Koh Santipheap Daily

Koh Santipheap Daily


កម្ម​ករ​សំណង់​​ម្នាក់​ដើរ​​ទៅ​ងូត​ទឹក​​រអិល​​ច្រត់​ដៃ​ចំអំបែង​​ដាច់​សរសៃ​​ដៃ

Posted: 20 Dec 2011 11:36 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជាកម្មករ​សំណង់ដើរទៅ​ងូតទឹក​ជាន់​ចំ​ដុំឥដ្ឋ​រអិល​ដួល​ច្រត់​ ដៃ​ប៉ះ​នឹង​អំបែង​ដប​ទឹកក៏ត្រី​បណ្ដាល​​ឱ្យ​មុត​ចំ​កដៃ​ស្ដាំ​ចេញ​សរសៃ​ស​ ស្ញា​ច​ហូរ​ឈាម​កក្លាក់ កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​១៩ ធ្នូ នៅ​ក្នុង​ការដ្ឋាន​សំណង់​ម្ដុំ​លូ​៥ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ក្មួយ​ប្រុស​ឧត្តម​សេ​នីយ៍យោ​ធា​បើក​​រថយន្ត​ឡើង​ចិញ្ចើម​បុក​របង​ថ្ម

Posted: 20 Dec 2011 11:33 PM PST

រាជធានីភ្នំពេញ ៖ ​រថ​យន្ត​សម៉ាក កូរ៉ូ​ឡា​ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ខ្មៅ​មួ​យ​គ្រឿង​ដែល​គេ​អះ​អាង​ថា បើក​បរ​ដោយ​ក្មួយ​ប្រុស​​លោកឧត្តម​សេនី​យ៍​យោ​ធា​និ​ងជា​អតី​ត​មេ​បញ្ជាការ​ កង​រាជ​អា​វុធ​ហត្ថ​ម្នាក់​ ​បើក​បោះ​ពួ​យ​ឡើង​ចិញ្ចើម​ផ្លូ​វ​ទៅ​បុក​របង​ថ្ម​និង​ស័ង្កសី​ ហើយ​ធ្លាក់​ចូល​ទៅ​​ដី​ទំ​នាប​ ។ ទោះ​ជា​យ៉ាង​ណា​​ពុំ​បង្ក​ឱ្យ​មនុស្ស​រង​របួស​ឡើយ ។

​រុស្ស៊ី​សាកល្បង​​មីស៊ីល​​ស្ទាក់​ចាប់ប្រកប​ដោយ​​ជោគជ័យ​

Posted: 20 Dec 2011 11:33 PM PST

មីស៊ីល​​​ស្ទាក់​ចាប់​​​​ ISKANDER របស់រុស្ស៊ី​​
​ក្រសួងការពារប្រទេស​​រុស្ស៊ី​​​រាយការណ៍​ថា ​ប្រទេស​រុស្ស៊ី​​​បានធ្វើការ​​​សាកល្បង​​ប្រកប​ដោយ​​​ជោគជ័យ​កាលពីថ្ងៃទី​​​២០ ធ្នូ ​​នូវមីស៊ីល​ស្ទាក់​​​ចាប់​ប្រឆាំង​​មីស៊ីល​​បាលីស្ទីក រយៈខ្លី​​​មួយ​។​ គោលបំណង​​​នៃការសាកល្បង​​​ដែលធ្វើ​​នៅ​​កាហ្សាក់ស្ថានគឺ​ដើម្បី​​បញ្ជាក់​ពី​​លក្ខណ​សម្បត្តិ​​ខាង​តាក់​ទិក និង​បច្ចេកទេស​​មីស៊ីល​ដែលប្រើ​ប្រាស់​​ដោយទីបញ្ជាការ​​​ដ្ឋាន​អវកាស​​​រុស្ស៊ី​។ ម៉ាស៊ីន​ឃោសនា​ក្នុង​​​​ស្រុក​រាយការណ៍​ថា ​ការ​សាកល្បង​​នេះ ត្រូវបានចាត់​ទុក​ថា ជា​ផ្នែក​​មួយ​នៃការ​ខិតខំប្រឹង​ប្រែង​​​របស់​រុស្ស៊ី​ ដើម្បី​​​បង្កើត​​​ប្រព័ន្ធការពារ​​ប្រឆាំងមីស៊ីល​​ក្នុងស្រុក ។

Posted: 20 Dec 2011 11:29 PM PST

រថយន្តរងការខូចខាត
រាជ​ធានី​ភ្នំពេញ ៖​ ​រយៈ​ពេល​២​ឆ្នាំ​កន្លះ​បើ​គិត​ពី​ថ្ងៃ​ទី​២១​ ឧសភា ២០០៩ ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១១ បន្ទាប់​ពី​លោក​កែប​ ជុតិមា អភិបាល​រាជ​ធានី​ភ្នំ​ពេញ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ក្តៅ​មួយ​ គឺ​មិន​លើក​លែង​ និង​រឹត​បន្តឹង​ចំពោះ​រថយន្ត​ដែល​បុក​សម្បត្តិ​សាធារណៈ ។ រហូត​មក​ដល់​ពេល​នេះ​រថយន្ត​ដែល​បុក​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​បុក​របាំង​​ចែក​ផ្លូវ ​និង

​អាហ្សង់ទីន​​ចាប់​បានកូកាអ៊ីន​ចំនួន​1តោន​

Posted: 20 Dec 2011 11:26 PM PST

គ្រឿងញៀន​កូកាអ៊ីន​ដែលចាប់បាន
​ប្រទេស​អាហ្សង់ទីន​​​ក៏ជា​ប្រទេស​​​ដែល​មាន​ការរត់ពន្ធ​គ្រឿងញៀន​​ឆ្លងកាត់​ដែរ ។ ​កាលពី​ថ្ងៃទី​​​២០ ធ្នូ ​អាជ្ញាធរ​ប្រទេស​នេះ​​​ចាប់​រឹបអូស​បាន​​គ្រឿងញៀន​កូកាអ៊ីនដល់ទៅ​​១តោន​។​ គ្រឿងញៀន​​​ដ៏ច្រើន​​បែបនេះ​​ត្រូវ​ចាប់​បាន​​នា​ថ្ងៃទី​​​២០ ធ្នូ នោះ​ នៅទីក្រុង​​ប៊ុយ​ណូស៊ែរ រដ្ឋធានី​​​អាហ្សង់ទីន​។ ក្រោយ​ការចាប់​បាន​​គ្រឿងញៀន​​ច្រើន​បែបនេះ ​អាជ្ញាធរ​​បាន​យក​មក​ដាក់​​បង្ហាញ​ក្នុង​​ពេលធ្វើ​​​សន្និសីទ​​​សារព័ត៌​មាន​​មួយ ៕​

ពិន័យ​អ្នក​រត់​តាក់​ស៊ី​ដោយ​សារ​ស្លៀក​ខោ​ខាវ​ប៊យ​

Posted: 20 Dec 2011 11:26 PM PST

លោក​ Shahram Foronzandeh​ អ្នក​បើក​តាក់​ស៊ី​ដែល​គេ​ពិន័យ
អ្នក​រត់​តាក់​ស៊ី​ ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ត្រូវ​បាន​បង្គាប់​​ឱ្យ​បង់​ប្រាក់​​​​ចំនួន​​១.៤១៥ដុល្លារ​អូស្ត្រាលី ស្មើនឹង​​ ១.៤១៧​ដុល្លា​រ​អាមេរិក ​ដោយ​​សារ​គាត់​ស្លៀក​ខោ​ខាវ​ប៊យ​ពេល​កំពុង​បំពេញ​ការ​ងារ ដែល​​​ផ្ទុយ​ពី​ឯក​សណ្ឋាន​​របស់​ក្រុម​ហ៊ុន​ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ​​ thenews.com .pk ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។

ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​តែ​ទទូច​ឱ្យ​​ប្រធានា​ធិបតីស៊ី​រី​ចាក​ចេញ

Posted: 20 Dec 2011 11:24 PM PST

លោក​អាល់​ អាសាដ​ ប្រធានា​ធីបតី​ស៊ី​រី
ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ ថា សហ​រដ្ឋ​អាមេរិក​នៅ​តែ​ទទូច​អំពាវ​នាវ​ឱ្យ​ប្រធានា​ធិបតី​ស៊ី​រី​ចាក​ចេញ​ពី​អំណាច​ ទោះ​បី​ជា​ក្រុង​ដា​ម៉ាស់​បាន​ចុះ​កិច្ចព្រម​ព្រៀង​ស្តី​ពី​ការ​បញ្ជូន​ពួក​អ្នក​សង្កេត​ការណ៍​របស់​បណ្តា​ប្រទេស​​អារ៉ាប់​ក៏​ដោយ​។ លោក​ស្រី​វិក​តូ​រីយ៉ា​ នូ​ឡែន​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​បញ្ជាក់​ថា ជំហរ​របស់​យើង​ពុំ​មាន​ការ​ផ្លាស់ប្តូរ​​ឡើយ លោក​អាសាដ​ត្រូវ​តែ​ចាក​ចេញ​​ពី​អំណាច ហើយ​លោក​ពុំ​មែន​ជា​មនុស្ស​ទេ​។

​លោកស្រី​​​យីងឡាក់ ​ជួបជាមួយ​លោកស្រី​ស៊ូជី​

Posted: 20 Dec 2011 10:56 PM PST

​លោកស្រីយីង​ឡាក់ និង​លោកស្រីស៊ូជី​
​យោងតាម​ប្រភពព័ត៌មាន​​របស់ស្ថានទូត​ថៃ ​​ថា នាយករដ្ឋមន្ត្រី​​ថៃ លោកស្រីយីងឡាក់ ​ស៊ីណា​​វ៉ា​ត្រា ​​បានជួប​​កាលពីថ្ងៃទី​​​២០ ធ្នូ ​ជាមួយ​លោក​​ស្រី​អ៊ួង​សាន់​ ស៊ូជី មេដឹកនាំ​​​នៃគណបក្ស​សម្ព័ន្ធជាតិ​​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND របស់​​មីយ៉ាន់ម៉ា នៅ ស្ថានទូត​ថៃ ​ប្រចាំក្រុង​​​រ៉ង់​ហ្គូន អតីត​រដ្ឋ​ធានី​​ភូមា។​ មកពីទីក្រុង​​ណៃ​​​ពិដោ ក្នុងក្របខណ្ឌ​​​នៃ​ទស្សន​កិច្ច​​​ផ្លូវការ​​​នៅមីយ៉ាន់ម៉ា ​​ក្រោយ​បញ្ចប់​កិច្ច​​ប្រជុំកំពូល​លើ​កទី​៤ របស់​ប្រទេស​​​៦ នៃ​​​មហា​អនុ​តំបន់​​មេគង្គ GMS លោកស្រី​​យីង​ឡាក់ ​ជា​​នាយករដ្ឋមន្ត្រី​​​ថៃ​ដំបូង​គេ ដែលជួប​ជា​មួយ​លោកស្រី​អ៊ួង​សាន់​ ស៊ូជី ។

នាងសារ៉ាប៉ូវ៉ាចូលរួមក្នុងក្រុមរុស្ស៊ីប្រកួតព្រឹត្តិការណ៍ Fed Cupតទល់អេស្ប៉ាញ​

Posted: 20 Dec 2011 10:50 PM PST

កីឡាការិនី​រុស្ស៊ី​សារ៉ា​ប៉ូ​វ៉ា​
នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​សន្យា​ថា​ខ្លួននឹង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ Fed Cupជុំ​ទី​១​តំ​​ណាង​ឱ្យ​ប្រទេស​រុស្ស៊ី​ក្នុង​ពេល​ដែល​ក្រុម​នេះ​ចេញ​តទល់​ជា​មួយ​​ក្រុម​អេស្ប៉ាញនា​ខែ​កុម្ភៈ​​។ តាម​រយៈ​គេ​ហ​ទំ​ព័រ​​ផ្ទាល់​ខ្លួន​ នាង​សារ៉ា​ប៉ូ​វ៉ា​ បាន​បញ្ជាក់​ថា​៖«មិន​ប្រាកដ​ថា គ្រប់​ៗគ្នា​បាន​ដឹង​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Fed Cupតំ​ណាង​ឱ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​តតាំង​នឹង​ក្រុម​អេស្ប៉ាញ​។ ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​ប្រកួត​នៅ​ក្នុង​ទី​ក្រុង​មូ​ស្គូ​។ នៅ​មុន​នេះ​ខ្ញុំ​នឹង​ចំ​ណ​ាយ​ពេល​៤​សប្តាហ៍​នៅ​ក្នុង​ប្រទេស​អូ​ស្ត្រា​លី ។ បន្ទាប់​មក​នឹង​ចំ​ណាយ​ពេល​១សប្តាហ៍​ទៀត​នៅ​ក្នុង​ទី​ក្រុង​មូ​ស្គូ​»។

កិច្ច​ប្រជុំGBC​ថ្នាក់​រដ្ឋ​មន្រ្តី​​ការពារជាតិ​​កម្ពុជា-ថៃដំណើរ​ការគិត​ត្រឹមរយៈ​​ពេល​ជិត​៤ម៉ោង​ទទួលបាន​លទ្ធផល​​ជាបណ្ដោះ​អាសន្ន១២​ចំណុច

Posted: 20 Dec 2011 10:49 PM PST

រាជធានីភ្នំពេញ​​​​ ៖ កិច្ចប្រជុំគណៈកម្មាធិ​ការព្រំដែនទូទៅកម្ពុជា-ថៃ GBC ថ្នាក់រដ្ឋ​មន្រ្តី​ការពារជាតិ បានផ្តើមប្រារព្ធ​ធ្វើហើយនៅ​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី២១ ធ្នូ នេះ នៅសណ្ឋាគារ​សូហ្វ​ហ្វី​តែល​ភ្នំពេញ​ រាជធានីភ្នំពេញ ដោយ​មានការ​ចូលរួម​ថ្នាក់​រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង២កម្ពុជា-ថៃ​ជាសហ​ប្រធាន។

ជិះ​ម៉ូតូ​​តាម​ផ្លូវ​ជួប​ហ្វូង​ក្របី​​នឹក​ស្មានថា ​ស្លូត​ដឹង​អី​វា​ស្ទុះ​​មក​វ័ធ​ចូល​ពេទ្យ

Posted: 20 Dec 2011 10:37 PM PST

ជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ បុរស២នាក់បងប្អូន​ជិះ​ម៉ូតូ​តាមផ្លូវត្រូវក្របីវ័ធ បណ្តាលឱ្យរង​របួស​ធ្ងន់​ម្នាក់ និងម្នាក់ទៀត​របួស​ស្រាលត្រូវ​បានក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​កាលពី​ថ្ងៃទី​២០ ធ្នូ ២០១១ វេលាម៉ោង៣​និង​២០​នាទី​រសៀល ស្ថិត​​នៅ​តាម​ដងផ្លូវក្រាលក្រួសក្រហម​១​ខ្សែ ​ក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុក​សេសាន។

លោក​ទុំ សារុត ហៅ​នាយ​ឃ្លោកចេញ​​បង្ហាញ​​មុខ​ជា​ថ្មី​ក្រោយ​ពី​​ចូល​មន្ទីរ​ពេទ្យ​​អស់​រយៈពេល​4ខែ​

Posted: 20 Dec 2011 10:37 PM PST

លោក​ទុំ សារុត ហៅ​នាយ​ឃ្លោក
រាជធានីភ្នំពេញ ៖​ ​​លោក​ទុំ សារុត ហៅ​នា​យ​ឃ្លោក​តារា​កំប្លែង​​​ក្រុម​នាយ​កុយ​​ ​បាន​បាត់​មុខ​រយៈ​ពេល​ជាង​៥​ខែ ពី​កញ្ចក់ទូរ​ទស្សន៍ ដោយ​សារនាយ​ត្រូវ​គ្រឿង​ចក្រ​កិន​ដាច់​សរសៃ​កែង​ជើង​ឆ្វេង កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ​ឆ្នាំ​២០១១ ​និ​ង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​​ត្រូវ​ទៅ​ព្យា​បាល​នៅ​ប្រ​ទេស​​វៀតណាម ​​​។ ​ពេល​នេះ​សេដ្ឋី​ឃ្លោក​​បាន​​បង្ហាញ​ទេព​កោ​សល្យ​របស់​គាត់​ជូន​ប្រិយ​មិត្ត ​ទស្សនិក​​ជន​​ទស្ស​នា​​​​​វិញ​​ហើយ​ ។ ​នាយ​​ចូល​រួម​សម្តែង​​ក្នុង​ក្រុម​វិញ​ ចាប់​ពី​ថ្ងៃ​ទី​១០ ធ្នូ ​​មក​​ ។

កូនដើម​កាប់​ឪពុក​ចុង​១៥​​កាំបិត​ផ្គាក់​​របួស​ធ្ងន់​

Posted: 20 Dec 2011 10:35 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវ​កូនដើម​កាប់​ចំនួន​១៥​កាំបិត ខណៈ​ដើរ​ទៅ​ជួប​ប្រពន្ធ​នៅផ្ទះ​កូនដើម ហើយ​កូន​នោះ​មិនឱ្យ​ជួប​ក៏​ជជែក​ឈ្លោះប្រកែក​គ្នា​រហូត​កូនដើម​ទាញ​កាំបិត​ ផ្គាក់​​​កាប់​១៥​កាំបិត​ ស្ទើរ​សុសពេញ​​ខ្លួនរយះ​សាច់​ក្បាល​ដោយ​​ទាំង​សក់​មួយ​ដុំ​ទៅ​ជាមួយ​ផង។ ហេតុ​ការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ធ្នូ​ ស្ថិត​ក្នុង​​ភូមិ​​អន្លុង​ព​ពាយ

ជនជាតិវៀតណាមម្នាក់ជាប់ចោទពីបទ​ចែកចាយគ្រឿងញៀន

Posted: 20 Dec 2011 10:33 PM PST

ជនជាតិវៀតណាមជាប់ចោទ
ខេត្តព្រះសីហនុ ៖ បុរសជនជាតិវៀត​ណាម​ម្នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆំាង​ គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះ​សីហនុ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង​៦​និង​៤៥​នាទី​យប់ថ្ងៃទី២០ ធ្នូ ២០១១ នៅចំណុច​ ទល់មុខហាងម្លប់ស្វាយ ស្ថិតក្នុង​ក្រុមទី៩ ភូមិ៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខណៈ​កំពុងចែក​ចាយគ្រឿងញៀន ។

បុរស​​​​ជាកូន​​សិស្ស​លោក​ត្រូវ​រ៉ឺម៉ក​​​ដឹក​ធ្យូង​​កិន​ពីលើទ្រូង​​របួស​ធ្ងន់​

Posted: 20 Dec 2011 10:30 PM PST

កូនសិស្សលោករងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​​កូនសិស្សព្រះ​​​សង្ឃ​គង់នៅ​វត្ដ​ស្ទឹង​មាន​ជ័យ​ម្នាក់​បាន​រង​របួស​ ធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ពីក្រោយ​រ៉ឺ​ម៉ក​ដឹកធ្យូង ស្រាប់​តែ​រ៉ឺ​ម៉ក​នោះ​បត់​ត្រឡប់​ក្រោយ​វិញ​ដោយ​មិន​បាន​ស៊ី​ញ៉ូ​ប្រាប់​ ជាស​ញ្ញា ធ្វើ​ឱ្យ​ម៉ូតូ​បុរស​​​​នោះ​ជ្រុល​ទៅ​បុក​ពីក្រោយដួលត្រូវ​រ៉ឺ​ម៉ក​បត់​កិន​ ពីលើ​ទ្រូង​ថែមទៀតបណ្តាលឱ្យរង​របួសធ្ងន់កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​ យប់ថ្ងៃ​ទី​២០ ធ្នូ​ នៅ​តាម​ផ្លូវលេខ២៧១

កូន​ថៅ​កែ​ភោជនីយដ្ឋាន​បើក​រថយន្ត​ដូច​ព្យុះ​បុក​រថយន្ត​ទួ​រីស​ឈប់​ចត​ហៅ​ម៉ូ​យ

Posted: 20 Dec 2011 10:27 PM PST

រថយន្តបង្កហេតុ
រាជ​ធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​អាយុ​ក្រោម​​២០​ឆ្នាំ ​បាន​បើក​រថយន្ត​ម៉ាក​សេលីកាស្ព័រ​ពណ៌​ខ្មៅ ទៅ​បុក​គូទ​រថយន្ត​ទួ​រីស​ដែល​កំពុង​ចត​ចាំ​ហៅ​ម៉ូយបណ្តាល​ឱ្យ​រថយន្ត​ទួ​ រីស​​ស្ទុះ​ទៅ​មុខ​១០​ម៉ែត្រ ហើយ​ធ្លាក់​ទ្វារ​ទៅ​ដី​ និង​ធ្លាក់​អ្នក​ហៅ​ម៉ូយដែល​​ដេក​លេង​នៅ​ក្នុង​រថយន្ត​បោក​ក្បាល​ទៅ​ថ្នល់​ រង​របួស​ធ្ងន់​។ ហេតុ​ការ​រណ៍​នេះ​កើត​ឡើង​​​​​​នៅ​វេលា​ម៉ោង​១២ និង​៥នាទីរំ​លង​អធ្រាត្រថ្ងៃទី​២១

ជិះ​ម៉ូតូ​​ទៅ​ប្រាប់​បង​ប្អូន​មក​ចូលរួម​ពិធីភ្ជាប់​​ពាក្យ​ប្អូន​ស្រី​​ ទាក់​ដៃ​ចង្កូត​ម៉ូតូ​​ដួល​របួស​ស្រាល៣​នាក់ និង​ធ្ងន់​ម្នាក់

Posted: 20 Dec 2011 10:22 PM PST

បុរសរងគ្រោះ
ខេត្តក្រចេះ ៖ បុរស​ម្នាក់​រយះ​ចង្កា​ធ្ងន់​ធ្ងរ និង​៣​នាក់​ទៀត​រងរបួសស្រាល ខណៈ​ដែល​ជិះ​ម៉ូតូឌុប​ម្ដាយ​ទៅ​ប្រាប់​បងប្អូន​ឱ្យមក​ចូលរួម​ក្នុង​ពិធី​ ភ្ជាប់ពាក្យ​ប្អូនស្រី។ ពេល​​ទៅ​ដល់​ជួបជុំ​បងប្អូន​ផឹកស៊ី​បន្ដិចបន្ដួច​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​៣​ គ្រឿង​ទៅ​ដើរ​លេងក៏​ទាក់​ដៃចង្កូត​គ្នា​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ពីរ​គ្រឿង​រង​ របួស​តែ​ម្ដង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ កាលពី​វេលា​ម៉ោង​៥​និង​​១៥​នាទី​ល្ងាច​ថ្ងៃ​

ប្តី​ប្រពន្ធ​និង​កូន​ស្រី​បាក់​ជើង​ម្ខាង​ ទាំង​3​នាក់​ស្រែក​ថ្ងូរ​ពេញ​ផ្លូវ

Posted: 20 Dec 2011 10:20 PM PST

នៅកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ​សំឡេង​ស្រែក​ថ្ងូរ​គួរ​ឱ្យ​អាេ​ណាច​អា​ធ័មបាន​កើត​ឡើង​ក្នុង​ហេតុការណ៍​ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​លើ​ដង​ផ្លូវ​បេតុង​ក្នុង​ភូមិ​មិត្ត​ ភាព​ សង្កាត់​ប៉ោយ​ប៉ែត​ ខណៈ​ប្តី​ប្រពន្ធ​និង​កូន​ស្រី​មួយគ្រួសារ​ បាន​គ្រោះ​ថ្នាក់​​បាក់​ជើង​ម្ខាង​​ទាំងអស់​គ្នា​ កាល​ពីវេលាម៉ោង​ ៦និង​៤០​នាទី​ព្រលប់​​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ម៉ូតូ​កង់​៣​បុក​ នៅ​ពេល​កំពុង​ជិះ​ម៉ូ​តូ​បញ្រ្ចាសគ្នា​ ។

​បូក​សរុប​​លទ្ធ​ផល​ការ​​ងារ​ប្រ​ចាំ​ខែ​​ធ្នូ​របស់​​គណៈ​កម្មា​​ធិ​ការ​​បក្ស​ និង​ក្រុម​កា​រ​ងារ​​ស្រុក​អង្គ​​ស្នួល​

Posted: 20 Dec 2011 08:52 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កណ្តាល​ ៖ នាព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ទី​ស្នាក់​ការគណៈកម្មាធិការ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​អង្គ​ស្នួល​ ​ មាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ពង្រឹង​មូលដ្ឋាន​ទូ​ទាំង ​ស្រុក​ក្នុង​រយៈ​ពេល​១​ខែ​កន្លង​មក​នេះ​ ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​លោក​រស់ វណ្ណា អនុប្រ​ធាន​ទី​១​គណៈ​​អចិន្ត្រៃ​យ៍​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​អង្គ​ស្នួល​ ​​លោក​​ជំទាវ អស់​លោក លោកស្រី​ ជា​ក្រុម​​ការ​ងារ​

បិទ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​4របស់​មហា​អនុ​តំបន់​មេ​គង្គ

Posted: 20 Dec 2011 07:42 PM PST

កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤​របស់​មហា​អនុ​តំបន់​មេគង្គ​ GMS បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​ទី​ក្រុង​ណៃ​ពិដោ​រដ្ឋ​ធានី​មី​យ៉ាន់​ម៉ា​។ យុទ្ធ​សាស្ត្រ​ថ្មី​មួយ​របស់​ GMS សម្រាប់​ដំណាក់​កាល​២០១២​-២០២២ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​នៃ​តំបន់​នេះ​​ដែល​មាន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេ​ច​តេជោ​ហ៊ុន សែន​ ​ទី​ប្រឹក្សា​រដ្ឋ​ចិន​ លោក​ថៃ​ ប៊ិញ​ហ្គោ​ នាយក​រដ្ឋ​មន្ត្រី​​ឡាវ លោក​ថុង​ស៊ិញ​ ថាម​ម៉ា​វង្ស​ ប្រធានា​ធិបតី​មី​យ៉ាន់​ម៉ា លោក​អ៊ូ ថេន​សេន នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​យីង​ឡាក់ ស៊ី​ណា​វ៉ាត្រា​

អារ.ក​សម្លាប់​មនុស្ស​​​​ទៀតហើយ ត្រូវ​គេ​ប្រទះឃើញ​​​សព​ជាយក្រុង​ព្រះសីហនុ​

Posted: 20 Dec 2011 07:39 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តព្រះសីហនុ​​​​​ ៖ មានសេចក្តីរាយ​ការណ៍​មកថា នៅវេលាម៉ោង៥និង៣០នាទីព្រឹក​ថ្ងៃទី​២១​ ធ្នូ នេះ ​សពបុរសម្នាក់ត្រូវបានគេ​ប្រទះ​ឃើញដេកផ្ងារស្លាប់នៅលើគ្រែ​​ក្នុង​​តូប​លក់​ គ្រឿង​ទេស និង​​​ហូបចុក​មួយ​កន្លែង​ចម្ងាយ​ពី​ផ្លូវជាតិលេខ៤ប្រមាណ៥០ម៉ែត្រ ស្ថិតក្នុងភូមិ ១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ត្រង់​ចំណុច​ផ្លូវ​​ចុះ​ចំណោត​ខ្ទមយាយ​ម៉ៅ ឆ្ពោះ​ទៅស្ថានីយ​​រថភ្លើង បង្ក​​ឱ្យ​មានការ​

កិច្ចប្រជុំ GBC​​ ថ្នាក់​រដ្ឋមន្ត្រី​​ការពារ​​ជាតិ​កម្ពុជា-ថៃ ​​ចាប់ផ្តើម​​​ពិភាក្សា​​​អំពីការ​​អនុវត្ត​​​​សាល​ដីកា​​​ និងពិនិត្យ​​មើល​កិច្ច​សហ​ប្រតិ​បត្តិ​ការ​

Posted: 20 Dec 2011 07:35 PM PST

រាជធានីភ្នំពេញ​​​​ ៖ កិច្ចប្រជុំគណៈកម្មាធិ​ការព្រំដែនទូទៅកម្ពុជា-ថៃ GBC ថ្នាក់រដ្ឋ​មន្រ្តី​ការពារជាតិ បានផ្តើមប្រារព្ធ​ធ្វើហើយនៅ​វេលា​ម៉ោង​៩ព្រឹកថ្ងៃទី២១ ធ្នូ នេះ នៅសណ្ឋាគារ​សូហ្វ​ហ្វី​តែល​ភ្នំពេញ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព​រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ​ដែល​ជាសហប្រធាន GBC ក្នុងនោះភាគីកម្ពុជា​ដឹក​នាំ​ដោយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋ​មន្រ្តី​

បុរស​ម្នាក់​ចូល​​ក្នុង​ទ្រុង​ចិញ្ចឹម​សត្វ​ប្រ​ឆាំង​​ទៅ​នឹង​ការ​បរិភោគសាច់​ឆ្កែ

Posted: 20 Dec 2011 07:31 PM PST

​​បុរស​ជន​ជាតិ​ចិន​​ចូល​ក្នុ​ងទ្រុងចិញ្ចឹម​សត្វ​​សុនខ​ប្រ​ឆាំង​​​​ការ​បរិភោគសាច់​​សុនខ
តាម​រយៈរូប​ភាព​នេះ​ វា​មិន​មែន​ជា​ការ​ចាប់​ឃុំ​​​ខ្លួន​​បុរស​ជន​ជាតិ​ចិន​នៅ​ក្នុ​ងទ្រុងចិញ្ចឹម​សត្វ​សុន​ខ​នោះទេ​ តែ​​តាម​ពិតបុរស​ជន​ជាតិ​ចិន​ម្នាក់​នេះ​ ​បាន​ស្ម័គ្រ​ចិត្ត​ចូល​ទៅ​ក្នុង​​ទ្រុង​ចិញ្ចឹម​ឆ្កែ​ដើម្បី​ធ្វើ​ជា​សារ​មួយ​ប្រាប់​ដល់​សា​ធារណៈ​ជន​​ ឱ្យបោះ​​បង់​ទំ​​លាប់​បរិភោគ​សាច់​ឆ្កែ​ ហើយ​​ជំ​នួស​មក​វិញ​ដោយ​ការ​ស្រលាញ់់​សត្វ​ប្រភេទ​​នេះ​ទើប​វា​ប្រសើរ​​ជាង​ ។ ជា​ការ​ពិត​ រឿង​​រាវ​នេះ​បាន​កើត​ឡើង​ក្នុង​ខេត្ត​ Guizhou ប្រទេស​ចិន​​បន្ទាប់​ពី​លោក Pian Shankong វ័យ​​៤០ឆ្នាំ

អ្នក​វិភាគ​​បាល់​ទាត់​របស់​​​ទូរទស្សន៍​​កីឡា ESPN ​ចង់​ឈរ​ឈ្មោះ​​ធ្វើ​ជា​សមា​ជិក​​ព្រឹទ្ធ​សភា​

Posted: 20 Dec 2011 07:29 PM PST

​លោក Craig James អ្នក​វិភាគ​​ព័ត៌​មាន​​កីឡា​ករ​បាល់​ទាត់​​​ប្រចាំ​ទូរទស្សន៍​​កីឡា​ ESPN
យោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​​អេ ភី​ចេញ​ផ្សាយ​​កាលពី​ថ្ងៃអង្គារ ទី​២០ ធ្នូ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ​លោក Craig James អ្នក​វិភាគ​​ព័ត៌​មាន​​កីឡា​ករ​បាល់​ទាត់​​​ប្រចាំ​ទូរទស្សន៍​​កីឡា​ ESPN បាន​ប្រកាស​ថា ​លោក​នឹង​ឈរ​ឈ្មោះ​​​​បោះ​ឆ្នោត​ជាសមា​ជិក​​​ព្រឹទ្ធ​សភា​​ក្នុង​រដ្ឋ​តិច​សាស់ ​រប​ស់​គណបក្ស​សាធារណ​​រដ្ឋ​ ។ ​លោក Craig James ​ធ្លាប់​បាន​​បង្ហាញ​​​ពី​ចំណាប់​អារម្មណ៍​ធ្វើ​នយោ​បាយ​​នេះ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ។ ​

​អនុប្រធានាធិបតី​ចិន​មក​ដល់​វៀតណាម​ដើម្បី​បំពេញ​ទស្សន​កិច្ច​​​ផ្លូវការ​

Posted: 20 Dec 2011 07:24 PM PST

អនុប្រធានាធិប​តី​ចិន ពេលមកដល់​​ព្រលានយន្តហោះ​​​ក្រុងហា​ណូយ
អនុប្រធានាធិបតី​​ចិន លោក​ស៊ី​ ជីន​ពិញ ​​​បាន​ម​ក​ដល់​​​ទីក្រុង​ហាណូ​យ កាលពីថ្ងៃទី​​២០ ធ្នូ ដើម្បី​​បំពេញទស្សនកិច្ច​​​​ជាផ្លូវការ​​​​មួយនៅ​ប្រទេស​វៀតណា​ម​។​ លោកស៊ី ជីនពិញ ​​ដែលក៏ជា​​សមាជិក​គណៈ​​កម្មាធិការ​​អចិន្ត្រៃយ៍​របស់ការិយាល័យ​​នយោ​បាយ​បក្សកុម្មុយនីស្ត​​​ចិនដែរនោះ មក​បំពេញ​ទស្សនកិច្ច​​​​​នេះ​តាមការអញ្ជើញ​​របស់គណៈកម្មា​ធិការ​​កណ្តាល​បក្ស​កុម្មុយនីស្ត​​វៀតណាម និង​របស់​អនុ​​ប្រធានាធិបតី​​វៀតណាម ​​លោក​ង្វៀន ​​​ធីឌន់​។​

លោក​ឧកញ៉ា​ម៉ែន សារុន ​ប្រធានក្រុម​ហ៊ុន​ម៉ែន សារុន ​​ទទួល​​មរណភាព ដោយ​ជំងឺ​គាំង​បេះដូង​

Posted: 20 Dec 2011 06:56 PM PST

ភូមិគ្រឹះលោក​ម៉ែន សារុន
រាជធានីភ្នំពេញ​​​​ ៖ ​​លោកឧកញ៉ា​ម៉ែន សារុន ​ជាអ្នកជំនួញ​​ដ៏ល្បីល្បាញ​​​ ជាប្រធាន​ក្រុម​ហ៊ុន​ម៉ែន សារុន ​​និងជាសមាជិក​ព្រឹទ្ធសភាផង​​នោះ បានទទួលមរណភាព​ហើយ ​កាលពី​វេលាម៉ោង​​១២​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃទី​​​២០ ធ្នូ ឈាន​ចូល​​ថ្ងៃទី​​២១ ធ្នូ ២០១១ ដោយ​​ជំងឺគាំង​បេះដូង ហើយ​ថា ​​លោក​ឧកញ៉ា​រូបនេះ​​មានជំងឺ​រ៉ាំ​រ៉ៃ​​​​បៀត​បៀន​​រូបគាត់​​ជាយូរ​ឆ្នាំ​មក ​ហើយ ។​​

កញ្ញា ស លក្ខិណា តំណក់​ឈាម​អ្នក​សិល្បៈដែលជ្រុះ​មិន​ឆ្ងាយ​ពី​គល់​

Posted: 20 Dec 2011 06:52 PM PST

កញ្ញា ស លក្ខិណា​ ក្នុង​វ័យ​២៣ឆ្នាំ
រាជធានីភ្នំពេញ ៖ កញ្ញា ស លក្ខិណា​ ក្នុង​វ័យ​២៣ឆ្នាំ មាន​កំណើត​មក​ពី​ស្រុកមោង​ប្ញស្សី​ ខេត្ត​បាត់​ដំ​បង​ ។ នៅ​ឆ្នាំ​២០០៩​នាង​បាន​បណ្តែ​ត​​​​​​ជី​វិត​ចាប់​អាជីព​ជា​អ្នក​ចំរៀង​​ តាមគន្លង​ឪ​ពុក​និង​បង​ប្រុស​ស្រីរបស់​នាង​ ដោយ​ដំបូង​នាង​ច្រៀង​តាមកម្មវិធី ប្រ​គំតន្ត្រី​បែប​ទេសចរ​របស់​ក្រុម​ហ៊ុន​នានា​ នៅតាម​បណ្តា​ខេត្ត-​ក្រុង ។ កញ្ញា ប្រកប​ដោយ​ទឹក​មុខ​ញញឹម​ស្រស់នេះ​ឱ្យដឹងថា កន្លង​មក​ក្រៅ​ពី​ច្រៀង​នៅតាម​បណ្តា​ខេត្ត-ក្រុង​នានា នាង​ធ្លាប់ច្រៀង​នៅ​ក្លឹប​កំសាន្ត​ស៊ី​ធី​ឡាយ​ ស្ប៉ាក និង​ចុង​ក្រោយ​ ប្តូរ​ទៅ ច្រៀង​ជា​ប្រចាំ​នៅមជ្ឈ​មណ្ឌល​កំ​សាន្ត​អេ​ហ្សីប​ ។

ឆេះទៀត​ហើយ! ឆេះ​រោងចក្រ​​កាត់ដេរ​​នៅស្ទឹង​មានជ័យ ​​ពន្លត់​ទាន់ពេល ​ខូចខាត​​​​សម​ល្ម​ម​

Posted: 20 Dec 2011 06:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ឃ្លាំង​ស្តុកក្រណាត់​​​សម្រាប់​កាត់ដេរ​នៅ​រោងចក្រ​​​កាត់​ដេរ​​គីម៉ា​ អេកូទិច​ (Kima Akotach) ដែល​មាន​ទីតាំង​ស្ថិតនៅ​​ភូមិ​ដំណាក់​ធំ សង្កាត់​​ស្ទឹង​មានជ័យ ​​​​ខណ្ឌ​មានជ័យ ​ត្រូវ​អគ្គិភ័យ​​​​ឆាបឆេះ​​​អស់​ហ្មត់ កាលពី​វេលាម៉ោង​​​១០​និង​​​១៥​នាទី​យប់ថ្ងៃទី​២០ ធ្នូ ​២០១១​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ និងតក់ស្លុត​​​ដោយសារតែ​អណ្តាត​ភ្លើង​​សន្ធោសន្ធៅ​​​ក្រហម​ច្រាល​​ខ្ជាក់​ ផ្សែង​​​

បុរសអ្នក​រត់​ម៉ូតូ​​ឌុប និង​ធ្វើ​ការ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​​ពុល​ថ្នាំ​​សន្លប់​ធ្ងន់​ធ្ងរ

Posted: 20 Dec 2011 06:45 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ដូច​គ្នា​ប្រទះ​ឃើញ​ដេក​សន្លប់​ បែក​ពពុះ​មាត់​ ​និង​មាន​ធុំក្លិន​ស្រាដេក​នៅ​ក្បែរ​ម៉ូតូ​របស់​​គាត់​មុខ​ព្រ​លាន​យន្ដហោះ​ អន្ដរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​​កា​កាប ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៩​និង​​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ធ្នូ។

សមាគមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃកម្ពុជាត្រូវបានបងើ្កត

Posted: 20 Dec 2011 06:38 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖​ កាលពីថ្ងៃទី១៨ ធ្នូ កន្លងមកនេះ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ​មាន​ការ​ជួបប្រជុំ​បង្កើតសមាគមគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​នៃកម្ពុជា (ស.គ.អ.ប.វ.ក)​ដោយមានការ​អញ្ជើញ​ចូល​រួមពីគ្រឹះស្ថានអប់រំបណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!