវ​បុរស​២​នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​សន្ដិសុខ​ឯកជន​ជិះ​ ម៉ូតូ​​បញ្ច្រាស់​ទិស ​អត់​បើក​ភ្លើង​ងងឹត​មើល​​អ្វី​មិន​ឃើញ​​​ បណ្តាល​​ឱ្យ​ទាក់​ដៃ​ចង្កូត​ដួល​ទាំងអស់​គ្នា។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦​និង​៤៥​នាទី​​ល្ងាច​​ ថ្ងៃ​ទី​២២ ធ្នូ តាម​​

​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំប្រតិភូ​​​ជាន់ខ្ពស់​​​គោរព​​វិញ្ញា​ណ​ក្ខន្ធ​​លោក​​គីម ជុងអ៊ីល​

Posted: 22 Dec 2011 10:29 PM PST

សម្តេចហ៊ុន សែន និង​មន្រ្តី​ក្នុង​រាជរដ្ឋាភិបាល​​​​គោរព​​វិញ្ញា​ណ​ក្ខន្ធ​​លោក​​គីម ជុងអ៊ីល
រាជធានីភ្នំពេញ​​​​ ៖ ​សម្តេច​អគ្គមហាសេនា​បតីតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា ​រួមទាំង​លោក លោកស្រី​ជា​ឥស្សរជន​​​ជាន់ខ្ពស់​​របស់​រាជ​រដ្ឋាភិបាល​​​ កាលពី​ព្រឹកថ្ងៃទី​​​២២ ​​​​ធ្នូ ​ឆ្នាំ​២០១១ ​​​បាន​អញ្ជើញ​ចូល​រួម​​ក្នុង​ពិធី​​​គោរពវិញ្ញា​ណក្ខន្ធ​​​​​សព​លោក​ សេនាប្រមុខ​​​គីម ជុងអ៊ីល ​​​អគ្គ​លេខាធិការបក្ស​​​​ពលករ​​កូរ៉េ ​

បុរស​ម្នាក់​ពុល​ស្រា​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ស្លាប់​បាត់​បង់​ជីវិត

Posted: 22 Dec 2011 10:16 PM PST

បុរសពុលស្រា

រកឃើញ​​កាំភ្លើង​​២​ដើម គ្រាប់​បែក​១​គ្រាប់ និង​ចាប់​ជន​សង្ស័យ​៤​​​នាក់​បក្ស​ពួក​ចោរ​​​លួច​ម៉ូតូ​នៅភ្នំពេញ​ថ្មី

Posted: 22 Dec 2011 10:14 PM PST

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ ក្រោយ​ពី​កម្លាំង​ការិយា​ល័យ​សន្ដិសុខ​ព័ត៌មាន​នៃ​កងរាជអាវុធហត្ថ​រាជ​ធានី​ ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​វិហា​រចាម​ក្នុងភូមិ​ត្រ​ពាំ​ង​ ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ​ដែល​បាន​លួ​ប​ម៉ូតូ​វ៉េវ​អេស​នៅ​មុខ​វិហា​រចាម​កាលពី​វេលា​ម៉ោង​ ១២​និ​៤៥​នាទី​ថ្ងៃទី២២ ធ្នូ នោះ ​កម្លាំង​សមត្ថកិច្ច​ដដែល បាន​

ការសង្ស័យ​​នានាជុំវិញ​​​ការស្លាប់របស់​​លោកគីម​ ជុង​អ៊ីល​

Posted: 22 Dec 2011 09:54 PM PST

សព​លោក​គីម ជុង​អ៊ី​ល
ពួកចារ​បុរស​កូរ៉េខាងត្បូងអះអាង​ថា «មេ​ដឹកនាំ​​​ជាទីស្នេហា​» ​របស់​កូរ៉េខាងជើង​ពុំ​មែន​ស្លាប់ដោយ​សារ​​មូលហេតុ​នានា​ដែល​​ប្រកាស​​​ដោយ​បណ្តាម៉ាស៊ីន​ឃោសនារដ្ឋឡើយ ។ ​​អាច​ពុំ​មែនស្លាប់ដូចតាម​​កាលបរិច្ឆេទ​​​ដែលគេ​រាយការណ៍​​​ផង​។​ ជាផ្លូវការ​គេ​ប្រកាស​ថា លោកគីម ជុង​អ៊ី​ល ​​ស្លាប់ដោយសារ​គាំងបេះដូង​កាលពីថ្ងៃទី​​១៧ ធ្នូ ​២០១១ នា​​​​វេលាម៉ោង​​៨​និង​​៣០នាទី​ព្រឹក ក្នុង​​រថ​ភ្លើង​​​​ពាសដែក​​របស់​លោក​​។

សម្លាប់​​មនុស្ស​ទៀត​ហើយ ! សម្លាប់​​​នៅ​​ក្នុង​បន្ទប់​នៃ​​សណ្ឋា​គារ​ចកឃី (Jockey) ខណ្ឌ​ដូន​ពេញ

Posted: 22 Dec 2011 08:23 PM PST

រាជធានីភ្នំពេញ ៖ ​ព័ត៌​មាន​ជំហាន​ដំបូង​​ទាន់​ហេតុ​ការណ៍​​​បាន​ឱ្យ​ដឹង​ថា ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ និង​ធ្វើ​​ឱ្យ​​មនុស្ស​ម្នា​ចង់​តាម​ដាន​យ៉ាង​ខ្លាំង​ទៅ​ចោម​​រោម​មើល​នៅ​ មុខ​សណ្ឋា​គារ​ចក​ឃី (Jockey) កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ធ្នូ ២០១១ ​លើ​កំណាត់​ផ្លូវ​លេខ​៦៣ ​កែង​​ផ្លូវ​លេខ​១១៤ ​ស​ង្កាត់​បឹង​រាំង ​ខណ្ឌ​ដូន​ពេញ​ ដោយ​ភ្ញាក់​

ជិះ​ម៉ូតូ​ទៅ​ហៅ​ភ្ញៀវ​​ការ​កូន​ត្រូវ​រថយន្ត​​បុក​ពី​ក្រោយ​​សន្លប់​ធំ

Posted: 22 Dec 2011 07:51 PM PST

បុរសរងគ្រោះ
ខេត្តកំពត ៖ បុរស​ម្នាក់​សន្លប់​ស្ដូកស្ដឹង​នៅ​កណ្ដាល​ថ្នល់ ខណៈ​ដែលជិះ​ម៉ូតូ​ដើរ​ហៅភ្ញៀវ​ការ​កូន ​ស្រាប់តែ​ត្រូវ​រថយន្ដ​ជិះ​បុក​ពី​ក្រោយ​ពេញទំហឹង ​បណ្ដាល​ឱ្យ​ខ្ទាត​ផ្កាប់មុខ​ទៅ​លើ​ថ្នល់ សន្លប់​​បាត់​ស្មារតី ចំណែក​ម៉ូតូ​ខូចខាត​យ៉ាង​ដំណំ។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ធ្នូ នៅ​

​កូនប្រុសច្បង​​លោកគីម ជុង​អ៊ី​ល ​​​ងាក​ទៅ​រកមូលធន​និយម​

Posted: 22 Dec 2011 07:49 PM PST

លោកគីម ជុង​ណាម
​កូន​ប្រុស​ច្បង​​របស់​លោកគីម ជុង​អ៊ី​ល ​​​​ឈ្មោះ​គីម ជុង​ណាម តាមពិតត្រូវក្លាយ​​​ជា​មេដឹក​នាំ​ថ្មីរបស់​កូរ៉េខាងជើង ។ ​ក៏ប៉ុន្តែ​​​​​រូបគេ​​​​បានបាត់​បង់​ឱកាស​​​នេះ កាលពី​​​ប៉ុន្មានឆ្នាំ​​មុន​ដោយ​ឪពុក​របស់គេ​​​​​បែរជា​​ងាកទៅស្រឡាញ់​លោកគីម ជុង​អ៊ុន ​​ប្អូនប្រុស​​​​​ម្តាយទីទៃ​សម្រាប់ជាអ្នក​​ឡើង​បន្ត​វេន​​ទៅវិញ ។​ លោកគីម ​ជុង​ណាម អាយុ​​​៤០ឆ្នាំ ​​ចាប់តាំង​​ពី​ពេលនោះ​​មក បែរ​មក​ពង្រឹង​​ជីវភាព​​​​រស់នៅ​​​​ឯ​ក្រុង​ម៉ាកាវ ​​ជាទី​ក្រុង​កាស៊ីណូ ដែលនៅទីនោះ​​គេ​​មាន​ផ្ទះ​​ទំនើបៗជាច្រើន ​​ដើម្បី​​ឱ្យ​​​​​ប្រពន្ធ និង​ប្រពន្ធ​​ចុ​ង​ទាំងឡាយ​​​ ព្រមទាំង​​​​ពួកកូនៗ​​​គេ​រស់​នៅស្រួល​ ។​

រងរបួស​ធ្ងន់​៣​នាក់​ដោយ​សារ​ជិះ​ម៉ូតូ​​លឿន​បុក​ក្បាល​​រថយន្ត​ត្រង់​​ផ្លូវបែក​​ជា​៤

Posted: 22 Dec 2011 07:48 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​បាន​រង​របួស​ជា​ទម្ងន់ ហើយ​ក្នុង​នោះ​យុវជន​ម្នាក់​ប្រហែលជា​មិន​សង្ឃឹមថា ​មានជីវិត​នោះ​ទេ ដោយ​សារ​តែរង​របួស​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ត្រូវ​ក្បាល​ពីក្រោយ​ហូរ​ឈាម​តាម​ស្លឹកត្រជៀក​ក្នុង​ហេតុ​ការណ៍​បើក​ ម៉ូតូ​ឌ្រីមសេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០១០​ទៅ​បុក​ក្បាល​រថយន្ដ​យី​ឌុ​ប​យ៉ាង​ពេញ​ទំហឹង​លាន់​​

ស្រវឹងស្រា​​ជិះ​ម៉ូតូ​​ដួល​បែក​មុខ​បែក​មាត់​​ម្នាក់​ឯង

Posted: 22 Dec 2011 07:29 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ​លី ឡៃ​អាយុ​៤៥​ឆ្នាំ​​ ជាអ្នក​រត់​ម៉ុ​តូ​ឌុ​ប​ស្នាក់​នៅ​ជាមួយ​បងប្អូន​នៅ​ភូមិ​ដំបូល សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ​ ​មានស្រុក​កំណើត​នៅ​​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្ដព្រៃវែង​បាន​រង​របួស​បែក​មុខ​បែក​មាត់ និង​រលាត់​ដៃជើង​ហូរ​ឈាម​កក្លាក់ ខណៈ​ដែល​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​​ជង្ហុក​​​តែ​

ការផ្ទុះ​នានានៅក្រុង​​​បាដាដ​​​អ្នកស្លាប់​​ឡើងដល់​យ៉ាង​តិច​​72នាក់​

Posted: 22 Dec 2011 07:15 PM PST

​​យោងតាមបណ្តាអ្នក​ទទួលខុសត្រូវ​​ខាង​​​សុខាភិបាល​​ និងសន្តិសុខ​​​​អ៊ី​រ៉ាក់​ថា ប៉ុន្មាន​​​​ថ្ងៃ​ក្រោយ​​ការ​ចាកចេញ​​របស់កង​ទាហាន​អាមេ​រិក​នៅ​ក្រុង​បាដាដ កាលពីថ្ងៃទី​​​២២ ធ្នូ ​​កើត​មាន​ការ​ផ្ទុះ​​មួយចំនួន​ដែល​មានការ​សម្របសម្រួល​គ្នា​។​ គ្រាប់មីន​​ទាំងឡាយ និង​រថយន្តបង្កប់​គ្រឿង​ផ្ទុះមួយ​បាន​ផ្ទុះនៅ​ភាគកណ្តាល ខាងលិច ខាង​ជើង និង​ខាងកើត​ រដ្ឋធានី​​​អ៊ី​រ៉ាក់ ដែលកំពុង​​​ផ្ទុះ​វិបត្តិ​នយោបាយ និង​​សហគមន៍​សាសនា​រវាង​​ពួកស៊ុន​​នីត និង​ស៊ីអ៊ី​ត​។

នាង Fan Bingbing ប្តឹង​ជំទាស់​លើ​ករណី​ថា នាង​លួច​ទៅ​រៀប​ការស្ងាត់​ៗ

Posted: 22 Dec 2011 07:14 PM PST

នាង​ Fan Bingbing​ ​​តារា​ភាព​យន្ត​ និង​ចម្រៀងចិន
នាង​ Fan Bingbing​ ​​តារា​ភាព​យន្ត​ និង​ចម្រៀងចិន​បាន​ចេញ​មុខ​តទល់​​​​និង​ធ្វើ​ពាក្យ​បណ្តឹង​ត​វ៉ា​ជា​មួយ​កាសែត​ ​និង​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​​មួយ​ដែល​បាន​ចុះ​ផ្សាយ​​ថា នាង​បាន​លួច​ទៅ​រៀប​ការ​ស្ងាត់​ៗ​ជា​មួយ​លោក Wang Xueqi ​ជា​តា​រា​ភាព​យន្តជើង​ចាស់​ វ័យ​៦៥​ឆ្នាំ​ ។ នេះ​បើ​យោង​តាម​​​គេ​ហ​ទំព័រ​​ maydaily ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ។

​អនុប្រធានាធិបតី​​ចិនចាប់ផ្តើម​​​​បំពេញ​ទស្សន​កិច្ច​នៅ​ថៃ​

Posted: 22 Dec 2011 07:00 PM PST

អនុប្រធានាធិប​តី​​​​​ចិន​ពេលមក​ដល់​ព្រលានយន្តហោះ​​ក្រុងបាងកក
​អនុប្រធានាធិបតី​​ចិន លោក​ស៊ី ជីនពិញ ​បាន​មក​ដល់​ក្រុងបាង​កក​​កាលពីថ្ងៃទី​​២២ ធ្នូ ​ដើម្បី​​​ចាប​់​ផ្តើម​​បំពេញ​ទស្សនកិច្ច​​​ផ្លូវ​ការ​​​រយៈ​ពេល​​​៣ថ្ងៃ ​មួយនៅ​ប្រទេសថៃ​​​តាម​ការ​អញ្ជើញ​​​របស់​រដ្ឋាភិបាល​ថៃ​។​ ក្នុង​សេចក្តីប្រកាស​​ជាលាយលក្ខណ៍អក្សរ​​​​មួយ​ចេញផ្សាយ​ពេលមក​​ដល់​ព្រលានយន្ត​ហោះ លោកស៊ី ថ្លែង​ថា ចិន និងថៃ ជា​ប្រទេស​​​​ជិត​ខាង​ល្អ ​ជាដៃគូ ជាមិត្ត ​ហើយ​មាន​ទំនាក់ទំនង​​មិត្ត​ភាព​​ជាមួយ​​គ្នា​​ដ៏យូរលង់​មក​ហើយ​។​

ហ្វីណូ​បោល​បុក​ម៉ូតូ​​ឌ្រីម​សេ១២៥ រង​របួស​ស្រាលម្នាក់​​ និង​ធ្ងន់ម្នាក់

Posted: 22 Dec 2011 06:48 PM PST

ម៉ូតូរងការខូចខាត
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​​ទុង កែង​ផ្លូវ​១៩៩​ ក្នុង​សង្កាត់​ទួល​ស្វា​យព្រៃ​២ ខណ្ឌ​ចំកា​រមន ​បង្ក​ឡើង​​ដោយ​​ម៉ូតូ​ហ្វី​ណូ​និង​ម៉ូតូ​​ឌ្រីម​សេ​១២៥​ បាន​បោល​បុក​គ្នា​​ពេញទំហឹង ហើយ​​ដួលទៅ​លើ​ថ្នល់​ភ្លាម​ៗ​ បណ្ដាល​ឱ្យរង​បួស​ធ្ងន់​ស្រាល​២​នាក់​។ ​ករណី​នេះ​កើតឡើង​កាលពី​វេលា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!