Koh Santipheap Daily

Koh Santipheap Daily


ហេតុម៉េច​​​ប៉ូលិស​​មិន​ចាប់​ខ្លួន​​ឈ្មោះ​​ជីប ធី ​និង​នាងក្អយ? ​​ម្នាក់​រំលោភ​​ក្មេង​ស្រី​​​ ម្នាក់​​ឆបោក​​រថយន្ត​​​ច្រើន​គ្រឿង ​ឬ​មួយ​ក៏​លើក​​ទឹក​​​ចិត្ត​​​អ្នក​​ទាំង​​​​២​នេះ ​ឱ្យ​​​ប្រព្រឹត្ត​​​​បន្តទៀត​

Posted: 30 Sep 2011 04:31 AM PDT

ក្មេងស្រីរងគ្រោះដោយការរំលោភពី​សិស្ស​មេធាវី
រាជធានីភ្នំពេញ​​​​ ៖ ​ប្រជាពលរដ្ឋ​​​​​ទូទាំង​​ប្រទេស​​ជាពិសេស​​អ្នក​រស់នៅក្នុង​​ រាជធានីភ្នំពេញ​​ដែលបាន​​​​តាមដាន​​បទល្មើស​​របស់​​​​សិស្ស​មេធាវី ឈ្មោះ​​ជីប ធី និង​​​តារា​​កំប្លែង​​នាង​ក្អយ ដែល​កំពុង​​​គេចខ្លួន​​​ពី​ដីកា​​នាំខ្លួន​​ និង​ចាប់​​​ខ្លួន​រប​ស់​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ហើយ​ចេះ​តែ​​បាន​សុខ​​​រហូត​នោះ តើ​ដល់​ពេលណា​ទើប​សមត្ថកិច្ច​​ចាប់ខ្លួន​​អ្នកទាំង​​​២​​នោះមក​ជំនុំជម្រះ​​ ​​ពីបទ​រំលោភ​​​​​

កម្មករ-កម្មកា​រិនី​​​មក​ពី​​បុណ្យភ្ជុំ​បិណ្ឌ​ខេត្ត​កំពត ជួបគ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​​ដាច់កង់​ក្រោយ​​​​ក្រឡាប់​

Posted: 30 Sep 2011 04:28 AM PDT

​ខេត្តព្រះសីហនុ​ ៖ ​ភាពរន្ធត់​​​​មួយ​បានកើត​ឡើង​​​ដោយ​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​បណ្តាល​​​​​ ឱ្យ​កម្មករ​​​​-​កម្មការិនី​​​ចំនួន​​​​២៨នាក់​រង​របួសធ្ងន់ និង​ស្រាល​​កាលពីវេលាម៉ោង​​​១២​និង​​១៥នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​​៣០ កញ្ញា ​​​២០១១ ​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ​​៤ ត្រង់​ចំណុច​​អូរកំបុត ​​ស្ថិតក្នុង​​​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ គឺ​រថ​យន្ត​ឈ្នួល ប្រភេទ​ទួរីស​១៥​កៅអី ពណ៌​ប្រផេះ ពាក់ ស្លាក​លេខ ច-៨៧៩៥ ភព​២

ការជន់​លិច​ឧទ្យាន​អង្គរ មន្រ្តី​អាជ្ញាធរ​អប្សរា ៖ មិន​មាន​ការ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​គ្រឹះ​ប្រាសាទ​ដូច​ការ​បារម្ភទេ

Posted: 30 Sep 2011 04:08 AM PDT

ខេត្ត​សៀម​រាប​​ ៖ ​ក្រុម​មន្ដ្រី​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​រម​ណី​យ​ដ្ឋា​ន​ ប្រវត្ដិសាស្ដ្រ​អង្គរ​បេ​តិក​ភណ្ឌ​ពិភពលោកដ៏​ល្បាញ​ល្បី​របស់​ខ្មែរ​បាន​ ថ្លែង​ថា​ ​ថ្វីបើ​ប្រាសាទបុរាណ​មួយ​ចំនួន​បាន​លិចលង់​ដោយ​ទឹកជំនន់ក៏​ពិត​មាន ប៉ុន្ដែ​វា​មិន​បាន​គំរាម​កំ​ហែង​ធ្ងន់ធ្ងរ​ដល់​គ្រឹះ​ប្រាង្គ​ប្រាសាទ​ បុរាណ​ទាំងនោះ​ទេ ហើយក៏មិន​បានធ្វើ​ឱ្យ​ខក​ខាន​​ដល់​ដំណើ​រទស្សនាចររបស់​ភ្ញៀវ​ទេស​ចរ​ជាតិ​

ការបណ្តេញសង្ឃ2អង្គធ្វើឱ្យសង្ឃជាង20អង្គតវ៉ា

Posted: 30 Sep 2011 04:05 AM PDT

លោកសង្ឃក្នុងវត្ត
ក្រុងប៉ោយប៉ែត ៖ សង្ឃ​២​អង្គ​ត្រូវ​បាន​​ព្រះ​អនុ​គណ​ក្រុង​ប៉ោយ​ប៉ែត ​សម្រេច​ព្រះទ័យ​​ដក​ចេញពី​វត្ត​រតនា​រាម ហៅ​វត្ត​​ផ្សារ​កណ្តាល ​ព្រោះ​តែ​ផ្ទុះ​​អធិ​ករណ៍​​ជា​មួយ​ចៅ​អធិ​ការ​ថ្មី​​នា​​ថ្ងៃ​ទី​២៩ កញ្ញា ​វេលា​ម៉ោង​ជិត​៦​​ល្ងាច​។ ក្រោយ​​​ពី​សង្ឃ​ទាំង​​២​អង្គ​​ត្រូវ​ដឹក​​តាម​រថយន្ត​​ចេញ​ពី​វត្ត​ ក៏​មាន​សង​្ឃ​ជាង​២០​អង្គ​ផ្សេង​ទៀត​បាន​ឡើង​រថយន្ត​​ឈ្នួល​និមន្ត​​ទៅតាម​​ ក្រោយ​​ ដើម្បី​ទាម​ទារ​ឱ្យ​​សង្ឃ​ទាំង​២​​​

ប្រទេស​ឥណ្ឌា​និងជប៉ុន​ចុះកតិ​កាសញ្ញា​ ថាមពល​នុយក្លេអ៊ែរ​

Posted: 30 Sep 2011 03:42 AM PDT

មន្ត្រី​នុយក្លេអ៊ែរ​ជា​ន់​ខ្ពស់​ឥណ្ឌា ​បានថ្លែងថា ​ប្រទេសរបស់​គាត់មាន​បំណង​​សម្រេច​កិច្ចព្រមព្រៀង​ថាម​ពលអាតូមិច​ជាមួយ​ប្រទេសជប៉ុន​។​ សិក្ខាសាលា​អន្តរជាតិ​ដែលរៀបចំ​ឡើងដោយ​ប្រទេសឥណ្ឌា​​ក្នុងទីក្រុង ​Mumbai​ ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ ​គឺដើម្បីពិភាក្សា​​ពីអនាគត​នៃរោង​​ចក្រ​ថាមពលអាតូមិច​ដោយសារមាន​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​នៅ​

ប្រទេស​បារាំង​បើក​ការិយាល័យ​ស្ថានទូតក្នុង​ប្រទេសកូរ៉េ​ខាងជើង

Posted: 30 Sep 2011 03:38 AM PDT

រដ្ឋាភិបាល​​បារាំង​​និយាយថា ​​ខ្លួននឹងបើក​​ការិយាល័យ​ស្ថានទូតរបស់​ខ្លួននាពេល​ឆាប់ៗ​ក្នុង ​ប្រទេសកូរ៉េ​ខាងជើង​ ដើម្បីចូលរួម​ដោះស្រាយ​​បញ្ហាជំនួយ​មនុស្សធម៌​ និងការ​ផ្លាស់​ប្តូរវប្បធម៌​។ ក្រសួង​ការបរទេស​បារាំង​បាននិយាយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការិយាល័យ​ស្ថានទូត​​អចិ​ន្ត្រៃយ៍នឹង​ត្រូវសាង​សង់​នៅក្នុង​ទីក្រុងព្យុងយ៉ាង

ប្រទេសម៉ាឡេស៊ី​ស្នើច្បាប់​សន្តិសុខថ្មី ​នៅសប្តាហ៍​ក្រោយ

Posted: 30 Sep 2011 03:33 AM PDT

រដ្ឋាភិបាល​ប្រទេសម៉ាឡេស៊ី​រំពឹងថា​ នឹងស្នើ ​ច្បាប់ស្តីពី​កំណែ​ទំរង់​ច្បាប់​សន្តិសុខថ្មី​នៅដើម​​សប្តាហ៍ក្រោយ​ ពេលសភា​បើកកិច្ច​ប្រជុំឡើង​​វិញ។​ លោករដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​​Hishammuddin​ Hussein​ បាននិយាយថា ​រដ្ឋាភិបាល​គឺ​មាន​ភាព​​ច្បាស់លាស់​ក្នុងការអនុវត្ត​តាម​ការ​សន្យា​ ស្តីពី​កំណែ​ទំរង់ដែលជា​ផ្នែកមួយនៃ​ការ​ផ្លាស់​ប្តូរ ​នយោបាយ​

បុរស​ម្នាក់​កំរោល​ចូល​​យកកាំបិត​​កាត់​ម្រាមដៃ​​ខ្លួន​ឯង​

Posted: 30 Sep 2011 03:31 AM PDT

រាជធានីភ្នំពេញ​​​​ ៖ បុរស​ម្នាក់​​ត្រូវ​​គេ​អះ​​អាង​ថា កំរោល​ចូល​ បាន​​យក​កាំ​បិត​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​ និង​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ត្រូវ​បាន​សាច់​ញាតិ​ចាប់​ចង​ដៃ​ចង​ជើង ​ដឹក​តាម​រថយន្ត​ពេទ្យ​មក​កាន់​មន្ទី​រពេទ្យ​កាល់​ម៉ែត​ដើម្បី​សង្គ្រោះ​ ជីវិត​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​​៤​រសៀល ថ្ងៃ​​​​​ទី​៣០ ​​កញ្ញា ​​២០១១

វីដេអូ​​រួមរ័ក​របស់​​​គូ​សង្សារ​វ័យ​ក្មេង​​​​ដែលបង្ហោះ​​​នៅលើ Facebook ត្រូវ​បាន​រក​ឃើញ​​​ហើយ​

Posted: 30 Sep 2011 03:12 AM PDT

រូបថតក្នុងវីដេអូឃ្លីប
រាជធានីភ្នំពេញ​​​​ ៖ ​គូស្នេហ៍​វ័យក្មេង​​​រួម​រ័ក ហើយថត​ជាខ្សែ​​អាត់វីដេអូ​​បង្ហោះ​​តាមទំព័រ Facebook បង្ក​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​​​ដល់​មនុស្ស​ម្នា​ជាច្រើន​​​ស្រទាប់​តាមដាន ​ ស្វែង​រក​​រូបភាព​​អាសអាភាស​​​នោះយ៉ាង​​អន្ទះអន្ទែង (ស្វែង​រក​ប្រ៉ូ​ហ្វាល់ ឬ​​អាសយដ្ឋាន) កាលពីជាង​មួយ​​សប្តាហ៍​មុន ​​ឥឡូវ​នេះ​​​​មាន​គេរកឃើញ​​ខ្សែ​អាត់វីដេអូ​​នោះ ហើយ (រូបភាព​វីដេអូ ឬ​ប៉្រូហ្វាល់ អាសយ​ដ្ឋាន) ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

សព​នារី​​ខារ៉ាអូខេ​​​​ភ្នំខៀវ​​ គេរុំ​​កន្ទេល​​​មក​​បូជា​គ្មាន​​សាច់​ញាតិ​

Posted: 30 Sep 2011 03:05 AM PDT

សពនារីខារ៉ាអូខេ
ខេត្ត​កំពត​ ៖ ​ស្ត្រី​ខារ៉ា​អូខេ​​ភ្នំខៀវ​​​ម្នាក់​ដែល​​ក្រុម​​គ្រូពេទ្យ​ខេត្ត​អះអាង​ ថា កើត​​​ជំងឺ​​មើល​​មិន​ជា​​និង​​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​​ខេត្ត​​​កាលពី​ ​​​យប់​​ថ្ងៃទី​​២៨ កញ្ញា ​​បើតាម​​នារី​ម្នាក់​​​ជា​ស្ត្រី​ខារ៉ាអូខេ​​ដូចគ្នា​​​​​​និយាយ​ថា ឈ្មោះ​ផាន់ នី អាយុ​​២៨ឆ្នាំ​ ​មិន​​មាន​ទីលំនៅ​ពិត​ប្រាកដ​​ទេ ។ ​កាល​ពី​​​​នៅ​រស់​​បម្រើ​​ការ​​​នៅ​ផ្ទះ​សំណាក់​មួយ​ក្នុង​​ក្រុង​​​កំពត​ តែក្រោយ​មក​​ក៏​មក​​បម្រើ​ការ​​ជា​ស្រី​ខារ៉ាអូខេ​​វិញ​​​រហូត​មាន​​ជំងឺ​​​ ឈឺ​ធ្ងន់​ធ្ងរ​ស្លាប់​​នៅក្នុង​មន្ទីរពេទ្យ​​​តែម្តង ។ ​ដោយសារតែ​គ្មាន​ក្រុម​គ្រួសារ​​​​​​យកសព​​​​ទៅ​ធ្វើបុណ្យ​​​ នៅ​ល្ងាច​​​ថ្ងៃទី​​២៨ កញ្ញា ​ក្រុម​គ្រូពេទ្យ​​​ ​បាន​​​ដឹក​​សព​តាម​​​រថយន្ត​​សង្គ្រោះ​​​ទៅ​បូជា​​នៅវត្ត​​ជ័យ​​ឧត្តុង្គ​​

ចង.ក​សម្លាប់​ខ្លួន​សង្ស័យ​មួម៉ៅ​រឿង​ប្រពន្ធ​មិន​ឱ្យ​ដេក​ជិត​

Posted: 30 Sep 2011 02:56 AM PDT

ខេត្ត​កំពត​ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​ដោយ​ចង.ក​​នៅ​ផ្ទះ​របស់​ខ្លួន​​កាល​ពី​វេលា​ ម៉ោង​​៦​ល្ងាច ថ្ងៃ​ទី​២៧ កញ្ញា។ បុរស​នោះ​​ឈ្មោះ​អ៊ួ រិទ្ធ អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះង៉ែត ថា មាន​កូន៦​នាក់​រស់​នៅ​ភូមិ​ជ្រុង​ស្រឡៅ ឃុំ​ស្តេច​គង់​ខាង​ជើង​ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​។

ឆបោកតាម​រូបភាព​វិនិយោគ​ចាប់ខ្លួន​អ្នកឆបោក​បាន​ហើយអ្នក​មាន​​​អំណាច​ដោះលែង​​​បាត់​

Posted: 30 Sep 2011 02:56 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ក្រុម​​​ប្រឹក្សា​​​​អភិ​វឌ្ឍន៍​​កម្ពុជា​បាន​​ចេញ​សេចក្តី​បំភ្លឺមួយ​​ ចំពោះ​​​សំណើ​សុំ​​បញ្ជាក់​​​​របស់​នាយកដ្ឋាន​​​នគរបាល​ព្រហ្មទណ្ឌ​​ ករណីក្រុម​ហ៊ុន​ចំរើន​​​កសិ​​-ឧស្សាហ​កម្ម​​អភិវឌ្ឍន៍​ (​កម្ពុជា​) ​​អ៊ីមផត​អ៊ិច​ផត ​​​លើ​គម្រោង​​​ពង្រីក​​​ជួសជុល​​​ និងថែ​ទាំ​​​​ផ្លូវជាតិលេខ​​​​៥ ​​​តាម​រូប​ភាព ​(BOT) ដោយបាន​ធ្វើការ​​បញ្ជាក់​ថា ​គម្រោង​នោះ​ត្រូវ​បានរាជរដ្ឋាភិបាល​​មិន​ឯកភាព​​​ឱ្យ​​ធ្វើ​​​ការ​វិនិយោគ​ ​​​តាំងពីចុងឆ្នាំ​​​២០១០​មក​ម៉្លេះ​។

នាយឧត្តមសេនីយ៍​នេត សាវឿន ចុះ​សាក​សួរ​សុខទុក្ខ​​ប៉ូលិស​​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​

Posted: 30 Sep 2011 02:52 AM PDT

​លោក​នាយ​ឧត្តម​សេនីយ៍​​​​​នេត សាវឿន ​​អគ្គ​ស្នងការ​​នគរបាលជាតិ
​ខេត្ត​ឧត្តរ​មានជ័យ​​​​ ៖ ​លោក​នាយ​ឧត្តម​សេនីយ៍​​​​​នេត សាវឿន ​​អគ្គ​ស្នងការ​​នគរបាលជាតិ បាន​ដឹកនាំ​​​គណៈ​ប្រតិភូ​​​​មួយក្រុម​​​អញ្ជើញ​ចុះ​សាក​សួរ​សុខទុក្ខ​​​​ ដល់​កង​កម្លាំង​​​​ប៉ូលិស​​​​ការ​ពារ​ព្រំដែន​​​​គោក​កម្ពុជា-ថៃ ក្នុង​​​កង​វរ​លេខ​​​៧០២, ​៩០៥,​​១៥៥, ​​​៧៩៣ និង​​៧៩៥ និង​​​បាន​​​​ពាំ​នាំ​អំណោយ​យ៉ាង​ច្រើន​​សន្ធឹកសន្ធាប់​​​ទៅ​ឧបត្ថម្ភ​​ដល់​ កង​កម្លាំង​​​ប៉ូលិស​​​ផងដែរ ​ដែលស្ថិត​នៅ​​តំបន់​ប្រា​សាទ​​​​តាមាន់​

អាជ្ញា​ធរ​ខេត្ត​ធ្វើ​ការ​លាង​សំអាត​តាម​ទីប្រជុំ​​ជន​ក្រោយ​ទឹក​ជំនន់​ស្រក

Posted: 30 Sep 2011 02:52 AM PDT

សកម្មភាពសំអាតផ្លូវ
ខេត្តក្រចេះ ៖ ក្រោយពីការជន់លិច​ដោយ​ទឹក​ជំនន់ទន្លេមេគង្គ​អស់រយៈពេលជាង​មួយ​សប្តាហ៍​ ទៅលើទី​រួម​ខេត្តរួចមក កាលព្រឹក​ថ្ងៃ​ទី៣០ កញ្ញា អាជ្ញាធរខេត្តបានចុះធ្វើ​សកម្ម​ភាព​យ៉ាងសកម្ម​ក្នុងការបាញ់ទឹកលាង​សំអាត និង​ប្រមូលសំរាមកខ្វក់ចេញពីក្នុងក្រុង។

ទុស្សេ​ខ្សែភ្លើង​​​ឆាប​ឆេះ​​​​ផ្ទះ​​​លក់​គ្រឿង​​ដែក​​​​​​​ផ្អើល​​ផ្សារ​​​ក្រុង​កំពង់​ចាម​

Posted: 30 Sep 2011 02:44 AM PDT

លំនៅឋានដែលឆេះ
ខេត្តកំពង់ចាម៖ ផ្ទះលក់​​​គ្រឿង​ដែក​ និង​​​ម៉ាស៊ីន​គ្រប់​ប្រភេទ​យីហោស៊ាងឃុន ស្ថិតនៅ​ខាងកើតផ្សារ​ធំ​ក្រុងកំពង់ចាម ក្នុងភូមិទី១៣ សង្កាត់កំពង់​ចាម ក្រុងកំពង់ចាម បានទទួល​​រង​​​​នូវ​​អគ្គិភ័យ​​​កាលពី​វេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៩ កញ្ញា ២០១១ បង្កឱ្យមានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំងដល់ក្រុមអាជីវករ ប៉ុន្តែ​បានរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការដា្ឋន​នគរបាលខេត្ត​

មាន​ជំងឺ​​​បាញ់​សម្លាប់​​​​ខ្លួន​ដោយ​​កាំភ្លើង​​សេកាសេ​មួយគ្រាប់​

Posted: 30 Sep 2011 02:44 AM PDT

​ ខេត្ត​កំពង់ស្ពឺ ៖ ​មន្ត្រី​​​​ប៉ូលិស​​​​ប៉ុស្តិ៍​​​​​មួយ​​​រូប​បាន​​​ធ្វើ​អត្ត​​​ឃាត​​​ដោយ ​​ការ​​បាញ់​​​សម្លាប់​​​​ខ្លួន​​​ឯង​​​នឹង​កាំភ្លើង​​​​​ម៉ាកសេកាសេ​មួយ​ គ្រាប់​​​​ចំកណ្តាល​​​ដើម​​ទ្រូង​​​​ ​កាលពី​​​វេលា​​​​ម៉ោង​១១​និង​​​៣០​នាទី​​ព្រឹក​ ថ្ងៃទី​​​២៧ កញ្ញា ។ ​​​មូល​ហេតុ​​​​​នៃការ​​​ធ្វើ​​​អត្ត​ឃាត​​​​នេះ​​​ បើ​តាម​​ប្រភព​​​ព័ត៌​មាន​​ពីក្រុម​​គ្រួសារ​​អះអាង​ថា ដោយ​​សារ​​​​មាន​ជំងឺ​​​ប្រចាំ​កាយ​ព្យាបាល​​ពុំ​ជា​​​ទើប​​​តូច​ចិត្ត​​​​ នឹង​ជីវិត​របស់​ខ្លួន​ ។

ខ្មាន់​កាំភ្លើង​អាកា បាញ់​រះ​​ចូល​វង់​ផឹក​ស៊ី​ទាំង​កំរោល​ស្លាប់​ម្នាក់​​ របួស​4​នាក់​

Posted: 30 Sep 2011 02:44 AM PDT

ខេត្តបាត់ដំបង ៖ ​សមត្ថ​កិច្ច​នគរបាល​​ស្រុក​សំឡូត បានឱ្យដឹងថា មានខ្មាន់​កាំភ្លើង​មិន​ស្គាល់​​មុខ​បានបាញ់​​រះ​ដោយកាំភ្លើងអាកាយ៉ាង​កំរោល ​​ទៅលើ​ក្រុម​អ្នក​ផឹក​ស៊ី​មួយ​វង់​កាលពី​វេលា​​ម៉ោង​១០​និង​១០​នាទី​​យប់ ថ្ងៃ​ទី​២៨ កញ្ញា​ នៅ​​ភូមិ​អូរ​សំរិល​លើ ឃុំ​​អូរ​សំរិល ស្រុក​សំឡូត ​បណ្តាល​ឱ្យ​​បុរស​ម្នាក់​​ស្លាប់ ​ឯ​៤​នាក់​ទៀត​រាប់​ទាំង​​ក្រុម​គ្រួសារ​​ម្ចាស់​ផ្ទះ​ផង ​រង​របួសធ្ងន់​​ និង​ស្រាល​ហើយ​​សមត្ថ​

បេក្ខជនបណ្ឌិត​​អង់​គ្លេស៖​ កម្ពុជា​​​កំពុង​​​តែវិវត្តន៍​​នៅលើ​ផ្លូវ​​​មួយ​​​ដែល​​ត្រឹមត្រូវ

Posted: 30 Sep 2011 02:39 AM PDT

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ​ ​៖ ក្នុង​ជំនួប​​​សម្តែង​ការ​​​គួរ​សម​​​និង​ការ​​ធ្វើ​​សម្ភាសន៍​អស់​រយៈពេល​​ ​​២ម៉ោង​​​​ជាមួយ​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ​​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​​​ នាព្រឹក​​​ថ្ងៃទី​​២៩ ខែកញ្ញា​ នៅភូមិ​​​គ្រឹះក្បែរ​​​វិមាន​​​ឯក​រាជ្យដើម្បី​​ធ្វើ​​និក្ខេបបទ​ កញ្ញា​ អាស្ទ្រីត​ ណូរ៉េន​ និលសុន​ បេក្ខជន​​បណ្ឌិត​​ផ្នែក​​​វិទ្យា​សាស្ត្រ​​ នយោ​បាយ​​​និង​​សិក្សា​​​អន្តរជាតិ​​​នៃសាកលវិទ្យា​​ល័យ​

ទាហានឈុត​ខ្មៅ​សៀមបាញ់​គំរាម​ខឹង​ពលករ​ខ្មែរ​រឹងទទឹង

Posted: 30 Sep 2011 02:39 AM PDT

​ក្រុងប៉ោយប៉ែត ៖ សំឡេង​ផ្ទុះ​អាវុធ​​២​គ្រាប់​​បាន​​បន្លឺឡើង​កាលពី​​វេលា​ម៉ោង​​ជិត​១២​ថ្ងៃ ​ត្រង់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១១ នៅ​បន្ទាត់​ព្រំ​ដែន​ឈម​គ្នា​រវាង​ភូមិក្បាលស្ពាន០១ ​​សង្កាត់​​ប៉ោយប៉ែត ​និងស្រុកអារញ្ញ ខេត្ត​​ស្រះកែវ ​​​​។ ប្រភព​ឱ្យ​ដឹង​ថា សំឡេង​ផ្ទុះ​នោះ​​គឺជា​ការបាញ់​​ផ្ញុច​ដីពី​ទាហានឈុតខ្មៅសៀម​​​ ​ព្រោះ​ខឹង​នឹង​ពលករ​ខ្មែរ​​មានបំណង​ឆ្លង​ដែន​ទៅដី​សៀម​​នាំ​យក​ឌីស​ដែល​

ប្រកួតប្រដាល់​ក្បាច់​បុរាណខ្មែរ​លក្ខណៈ​អន្តរជាតិ​​ ​សេន ប៊ុនថេន ​ជួប​​សត្រូវ​ចាស់​​​ប្រេស៊ីលនៅ​ TV3

Posted: 30 Sep 2011 02:37 AM PDT

កីឡាករ ​Thaigo
រាជធានីភ្នំពេញ ៖ សេន ប៊ុន​ថេន មកពី​ក្លឹប​​កីឡា​ប្រដាល់​ក្រសួង​​មហា​ផ្ទៃ​​ ជួប​សត្រូវ​​ចាស់​ Thaigo អ្នក​ប្រដាល់​​មក​ពី​ប្រេស៊ីល ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ នាថ្ងៃ​សៅរ៍ ទី១ តុលា នេះ​ម្តង​ទៀត ខណៈ​ពេជ្រ​ សីហា មកពី​ក្លឹប​​កីឡា​ប្រដាល់​ក្រសួង​ការ​​ពារ​ជាតិ ជួប AMADEU កីឡា​ករ​ប្រេស៊ីល ដូច​គ្នា។ សេន ប៊ុន​ថេន និង Thaigo ធ្លាប់​មាន​ប្រវត្តិ​​ជូរចត់​ចំនួន​២​លើក​រួច​មក​ហើយ គឺ ចាញ់​​ម្តង និង​ឈ្នះ​ម្តង​ដូចគ្នា ឯលើក​នេះ​​គេ​ជួប​គ្នា​ជម្រះ​បញ្ជី​សាជា​ថ្មី​​

រថយន្តដឹក​​ពោត​ ​និង​សណ្តែក​​​កិន​ស្ត្រី​​ម្នាក់​ស្លាប់​ ហើយជ្រុល​​​ទៅ​បុក​​រ៉ឺម៉ក​​ម៉ូតូ​កង់​​៣មួយគ្រឿង​​ទៀត​ បណ្តាល​​ឱ្យ​របួស​​​ធ្ងន់​​​២នាក់​

Posted: 30 Sep 2011 02:37 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​ដឹក​ពោត និង​សណ្តែក​​មួយគ្រឿង​​​បានបើក​ទៅបុក​​ស្ត្រីមេម៉ាយ​​​ម្នាក់ដែល​​​​កំពុង​​ ​ជិះ​កង់​ បណ្តាល​​ឱ្យ​ស្លាប់​​នៅ​នឹង​កន្លែង​​​កើត​ហេតុ​ ​​ហើយ​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​៣​គ្រឿង​ទៀត​ដែល​កំពុង​ជួស​ជុល ​រំពេច​នោះ​​អ្នក​បើ​ក​បររថយន្ត​​បាន​​ព្យា​យាម​បើក​រត់​​​​គេច​ស្រាប់តែ​ ជ្រុល​ទៅ​​បុក​​រ៉ឺ​ម៉ក​ម៉ូតូ​​កង់​៣​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​បុរស​២​នាក់​របួស​ធ្ងន់ ។

ជិះម៉ូតូ​​​ដឹកមិត្ត​ភក្តិ​​​ទៅលេង​​ដុង​អារញ្ញ ​​ម្ចាស់​រវល់​​​ចុះលេង​​ទឹក​ មិត្ត្​​ភក្តិ​ស៊ីដាច់​​ម៉ូតូ

Posted: 30 Sep 2011 02:35 AM PDT

បុរសរងគ្រោះ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​បុរសម្នាក់​​ឈ្មោះ​ខេន ​ម៉ឺត ​​​​អាយុ​​​២៨ឆ្នាំ ​រស់នៅ​ភូមិបាលិលេយ្យ ​​សង្កាត់​ប៉ោយប៉ែត ​បានមក​ដាក់​ពាក្យ​​​បណ្តឹង​​នៅ​អធិការដ្ឋាន​​នគរបាល​​ក្រុងប៉ោយប៉ែត ​​​នៅវេលា​ម៉ោង​​​៩​និង​​​​៣០នាទី​​​ព្រឹកថ្ងៃទី​​៣០ កញ្ញា ​២០១១ ​ដើម្បី​​​ឱ្យសមត្ថកិច្ច​​ជួយអន្តរាគមន៍​​រកម៉ូតូ​ដែល​មិត្ត​ភក្តិ​​​របស់​ គេខ្ចីជិះ​​​​រួច​យក​ទៅបាត់​។​

ដំណាច់​ខែ​​តុលា​ខាង​មុខ​​ប្រជា​ជន​នៅ​​លើ​ពិភព​​លោក​កើន​​ឡើង​ដល់​​7.000​​លាន​នាក់​

Posted: 30 Sep 2011 02:25 AM PDT


អង្គ​ការ​សហ​ប្រជា​ជាតិ​​បាន​​ឱ្យដឹង​ថា នៅ​ដំណាច់​ខែ​តុលា​ខាង​មុខ ប្រជា​ជន​នៅទូទាំង​ពិភព​លោក​នឹង​កើន​ឡើង​ដល់​ទៅ​៧.០០០​លាន​នាក់ ហើយប្រទេស​​កំពុង​អភិ​​​វឌ្ឍន៍​នឹង​ជួប​​បញ្ហា​កង្វះ​ខាត​ស្បៀង​អាហារ ។ លោក​ស្រី​គីយ៉ូ​កូ អ៊ីន​​កេ​​កាមី នាយិកា​មូល​និធិ​ប្រជា​ជន​នៃ​​អង្គ​ការ​ស​ហ​ប្រជា​ជាតិ​បានឱ្យ​ដឹង​ថា

តារា​អាស​អាភាស​​អ៊ីតាលី​​​ត្រៀម​បង្កើត​​គណ​បក្ស​​គ្មាន​អំពើ​​ពុក​រលួយ

Posted: 30 Sep 2011 02:21 AM PDT


លោក​ស្រី ស៊ីស្យូ​លីណា តារា​អាស​អាភាស​​ និងជាអតីត​​អ្នក​នយោ​បាយ​​អ៊ីតាលី បាន​ផ្តល់​​បទ សម្ភាសន៍​​ជា​មួយ​ទស្សនា​វដ្តី​​ «អុក​គី» ថា «យើង​​ត្រូវការ​បង្កើត​​គណ​បក្ស​​នយោ​បាយ​​នៃ​អនាគត​ គឺគ្រប់​គ្រាន់​ហើយ​សម្រាប់​គណ​បក្ស​​​នយោ​​បាយដែលទិញ​សំឡេង​​ឆ្នោត និង​ពុក​រលួយ» ។ ​តារា​អាស​អាភាស​​អាយុ​៥៩ឆ្នាំ​​រូប​នេះ​និយាយ​ថា

នាង​សារ៉ា​ប៉ូ​វ៉ា​​ដក​ខ្លួន​ពី​​ការ​ប្រកួត​ ​China Open ​បន្ទាប់​ពី​រង​​របួស​ជើង​

Posted: 30 Sep 2011 02:17 AM PDT


កីឡាការិនី​តឺន្នីស​រូប​ស្រស់​សញ្ជាតិ​រុស្ស៊ី​ម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​សម្រេចចិត្ត​ដក​ខ្លួន​មិន​ទៅ​ចូល​រួម​ការ​ប្រកួត​កម្ម​វិធី​ China Open បន្ទាប់​ពី​រង​របួស​កជើង​ឆ្វេង​អំឡុង​ការ​ប្រកួត​កម្ម​វិធី​ Pan Pacific Open​ នៅ​ទី​ក្រុង​តូ​ក្យូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។ សារ៉ា​ប៉ូ​វ៉ា​ដែល​បច្ចុប្បន្ន​ជា​កីឡាការិនី​លំ​ដាប់​ទី​២ពិភពលោក​បាន​ខក​ខាន​ការ​ចាប់​គូ​ត្រៀម​ប្រកួត ​China Open នៅ​ថ្ងៃ​ទី១ តុលា ​ក្នុង​ទី​ក្រុង​ប៉េកាំង​។

តារា​បង្ហាញ​ម៉ូដ​​អាមេរិក​​​ទិញ​​ធានា​រ៉ាប់​​រង​សុដន់​​ចំនួន​​1​​លាន​​ដុល្លារ​

Posted: 30 Sep 2011 02:09 AM PDT


យោងទៅ​តាម​ប្រភពព័ត៌​​មាន​រ៉យ​ទ័រ​​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ​តារា​បង្ហាញ​​ម៉ូដ​ និង​ជា​​ពិធី​ការិនី​ទូរទស្សន៍​ក្នុង​​កម្មវិធី​ Reality TV អាមេរិក​នាង Holly Madison បាន​ទិញធានា​រ៉ាប់​រង​សុដន់​របស់​​នាង​ចំនួន​១​លាន​ដុល្លារសហ​រដ្ឋអាមេ​រិក ​ជា​​មួយ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង Lioyd of London ​ដែល​ជា​ក្រុម​​ហ៊ុន​​ធានារ៉ាប់​រង​ឈាន​មុខ​គេ​ ។

អេហ្ស៊ីប ៖​ ​គណ​បក្ស​​ចំនួន​60​គំរាម​ធ្វើ​​ពហិការ​​ដល់​ការ​​បោះ​ឆ្នោត​

Posted: 30 Sep 2011 02:04 AM PDT

លោក​ម៉ូ​ហា​ម៉េដ​ កា​ឌី ​ប្រមុខ​គណ​បក្ស​​បង​ប្អូន​​អ៊ិស្លាម​អេហ្ស៊ីប
គណ​បក្ស​បង​ប្អូន​អ៊ិស្លាម​ និង​គណ​បក្ស​នយោ​បាយ​អេហ្ស៊ីប​ជា​ច្រើន​សិប​ទៀត​បាន​គំរាម​ធ្វើ​ពហិការ​ដល់​ការ​បោះ​ឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ប្រសិន​បើ​ក្រុម​ប្រឹក្សា​យោធា​ជាន់​ខ្ពស់​ CSFA ដែល​កាន់​អំណាច​បណ្តោះ​អាសន្ន​ពុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ទេ​នោះ​។

​យន្តហោះដែល​​​​បាត់​​ដាន​​ពី​អេក្រង់​​​រក​​ឃើញ​​​នៅ​​ល្អ​​​ក្នុង​ព្រៃ​​​នៃ​កោះ​​ស៊ូ​ម៉ាត្រា​

Posted: 30 Sep 2011 02:00 AM PDT

​​អ្នកនាំពាក្យ​​​របស់​ក្រសួង​ដឹកជញ្ជូន​​ឥណ្ឌូណេ​ស៊ី​​​​ លោក​បាមបង់ ​​អ័រវ៉ាន ថ្លែង​​ថា ​យន្តហោះ​​ដែល​បាត់​ដាន​ពីអេក្រង់​​​ជាមួយ​មនុស្សជិះក្នុង​នោះ​​​១​៨​នាក់ កាលពីព្រឹកថ្ងៃទី​​​​២៩ កញ្ញា ត្រូវ​បាន​​តាមរកឃើញ​​នៅល្អ​​​​ទាំងស្រុងក្នុងព្រៃ​​​​បាហ្វូ រ៉ុក​​​នៃកោះ​​​ស៊ូម៉ាត្រា​។​

ជិះម៉ូតូ​ដើរ​លេង​​​ថ្ងៃ​​ភ្ជុំ​បិណ្ឌ​​​ត្រូវជន​ម​ិន​ស្គាល់​​​​មុខបាញ់​​៣គ្រាប់​

Posted: 30 Sep 2011 01:51 AM PDT

នារីរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន និង​យុវនារី​​​មួយ​ក្រុម​នាំគ្នាជិះ​​ម៉ូតូ​​៧គ្រឿង ទៅលេង​​នៅភ្នំ​​​ឧដុង្គ ​​​​​ក្នុងថ្ងៃ​​បុណ្យភ្ជុំបិណ្ឌ​​​ ទើបតែ​​​​​ជិះម៉ូតូ​​​ចេញពី ផ្ទះ​​​បាន​​១០នាទី ​​ស្រាប់តែ​ត្រូវ​ជន​មិនស្គាល់​មុខ​ជិះម៉ូតូ​​​គ្នា​២នាក់ ​​​បាញ់​​៣គ្រាប់​​​ផ្ញុច​ដី​​​បណ្តាល​​ឱ្យ​​​ប្លាត​​គ្រាប់ត្រូវ​​​​​ជើង​ នារី​​​ពីរ​នាក់ ​​ម្នាក់​រង​របួស​ស្រាល និង​​ម្នាក់​ទៀត​​របួសធ្ងន់ កំពុងព្យា​បាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​​ដែល​ករណីបាញ់​បោះ​នេះកើត​

បើកកិច្ច​ប្រជុំ​​និង​ចុះហត្ថ​លេខា​​លើ​កំណត់ហេតុ​រួមគ្នា​ព្រះវិហារ-ចម្ប៉ាសាក់

Posted: 30 Sep 2011 01:50 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា នៅ​អគារ​រដ្ឋបាល​សាលា​ខេត្ដព្រះវិហារមាន​បើក​កិច្ចប្រជុំមួយ​រវាងអភិបាល​ ខេត្ដព្រះវិហារ និង​ខេត្ដ​ចម្ប៉ា​សាក់រយៈពេល​កន្លះ​ថ្ងៃ ។ ពិធី​នោះ​ស្ថិត​​ក្រោម​អធិបតីភាព​លោក​អ៊ុំ ម៉ា​រ៉ា​ អភិបាល​ខេត្ដព្រះវិហារ​និងលោកសនសៃ ស៊ី​ផា​ន់​ដ​ន អភិបាលខេត្ដ​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ដោយ​មានការ​ចូលរួម​ពីមន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ពី​ភាគី​ទាំង​ពី​រជា​ច្រើន​ រូប​ផង​ដែរ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!