Koh Santipheap Daily

Koh Santipheap Daily


ស្លាប់​៧​នាក់​ របួស​ធ្ងន់​ ស្រាល​១៨​នាក់​នៅ​ស្វាយ​រៀង​

Posted: 30 Sep 2011 01:30 AM PDT

អ្នករងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍
គ្រោះ​ថ្នាក់​ចរា​ចរណ៍​បណ្តាល​ឱ្យ​ស្លាប់​២នាក់​ របួស​ធ្ងន់​៣​នាក់​ ​ដោយ​ឪពុក​ កូន ប្រពន្ធ​៥​នាក់​ក្នុង​គ្រួសារ​ត្រូវ​ស្លាប់​២​នាក់​ និង​របួស​ធ្ងន់​៣​នាក់​ ​។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១១ វេលា​ម៉ោង​១១​ព្រឹក​ នៅ​លើ​​ផ្លូវ​ជាតិ​លេខ​១ក្នុង​​​ភូមិ​សង្កែ​ចុង ឃុំ​គ្រាំង​ស្វាយ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង​។

ស្លាប់​២​នាក់​ របួស​៧​នាក់​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​៤​ថ្ងៃ​នៅ​តាកែវ

Posted: 30 Sep 2011 01:29 AM PDT

ខេត្ត​តា​កែវ ៖ រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រពៃ​ណី​ជាតិ​ចាប់​ពី​ថ្ងៃ​ទី​ ២៦ ដល់​ថ្ងៃ​ទី​២៩ កញ្ញា មាន​មនុស្ស​ស្លាប់​ និង​របួសថយ​ចុះ​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ ប៉ូលិស​ចរា​ចរ​ខេត្ត​​ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ខេត្ត​តា​កែវ​បាន​កើត​ឡើង​ចំនួន​៥​ លើក​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​(ប្រុស) រង​របួស​ធ្ងន់៤​នាក់ ​រង​របួស​ស្រាល​៣

នៅ​ខេត្ត​ពោធិ៍​សាត់​រយៈ​ពេល​៤​ថ្ងៃ​ ស្លាប់​​៦​នាក់​ របួស​១៧​នាក់​ ដោយ​ករណី​ផ្សេង​គ្នា​

Posted: 30 Sep 2011 01:26 AM PDT

រថយន្តដែលរងការខូចខាតទាំងស្រុង
ខេត្ត​ពោធិ៍​សាត់ ៖ គិតពីថ្ងៃទី២៥ ​ដល់ថ្ងៃទី​២៨ ខែកញ្ញា ឆាំ្ន២០១១ក្នុងឱកាសបុណ្យភ្ជុំ​បិណ្ឌនៅខេត្តពោធិ៍សាត់ មាន​មនុស្ស​ស្លាប់សរុប​ចំនួន៦នាក់ដោយគ្រោះ​ថ្នាក់​ចរាចរណ៍ លង់ទឹក និងខ្យល់គរ។ តាមរបាយការណ៍បញ្ជាក់ថានៅស្រុកបាកានគ្រោះថ្នាក់ចរាចរណ៍ស្លាប់៤នាក់ ស្រី១នាក់និង លង់ទឹកស្លាប់១នាក់។ នៅស្រុកក្រគរគ្រោះថ្នាក់ ចរាចរណ៍​ស្លាប់មនុស្ស​

រយៈពេល​៣​ថ្ងៃ​ ស្លាប់​២​នាក់​ របួស​ធ្ងន់​ស្រាល​៦​នាក់​ នៅ​រតន​គិរី

Posted: 30 Sep 2011 01:24 AM PDT

យានយន្តដែលខូចខាត
ខេត្ត​រតន​គិរី​ ៖ គ្រោះថ្នាក់ចរាចរណ៍​បី​ករណី​ផ្សេងគ្នាបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៦​នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុង​ ឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ។ លោក ម៉ៅ ភារម្យ មន្រ្តីប៉ូលិសចរាចណ៍​នៃស្នងការដ្ឋានខេត្តឲ្យដឹងថា​ ចាប់ពី​ថ្ងៃទី២៥​ដល់២៨ កញ្ញា ២០១១ មាន​ករណី​គ្រោះថ្នាក់​ចរាចណ៍កើតឡើងចំនួនបីករណី និងបាន​ធ្វើឲ្យ​

ឈិត សុជាតា ត្រៀម​ថត​​ភាពយន្ត​​ថ្មី​​ឆ្នាំ​​2012

Posted: 30 Sep 2011 01:22 AM PDT

នាង​ឈិត សុជាតា
​រាជធានីភ្នំពេញ​​ ៖ ពិធីការិនី​​ស្ថានីយ​ទូរទស្សន៍​​​​កង​​យោធពលខេមរភូមិន្ទ​​​ប៉ុស្តិ៍​​លេខ៥​ និងប៉ុស្តិ៍​អប្សរា​ ​ឈិត សុជាតា​ ទោះបី​បច្ចុប្បន្ន​​អាជីព​សិល្បៈ​របស់​នាង​​ហាក់​ដូច​ជា​នៅ​​នឹង​ថ្កល់​​មិន ​រលូន​ដូច​​គ្រាចូល​ប្រឡូក​ដំបូង​​​​ក៏ដោយ​​​​ ក៏​​​នៅតែឈរលើ​លំដាប់​​​ជា​​តារា​​​ល្បី​​ដដែល ។​ នាង​ជា​ពិធី​​ការិនី​​ក្នុង​កម្មវិធី​សម្ផស្ស​​របស់​​​ស្ថានីយ​​ទូរទស្សន៍​​ ​​​ ។ ​ខណៈ​​ការ​ងារ​​សិល្បៈ​សម្តែង​កំពុង​ស្ងាត់​ស្ងៀមពិធីការិនី​ឈិត សុជាតា ​ដែល​​ជា​ម្ចាស់​​​ក្រុម​ហ៊ុន​ទេសចរណ៍​អេសធីអេ

រយៈ​ពេល​​១៥ថ្ងៃ​​​​ពេលបុណ្យ​ភ្ជុំ​បិណ្ឌ​គ្រោះថ្នាក់​​​ចរាចរណ៍​មាន​​៣​លើក​

Posted: 30 Sep 2011 01:21 AM PDT

រថយន្តដែលការខូចខាត
​ខេត្តកំពង់ស្ពឺ​​​​​ ៖ នាយ​ការិយាល័យ​​​ចរាចរ​ណ៍​ខេត្ត​ លោកវរសេនីយ៍​​ទោ​ស៊ីន ​​សុវណ្ណធី បាន​ឱ្យ​ដឹង​ថា រយ​ៈ​ពេល​​​១៥ថ្ងៃ​ គិត​​ពីថ្ងៃទី​​​១៣ រហូត​ដល់​​​​​២៨ កញ្ញា ​​​ឆ្នាំ​២០១១ ​​ក្នុង​អំឡុង​ពេល​បុណ្យ​​ភ្ជុំ​បិណ្ឌ​ គ្រោះថ្នាក់​​​ចរាចរណ៍​ផ្លូវគោក​​​ តាម​បណ្តា​ស្រុក​​​ក្នុងខេត្ត បាន​កើតឡើង​​​​ចំនួន​​​៣លើក​ ​ក្នុង​នោះ​លើផ្លូវជាតិ​លេខ​​៤ ​ចំនួន​​​២លើក ​និង​តាមផ្លូវ​​​លំចំនួន​​​​១លើក។​

លោកឆាវេស​បដិសេធ​ពាក្យច​ចាមអារ៉ាម​​ថា​លោក​ចូលពេទ្យ

Posted: 30 Sep 2011 01:16 AM PDT

ប្រធានាធិបតី​វេណេ​​ស៊ុយអេឡា
ក្នុងបទសម្ភាសន៍​​​តាមទូរស័ព្ទ​​មួយ​ជា​មួយទូរ​ទស្សន៍​​រដ្ឋ​ VTV ប្រធានាធិបតី​វេណេស៊ុយអេឡា​លោកហ៊ូហ្គោ ឆាវេស ​អះអាង​កាលពីថ្ងៃទី​២៩ កញ្ញា ​ថា ស្ថានភាព​សុខភាព​របស់លោក​​វិវឌ្ឍ​ទៅ​​ល្អប្រសើរ​​ដោយលោកបដិសេធ​​ពាក្យ​ចចាម​អារ៉ាម​​​ទាំង​ឡាយ

ខ្សែ​បំរើ​ក្លឹប ​Arsenal ​រង​របួស​​ស្វែង​រក​​ទិញ​រថ​យន្ត​ថ្មី​​កំដរ​ផ្លូវ​ចិត្ត​

Posted: 30 Sep 2011 01:09 AM PDT


កីឡា​ករ​ជែក វីល​ស៊ែន ខ្សែ​បំរើ​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal មាន​បំណង​ចង់​ទិញ​រថ​យន្ត​ថ្មី​សម្រាប់​បំបាត់​អាការ​តាន​តឹង​របស់ខ្លួន​ក្រោយ​ពី​ចូល​វះ​កាត់​ក​ជើង​ត្រូវ​សម្រាក​ក្នុង​រយៈ​ពេល​យូរ​ដល់​ទៅ​៥​ខែ​។ នេះ​បើតាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​កាសែត​ដឹ​សាន់​ អង់​គ្លេស​។

​ការប៉ះ​ទង្គិច​​គ្នាថ្មីៗ​នៅទី​ក្រុង​​សាណា​រ​ដ្ឋធានី​យេម៉ែន

Posted: 30 Sep 2011 01:04 AM PDT

ទាហាន​​បំបែក​ខ្លួន​ម្នាក់​​ដែល​ចូលរួម​ធ្វើ​បាតុកម្ម
ស្នូរ​កាំ​ភ្លើង​ និងស្នូរ​ផ្ទុះ​​​ទាំង​ឡាយ​​កើត​មាន​កាលពី​ថ្ងៃទី២៩ កញ្ញា នៅទីក្រុង​សាណារដ្ឋ​ធានី​​យេម៉ែន ក្នុងឱកាស​នៃការ​ប៉ះទង្គិច​គ្នាថ្មីៗ​​រវាង​កង​កម្លាំង​រដ្ឋាភិបាល​ និងបណ្តា​សមាជិក​កុល​សម្ព័ន្ធ​ដែលចូលរួម​ជា​មួយពួកប្រឆាំង ។​ មនុស្ស​យ៉ាងតិច៣នាក់​​បានត្រូវស្លាប់​ក្នុង​ប្រទេស​នា​ថ្ងៃទី២៩​​​កញ្ញានោះក្នុងអំពើហិង្សា​ទាក់ទិន​ដល់​ចលនា​តវ៉ា ។

ថ្ងៃ​បុណ្យ​ភ្ជុំ​ឪពុក​ម្តាយ​គេ​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​អភ័ព្វ​តែឯង​​​​ឪពុក​​ម្តាយ​​ទាស់​ទែង​ធ្វើ​អត្ត​ឃាត

Posted: 30 Sep 2011 01:00 AM PDT

នារីវ័យក្មេងធ្វើអត្តឃាត
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​នារី​វ័យ​១៧​ឆ្នាំ ជា​កូន​ពៅ​ក្នុង​គ្រួ​សារ​មួយ​ នៅ​ភូមិ​ប្រា​សាទ ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ បាន​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ធ្វើ​អត្ត​ឃាត​។ ហេតុ​ការណ៍​​​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ កញ្ញា។​ លោក​វរ​សេនីយ៍​ឯក​កែវ ប៊ុន​យឿន អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ ឱ្យ​ដឹង​ថា នាង​ក្រ​មុំ​រូ​ប​ស្រស់ ដែល​ធ្វើ​អត្ត​ឃាត​​ ឈ្មោះ​កែន ចន្នី អាយុ​១៧​

សុនខកើត​កូន​ចម្លែក​ដុះ​ប្រមោយ​ដូច​សត្វ​ដំរី​ និង​មានមាត់​ដូ​​ចសត្វ​ស្វា​

Posted: 30 Sep 2011 12:58 AM PDT

កូនឆ្កែចម្លែក
រាជធានីភ្នំពេញ​​ ៖ ​ចាត់​ទុ​ក​ថា ជា​រឿង​​​ចម្លែក​មួយ ដែល​មេ​ឆ្កែ​​១​ក្បាល​កើត​កូន​បាន​ចំនួន​៥​ក្បាល ​ប៉ុន្តែ​ក្នុង​ចំណោម​​កូនទាំង​នោះ​​មាន​ពីរ​ក្បាល​ខុស​ប្លែក​ពី​គេ​ ដោយ​សារ​កូនឆ្កែ​​នោះ​មាន​​​ដុះ​​ប្រ​មោយ​​​ប្រ​វែង​​ជាង​៥​ហ៊ុន ​​​ដូច​ជា​សត្វ​ដំរី និង​​មាន​ប្រ​អប់​មាត់​ដូច​ជា​សត្វ​​​​​ស្វា​​។ កូន​ឆ្កែ​ចម្លែក​ទាំង​​​២​​នេះ​បាន​កើត​មក​​កាល​ពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​ពោធិ៍​​​បួន

ព្រះ​មហា​ក្សត្រ​​​អារ៉ាប៊ី សាអ៊ូ​ឌីត ​​លុប​ចោល​​ទោស​​វាយ​នឹង​​រំពាត់​លើ​​ស្ត្រី​បើក​រថយន្ត

Posted: 30 Sep 2011 12:57 AM PDT


ទីភ្នាក់​​ងារ​ព័ត៌​មាន​​បរទេស​កាលពី​ថ្ងៃទី​២៩ កញ្ញា បាន​ផ្សាយ​​ពី​ករណី​​ដែល​នាង​ឆៃ​ម៉ា ចាស់​សានី​យ៉ា ជន​ជាតិ​អារ៉ា​ប៊ី ​សាអ៊ូឌីត ​ត្រូវ​សម្រេច​​ដាក់​ទោស​វាយ​នឹង​ខ្សែ​​តី​ចំនួន​១០​រំពាត់ ​ក្នុង​ហេតុ​ផល​ថា នាង​បើក​បរ​រថយន្ត​ដោយ​មិន​បាន​ទទួល​ការ​អនុ​ញ្ញាត​កាលពី​​ថ្ងៃ​អង្គារកន្លង​ទៅ ។

ផ្ដល់កូនត្រីជូនប្រជាជនចិញ្ចឹមនិងដុតឧបករណ៍នេសាទនៅស្រុកបាកាន

Posted: 30 Sep 2011 12:51 AM PDT

ការប្រគល់កូនត្រី
ខេត្តពោធិ៍សាត់ ៖ កូនត្រីចម្រុះរបស់រដ្ឋ​បាល​ជលផលចំនួន២៧៦ថង់ស្មើនឹង​១០៨.៤០០​ក្បាល ត្រូវបានខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់​ ផ្ដល់ជូនដល់បងប្អូនប្រជាជនចំនួន២៧៦គ្រួសារ​មកពីឃុំចំនួន៥ ក្នុងស្រុកបាកាន សម្រាប់យក​ទៅចិញ្ចឹមតាមស្រះជាលក្ខណៈគ្រួសារ។ ពិធី​ប្រគល់កូនត្រីបានប្រារព្វធ្វើនៅសាលាស្រុក​បាកាននាថ្ងៃទី៣០ កញ្ញា ឆ្នាំ​២០១១ ក្រោមអធិ​បតី

អតីត​នាយក​រដ្ឋ​​មន្ត្រី​​លីប៊ី​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ

Posted: 30 Sep 2011 12:45 AM PDT

អតីត​​នាយករដ្ឋ​​មន្ត្រី​លីប៊ី
លោក​អាល់​បាក់​ដា ឌី​អាលីអាល់ ម៉ាហ៍មូឌី ​​អតីត​នាយករដ្ឋ​មន្ត្រី​របស់​លោក​មូអាម៉ា កា​ដា​ហ្វី ​បានចាប់​ផ្តើម​​ធ្វើកូដកម្ម​​អត់អាហារ​​​ក្នុងពន្ធនា​គារ​​របស់ប្រទេស​ទុយនីស៊ី​​​ដើម្បី​តវ៉ា​​ប្រឆាំង​នឹង​សំណើ​ធ្វើបត្យា​ប័ន​របស់​រដ្ឋ​អំណាច​​បណ្តោះ​អាស​ន្នលីប៊ី ។ ​​នេះ​ជា​ការប្រកាស​​កាលពីថ្ងៃ​ទី​២៩ កញ្ញា របស់​មេធាវី​លោក ។

ខឹង​ម្តាយ​​ស្តី​បន្ទោស​ផឹក​ថ្នាំ​ពុល​បញ្ចប់​ជីវិត​ គ្រូ​ពេទ្យ​ថាសង្ឃឹម​តិច​

Posted: 30 Sep 2011 12:45 AM PDT

ជនរងគ្រោះប៉ងសម្លាប់ខ្លួន
ខេត្ត​ស្វាយ​រៀង ៖ យុវ​ជន​​ម្នាក់​បាន​ផឹក​ថ្នាំ​បំពុល​សត្វ​ល្អិត​ប៉ង​ធ្វើ​អត្ត​ឃាត​​ ដោយសារខឹង​ម្តាយ​ស្តី​បន្ទោស​មិន​ឱ្យទាក់​ទង​ជាមួយ​ក្រុម​ក្មេង​ទំនើង​ ជាមិត្ត​ភក្តិ​នាំ​គ្នា​ផឹក​ស៊ី​ និង​ដើរ​លេង​ដល់​យប់​ជ្រៅ​បង្ក​ជម្លោះ​ ខ្លាច​គ្រោះ​ថ្នាក់​ ដល់​ខ្លួន​។ យុវ​ជន​នោះ​​យកថ្នាំ​​អង់​ទ្រីនផឹក​អស់​ជិត​កន្លះ​ដប​បណ្តាល​ឱ្យ​​ប្រកាច់​ បែក​ពពុះ​មាត់ ហើយ​​ត្រូវ​ឪពុក​ម្តាយ​យកទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង​ដើម្បី​សង្គ្រោះ តែ

​ការប្រគំ​តន្ត្រី​​​ Green Night នៅមជ្ឈមណ្ឌល​វប្បធម៌​​កម្ពុជា​-អាល្លឺម៉ង់

Posted: 30 Sep 2011 12:44 AM PDT

រាជធានីភ្នំពេញ ៖ នៅមជ្ឈ​មណ្ឌល​វប្បធម៌ ​កម្ពុជា-​​អាល្លឺម៉ង់​ កាលពី​រាត្រី​ថ្ងៃ​ទី២៩ ​កញ្ញា ​ឆ្នាំ ២០១១ បានរៀបចំ​ប្រគំ​តន្ត្រី​​មួយ​មាន​ឈ្មោះថា ​Green Night ដោយបង្ហាញ​​ខ្លឹមសារ​​នៃ​ការ​អភិវឌ្ឍ​ និង​ការពារ​បរិស្ថាន។ ​កម្មវិធី​ប្រគំ​តន្ត្រីនេះ​រៀបចំ​ឡើង​ដោយ​ក្រុម​ចម្រៀង J.Tone សហការ​ជាមួយ Meta House និង​ Smart Mobile ។

មានជំងឺ​លើស​ឈាម​​​ និងក្រីក្រ​​​លេប​ថ្នាំ​​​ប៉ុនប៉ង​​​សម្លាប់ខ្លួន​

Posted: 30 Sep 2011 12:42 AM PDT

ស្រ្តីប៉ងធ្វើអត្តឃាត
រាជធានីភ្នំពេញ​​​​ ៖ ដោយសារ​​​​តែភាពក្រី​ក្រ​​ និង​មាន​​ជំងឺ​​​​រុកកួន​ថែម​​ទៀត​នោះ​​ ស្ត្រី​កំសត់​ម្នាក់​បាន​​​​​គិតខ្លី​​​​ដោយប្រើ​ថ្នាំ​​លើស​ឈាម​​​​ផ្តាច់​ ​ជីវិត​ខ្លួន​ឯង ដើម្បី​​បញ្ចប់​​បញ្ហា​​​​ទាំងអស់​​​​ដែល​គាត់​កំពុង​ជួបប្រទះ​​។ ប៉ុន្តែ​​ចៃ​ដន្យ​​​ស្ត្រី​​​​ម្នាក់​នេះ​មិន​បាន​បាត់បង់ជីវិត​​​​​​នោះទេ ​ត្រូវក្រុម​គ្រួសារ​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​ ដើម្បី​​សង្គ្រោះ​​ជីវិត​​។ ករណី​នេះ​​​បាន​កើត​នៅ​ផ្ទះ​​ផ្សារ​មួយ​កន្លែង​​​ស្ថិត​​ក្នុង​ សង្កាត់ទឹកថ្លា ​​ខណ្ឌ​សែនសុខ ​​វេលាម៉ោង​៩​ព្រឹក​ថ្ងៃទី​​៣០ ​​កញ្ញា ​​​២០១១​។​

មន្ត្រី​អនុរក្ស​​​ពន្ធនាគារ​ព្រៃស​លក់​​ថ្នាំ ញៀន​​ឱ្យអ្នកទោស​​ត្រូវចាប់ខ្លួន​​

Posted: 30 Sep 2011 12:31 AM PDT

មន្រ្តីពន្ធនាគារជាប់ចោទ
រាជធានីភ្នំពេញ ៖ មន្ត្រី​​អនុ​រក្ស​​ពន្ធ​នាគារ​​ព្រៃស ​មណ្ឌល​កែ​​ប្រែ​​ ម១ ម្នាក់​​បាន​ក្លាយ​​ទៅ​ជា​អ្នក​ទោស​ព្រោះ​ជន​រូប​នេះ​​បាន​​ជួញ​ដូរ​ ថ្នាំញៀន​​ឱ្យ​ទៅ​អ្នក​ទោស​ប្រើ​ប្រាស់​​ ហើយ​ត្រូវ​បាន​ក្រុម​មន្ត្រី​ត្រួត​ពិនិត្យ​​នៅ​ទី​នោះ ​ប្រទះ​ឃើញ​ និង​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​​មន្ត្រី​ប៉ូលិស​​ខណ្ឌ​ដង្កោ ។ ការ​ឃាត់​ខ្លួន​នោះ​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​២​រសៀល ​នៅ​ថ្ងៃ​ទី​២៩ កញ្ញា​ ឆ្នាំ​២០១១​នៅ​មណ្ឌល​​កែ​ប្រែ​​​ម១ ​ពន្ធ​

ក្លឹប​​អ្នកកាសែត​​​​កម្ពុជា​​​សម្តែង​​​មរណ​ទុក្ខ​​​ចំពោះ​​សព​លោក​ឡាយ ​សុខុម ​អ្នក​កាសែត​​​​ម្នាក់​

Posted: 30 Sep 2011 12:30 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) ព្រមទាំង​​​សមាជិក​ សមាជិកា​​​ទាំង​អស់​​​មាន​​ការ​រំជួលចិត្ត​​​​​បន្ទាប់ពី​បានទទួល​​ដំណឹង​ថា លោក​ឡាយ សុខុម សមាជិក​ ក.អ.ក និង​​ជា​អ្នក​​​យកព័ត៌មាន​​​កាសែត​​កកម្ពុជាថ្មី ​​​បានទទួល​​មរណ​ភាព​​​ក្នុងវ័យ​​​​​៤៩​ឆ្នាំ ​កាលពីថ្ងៃទី​​​​២៩ កញ្ញា ​​​២០១១ ​ដោយគ្រោះថ្នាក់​​​ចរាចរណ៍​​។​

ទណ្ឌិត និងពិរុទ្ធជន​​ចំនួន​​411នាក់​ទទួល​​បាន​​​ចំណីអាហារ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​

Posted: 29 Sep 2011 11:32 PM PDT

ទណ្ឌិត​ និងពិរុទ្ធ​ជនចំនួន​​​៤១១​នាក់ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះ​សីហនុ​​​​​ ៖ ​នៅពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ ​​​នា​ព្រឹកថ្ងៃទី​​​​២៧ កញ្ញា ២០១១ ​​ត្រូវជា​ថ្ងៃ​​​​បុណ្យ​ឆ្លងភ្ជុំ​​​បិណ្ឌ ​មានរៀបចំ​ពិធីចែក​អាហារ​​​ដល់​​ទណ្ឌិត​ ពិរុទ្ធ​ជនចំនួន​​​៤១១​នាក់ ​ក្នុងនោះស្រី​​​​៥០​នាក់ ​​​ដែលជាប់ឃុំ​ឃាំង ក្រោម​ការ​​ផ្តួច​ផ្តើម​​​ពី​លោកប៊ូ ប៊ុន​ហាង ព្រះរាជអាជ្ញា​​​អម​សាលា​ដំបូង​​​ខេត្ត​ព្រះសីហនុ ​​និង​លោកវរ​សេនីយ៍ត្រី​​ពេជ្រ វាសនា ​ប្រធាន​​​​ពន្ធនាគារ​ខេត្តព្រះសីហនុ

​សុវត្ថិភាព​ចំណីអាហារ​​ត្រូវគិត​ចាប់​ពី​កសិដ្ឋាន​​រហូត​ដល់​​តុ​

Posted: 29 Sep 2011 11:31 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​លោកសាត សាមី រដ្ឋ​លេខាធិការ​​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​​និង​ថាមពល ​បានថ្លែង​ថា រាជ​រដ្ឋាភិបាល​​​​ទទទួ​ល​បាន​ជោគ​ជ័យ​​ជាច្រើនក្នុង​ការ​​​ប្រែក្លាយ​​​​ វិស័យ​​​ឯកជន​ឱ្យ​ទៅជា​​ក្បាលម៉ាស៊ីន​ពិតប្រាកដ​​​នៃកំណើន​សេដ្ឋ​កិច្ច​។​ ប៉ុន្តែ​​សម័យ​សាក​ល​​ភាវូបនីយ​កម្ម​​​ វិស័យ​​ឧស្សាហ​កម្ម​​ និង​​សហគ្រាស​​​​ធុន​តូច និង​មធ្យម​​​​កម្ពុជា​​ជួប​បញ្ហា​​ប្រឈម​ថ្មីៗ​បន្ថែមទៀត

ផឹក​ស៊ី​​ជុំ​គ្នា​ស្រ​វឹង​ខឹង​គេ​ចាក់​ស្រា​និង​សាច់​​ក្លែម​ចោល​​​ផ្ទុះ​ហិង្សា

Posted: 29 Sep 2011 11:29 PM PDT

ជនដៃដល់
​ក្រុង​ប៉ោយ​ប៉ែត ៖ ​បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​ កាល​ពី​​វេ​លា​ម៉ោង​​១២​​ថ្ងៃ​ត្រង់ ថ្ងៃទី​២៨ កញ្ញា ​នៅ​ចំណុច​​កណ្តុរ​ផើម ស្ថិត​ក្នុង​ភូមិ​បាល​ិ​លេយ្យ សង្កាត់​ប៉ោយ​ប៉ែត​ដោយ​ចោទ​ប្រ​កាន់​ពី​បទ​ប្រើ​​អំពើ​ហិង្សា​ ដោយ​ចេត​នា​ និង​បង្ក​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ​សៅ សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រង​របួស​ដល់​សន្លប់​។​

បណ្តាញ​ទូរស័ព្ទ qb ប្រកាស​អ្នក​​ឈ្នះ​រង្វាន់​ម៉ូតូ ​Fino ពី​កម្ម​វិធីចាប់​ឆ្នោត

Posted: 29 Sep 2011 11:27 PM PDT

នៅ​ក្នុង​សបា្ដហ៍​នេះ អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ពី​បណ្ដាញ​ទូ​រ​ស័ព្ទ qb គឺ​អ្នក​មីង លី សុ​ខន នៅ​​ស្រុក​ត្បូងឃ្មុំ​ ខេត្ដកំពង់ចាម ហើយ​បាន​ក្លាយជា​ម្ចាស់​រង្វាន់​ធំ​នៃ​កម្មវិធី​ចាប់​ឆ្នោត ការ​ប្រកួត​តារាចម្រៀង​ឯក ឌី​អាយ​ដុល​បេះ​ដូង​ខ្មែរ​។ អ្នក​មីង សុ​ខន ត្រូវ​បាន​អញ្ជើញ​មក​​កាន់​ការិយាល័យ​កណ្ដាល​របស់​បណ្ដាញ​ទូរស័ព្ទ qb កាលពី​ថ្ងៃ​អង្គារ ដើម្បី​ទទួលយក​រង្វាន់​​ គឺ​ម៉ូតូ

ក្រុមបាតុ​ករ​​ប្រកប​របរ​​ផ្លូវ​ភេទ​​ទាម​ទារ​លុប​​ចោល​ច្បាប់​​អាជីវ​កម្ម​ផ្លូវ​​ភេទ​ថា ​ខុស​ច្បាប់​

Posted: 29 Sep 2011 11:13 PM PDT

ក្រុម​ប្រកប​អាជីវ​កម្ម​បម្រើ​​ផ្លូវ​ភេទ​ទាំង​បុរស ស្ត្រី​នៅ​កូរ៉េ​ខាង​ត្បូង​ជាង​២.០០០​នាក់​ចេញ​មុខ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​នឹង​ច្បាប់​ដាក់​កំហុស​លើ​ស្ត្រី​ពេស្យា​នៅ​ទី​ក្រុង​សេ​អ៊ូល​ដោយ​ភាគ​ច្រើន​ជា​ម្ចាស់​ជំនួញ​ និង​ពេស្យា​ចូល​រួម​ធ្វើ​បាតុ​កម្ម​ដោយ​ពាក់​មួក​ និង​បិទ​មុខ​ ដើម្បី​ទាម​ទារ​ឱ្យ​រដ្ឋា​ភិ​បាល​លុប​ចោលច្បាប់​អាជីវ​កម្ម​ពេស្យា​ជា​រឿង​ខុស​ច្បាប់​។

ការ​រួម​រ័ក​​12​ដង​ក្នុង​​1​ខែ​ជួយ​​​បង្កើន​​អាយុ​​បាន​10ឆ្នាំ​ ​​និង​​​ជួយ​រក្សា​​ភាព​ក្មេង​

Posted: 29 Sep 2011 09:29 PM PDT


កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា កន្លង​មក​នេះ​កាសែត​បារាំង LE MONDE បាន​ចុះ​ផ្សាយ​អត្ថ​បទ​មួយ​អំពី​ការ​រួម​ភេទ​ដោយ​ដាក់​ចំណង​ជើង​អត្ថ​បទ​នេះ​ថា ការ​រួម​រ័ក​គ្នា​ញឹក​ញាប់​គឺ​រស់​បាន​យូរ។ អត្ថ​បទ​នោះ​បាន​ដក​ស្រង់​ការ​វាយ​តម្លៃ​របស់​វេជ្ជ​បណ្ឌិត​ខាង​ជំងឺ​បេះ​ដូង​ និង​អាហារ​បំប៉ន​មួយ​រូប​លោក​ FREDERIC SALDMANN ដែល​និយាយ​ថា

ស្រវឹង​ស្រា​ចុះ​​​លេង​​​ទឹកទំនប់​​​​ ក្នេង​​ទំនើង​​មួយក្រុម​វាយ​ទម្លាក់​ទឹកស្លាប់​

Posted: 29 Sep 2011 09:15 PM PDT

សពបុរសរងគ្រោះ
​ខេត្តកំពង់​ចាម​​​​​ ៖ ​​យុវជនម្នាក់​​​​ឈ្មោះ​​មឿន ​​​ប៊ុន​នី អាយុ​​​​២៥ឆ្នាំ ​​មានទីលំនៅ​​ភូមិ​​​ជើងគោក ​​ឃុំ​អំពិល​​​ ស្រុក​កំពង់​​សៀម​ ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​​​​​១ក្រុម​​មានគ្នា​​​មិនតូច​​​ជាង​​​​​ ១០នាក់​នោះទេ ​បាន​យក​ព្រនង់​​ព័ទ្ធ​វាយ​​​ត្រូវ​យ៉ាង​ដំណំ​ ​ហើយ​​​រុញ​​ទម្លាក់​ចូល​​ក្នុងទឹក​បឹង កាលពីវេលាម៉ោង​​​​៣​​រសៀលថ្ងៃទី​​​​​២៨ កញ្ញា ​​​នៅត្រង់​ចំណុច​​ស្ពាន​​តា​សេក​ ភូមិ​បឹង​​បាសាក់ ​​សង្កាត់​សំបួរមាស ​​​ក្រុង​កំពង់​ចាម

គណៈពង្រឹង​​​មូលដ្ឋាន​​ឃុំកោះខ្សាច់​​​ទន្លា ចែក​អំណោយ​​​ដល់​​ប្រជា​ពលរដ្ឋ​​​ក្រីក្រ​

Posted: 29 Sep 2011 09:09 PM PDT

សកម្មភាពចុះជួបជាមួយប្រជាពលរដ្ឋ
​ខេត្តកណ្តាល​​​​​ ៖ ​កាលពីព្រឹកថ្ងៃទី​​​​២៦ កញ្ញា ​​កន្លងមក​​ លោក​ឧកញ៉ា​ស៊ីវ ថៃ ​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​និងជា​អនុប្រធាន​​គណៈ​ពង្រឹង​​​មូល​ដ្ឋាន​ឃុំ​​​កោះខ្សាច់​ទន្លា និង​​លោក​ឧកញ៉ា​​​​ថៃ នរៈ​សត្យា ​ទីប្រឹក្សា​​​​សម្តេច​អគ្គ​មហាសេនាបតី​តេជោហ៊ុន សែន ​និងជាប្រធាន​​គណៈ​ពង្រឹង​​​​មូលដ្ឋាន​​ឃុំកោះ​ខ្សាច់​ទន្លា ​​ព្រមទាំង​​ក្រុមការ​ងារ​របស់​​​លោកបាន​​អញ្ជើញ​​​

ពូ និង​ក្មួយ​វាយគ្នា​​​ម្ខាងដែក​​បំពង់ទីប ម្ខាង​ដប ទីបំផុត​ចូល​ពេទ្យ​កាល់ម៉ែតទាំង​​​២នាក់​

Posted: 29 Sep 2011 09:09 PM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​អំពើហិង្សា​​​​មួយបាន​កើត​ឡើង​​​រវាង​ពូ និង​ក្មួយ​​​​ ហើយ​បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង៣រសៀល​​ថ្ងៃទី​​​​​២៩ កញ្ញា ​​នៅផ្ទះលេខ​​៣៦E3 ផ្លូវ​​លេខ​១៦៤ ភូមិ​​​​៦ សង្កាត់​អូរឫស្សី​​​​ទី​៣ ខណ្ឌ​​៧​មករា ​​​ជា​លទ្ធ​ផល​​គូប្រយុទ្ធ​ទាំង​​​២នាក់​​​​នោះ ចូលដេក​​នៅមន្ទីរពេទ្យ​​​​កាល់​ម៉ែត​ទាំងអស់គ្នា​។​

​សភាអាល្លឺម៉ង់​​​​​អនុម័ត​​​ការ​ពង្រីក​​មូល​​និធិ​ជួយ​សង្គ្រោះ​​​តំបន់អឺរ៉ូ​

Posted: 29 Sep 2011 09:04 PM PDT

ទិដ្ឋ​ភាព​ក្នុង​សាល​​ប្រជុំ​​​របស់​សភា​​អាល្លឺម៉ង់
​សភាអាល្លឺម៉ង់​​​​បានអនុម័ត​​កាលពីថ្ងៃទី​​​​២៩ កញ្ញា ​​​លើការ​ពង្រីក​​មូលនិធិ​​ជួយ​​​សង្គ្រោះ​​​​តំបន់​អឺរ៉ូ​ ឬ​មូលនិធិ​អឺរ៉ុប សម្រាប់ធ្វើ​​​​ឱ្យ​ស្ថេរ​ភាព​​ខាង​ហិរញ្ញវត្ថុ​​​ (FESF) ខណៈ​ដែល​វិបត្តិ​​​បំណុល​ក្នុង​​​តំបន់អឺរ៉ូ​​​នៅ​បន្ត​ស្ថិតក្នុង​​សភាពធ្ងន់ធ្ងរ ​​ដែលញ៉ាំង​​ឱ្យ​​មានការព្រួយបារម្ភ​​​​យ៉ាងខ្លាំង​​​នៅលើទីផ្សារ​​​​​ពិភពលោក​​​។​

អាកាស​ធាតុ​​​មិន​ល្អ​​រដូវ​ភ្ជុំ​បិណ្ឌ​​​​នាឆ្នាំ​នេះ​​​នៅ​ខេត្តព្រះ​​សីហនុ​ភ្ញៀវ​​​ទេសចរ​មានការ​ថយ​ចុះ​

Posted: 29 Sep 2011 08:48 PM PDT

​ខេត្តព្រះសីហនុ​​​​ ៖ ​ក្នុង​ឱកាស​​ពិធីបុណ្យ​​​ភ្ជុំ​បិណ្ឌ​​​​ប្រពៃណី​​​ខ្មែរនា​ឆ្នាំ​​២០១១នេះ ​ ​ចំនួនភ្ញៀវ​​​​ទេស​ចរ​​មាន​​ការថយចុះ​​ ឯគ្រោះថ្នាក់​​​ចរាចរណ៍​​​ក៏​មាន​ការ​​ថយចុះ​​​ដែរ ​​នៅក្នុង​​ខេត្តព្រះសីហនុ​។​ ​លោកសេង ​ខា ប្រធាន​​​ស្តីទី​​មន្ទីរ​​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​បាន​ឱ្យដឹង​ថា ដោយសារ​​តែ​អាកាសធាតុ​​​មិន​អំណោយផល​​​​ និង​នៅ​តាម​​​បណ្តា​ខេត្ត​​​មួយចំនួន​មាន​គ្រោះទឹកជំនន់​ ទើបធ្វើ​​ឱ្យ​​ចំនួន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!