Koh Santipheap Daily

Koh Santipheap Daily


បើក​បរ​​មិន​អធ្យា​ស្រ័យ​​គ្នា លុះ​​បុក​គ្នា​ក៏​​នៅ​តែ​មិន​ចេះ​យោគ​យល់​ធ្វើ​ឱ្យ​​រឿង​តូច​បង្ក​ជា​រឿង​ធំ​

Posted: 17 Dec 2011 11:55 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ CR-V ​បើក​បរ​ដោយ​ជន​ជាតិ​ចិន​ និង​ម៉ូតូ​​ស្មាស់​មួយ​គ្រឿង​ដែល​អ្នក​បើក​បរ​ទាំង​សង​ខាង​មិន​ចេះ​យោគ​យល់​ គ្នា​​ បណ្តាល​ឱ្យ​​ប៉ះ​គ្នា​​បន្តិច​បន្តួច​​ហើយ​បែរ​ជា​កើត​​រឿង​ធំ​ដោះ​ស្រាយ​​ រយៈ​ពេល​២​ម៉ោង​មិន​ត្រូវ​គ្នា​ត្រូវ​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​ដោះ​ស្រាយ​​ នៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ជើង​គោក ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​​ឡើង​នៅ​មុខ​​ភោជនីយ​ដ្ឋាន​​រ៉ាម​បូ វិថី​

ប្រេស៊ីល​​​​មាន​​គំនិត​​​ចង់​ចែក​​សំបុត្រ​​​ទស្សនា​​បាល់​ទាត់​ពិភព​លោក​ជាថ្នូរ​នឹង​កាំភ្លើង​​

Posted: 17 Dec 2011 11:55 PM PST


តាមសារព័ត៌​មាន​​​បរទេស​​ផ្សាយ​ថា រដ្ឋា​ភិ​បាល​ប្រេស៊ីល​​ មាន​គំនិត​​​ត្រៀម​​សុំ​​ការ​សហការ​​​ពី​​សហព័ន្ធ​​​បាល់ទាត់​​អន្តរជាតិ​(FIFA) ​ក្នុង​​​ការជួយ​កម្ចាត់​​​​បញ្ហា​​​​អំពើ​​​ហិង្សា​​​នៅក្នុង​​​​ប្រទេស​​ ដោយ​​ឱ្យ​​​ប្រជា​ជន​យក​អាវុធ​​​ដែល​​គាត់​ប្រើ​​​ប្រាស់​​​​មក​ប្តូរ​​នឹង​​​សំបុត្រ​​​ចូល​​​ទស្សនា​​ការ​ប្រកួត​​​បាល់​ទាត់​​​ពិភព​លោក​​​​ឆ្នាំ​២០១៤​​ ជុំ​ចុង​ក្រោយ​​ ។​ ក្រៅពី​​សំបុត្រ​​​​ចូល​ទស្សនា​​​ក៏​នៅ​មាន​​​សម្ភារ​​​ ផ្សេងៗ​​ទៀត​សម្រាប់​​ជា​ថ្នូរ​នឹង​អាវុធ​ដូច​ជា​​ បាល់​ទាត់​​​​ដែល​​ប្រើ​ក្នុង​ការ​​ប្រកួត​​ ​ឬ​អាវ​ដែល​មាន​ចុះ​​ហត្ថ​​លេខា​​​របស់​​កីឡាករ​ ។

យ៉ូកូវិចអះអាងថាជោគជ័យរបស់ខ្លួននឹងកើតមានជាថ្មីទៀតនៅឆ្នាំ២០១២

Posted: 17 Dec 2011 11:52 PM PST

កីឡាករស៊ែរប៊ីណូវ៉ាក់ យ៉ូកូវិច
ណូ​វ៉ាក់ យ៉ូ​កូ​វិច​កីឡាករ​តឺន្នីស​លំ​ដាប់​ទី​១​ពិ​ភព​លោក​បាន​ប្រកាស​ក្តែង​ៗ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លង​ទៅ​ថា គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​ថា​ខ្លួន​មិន​អាច​ធ្វើ​ឱ្យ​ឆ្នាំ​២០១២​ជោគជ័យ​ដូចជា​ឆ្នាំ​២០១១នោះ​ទេ​។ ក្នុង​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១១​ យ៉ូ​កូ​វិច​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​៣​និង​ក្រប​ខណ្ឌ​ Mastersចំនួន​៥​ក្លាយ​ជា​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​ជា​មួយ​នឹង​ចំណូល​ទឹក​ប្រាក់​១២,៦​លាន​ដុល្លារ​អាមេរិក​។

​នាយករដ្ឋមន្ត្រី​​​​ថៃ​អាចជួបជាមួយ​លោកស្រី​​ស៊ូជី​ ពេល​​​ទៅភូមា​

Posted: 17 Dec 2011 11:49 PM PST

នាយករដ្ឋមន្ត្រី​​​ថៃ លោកស្រី​យីងឡាក់ ​ស៊ី​ណាវ៉ាត្រា
នាយករដ្ឋមន្ត្រី​​​ថៃ លោកស្រី​យីងឡាក់ ​ស៊ី​ណាវ៉ាត្រា ​​ប្រកាស​កាលពីថ្ងៃ​ទី​​១៧ ធ្នូ ​​ថា លោកស្រី​​​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​​​​ជាផ្លូវការ​​​មួយនាសប្តាហ៍​​​នេះ​នៅ​​មីយ៉ាន់ម៉ា ​​ដោយ​ក្នុង​​​ឱកាស​នោះ​ លោកស្រី​​អាចជួប​ជា​មួយ​មេដឹកនាំ​​​​ប្រឆាំង​​ភូមា​លោកស្រីអ៊ួង សាន់​ស៊ូជី​។​ ក្នុង​កម្មវិធី​ទូរទស្សន៍​​​ប្រចាំ​សប្តាហ៍ ​​«រដ្ឋាភិ​បាល​យីងឡាក់ ជួប​​ជាមួយ​​​​ពលរដ្ឋ​​​ថៃ» លោក​ស្រី​នាយករដ្ឋមន្ត្រី​​​​ថៃ​ឱ្យដឹង​ថា ​​លោកស្រី​​​ទៅ​កាន់​រដ្ឋធានី​​​​ភូមា​ទីក្រុង​ណៃពិដោ​​​នា​ថ្ងៃទី​​១៩ ធ្នូ ​​ដើម្បី​​ចូល​រួមក្នុង​​កិច្ចប្រជុំ​​កំពូលតំបន់​អនុ​​​​មហា​តំបន់​​ទន្លេ​មេគង្គ​​មុន​​ពេល​ចាប់​ផ្តើម​​​ទស្សនកិច្ច​​​ផ្លូវ​ការ​​​មួយនៅមី​យ៉ាន់ម៉ា​។​

ស្តាប់​មិត្តភក្តិ​និយាយ​រឿង​កំប្លែង​​សើច​រហូត​ជាប់​ថ្គាម​ហា​មាត់​ចង្គ្រុង

Posted: 17 Dec 2011 11:27 PM PST

បុរសសើចរហូតជាប់មាត់
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រឡប់​ពី​​ចូលរួម​ខួបកំណើត​មិត្ដភក្ដិ​វិញ​បាន​អង្គុយ​ជុំ​ គ្នា​ជាមួយ​មិត្ដភក្ដិ​និយាយ​រឿងកំប្លែង​សើច​លេង រហូត​ហា​មាត់​​ចង្គ្រុង​ជាប់​ថ្គាម​បិទ​អត់​ជិត​និយាយ​​មិន​ចេញបាន​​ត្រឹមតែ ​ធ្វើ​កាយវិការ ទាល់​តែ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​គ្រូពេទ្យ​ដោះ​ទើប​បិទ​មាត់ជិត​វិញ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​​ម៉ោង​១០​និង​១៨​នាទី​យប់ ថ្ងៃ​ទី​១៧ ធ្នូ នៅ​​ម្តុំអង់​តែ​ន​ទួល​

ស្រវឹង​ស្រា​ជិះ​រថយន្ត​បុក​រទេះ​ដឹក​ដូង​ចត​នៅ​ស្ងៀម​​ ហើយ​ចុះ​ស្រែក​ឡូឡា​​ត្រូវគេ​​វាយ​បែក​​កញ្ចប់​មាត់​

Posted: 17 Dec 2011 11:24 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​និង​ចោមរោម​មើល​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរ ខណៈ​ពេល​ដែល​បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះ​រថយន្ដ​ទៅ​បុក​រទេះ​ដូង​ឈប់​ចត​នៅ ​ស្ងៀម ​បណ្ដាល​ឱ្យខ្ទាត​​ទៅ​កណ្ដាល​ថ្នល់ ​ហើយ​បើកទ្វារ​រថយន្ដ​ចុះ​ទៅ​និយាយ​ច្រ​ងេ​ង​ច្រ​ងាង​ធ្វើ​ឱ្យ​អ្នក​ឃើញ​ ហេតុ​ការណ៍​ទ្រាំ​មិន​បាន​ហក់​ទៅ​វាយ​មួយ​ដៃ​បែក​កញ្ចប់​មាត់។ គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​

បុរស​ម្នាក់​ត្រូវរថយន្ត​បុក​ធ្លាក់​​ចូល​ស្នាម​ភ្លោះ​​បាក់​ជើង​ឆ្វេង បែក​ប្រអប់​ជើង​

Posted: 17 Dec 2011 11:22 PM PST

ជនរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​កាម​រី ពណ៌​ក្រហម វ៉ា​រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ ជ្រុល​ទៅបុក​បណ្ដាល​ឱ្យ​ប៉ើង​១០​ម៉ែត្រ​ធ្លាក់​ចូល​​ស្នាមភ្លោះ​បាក់​ជើង​ ឆ្វេង បែក​ប្រអប់ជើង និង​ខូច​ខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង។ គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​នៅ​មុខ​មហោស្រព​ខេត្ដកំពង់ស្ពឺ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ធ្នូ ។

កាមរី​ឆ្លាម​បើក​វ៉ាទៅបុក​រថយន្ត​វីហ្គោ​​​ឧត្តមសេនីយ៍​យោធា​ និង​មាន​​​​រថយន្ត​​មួយ​គ្រឿង​ទៀត​​​​មក​កៀរ​​បន្ថែម​

Posted: 17 Dec 2011 11:20 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ ​រថយន្តម៉ាក​កាមរី​​ប្រភេទ​​ឆ្លាម​​ ពណ៌​ទឹក​ប្រាក់ ​មួយគ្រឿង​បាន​បើក​វ៉ា​រ៉ឺ​ម៉ក​ម៉ូតូ​ ​ក្នុង​ទិសដៅ​ស្រប​គ្នា ​ហើយ​ជ្រុល​ចង្កូត​​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​លុ​ច​វីហ្គោ ពណ៌​ត្រេ​អីុ មាន​ស្លាក​លេខ​ខេម​រ​ភូមិន្ទ ​បើក​បរ​ដោយ​លោក​ឧ​ត្តម​សេនីយ៍​​យោ​ធា​​​កង​អង្គ​រក្ស​ម្នាក់​​ក្នុង​ទិស​ដៅ ​​បញ្ច្រាស​​​គ្នា បណ្តាល​ឱ្យ​​រថយន្ត​ទាំង​ពីរ​រង​ការ​ខូច​ខាត ​ជាមួយគ្នានេះ​ដែរ ស្រាប់តែ​​មាន​រថ​យន្ត​​​​ម៉ាក​កាម​រី​

ទាហានអាមេ​រិក​​ចុងក្រោយ​​​ចាកចេញ​ពីអ៊ី​រ៉ាក់​

Posted: 17 Dec 2011 11:20 PM PST

​ឧត្តមសេនីយ៍​​​​មេបញ្ជា​ការ​​​​កងទ័ពអាមេ​រិក​​​​ម្នាក់​នៅ​​​អ៊ី​រ៉ាក់​
​​កងទ័ពអាមេរិក​​​​ថ្លែងទៅកាន់​​សារព័ត៌​មាន​​​ថា កង​ទាហាន​​អាមេ​រិក​​​ចុងក្រោយ​នៅអ៊ី​រ៉ាក់​បាន​ចាក​ចេញ​​​​ពីប្រទេស​នេះ​ទៅកាន់​​កូវ៉ែត កាលពី​ព្រឹក​​ថ្ងៃទី​​​១៨ ធ្នូ​។​ ការចាកចេញ​នេះ កំណត់​​ពីការបញ្ចប់​​​ការ​ដក​​​ទាហាន​​អាមេរិក​​​ពីអ៊ី​រ៉ាក់​៩ឆ្នាំ បន្ទាប់ពីសង្គ្រាម​​ដែល​នាំទៅដល់​ការផ្តួល​រំលំ​របប​សាដាម ហ៊ូ​សេន។​ រដ្ឋមន្ត្រី​​​ការពារ​ប្រទេស​​អាមេ​រិក ​លោក LEON PANETTA កាលពីថ្ងៃទី​​​១៥ ធ្នូ ​កន្លង​មក​នេះ ​​នៅភាគខាង​លិច​ក្រុង​​​បាដាដ បាន​ចូល​រួមក្នុងពិធី​​បង្ហូត​​​ទង់ជាតិ​​អាមេរិក​​ចុះ​ក្នុង​​មូលដ្ឋាន​​យោធាអាមេរិក​​​មួយ ដែល​កំណត់​​ពីការ​​​បញ្ចប់​ជា​ផ្លូវការ​​​​​នូវប្រតិបត្តិការ​​យោធានៅអ៊ី​រ៉ាក់​។​

ជិះ​ម៉ូតូ​រវល់​តែ​ងាក​ឆ្វេង​ងាក​ស្តាំ​​ទៅ​បុក​គូទ​រថយន្ត​សណ្តោង​ដឹក​ខ្សាច់​​ស្លាប់​២ របួស​ធ្ងន់​១

Posted: 17 Dec 2011 11:18 PM PST

រថយន្តបង្កហេតុ
ខេត្តពោធិ៍សាត់ ៖ យុវជន៣នាក់បាន​ជិះ​ម៉ូតូ​ឌុបគ្នាយ៉ាងលឿនទៅបុកគូទរថយន្ត​ សណ្ដោងដឹកខ្សាច់បណ្ដាលឲ្យ២នាក់ស្លាប់នៅ​នឹងកន្លែង ឯម្នាក់ទៀតរងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ខេត្ត។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះបានកើតឡើងនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុចស្ថានីយថ្លឹង​រថយន្ត ស្ថិតក្នុង​ភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន កាល​

រថយន្ត​វីហ្គោ​​បើក​បរ​មិន​គោរព​​ភ្លើង​ស្តុប​ បណ្តាល​​ឱ្យ​ហាយ​ឡែន​ឌ័របុក​ក្រពឹត​មុខ​

Posted: 17 Dec 2011 11:16 PM PST

រថយន្តហាយឡែនឌ័រ
រាជធានីភ្នំពេញ ៖ រថយន្ដ​វី​ហ្គោ​បាន​រង​ការ​ខូចខាត​ក្រ​ពឹត​មុខ​និង​ក្រពឹត​កាង​ខាងស្ដាំ ដោយ​សារ​តែ​អ្នកបើកបរ​ជា​ជន​ជាតិចិន​បញ្ជា​រថយន្ដ​មិន​គោរពភ្លើង​ស្ដុ​ប ​បណ្ដាល​ឱ្យ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័រ​បុក​ចំ​កណ្ដាល​ភ្លើងស្ដុប​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​នឹង​២៦១​ក្នុង​សង្កាត់​ ទឹកល្អក់​១ ខណ្ឌទួលគោក ​កាលពី​វេលា​​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧​ ធ្នូ​ ២០១១​។

យុវជន​ម្នាក់​រង​របួស​ជើង​ទាំង​២​ដោយ​សារ​ដួល​ម៉ូតូ​ខ្លួន​ឯង

Posted: 17 Dec 2011 11:15 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ឈ្មោះ​រស់ សាំ​អាយុ​២៣​ឆ្នាំ​ ជា​ជាង​អេ​ឡិច​ត្រូ​និ​ច​នៅ​ផ្សារ​សុវណ្ណា​ ​បាន​រង​របួស​ជើង​ទាំង​២ ដោយសារ​ជិះ​ម៉ូតូ​ដួល​ព្រោះតែ​ស្រវឹងស្រា កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ធ្នូ​ ២០១១ នៅ​ទល់មុខ​មន្ទី​រពេទ្យ​មិត្ដ​ភាព​ខ្មែរ​-​សូ​វៀត​ ស្ថិត​ក្នុង​​សង្កាត់​ទំនប់់​ទឹក ខណ្ឌ​ចំកា​រមន​។

ក្រុម​ស្ទាវ​​២​នាក់​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​​គេច​ពី​ការ​វាយ​តប់​គ្នា​​ទៅ​បុក​ម៉ូតូ​កង់​បី​ពី​​ក្រោយ​

Posted: 17 Dec 2011 10:48 PM PST

ជនបង្ករបួសស្នាម
រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​២​នាក់​បាន​​រង​របួស​ជា​ទម្ងន់​ដោយ​បាក់​ដៃ​បាក់​ជើង ហើយ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​ទៅ​ព្យាបាល​ភ្លាមៗ​នៅ​ម​នី​ពេទ្យ ​ដោយសារ​តែ​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ស្ទាវ​មួយ​ក្រុម​ទៀត ទៅ​បុក​ម៉ូតូ​កង់​បី​ពី​ក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​ម៉ូតូ​​រួញ​កង់​និង ​ចង្កូត ចំណែកឯម៉ូតូ​កង់​បី​វិញ​បាន​ក្រឡាប់​​ផ្ងារ​ជើង​តែ​ម្ដង​។ ​ប៉ុន្ដែ​អ្នកបើកបរ​កង់​បី​គ្រាន់តែ​រង​របួស​តិចតួច​

ទាហាន​ម្នាក់​ត្រូវ​​​នគរ​បាល​​ឃាត់​​ខ្លួន ព្រោះ​​ដក​កាំភ្លើង​​គំរាម​កង​សន្តិ​សុខ​រៀបចំ​សណ្តាប់​ធ្នាប់​

Posted: 17 Dec 2011 10:43 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសឈ្មោះ​លី សុ​ភ័ស​ ជា​នាយទាហាន​ឋានៈ​អនុសេនីយ៍ត្រី​នៅ​អង្គភាព​បញ្ជា​ការដ្ឋាន​ភូមិភាគ​ទី​៣​ ត្រូវ​បាននគរបាល​​ឃាត់​​ខ្លួនភ្លាម​ៗ រួច​ប្រគល់​ទៅ​ឱ្យ​កងរាជអាវុធ​ហត្ថ​ខណ្ឌ​ដើម្បី​ចាត់ការ​​​តាម​ផ្លូវច្បាប់ ក្រោយ​ពី​នាយទាហាន​​រូប​នេះ​ដក​កាំភ្លើងខ្លី​គំរាម​ទៅ​លើ​​កង​សន្ដិសុខ​រៀ​ ចំ​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​​សុខ ព្រោះ​តែ​រឿង​ធុងបាស់​ចំនួន​២​​​គ្រឿង​ដែល​កង​សន្តិ​សុខ​លើក​

​ស្រវឹងធ្លាក់​​ភ្នែក​ជិះ​ម៉ូតូ​ទៅ​បុក​សសរ​ដង​គោមរង​របួសធ្ងន់

Posted: 17 Dec 2011 10:33 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​​ ខណៈ​ដែល​​ជិះ​ម៉ូតូ​ទៅ​បុក​សសរ​ដងគោម​បំភ្លឺ​ផ្លូវ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦​ ធ្នូ​ ២០១១ នៅ​ជិត​ស្ពាន​ដែក​ផ្លូវ​ចំការ​ដូង ស្ថិត​ក្នុង​សង្កាត់​មាន​ជ័យ ខណ្ឌ​មានជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ​វង្ស បញ្ញា អាយុ​២៤​ឆ្នាំ​ស្នាក់​នៅ​ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ម៉ូតូ​ហ្វ្រេស​​បុក​ម៉ូតូ​​អាឌ្រីម​ស៊េរី​២០០៤ ​សន្លប់​ម្នាក់​

Posted: 17 Dec 2011 10:32 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​ត្រង់​ចំណុច​ មុខ​ផ្សារ​ហេង​លី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៧​ ធ្នូ​ ២០១១ ដោយសារ​ម៉ូតូ​​យ៉ាម៉ា​ហា​ ហ្វ្រេ​ស​បុក ម៉ូតូ​ឌ្រីម២០០៤ ពេញទំហឹង​​​ ខណៈ​​ម៉ូតូឌ្រីមបត់​ស្ដាំ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ ​បណ្ដាល​ឱ្យអ្នកបើកបរ​ម៉ូតូ​ហ្វ្រេ​ស​សន្លប់​បាត់​

ស្ត្រី​តូច​បំផុត​លើលោក​កម្ពស់​59សង្ទីម៉ែត្រ

Posted: 17 Dec 2011 10:10 PM PST

នាង​ហ្សេយ៉ូទីអាំហ្គេ ជា​ស្ត្រី​តូច​បំផុត​នៅលើពិភពលោក​​​​
ទីភ្នាក់​ងារ​បរទេស​កាលពី​ថ្ងៃ​ទី១៧ ធ្នូ​ ផ្សាយ​ថា នាង​ហ្សេយ៉ូទីអាំហ្គេ អាយុ​១៨ឆ្នាំ ជន​ជាតិ​ឥណ្ឌា មកពី​ទី​ក្រុង​ណាកពូ គ្រប់​គ្រង​ឯ​តទគ្គ​កម្ម​លើ​ខ្លួន​តូច​បំផុត​នៅ​​លើ​​ពិភព​លោក​ដោយ​មាន​កម្ពស់ ៥៩សង្ទី​ម៉ែត្រ និង​មាន​ទម្ងន់​៥គីឡូ​ក្រាម ។ កាលពី​ព្រឹក​ថ្ងៃ​ខាង​លើ​ ខណៈ​ពេល​នាង​បាន​ទទួល​ឯត​ទ​គ្គ​កម្ម​ជា​ផ្លូវ​ការ​​នាង​ហ្សេយ៉ូទី​​ ត្រូវ​បាន​ប្រា​រព្ធ​ពិធី​ខួប​កំណើត​ និង​មាន​សមាជិក​ក្រុ​ម​គ្រួសារ​ចូល​រួម​ស​ម្តែង​ការ​ត្រេក​អរ​យ៉ាង​ច្រើន​កុះ​ករ​ ។

បុរស​បង់​ក្លា​ដេស​កាត់​ម្រាម​ដៃ​ស្តាំ​​ប្រ​ពន្ធ​បោះ​ចោល​ព្រោះ​ខឹង​សម្បា​​លួច​ទៅ​រៀន​បន្ត​

Posted: 17 Dec 2011 10:06 PM PST

​ស្ត្រីដែល​ត្រូវប្តីកាត់​ម្រាម​ដៃ​ស្តាំ​
ក្រុមសិទ្ធិ​មនុស្ស​បង់​ក្លា​ដេស ​បាន​អំពាវ​នាវ​​​​ឱ្យ​កាត់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​​​ដល់​បុរស​ជន​ជាតិ​បង់​ក្លា​ដេស​ម្នាក់ ដែល​កាត់​ម្រាម​ដៃ​ស្តាំ​ប្រ​ពន្ធ​របស់​​ខ្លួន​ ដែល​លួច​ទៅ​រៀន​បន្ត​ ។ ប៉ូលិស​​​បង្ហើប​ឱ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​រ៉ា​ហ្វី​គុល អ៊ិស្លាម អាយុ​៣០​ឆ្នាំ ជា​ពល​ករ​​ចំណាក​ស្រុក វាយ​ធ្វើ​បាប​ប្រ​ពន្ធ​ ព្រោះ​នាង​លួច​ទៅ​រៀន​បន្ត ដោយ​មិន​ប្រាប់​ប្តី​។ លោក​​អ៊ិស្លាម ចាប់​ប្រពន្ធ​អាយុ​២១​ឆ្នាំ ចង​ដៃ និង​​យក​ស្កុត​បិទ​មាត់ និង​ភ្នែក រួច​កាត់​ម្រាម​ដៃ​​ទាំង​​៥​ចេញ ​ក្រោយ​ពី​គេ​ត្រ​ឡប់​មក​ពី​​ធ្វើ​​ការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត​ ។

​អ៊ី​រ៉ង់​ប្រកាស​ពី​ការ​ចាប់ខ្លួន​​ចារ​បុរស​ម្នាក់​របស់​​ CIA

Posted: 17 Dec 2011 09:56 PM PST

​ក្រសួង​ស៊ើប​​ការណ៍អ៊ី​រ៉ង់​​ប្រកាស​កាលពី​ថ្ងៃទី​​​​១៧ ធ្នូ ​ពីការ​ចាប់ខ្លួន​​ចារ​បុរសម្នាក់​របស់​​ CIA នៅអ៊ី​រ៉ង់​។​ ក្នុងសេចក្តី​ថ្លែង​ការណ៍​​​មួយក្រសួង​ស៊ើប​ការណ៍​​​អ៊ី​រ៉ង់​​និយាយ​ថា ​​នេះជា​​​អ្នកវិភាគ​​​ម្នាក់​របស់ CIA ទទួលបន្ទុក​​​​ធ្វើប្រតិបត្តិ​ការ​​​​ស៊ើប​ការណ៍​​​​ដ៏ស្មុគ្រស្មាញ​​មួយ ​ហើយ​ជ្រៀត​​​ចូល​ក្នុង​ទី​ភ្នាក់ងារ​​ស៊ើប​​ការណ៍អ៊ី​រ៉ង់​​។​ ទូរទស្សន៍​​អ៊ី​រ៉ង់ PRESS TV រាយ​ការណ៍​​ថា មាន​សញ្ជាតិ​​អ៊ី​រ៉ង់​​ចារ​បុរស​របស់ CIA រូប​នេះ​​​ធ្វើ​ការ​​​​ឱ្យផ្នែក​​ស៊ើប​ការណ៍​​យោធា​របស់​កង​ទ័ព​អាមេរិក នៅអ៊ី​រ៉ាក់ និងអាហ្វហ្គានីស្ថាន​។​

រថយន្ត​យីឌុប​បុក​គូទ​រថយន្តឆ្លាម​ ព្រោះ​ជាន់​ហ្វ្រាំង​មិន​ទាន់​

Posted: 17 Dec 2011 08:08 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​យី​ឌុ​ប​ដឹក​ទំនិញ​យ៉ាង​ពេញ​បាន​បុក​គូទ​រថយន្ដ​ឆ្លាម​បណ្ដាល​ឱ្យ​​ ក្រពឹត​ខាងស្ដាំ​ ព្រោះតែ​រថយន្ដ​ឆ្លាម​បត់​ស្ដាំ ហើយរថយន្ដ​យី​ឌុ​ប​ជាន់​ហ្វ្រាំង​មិន​ទាន់។ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​តាម បណ្ដោយ​​ផ្លូវ​​​លេខ​២៧១ ខាង​ត្បូ​វ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ណូ​គា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​១៧ ធ្នូ ​២០១១​។

ម៉ូតូ​កង់​បី​ក្រឡាប់​​បះ​ជើង​ ព្រោះ​បុក​ជា​មួយ​អាឌ្រីម C125

Posted: 17 Dec 2011 08:02 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​កង់​បី​បាន​ក្រឡាប់​​បះ​ជើង​រង​ការ​ខូចខាត ​ឯ​អ្នកបើកបរ​រង​របួស​ដៃជើង ដោយសារ​បុក​ជាមួយ​ម៉ូតូ​សេ​១២៥​ ស៊េរី​២០១០ បើកបរ​ដោយ​យុវជន​២​នាក់​នៅ​ចំណុច​ផ្លូវកែង​បែក​ជា​៣ ក្នុងភូមិ​សន្សំ​កុសល​១ ​សង្កាត់​បឹង​ទំពន់ ខណ្ឌ​ចំកា​មន ​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦​ ធ្នូ​ ២០១១​។

ភ្លើងចំបើង​​ឆាប​ឆេះ​ផ្ទះ​ស្ត្រី​មេម៉ាយ​ ​ផ្ទះ ឈើ​ធំៗ​នៅ​ក្បែរ​​ព្រលឹង​ចុង​សក់

Posted: 17 Dec 2011 08:01 PM PST

នៅកន្លែងកើតហេតុ
ខេត្តក្រចេះ ៖ ផ្ទះឈើប្រក់​ស្បូវរបស់​ស្រ្តីមេ​ម៉ាយម្នាក់ត្រូវអណ្តាតភ្លើងឆាបឆេះអស់ជាង​ ពាក់​កណ្តាល រីឯផ្ទះឈើធំៗរបស់អ្នកជិតខាង​មួយ​ចំនួននៅព័ទ្ធជុំវិញភ័យប្រលឹងចុងសក់ ។ ហេតុការណ៍នេះបានកើត​ឡើងកាលពី​វេលា​ម៉ោ​ង​២រសៀលថ្ងៃទី១៧ ធ្នូ ទៅលើលំនៅឋាន​មួយ​ខ្នងធ្វើអំពីឈើប្រក់ស្លឹក​មានទំហំ​៦គុណ៧​មែត្រ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរ​ឫស្សី ​ដែល​ជា​​ផ្ទះ​

ក្រុម​ហ៊ុន​​ជប៉ុន​​ជា​ច្រើន​បាន​មក​សិក្សា​បណ្តាក់​ទុន​រក​ស៊ី​​នៅ​កម្ពុជា​

Posted: 17 Dec 2011 07:42 PM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត ​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការ​​គួរ​សម​​ពិភាក្សា​​ការ​ងារ​ជា​មួយ​សម្តេច​អគ្គ​មហា ​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នា​រ​សៀល​​ថ្ងៃ​ទី​១៦ ធ្នូ ២០១១ ​នៅ​វិមាន​សន្តិ​ភាព​​លោក Seishu Makino អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ពាណិជ្ជ​កម្ម និង​ឧស្សាហ​កម្ម​​ជប៉ុន​ មាន​

​ការប៉ះទង្គិចគ្នា​​ថ្មីៗ​​នៅអេហ្ស៊ីប​ស្លាប់​8នាក់​​របួសច្រើនរយ​នាក់​

Posted: 17 Dec 2011 07:41 PM PST

ទិដ្ឋភាព​​នៃអំពើ​​​ហិង្សា​ថ្មី​នៅក្រុង​​គែរ
ក្រសួង​​សុខាភិបាល​អេហ្ស៊ីប​​​អះអាង​កាលពី​ថ្ងៃទី​​​​១៧ ធ្នូ​ ​ថា ការប៉ះទង្គិចគ្នាថ្មីៗ​រវាង​​​​ពួកបាតុ​ករ និងកង​កម្លាំង​​សន្តិសុខ​​​កាលពីថ្ងៃទី​​១៦ ធ្នូ ​​កន្លង​មក​​នេះ នៅទីក្រុង​គែរ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​​៨​នាក់ ​​និង​របួស​​​​២៩៩នាក់​។​ ការប៉ះទង្គិចគ្នា​ទាំងនេះ​ផ្ទុះ​ឡើង​​ បន្ទាប់ពី​ពាក្យ​ចចាមអារ៉ាម​​​មួយដែល​ថា បាតុករ​​ម្នាក់​​​ត្រូវ​​ចាប់​ខ្លួន​​​ និងបាញ់​​សម្លាប់​ដោយ​​ប៉ូលិស​។ ​​​រថយន្ត​​ជា​ច្រើន​​​​គ្រឿង ​និង​​អគារ​មួយ​​​​ត្រូវ​​ដុត​បំផ្លាញ​​​ដោយ​​​ពួក​បាតុករ​​ដែលប្រមូលផ្តុំគ្នា​​កាលពីថ្ងៃទី​​​​១៦ ធ្នូ ​កន្លង​មក​នេះ ​នៅ​មុខ​​អគារ​​​រដ្ឋាភិបាល និង​សភា​។​

ចាប់​គោ​ចាក់​កន្លុះ​​ត្រូវគោ​រុំរឹតជាប់​នឹង​គល់​ស្វាយ​សន្លប់​ធំ​

Posted: 17 Dec 2011 07:41 PM PST

ស្រ្តីរងគ្រោះ
ខេត្តស្វាយរៀង ៖ ស្ត្រីចំណាស់​ម្នាក់​ត្រូវមេ​គោ​រុំ​ជាប់​ នឹង​គល់​ស្វាយសន្លប់​​​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​ ​និង​ហួស​ចិត្ត​យ៉ាង​ខ្លាំង​​ ដោយ​សារ​មេគោ​របស់​គាត់​មួយ​ក្បាល​បោល​ជុំ​វិញ​ រុំ​ព័ទ្ធ​​រឹត​ជាប់​ដើម​ទ្រូង​​យ៉ាង​តឹង​ណែន​ធ្វើ​ឱ្យ​​ស្ត្រី​ចំណាស់​ ទ្រាំ​នឹង​ការ​ឈឺចាប់​មិន​បាន​ក៏​សន្លប់​​ឈឹង​ជាប់​នឹង​គល់​ឈើ​ស្ទើរ​​​ មរណៈ។ ​ករណី​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​១៦ ធ្នូ ២០១១ វេលា​ម៉ោង៤​និង​២០​នាទី​ល្ងាច​នៅ​​​ភូមិ​

ចាប់​ខ្លួន​៥​នាក់​ពាក់​ព័ន្ធ​រឿង​ចាក់​មនុស្ស​ស្លាប់​នៅ​ក្រុង​កំពត

Posted: 17 Dec 2011 07:25 PM PST

ខេត្តកំពត ៖ ​​បុរស​ជា​ជន​សង្ស័យ​​ចំនួន​៥​នាក់​ត្រូវ​បាន​នគរ​បាល​​នៃ​ស្នងការ​ដ្ឋាន​ នគរបាល​​ខេត្ត​កំពត ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​​ទី​១៥ ធ្នូ ​ដោយ​សារ​តែ​ជន​សង្ស័យ​ទាំង​៥​នាក់​នេះ មាន​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​សម្លាប់​យុវជន​ម្នាក់​ឈ្មោះ​​យ៉ើ លីលី អាយុ​១៦​ឆ្នាំ ​នៅ​ភូមិ​ដំណាក់​​ហ្លូង ឃុំ​ព្រៃ​ថ្លុង ស្រុក​ទឹក​ឈូ កាលពី​វេលា​ម៉ោង​​១​រំលង​អធ្រាត្រ​​ឈាន​ចូល​​ដល់​ថ្ងៃទី​១១ ធ្នូ ​ដែល​​មាន​​ជម្លោះ​​គ្នា​នៅ​​មុខ​

ប្រ​ទេស​រុស្ស៊ី​ទីបំផុត​​​​បាន​ចូលជា​សមាជិក WTOហើយ

Posted: 17 Dec 2011 07:16 PM PST

ទិដ្ឋភាពក្នុង​ពេល​​​បញ្ចូល​​រុស្ស៊ី​​ជា​សមាជិក​ WTO
ប្រទេស​​​​រុស្ស៊ី​ទីបំផុត​​​បាន​ក្លាយ​ជា​ផ្លូវ​​ការ​ជា​សមាជិក​​របស់​អង្គការ​ពាណិជ្ជ​កម្ម​​ពិភពលោក​​ WTO ​ហើយ​កាលពីថ្ងៃទី​១៦ ធ្នូ ​​កន្លង​​​មកនេះ ​បន្ទាប់​ពីរយៈ​​​ពេល​១៨ឆ្នាំ​​​នៃការ​ចរចា​ ក្នុង​​ឱកាស​នៃ​សន្និសីទ​​​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​៨របស់​​អង្គ​ការ​​នេះ​នៅទី​ក្រុង​ហ្សឺណែវ។ ក្នុង​ឱកាស​​​នៃ​សន្និសីទ​​​នេះ ប្រទេស​​រុស្ស៊ី​​​ទទួល​បាន​​​​​​ការ​គាំទ្រ​​​របស់​សមាជិក​អង្គ​ការ​នោះ​ចំនួន​១៥៣​​ប្រទេស ។ ​អគ្គ​នាយក​របស់ WTO លោកប៉ា​ស្កាល់​ ឡាមី ចាត់ទុកថា នេះ​ជា​​ឱកាស​​​ប្រវត្តិសាស្ត្រ​មួយ​ និងជា​ការ​រំភើប​​ខ្លាំង​សម្រាប់​ WTO ។

ជេរ​​ប្រមាថ​​​គំរា​មសម្លាប់​អ្នក​កាសែត​តាម​ទូរស័ព្ទ​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

Posted: 17 Dec 2011 07:16 PM PST

​ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់រួមទាំងបក្សពួកខ្មែរចំនួនពីរនាក់ទៀតត្រូវ​ កម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន​ចោទប្រកាន់ពីបទជេរប្រមាថ និងគំរាមកំហែង​ប៉ុនប៉ងសម្លាប់អ្នកកាសែតតាមប្រព័ន្ធ​ទូរស័ព្ទ។ ហេតុការនេះបានកើតឡើង​កាលពីវេលា​ម៉ោង​៩និង៣០នាទីយប់ថ្ងៃទី១៦ ធ្នូ ២០១១ នៅ​ចំណុចភោជនីដ្ឋានគោដុតទូកមាស ស្ថិតក្នុង​

​ថៃ​ប្រកាស​​​អាសន្ន​​​ទឹកជំនន់​​​ខ្លាំង​នៅ​​ភាគខា​ងត្បូង​ប្រទេស​

Posted: 17 Dec 2011 07:15 PM PST

​កាសែត​ថៃ​​​​​បាង​កកប៉ុស្តិ៍​​រាយការណ៍​ថា ​​ប្រទេ​សថៃ​​​​បានចេញ​​​​​កាលពីថ្ងៃទី​​​១៧ ធ្នូ ​​​ពីការ​ប្រកាសអាសន្ន​មួយ​​ដល់ប្រជា​ជន​​រស់នៅតាម​ឆ្នេរ​សមុទ្រ​​ភាគខាង​កើត​​របស់​ប្រទេស​​​ពីភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំង ​ដែលអាច​បង្ក​ឱ្យមានគ្រោះ​​​ទឹក​ជំនន់​ភ្លាម​ៗ​។​ លោក​វ៉ាន​ឆៃ ​សាគូ​​ដូម​ឆៃ​ នាយ​​កនៃមជ្ឈ​មណ្ឌល​​​ឧតុនិយម​​​​​សម្រាប់​តំបន់​ភាគខាង​ត្បូង​បាន​ព្រមាន​ថា ​​​​ប្រជាជន​ទាំង​ឡាយ​ដែល​រស់​នៅ​តាម​ជើងភ្នំ និង​​​​ចង្កេះភ្នំ ​ព្រមទាំង​​នៅ​ជាប់​​មាត់​​​​​សមុទ្រ ក្នុង​​ខេត្ត​​ណាខន​ស៊ី​ថាម​ម៉ា​រ៉ាត ​​​ផាក​ថាលុង សុង​ក្លា ​ប៉ាតានី ​យ៉ាឡា

បុរស​ម្នាក់​ចែក​ចាយ​​គ្រឿងញៀន​​ត្រូវ​​​​នគរបាល​​ស្រុក​ចាប់​ខ្លួន​

Posted: 17 Dec 2011 07:13 PM PST

ជនជាប់ចោទ
ខេត្ត​កំពត ៖ ​កម្លាំង​នគរ​បាល​​ស្រុក​បន្ទាយ​មាស ​​កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ធ្នូ បាន​​ស្ទាក់​ចាប់​​ខ្លួន​បុរស​ម្នាក់​ឈ្មោះ​បេន ​ហាច អាយុ​២៩ឆ្នាំ ​នៅភូមិ​ត្រាំ​សសរ ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខណៈ​ដែល​បុរសនោះ​ជិះ​ម៉ូតូ​​​ម៉ាក​គុប​​ពណ៌​ខៀ​វ​មួយ​គ្រឿង ​ចូល​ទៅ​ផ្លូវវត្ត​សំរោង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!