Koh Santipheap Daily

Koh Santipheap Daily


WADA​នៅតែ​ចាត់ទុក ​Clenbuterol ​គឺជា​សារធាតុ​ហាមឃាត់ក្នុង​វិស័យកីឡា

Posted: 29 Sep 2011 02:08 AM PDT

ភ្នាក់​ងារ​ប្រឆាំង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ពិភពលោក​ហៅ​កាត់​ WADAក្នុង​ពេល​ថ្មី​ៗនេះ​បាន​កែសម្រួលឲ្យ​កាន់​តែ​ល្អ​ប្រ​សើ​នូវ​បញ្ជី​ឈ្មោះ​សារ​ធាតុ​ហាម​ឃាត់​របស់​ខ្លួន​។ ប៉ុន្តែ​ទោះ​ជា​មាន​ការ​សើរើ​យ៉ាង​នេះ​ក្តី​ WADAនៅ​តែ​ពុំ​បាន​ផ្លាស់​ប្តូរ​ការ​វាយ​តម្លៃ​របស់​ខ្លួន​ទៅ​លើ​សារ​ធាតុ​Clenbuterol ​ទេ​ គឺ​សារ​ធាតុ​នេះ​នៅ​តែ​​ហាម​ឃាត់​ក្នុង​វិ​ស័យ​កីឡា​​ដដែល​។

ស្រុក​ចំនួន​២​​តាម​​ដង​ទន្លេ​មេ​គង្គ​រង​​ផល​ប៉ះ​ពាល់​ទាំ​ង​ស្រុង

Posted: 29 Sep 2011 02:02 AM PDT

ខេត្ត​ព្រៃ​វែង​​ ៖ ​យោង​​​តាម​រ​បាយ​ការណ៍​របស់​សាលា​ខេត្ត​​ស្តី​ពី​ទឹក​ជំនន់​ឱ្យ​ដឹង​ថា ​ខេត្ត​ព្រៃ​វែង បាន​រង​ផល​ប៉ះ​ពាល់​ ដោយ​គ្រោះ​ទឹក​ជំនន់​ គិត​ត្រឹម​ថ្ងៃ​ទី​២៩ កញ្ញា ​មាន​​លំនៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​២៨.៤៨៨​ខ្នង ត្រូវ​លិច​ទឹក​ និង​ខូច​​ខាត​​ទាំង​ស្រុងអស់​២១៨​ខ្នង។ គ្រួ​សារ​រង​គ្រោះ​៤០.៦១៥​គ្រួ​សារ ត្រូវជំលៀស​ទៅ​ទី​ទួល​សុ​វត្ថិ​ភាព​បាន​ចំនួន​១.៨១៧​គ្រួ​សារ​។

NOKIA E7 ចាប់រង្វាន់​លើកទី3​នៅ​ហាង​កាហ្វេ​ T&C ព្រះមុនីវង្ស

Posted: 29 Sep 2011 01:57 AM PDT

ក្នុងពិធីចាប់រង្វាន់
រាជធានីភ្នំពេញ ៖ ទូរស័ព្ទ NOKIA E7 បានប្រារព្ធពិធី​ចាប់​រង្វាន់​លើក​ទី​៣នៅ​ហាង​កាហ្វេT&C សាខា​មុនី​វង្ស កាលពីរាត្រី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០១១ ។ ពិធី​នេះ​សម្រាប់​កម្ម​វិធី Promotion រយៈពេល​បី​ខែចាប់ពី​ខែកក្កដា​រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០១១ ភ្ញៀវ​ដែល​អញ្ជើញ​​ទៅ​ពិសា​អាហារ និង​ភេសជ្ជៈ​នៅ​ហាង​កាហ្វេ T&C

ក្រុម​​ការ​ងារ​របស់​ផលិត​ផល​ខ្នរ​ជួយ​​ឱ្យ​ស្ត្រី​មេ​ផ្ទះ​ជា​ច្រើន​ចម្អិន ​អា​ហារប្រ​កប​ដោយ​រសជាតិឈ្ងុយ​ឆ្ងាញ់​យ៉ាង​ពិសេស​សម្រាប់​ពិ​ធី​​បុណ្យ​ ភ្ជុំ​បិណ្ឌ

Posted: 29 Sep 2011 01:57 AM PDT

រាជធានីភ្នំពេញ​​ ៖ ​ក្នុង​ឱ​កាស​ពិ​​ធី​កាន់​បិណ្ឌ​​និង​ពិ​ធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ មាន​ការ​ត្រៀម​លក្ខណៈ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​។ គ្រួ​សារ​ជា​ច្រើន​​បាន​រើស​មុខ​ម្ហូប​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​​ពិ​ធី​ បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច​ជា​សម្ល​ការី​សាច់​មាន់ ឬ​សាច់​ត្រី​ ​​ស្ងោរជី​ឆាយ ​​ឆា​មី​សួ នំ​អន្សម និង​ញាំ​សាច់​គោ​ជា​ដើម​ ​ល។ ប៉ុន្តែ​ ដើម្បី​​ធ្វើ​​ឱ្យ​អា​ហារ​ពិសេសៗ ទាំង​នេះ​កាន់​តែ​មាន​ឱ​ជា​រស​ទៅ​ទៀត​នោះ ម្សៅ​ស៊ុប​ខ្នរ និង​​ដុំ​ស៊ុប​ខ្នរ

កម្ទេច​ការ​​ប៉ុន​ប៉ង​​វាយ​ប្រហារ​​លើ​មន្ទីរ​​ប៉ង់​តា​ហ្គោន​​ ​និង​សភា​​អាមេរិក​

Posted: 29 Sep 2011 01:57 AM PDT

​យន្ត​ហោះ​តូចៗ​​​ទូរបញ្ជា​ ដោយ​ផ្ទុក​គ្រឿង​ផ្ទុះ
យុវ​ជន​ដែល​រៀន​ចប់​សាកល​វិទ្យា​ល័យ​ជន​ជាតិ​​អាមេរិក​ម្នាក់​ដែល​គ្រោង​ធ្វើ​សកម្ម​ភាព​ភេរ​វកម្ម​នានា​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទី​ក្រុង​បូស្តុន​ រដ្ឋ​ម៉ាសា​ជូ​សេត​។ យុវ​ជន​អាមេរិក​រូប​នេះ​ដែល​ចង់​វាយ​ប្រហារ​មន្ទីរ​ប៉ង់​តា​ហ្គោន​ និង​សភា​ជាមួយ​យន្ត​ហោះ​ តូចៗ​​​ទូរបញ្ជា​ ហើយ​ផ្ទុក​គ្រឿង​ផ្ទុះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា នៅ​ជិត​ក្រុង​បូស្តុន

ព្យុះ​ NESAT ​វាយ​ប្រហារ​លើ​​ក្រុង​​​ហុងកុង​​បន្ទាប់ពី​បោកបក់​​​​លើ​​ហ្វីលីពីន​

Posted: 29 Sep 2011 01:32 AM PDT

​ទិដ្ឋ​ភាព​​​ផ្ទៃ​មេឃ​​​ពេលមាន​​​ព្យុះ​​​​នៅហុងកុង
​ក្រោយ​​ពី​​បោក​បក់​លើ​ប្រទេស​ហ្វីលីពីន ដែល​បណ្តាល​​ឱ្យមនុស្សស្លាប់​​​យ៉ាង​តិច​​​​៣៥​នាក់ និង​​បាត់ខ្លួន​​​៤៥​នាក់ ​​ព្រមទាំង​​បណ្តាល​​ឱ្យ​មាន​ទឹកជន់​លិច​​​ទីក្រុង​​ជាច្រើន​ ហើយ​បំផ្លាញ​​​ផ្ទៃដី​​ដាំ​ដុះ​​​មក​ ខ្យល់​ព្យុះឈ្មោះ​​​ណឺសាត ​(NESAT) កាល​ពី​ថ្ងៃទី​​​​២៩ កញ្ញា ​បាន​វាយប្រហារ​​​លើ​ក្រុង​​​ហុងកុង ដែល​​រក្សាទុក​​ការប្រកាស​អាសន្ន​​​កម្រិត​ខ្ពស់​។​

ឥណ្ឌាពេញចិត្ត​ហាមីលតុន​ ខណៈមាន​ទស្សនិក​ជន4ម៉ឺននាក់​ប្រជ្រៀតគ្នាមើល​ការបើកបរ​សាកល្បង

Posted: 29 Sep 2011 01:28 AM PDT

 ក្រុមអ្នកគាំទ្រឥណ្ឌា​ប្រជ្រៀត​គ្នាចង់​ឃើញ​កីឡាករ​អង់គ្លេស​ហាមីលតុន
កីឡាករ​ឡេវីស ហាមីលតុន​បាន​បង្ហាញ​​ភស្តុ​តាង​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ថា រូប​គេ​នៅ​តែ​ជា​កីឡាករ​ប្រណាំងរថយន្ត​​ហ្វម​មូឡា​វ័ន​​ម្នាក់​ដែល​មាន​ការ​ទាក់​ទាញ ​និង​និ​យម​ចូល​ចិត្ត​បំ​ផុត ​ខណៈ​​អំឡុង​ការ​បង្ហាញ​ខ្លួន​របស់​គេ​នៅ​ទី​ក្រុង Bangalore កាល​​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ជន​ជាតិ​ឥណ្ឌា​៤ម៉ឺ​​ននាក់​។

យន្ត​ហោះ​​ប៊ូអ៊ីង​​787 ​DREAMLINER ​ដំបូង​​គេហោះទៅ​​កាន់ជប៉ុន

Posted: 29 Sep 2011 01:04 AM PDT

យន្តហោះ​​​ប៊ូអ៊ីង​​៧៨៧ DREALINER ​ពេល​ហោះឡើង
យ​ន្តហោះ​​ប៊ូអ៊ីង​​៧៨៧ DREAMLINER ដំបូងគេ​បាន​ហោះទៅ​កាន់ប្រទេសជប៉ុន កាល​ពី​ថ្ងៃទី២៧ កញ្ញា ​កន្លងមកនេះ ហើយត្រូវ​ដាក់​បម្រើ​ការ​​សម្រាប់​ការ​ដឹកជញ្ជូន​អ្នកដំណើរ​​ចាប់ពី​ដំណាច់​​ខែតុលា​ទៅ ។ ​យន្តហោះ​នេះដែលយោងតាមក្រុមហ៊ុនប៊ូ​អ៊ីង​​ថា ត្រូវ​ប្រគល់​ឱ្យ​ក្រុមហ៊ុនអាកាស​ចរណ៍​ជប៉ុន ALL NIPPON AIRWAYS (ANA) ។

នារី​អារ៉ា​ប៊ី សា​អូ​ឌីត ​ម្នាក់​គេច​​ផុត​ពី​ការ​​កាត់​ទោស​ពី​បទ​​បើក​រថ​យន្ត​

Posted: 29 Sep 2011 12:57 AM PDT

នារី​អារ៉ា​ប៊ី​ ​សា​អ៊ូ​ឌីត​ ​ដែល​បិទ​មុខ​ជិត​
ម្ចាស់​ក្សត្រី​អារ៉ា​ប៊ី សា​អូ​ឌីត មួយ​អង្គ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ថា ព្រះ​មហា​ក្សត្រ​អាប់​ដាល់​ឡាហ៍​ បាន​លុប​ចោល​ការ​កាត់​ទោស​នារី​អារ៉ា​ប៊ី​ សា​អូ​ឌីត ម្នាក់​ដោយ​វាយ​១០​រំពាត់​ខ្សែ​តី​ពី​បទ​រំលោភ​បំពាន​លើ​ការ​ហាម​ឃាត់​នារី​របស់​ប្រទេស​អភិរក្ស​និយម​ជ្រុល​នេះ​មិន​ឱ្យ​បើក​រថ​យន្ត​។

ក្រុមចោរ​​សមុទ្រ​ប្លន់​​​ទូកដឹក​គ្រញូង​​ជាង​​​​​១០តោន ​​​កម្មករ​​៣នាក់​​បាត់ខ្លួន​

Posted: 29 Sep 2011 12:55 AM PDT

​ខេត្តកំពត​​​​​ ៖ ​​ទូកដឹក​​ឈើគ្រញូង​​ចំនួន​​​១៤​តោន ​ត្រូវបាន​​ក្រុមចោរ​​​​​សមុទ្រ​ស្ទាក់​​​ប្លន់​​នៅ​ចំណុច​ជិត​​កោះសេះ ​​លើដែន​សមុទ្រ​​ខេត្ត​​កំពត កាលពីយប់​​ថ្ងៃទី​​​២៥ កញ្ញា ២០១១ ​ដែលករណី​ប្លន់​តាមផ្លូវទឹក​នៅក្នុង​​ភូមិ​សាស្ត្រ​​ខេត្ត​កំពត​នេះ​​ជារឿង​ ​កម្រ​នឹង​កើត​មាន​​ណាស់ ហើយ​មនុស្ស​​​​៣នាក់ ​ទៅ​លើ​ទូក​នាំឈើ​ទៅ​​ស្រុក​​យួន​​កំពុង​បាត់​ខ្លួន តែ​គេមិន​​សង្ឃឹម​ថា ​​អាច​រស់​រាន​មាន​ជីវិត​​​​ឡើយ។​

សមាជិក50រូប​មកពីគណបក្ស​​​បី​ប្រកាស​ចូលរួម​​​​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​

Posted: 29 Sep 2011 12:53 AM PDT

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ កញ្ញា កន្លងមក ថ្នាក់ដឹកនាំមូលដ្ឋានខេត្ត​តាកែវ​មកពីបី​គណបក្ស គឺគណបក្សនរោត្តមរណឫទ្ធិ គណ​បក្ស​សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស សរុប​៥០នាក់បានវិលមកគាំទ្រនិងរួមរស់​ជា​មហា​ គ្រួសាររាជានិយមហ៊្វុនស៊ិនប៉ិចវិញ ក្រោម​ការ​ដឹកនាំដោយសហជីវិន កុល ផេង ប្រធាន​ក្រុម​ការ​ងារចុះពង្រឹងមូលដ្ឋាន និងសហ​ជីវិន កាន់ វុឌ្ឍី

ជន​លួច​គាស់​ទូ​យក​សម្ភារ​ជន​បរ​ទេស​ក្នុង​ផ្ទះ​សំណាក់​ត្រូវ​ចាប់​ខ្លួន

Posted: 29 Sep 2011 12:51 AM PDT

ជនជាប់ចោទដែលចាប់ខ្លួន
ក្រុង​ព្រះ​សី​ហ​នុ​​ ៖ ​យុវជន​ម្នាក់​ត្រូវ​កម្លាំង​​ជំនាញ​ ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា វេ​លា​ម៉ោង​៩​ព្រឹក​​ នៅ​ចំណុច​ក្រុម​ទី​១៤ ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះ​សី​ហ​នុ​។​ ​តាម​ព័ត៌​មាន​ពី​មន្ត្រីសមត្ថ​កិច្ច​ប៉ូ​លិស​បាន​ឱ្យ​ដឹង​ថា ​យុវជន​សង្ស័យ​នោះឈ្មោះ​វី​ សំ​អូន ហៅ​សុខា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ក្រុម​ទី​១៤ភូមិ​៣ ​សង្កាត់​លេខ១ ក្រុង​ព្រះ​សី​ហនុ ជា​បុគ្គ​លិក​ហាង​ខូវ​ប៊ិក​បឹង​កា​ឡូ មាន​ទី​​​​តាំង​ស្ថិត​នៅ​ក្រុម​១៣ ភូមិ​​៤ សង្កាត់លេខ​៥ ក្រុង​ព្រះ​សី​ហ​នុ បាន​ធ្វើ​សកម្ម​ភាព​គាស់​ទូ​លួច​យកសម្ភារ​​ជន​បរ​ទេស​ឈ្មោះ

ចោរ​ល្បី​ខាង​កាច់​សោ​.កម​៉ូតូ​ក្នុង​វត្ត​ព្រះមិន​ប្រោស​ទទួល​បាបកម្ម

Posted: 29 Sep 2011 12:43 AM PDT

ជនសង្ស័យទាំង២នាក់​ដែល​ឃាត់​ខ្លួន
ខេត្តកំពង់ចាម ៖ ទំនង​​ជាបារមីវត្តសុគន្ធា​រាមហៅវត្តស្គន់ ស្ថិតនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ពូកែស័ក្តិសិទ្ធិធ្វើឱ្យក្រុមចោរ​កាលីប២នាក់ (មានមេធាវីចាំធានា) ដែល​បាន​លួចកាច់សោ.កម៉ូតូឌ្រីមC 125 ស៊េរី២០១០ ពណ៌ខ្មៅ របស់ពុទ្ធបរិស័ទចំណុះជើងវត្តក្នុង​ខណៈពេលយកចង្ហាន់ទៅប្រគេនព្រះ​សង្ឃ​ ដោយទុកនៅខាងកើតព្រះវិហារក្នុង​ឱកាស​ដាក់​បិណ្ឌទី១៣

សមាគម​យុវជន​​​រាជធានី​ជួប​សំណេះ​សំណាល​​ចែកអំណោយ​ដល់​អ្នក​រង​គ្រោះ​​ដោយគ្រឿងញៀន​​ថ្ងៃ​​បុណ្យភ្ជុំ​

Posted: 29 Sep 2011 12:43 AM PDT

លោកស្រី តិមា វិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយយុវជន
រាជធានីភ្នំពេញ​​​​ ៖ ដោយមានការ​​​អនុ​ញ្ញាត​​​ពីលោក​កែប ជុតិមា ​អភិបាល​​រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី​​​២៥ កញ្ញា ​​ឆ្នាំ​២០១១ ​​សមា​គម​​​​​យុវជន​​​កម្ពុជារាជធានី​ ​​ដែលជា​​​​មន្ត្រី​​​​នៅ​សាលា​រាជធានី​ ​ដឹកនាំ​ដោយ​​លោក​ស្រី​​តិមា វិច្ឆិកា ​បានអញ្ជើញ​​​​ទៅ​សួរ​​សុខទុក្ខ​​​ដល់​យុវជន​ យុវនារី​​រងគ្រោះ​​ដោយ​​​គ្រឿងញៀន​​ដែល​កំពុង​​​បន្សាប​គ្រឿងញៀននៅមជ្ឈ​ មណ្ឌល​​ឱកាស​ខ្ញុំ​។

លទ្ធ​ផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ​គណៈ​រដ្ឋ​មន្ត្រី​

Posted: 29 Sep 2011 12:41 AM PDT

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ នៅ​វិមាន​សន្តិ​ភាព បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ​គណៈ​រដ្ឋ​មន្ត្រី​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​អាណត្តិ​ទី​៤​ដើម្បី ​ពិភាក្សា​លើ​បញ្ហា​ទឹក​ជំនន់​។

កីឡាការិនី​អង់គ្លេស​វ៉ានីសឈ្នះ​ប្រណាំងកង់​៥០០ម៉ែត្រ​នៅទឹកដី​កំណើត

Posted: 29 Sep 2011 12:40 AM PDT

កីឡាការិនី​អង់គ្លេសវ៉ានីស
កីឡាការិនី​អង់​គ្លេស​ជេស វ៉ា​នីស​បាន​សម្តែ​ង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​កង់​រយៈ​ពេល​១ថ្ងៃ​កម្ម​វិធី ​British National Track Championships នៅ​ក្រុង​មេន​ឆេស្ទ័រ​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​កន្លង​មក​នេះ​។ វ៉ានីស​​អាយុ​២០​ឆ្នាំ​បាន​បញ្ចប់​ការ​ប្រណាំង​ដែល​មាន​ចម្ងាយ​ផ្លូវ​៥០០ម៉ែត្រ​ដោយ​ប្រើ​ថិរវេលា​លឿន​ជាង​គេ​បំ​ផុត​៣៤.៥​វិនាទី​។

ដាក់លក់ឡៃឡុងរថយន្តដែលចាស់ជាងគេលើលោក

Posted: 29 Sep 2011 12:39 AM PDT

រថយន្តម៉ាក De Dion Bouton Et Trepar doux ផលិត​នៅ​​ឆ្នាំ​១៨៨៤
រថយន្ត​ប្រើ​ចំហាយ​ទឹកមួយ​គ្រឿង​​​មាន​អាយុ​កាល​១២៧​ឆ្នាំ​ ត្រូវ​បានគេ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​ថា ជា​​រថយន្ត​​ដែលចាស់​ជាង​គេ​លើ​លោក​។​ រថយន្ត​នេះ​នឹង​ត្រូវ​ប្រកាស​ដាក់​លក់​ឡៃ​ឡុង​នៅ​ខែ​ក្រោយ​ ហើយត្រូវ​បាន​គេ​រំពឹង​ថានឹង​លក់​បាន​តម្លៃ​ដល់​ទៅ​១.៦លានផោន។ រថយន្តម៉ាក De Dion Bouton Et Trepar doux ផលិត​នៅប្រទេស​បារាំង ក្នុង​​ឆ្នាំ​១៨៨៤ ដោយ​លោក​ Henry​ Ford ។ រថយន្ត​នេះ​មាន​បណ្តោយប្រវែង២,៧៤ម៉ែត្រ,​មាន​ទម្ងន់​៩៥២,៥​គីឡូ​ក្រាម ​និង​មាន​ល្បឿន៦១គីឡូម៉ែត្រ​ក្នុង១​ម៉ោង​។

ភ្ជុំបិណ្ឌ​​​នៅខេត្តពោធិ៍សាត់​​​៤ថ្ងៃ​ ស្លាប់​​​​៦ របួស​​​​១៧ ដោយករណី​ផ្សេង​គ្នា​

Posted: 29 Sep 2011 12:16 AM PDT

រថយន្តដែលរងការខូចខាត
​ខេត្តពោធិ៍សាត់​​​​​ ៖ ​គិតពីថ្ងៃទី​​​២៥ ​ដល់ថ្ងៃ​ទី​​​២៨ កញ្ញា ​ឆ្នាំ​២០១១ ក្នុង​ឱកាស​​​​ដើរលេង​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​នៅខេត្តពោធិ៍សាត់​​ មាន​មនុស្ស​​​ស្លាប់​​​សរុប​ចំនួន​៦​នាក់ ដោយគ្រោះថ្នាក់​ចរាចរណ៍​លង់ទឹក ​និង​ខ្យល់គរ​។​ តាមរបាយការណ៍​​បញ្ជាក់​ថា នៅ​ស្រុកបា​កាន​​គ្រោះថ្នាក់​​​ចរាចរណ៍ស្លាប់​​​៤នាក់ ស្រី​​១នាក់ ​​ និង​លង់ទឹកស្លាប់​​​១នាក់​។ ​នៅស្រុក​​​ក្រគរ​​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​​ស្លាប់​មនុស្សប្រុស​​១នាក់ និងខ្យល់​គរ​​​​ស្លាប់មនុស្ស​ស្រីម្នាក់​

ដួង​ ស្រីពេជ្រ ​តារា​សម្តែង​​ដែលកំពុង​​បោះជំហាន​​ទៅមុខ​​

Posted: 29 Sep 2011 12:16 AM PDT

 កញ្ញា​ដួង ស្រីពេជ្រ
រាជធានីភ្នំពេញ​​​​ ៖ កញ្ញា​ដួង ស្រីពេជ្រ ​​​ជា​តារា​​​​សម្តែង​​​កំពុង​ដុះ​​ពន្លក​ក្នុងវិស័យ​​សិល្បៈ និង​​​សម្បូរ​​​ដោយ​​​ទេពកោសល្យ​​​ ​កំពុងតែ​​​​ស្ថិត​ក្នុង​​លំដាប់ជា​តារា​​​ត្រូវប្រកួត​ប្រជែងជា​តារា​ល្បី​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេលខាង​មុខ​។​ ជាមួយនឹង​​ស្រុក​កំណើត​​​នៅ​​ខេត្ត​បន្ទាយ​មានជ័យ ​​ដួង ស្រីពេជ្រ ​ដែលទើបតែ​​មានអាយុ​​១៩​ឆ្នាំ​​​​នោះ បាននិងកំពុង​តែ​ចូល​​រួម​យ៉ាង​សកម្ម​​​ក្នុងវិស័យ​​សិល្បៈ​​ សំខាន់ជា​តារា​សម្តែង​​ដែល​ទទួល​បាន​​ការ​ចាប់អារម្មណ៍​​ពីម្ចាស់​ផលិត​កម្ម ​​ និង​​អ្នក​​​ដឹកនាំ​រឿង​ដែល​ធ្វើ​​ឱ្យ​នាង​​​មាន​ឱកាស​​​បង្ហាញ​​​​​វត្ត​ មាន​យ៉ាង​ច្រើន​​ក្នុង​ការ​​​សម្តែង​​​បទ​ចម្រៀង​​​កាយវិការ

​ជនសង្ស័យ​​​​ម្នាក់​ក្នុងចំណោម​​​​គ្នា​​​២នាក់ ត្រូវ​ចាប់ខ្លួន​ពីបទ​ប្លន់​​​យក​​ម៉ូតូ និង​ជួញ​ដូរ​គ្រឿង​ញៀន​​

Posted: 29 Sep 2011 12:14 AM PDT

ជនសង្ស័យម្នាក់ដែលចាប់បាន
​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​​​ជនសង្ស័យ​​ម្នាក់​​​​ក្នុង​ចំណោម​​២នាក់​ត្រូវបាន​សមត្ថ​កិច្ច​​​ប៉ូលិស​ ឃាត់​ខ្លួន​​​​​ពីបទ​​ប្លន់​ម៉ូតូ​​​​​​ច្រើនលើក​​​​ ព្រមទាំង​​​​​មាន​ដីកា​​​បង្គាប់​​​ឱ្យ​ចាប់ខ្លួន​​ពីសាលា​ដំបូង​ខេត្ត​ កំពង់​ស្ពឺ​ ​​​ពី​បទ​​ចែកចាយ​​ និង​ជួញដូរគ្រឿងញៀន​ថែម​​ទៀត​ផង​។​

ជិះ​ម៉ូតូ​ចេញ​​ពី​វត្ត​ជួប​​គ្រោះ​​អកុសល​បុក​គ្នា​​ស្លាប់​3នាក់ របួស​3​​នាក់​

Posted: 29 Sep 2011 12:10 AM PDT

ខេត្តកំពង់ចាម ៖ ​ម៉ូតូ​២​គ្រឿង​​បាន​​បុកគ្នា​ពេញ​ទំហឹង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ ល្ងាច​ ថ្ងៃទី​២៧ កញ្ញា ​ខណៈ​​កំពុង​​មាន​ភ្លៀង​​រលឹម​ស្រិចៗ​​នៅ​ភូមិ​​ត្រពាំង​ឫស្សី ឃុំ​រកា​ពរ​ប្រាំ ​ស្រុក​ត្បូង​ឃ្មុំ បណ្តាល​ឱ្យ​ស្លាប់​​ចំនួន​៣​នាក់ និង​របួស​ធ្ងន់​៣​ន​ាក់ ​ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​នាំទៅ​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យឯ​ប្រទេស​វៀត​ ណាម​ តាម​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង ។

សរសៃ​ប្រសាទ​​ចាប់​ឪពុក​អាយុ​75​ឆ្នាំ​​អារ.ក​ប៉ង​សម្លាប់​

Posted: 29 Sep 2011 12:10 AM PDT

បុរសជាឪពុករងគ្រោះ
ខេត្តកំពង់ចាម ៖ កូន​ប្រុស​​ម្នាក់​​ដែល​គេ​អះ​អាង​ថា​មាន​ជំងឺ​សរសៃ​ប្រសាទ​ ​បាន​​យក​កូន​កាំបិត​​ចុង​ស្រួច​មក​អារ.ក​ឪពុក​​បង្កើត​​វ័យ​៧៥​ឆ្នាំ ​ប៉ង​សម្លាប់​​នៅ​លើ​ផ្ទះ​​តែ​មិន​បាន​សម្រេច​​ ព្រោះ​បាន​កូន​ប្រុស​ម្នាក់​ទៀត​ស្ទុះ​មក​ចាប់​ទាញ​កាំបិត​​ចេញដោយ​​គ្រាន់​ តែ​​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ឈាម​ហូរ​ដូច​គេ​​អារ.ក​មាន់ ។ ​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៧​យប់​​ថ្ងៃ​ទី​២៤ កញ្ញា នៅ​ភូមិ​​ព្រែក​ផ្តៅ​ ឃុំ​វិហារ​ធំ ស្រុក​​កំពង់​

កីឡាការិនី​លំដាប់ទី1​ពិភពលោក​ ​វ៉ូនីអាកគី​បរាជ័យក្រោម​ថ្វីដៃ​កីឡាការិនី​​អេស្តូនី​ប្រកួត​តឺន្នីសនៅជប៉ុន

Posted: 29 Sep 2011 12:07 AM PDT

កីឡាការិនី​លំដាប់ទី១​ពិភពលោក​​ ​វ៉ូនីអាកគី
កំពូល​កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​ការ៉ូ​លីន វ៉ូ​នី​អាកគី​ទទួល​បាន​ភាព​អា​ម៉ាស់​ជា​ថ្មី​ទៀត​បន្ទាប់​ពី​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​លំ​ដាប់​ទី​៤៣​ពិភព​លោកកាអ៊ីយ៉ា កា​នេពី ប្រកួត​តឺន្នីស​កម្ម​វិធី​ Pan Pacific Open នៅ​ទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​កន្លង​មក​នេះ​។ នាង​កានេពី​បាន​ទម្លាក់​នាង​វ៉ូ​នី​អាកគី​ដែល​ជា​កីឡាការិនី​ការ​ពារ​ជើង​ឯក​ពី​ជុំ​ទី​៣កម្ម​វិធី​ខាង​លើ​ក្នុង​លទ្ធផល​៧-៥,១-៦​និង​៦-៤​ឈាន​ចូល​ទៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​បន្ត​ទៀត​។

ដេវីដ ​បេកខាំ​​មាន​​បំណង​​ចង់​​បាន​កូន​ទី​5 ​​បន្ត​ទៀត​

Posted: 28 Sep 2011 11:59 PM PDT


​កីឡាករ​ដេវីដ បេកខាំ ខ្សែ​បម្រើ​​ក្លឹប Los Angeles Galaxy របស់អាមេរិក ​នៅ​មាន​​ចំណង់​ចិត្ត​ចង់​បាន​កូន​បន្ថែម​​ទៀត​ដោយ​សាមី​ខ្លួន​​បង្ហើប​ឱ្យ​ដឹង​ថា ចង់​មាន​កូន​ទី៥ ​ទោះ​បី​ជា​ប្រពន្ធ​​ទើប​ផ្តល់​កំណើត​កូន​ស្រី «ហា​ព័រ» កាលពី​​​ខែ​កក្កដា កន្លង​មក​ក៏ដោយ ។

លីប៊ី ៖​ CNT​ អះអាង​​​ពី​​កន្លែង​​​រស់​នៅ​​​របស់​​កូនប្រុស​​​លោក​កាដាហ្វី​2នាក់​

Posted: 28 Sep 2011 11:53 PM PDT

អ្នកនាំពាក្យ​​​​​យោធា​របស់​​​ CNT
​ទោះបីជា​កន្លែង​លាក់ខ្លួន​​​​របស់​អតីតមេ​ដឹក​នាំ​​លីប៊ី លោក​មូអាម៉ា​ កាដាហ្វី ​​នៅតែ​ជា​​អាថ៌​កំបាំង​ អ្នកនាំពាក្យ​ម្នាក់​របស់ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះអាសន្ន​លីប៊ី ​​CNT ថ្លែង​កាលពី​ថ្ងៃទី​​​២៨ កញ្ញា ថា CNT បានដឹង​ពី​កន្លែង​​​លាក់ខ្លួន​របស់​កូន​ប្រុស​​​​លោកកាដាហ្វី ​​​២នាក់​។​

សហាយ​ស្មន់​​កីឡា​ករ​រ៉ៃ​អាន់ ហ្គិច​ ​កំពុង​ធ្វើ​ឱ្យ​​​បុរស​​ជា​​ច្រើន​វង្វេង​

Posted: 28 Sep 2011 11:44 PM PDT


​នាង​អ៊ីម៉ូ​​ជេន ​ថូម៉ាស់ ​ស្ត្រី​សិច​ស៊ី​​មាន​ដើម​ទ្រូង​ធំ និង​ធ្លាប់​​មាន​រឿង​អាស្រូវ​ជា​មួយ​កីឡា​ករ​រ៉ៃ​អាន់ ហ្គិច ​​ខ្សែ​បម្រើ​វ័យ​ចំណាស់​របស់​ក្លឹប​បិសាច​ក្រហម Man Utd ​កាលពី​រដូវកាល​មុន​​បច្ចុ​ប្បន្ន​​មាន​ភាព​រំជើប​រំជួល​​ជា​ថ្មី​ទៀត ក្នុង​ថ្ងៃ​ឈប់​សម្រាក​​ទៅ​លំហែ​កាយ​នៅ​ឡាស់​វ៉េ​ហ្គាស់ ​សហ​រដ្ឋអាមេរិក ។ ​ក្នុងអំឡុងពេល​​ចុង​ក្រោយ​នេះ នាង​បាន​​បង្ហាញ​​ទម្រង់​រេរាំគួរ​ឱ្យ​គយ​គន់​នៅ​លើ​វេទិកា​រាំ​​​កណ្តាល​អាង​ហែល​ទឹក «អេន​ឃ័រ ប៊ិច​ក្លឹប»

បុណ្យ​ភ្ជុំបិណ្ឌ​​​រយៈ​ពេល​​​៣ថ្ងៃ​​​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​ស្លាប់​​​២៥​នាក់ ​របួសធ្ងន់​​​​៩៨​នាក់​

Posted: 28 Sep 2011 11:18 PM PDT

ទិដ្ឋភាពគ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានីភ្នំ ពេញ
រាជធានីភ្នំពេញ​​​​ ៖ ​យោង​តាម​​​របាយ​ការណ៍​​​របស់នាយកដ្ឋាន​​នគរបាលសណ្តាប់ធ្នាប់​​​សាធារណៈ​ នៃក្រសួង​​​មហាផ្ទៃ​​​បាន​ឱ្យ​ដឹង​​ថា រយៈ​ពេល​​​៣ថ្ងៃ​​​ក្នុង​ឱកាស​​​បុណ្យ​ភ្ជុំបិណ្ឌ​​​គិត​​ពី​ថ្ងៃ​ទី​​​២៦ ដល់​​​​​២៨ កញ្ញា ​​​២០១១ ​​គ្រោះថ្នាក់ចរា​ចរណ៍​​​នៅទូទាំង​ប្រទេស​បានកើតឡើង​​​​ចំនួន​​​​៧៥​លើក ​បើ​ប្រៀប​ធៀប​​​ឆ្នាំ​​​២០១០ កើត​ឡើង​​​៩៩​លើក ថយ​ចុះ​​​​​​២៤​លើក​។ ​​គ្រោះថ្នាក់​​​​នេះបណ្តាល​​ឱ្យ​មនុស្ស​​​​​ស្លាប់​​២៥​នាក់ របួសធ្ងន់​​​៩៨​នាក់ ​​បើ​

តូចចិត្ត​​មានជំងឺ​ប្រចាំ​កាយ​ បញ្ចប់​ខ្លួន​​ឯង​​​ដោយ​កាំភ្លើង​ ​​​CKC

Posted: 28 Sep 2011 09:24 PM PDT

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​បុរសម្នាក់​បាន​​ធ្វើអត្ត​ឃាត​​​បាញ់​សម្លាប់ខ្លួន​​ឯង ដោយកាំភ្លើងម៉ាក CKC មួយគ្រាប់ចំ​​កណ្តាល​ដើមទ្រូង ព្រោះ​​​​​តូច​ចិត្ត​​នឹង​ខ្លួន​ឯង​មានជំងឺប្រចាំ​កាយ​​​​ ព្យា​បាល​​​ពុំ​ជា​។​ ទាក់ទិន​នឹង​អត្តឃាត​​នេះ លោកអនុសេនីយ៍​​​ឯក​សោម ​​ពុទ្ធ​តារា​ មេ​បញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​​​ស្រុក​ឱរ៉ាល់ បាន​ឱ្យ​ដឹង​​ថា ​នៅវេលាម៉ោង​​​១១​និង​​​៣០នាទីថ្ងៃ​ត្រង់​​​ថ្ងៃទី​​​២៧ ​កញ្ញា ​​មាន​​ករណី​​ធ្វើអត្ត​ឃាត​​​ដោយ​

ស្រវឹងធ្លាក់​ភ្នែក​​​​បោះ​ពួយ​​ម៉ូតូូ​​ទៅ​បុក​បង្គោល​​ភ្លើង​​​​បាក់ក​ស្លាប់​ម្នាក់ ​​​​របួស​​​ធ្ងន់ម្នាក់​

Posted: 28 Sep 2011 09:12 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​ស្រវឹង​​២នាក់​បាន​បោះពួយម៉ូតូ​​១គ្រឿង ទៅបុក​បង្គោល​ភ្លើង​​លើ​ទ្រូងផ្លូវ​​ បណ្តាល​​ឱ្យ​​​​ស្លាប់ម្នាក់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​​កើត​ហេតុ ​ហើយ​​​ម្នាក់​​​ទៀត​របួស​​​ធ្ងន់​​​​បញ្ជូន​ទៅ​​សង្គ្រោះ​​​បន្ទាន់​នៅ​ មន្ទីរពេទ្យ​ព្រះ​កុសុមៈ។​ ​​ករណីគ្រោះថ្នាក់​​ចរាចរណ៍​នេះ​កើត​ឡើង​​កាលពី​វេលាម៉ោង​​​៨​និង​​​​៤៥នាទី ​​យប់ថ្ងៃទី​​​២៤ ​​កញ្ញា ​​២០១១ ​​តាមបណ្តោយផ្លូវ​​​​​២០០៤ ​​​សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ​។

ផឹកស្រា​ស្រវឹង​​ខឹង​ប្រពន្ធ​ដុតផ្ទះ​ចោល ​​ឱ្យ​កូន​អត់​អីជ្រក​

Posted: 28 Sep 2011 09:10 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​លំនៅឋាន​​​១ខ្នង​​​​ស្ថិត​នៅ​ភូមិ​​​​រ​​នះ សង្កាត់​​កោះដាច់ ​​ខណ្ឌឫស្សីកែវ ​ត្រូវ​បានម្ចាស់​ចាក់សាំង​​​ដុត​ឆេះ​​​ហ្មត់ ​​បន្ទាប់ពី​មាន​ទំនាស់គ្នា​​​ក្នុងគ្រួសារ​​​ កាលពី​​​វេលាម៉ោង​​២​​រសៀល​ថ្ងៃទី​​​​​​២៧ ​កញ្ញា ​​​គឺ​ចំថ្ងៃ​បុណ្យ​ភ្ជុំ​​បិណ្ឌ​។ ​បន្ទាប់ពី​​ដុត​ផ្ទះ​បុរស​ជាប្តី​​បានរត់​​គេចខ្លួន​​​បាត់​ចោល​ប្រពន្ធ​​​ និង​​កូន​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!