VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៥ កញ្ញា

Posted: 25 Sep 2011 04:18 AM PDT

រុស្ស៊ី​៖ លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី វ្ល៉ាឌីមា ពូទីន  បាន​បញ្ជាក់​ថាលោក​នឹង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ខែ​មីនា​ក្រោយ​ ក្រោយ​ពី​លោក​ប្រធានាធិបតី​ Dmitry Medvedev ​បាន​ស្នើ​គំនិត​នេះ។

អ៊ីរ៉ង់​៖ អ្នក​ដើរ​លេង​ក្នុង​តំបន់​ភ្នំ​អាមេរិកាំង​ពីរ​នាក់​ដែល​បានត្រូវ​ដោះលែង​ដោយ​ប្រទេសអ៊ីរ៉ង់​កាល​ពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​ក្រោយ​ពី​បាន​ចំណាយ​ពេល​ជាង​ពីរ​ឆ្នាំ​ក្នុង​គុក​ពី​បទ​ចោទ​ប្រកាន់​​ថា​ធ្វើ​ចារកម្ម​នឹងវិល​ត្រទ្បប់​មក​កាន់​ស.រ.អ.​វិញនៅ​ថ្ងៃ​អាទិត្យ​នេះ។

ស៊ីរី​៖ ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ស្មោះត្រង់​នឹង​ប្រធានាធិបតី​ Yemen Ali Abdullah Saleh និង​ក្រុម​និស្សិត​បាតុករ​​និង​កងកម្លាំង​យោធា​ដែល​ការពារ​ក្រុម​និស្សិត​នៅ​ក្នុង​រដ្ឋធានី​សាណា​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤០​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ មួយថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​ Saleh បាន​វិល​ត្រទ្បប់​មក​ប្រទេស​វិញ ហើយ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​។

ប៉ាទ្បេស្ទីន​៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាទ្បេស្ទីន​បាន​និយាយ​ថា​ការ​ផ្តើម​គំនិត​ថ្មី​មួយ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ចរចា​សន្តិភាព​ជា​ថ្មី​ជាមួយ​ប្រទេស​អ៊ីស្រាអែល​មាន​ភាព​មិនសព្វ​គ្រប់​ទេ​ពីព្រោះ​វា​គ្មាន​រួម​បញ្ចូល​ការ​អំពាវនាវ​មួយ​ឱ្យ​ផ្អាក​ការ​កសាង​កន្លែង​តាំង​លំនៅដ្ឋាន​Juif។

លីប៊ី​៖ ក្រុម​យុទ្ធជន​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ននៃ​ប្រទេស​លីប៊ី​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ជាមួយ​ពួក​អ្នក​ស្មោះត្រង់​នឹង​អតីត​មេដឹកនាំ​ Moammar Gadhafi ដើម្បី​ត្រួតត្រា​ក្រុង Sirte ដែល​ជា​ក្រុង​កំណើត​របស់​ Gadhafi។

ស៊ីរី​​៖ កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់នៅ​ក្នុង​តំបន់​ Homs នា​ប៉ែក​កណ្តាល​​ប្រទេស​នៅ​ក្នុង​ការ​បង្ក្រាប​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹងក្រុម​ប្រឆាំង។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!