Koh Santipheap Daily

Koh Santipheap Daily


គ្រោះ​រាំង​ស្ងួត​ជា​ប្រវត្តិសាស្ត្រ​គំរាម​កសិករ​ច្រើន​លាន​នាក់​នៅ​ឥណ្ឌា

Posted: 06 Mar 2013 11:56 PM PST

​ដី​បែក​ក្រហែង​ដោយ​រីងស្ងួត​ខ្លាំង​
ការ​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ការ​បំផ្លាញ​ព្រោះ​តែ​​បណ្តា​​សត្វ​ពាហនៈ​ងាប់​ហើយ​ដំណាំ​ដាំ​ដុះ​ងាប់​អស់​បាន​គំរាម​កំហែង​​ប្រជា​ជន​ឥណ្ឌា​ជា​ច្រើន​លាន​នាក់​ដែល​ជួប​ប្រទះ​នឹងគ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ភាគ​ខាង​លិច​ប្រទេស​ក្រោយ​ពីមាន​ភ្លៀង​ធ្លាក់​តិច​តួច ​។ ​

វ្ល៉ា​ឌីមៀឃ្លីតស្កូ​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​លើក​ទី​14​ថ្ងៃ​ទី​4 ​ខែ​ឧស​ភា​​

Posted: 06 Mar 2013 11:53 PM PST

​
យោង​តាម​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រ​កួត​ប្រដាល់​​បាន​ប្រ​កាស​ឱ្យ​ដឹង​ថា ជើង​ឯក​ទម្ងន់ធ្ងន់​ពិភព​លោក ​វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​ នឹង​ឡើង​សង្វៀន​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រ​វាត់​ទាំង​៤​ស្ថា​ប័ន​របស់​ខ្លួន​ប្រ​ឆាំង​នឹងកីឡាករអា​ល្លឺ​ម៉ង់​ដើម​កំ​ណើត​​​អុីតា​លី​ ហ្វ្រង់​សេស្កូ ប្យា​ណេតា ​នៅ​ក្រុង​ Mannheim ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ នា​ថ្ងៃ​ទី​៤​ខែ​ឧសភា​ខាង​មុខ ។​វ្ល៉ា​ឌី​មៀ​ ឃ្លីតស្កូ វ័យ​៣៦​ឆ្នាំ​នឹង​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF, IBO,

លោក​ Abe ថា ក្រុង​តូ​ក្យូ​គួរ​ទទួល​បាន​សិទ្ធិធ្វើ​ម្ចាស់​ផ្ទះ​អូ​ឡាំ​ពិក​​2020

Posted: 06 Mar 2013 11:52 PM PST


លោក​នា​យក​រដ្ឋ​មន្ត្រី​ជប៉ុន ស៊ីនហ្សូអាបេ បានថ្លែងកាល​ពី​ថ្ងៃពុធ​សប្តាហ៍​នេះ​ថា ទី​ក្រុង​តូ​ក្យូ​សម​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការ​ណ៍​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០ ​ដើម្បី​បង្ហាញ​ពិភព​លោក​ឱ្យ​បាន​ឃើញ​ថា ជប៉ុន​បាន​ងើប​រួច​ពី​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី និងរលក​យក្ស​ស៊ូ​ណា​មិ​ឆ្នាំ​២០១១​ហើយ ​។​ ​លោកអាបេ បាន​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ស្រស់​ស្រូប​អា​ហារ​ពេល​ល្ងាច​មួ​យ

Kubicaគ្រោង​នឹង​ចូល​បើក​បរ​ព្រឹត្តិ​ការ​ណ៍​ World Rally Championship

Posted: 06 Mar 2013 11:50 PM PST

Kubicaគ្រោង​នឹង​ចូល​បើក​បរ​ព្រឹត្តិ​ការ​ណ៍​ World Rally Championship
អតី​ត​អ្នក​បើកប​រ​ហ្វមមូ​ឡា​វ័ន​ Robert Kubica នឹង​​ចូល​រួម​ប្រ​ណាំង​ក្នុង​ព្រឹត្តិ​ការ​ណ៍ World Rally Championshipឆ្នាំ​២០១៣ ​ក្នុង​ខណៈ​ដែល​របួស​របស់​គេ​កំពុង​បន្ត​ធូរ​ស្រាល​​បន្តិច​ម្តង​ៗ ។​ កីឡាករ​ប៉ូ​ឡូញ​រូប​នេះ​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ​អំ​ឡុង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍ Ronde di Andora rally កាល​ពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ ឆ្នាំ ២០១១​ ។

សត្វ​កែះ​ដាច់​សង្វែង​រត់​ចេញពី​ព្រៃ​ចូល​ភូមិ​​​ ​

Posted: 06 Mar 2013 11:45 PM PST

សត្វ​កែះ​ដាច់​សង្វែង​រត់​ចេញពី​ព្រៃ​ចូល​ភូមិ​​​ ​
ខេត្ត​ក្រចេះ​ ៖ អ្នកភូមិ​​​បុ​សលាវ​លើ ឃុំ​បុសលាវ​ ​ស្រុក​ចិត្រ​បុរី មាន​​​ការ​ភ្ញាក់​​ផ្អើល​​ ក្រោយ​​ពី​ពួក​​គាត់​​បាន​ប្រទះ​​​ឃើញ​​​សត្វ​កែះ​ ​ឈ្មោល​​​មួយ​ក្បាល​​បាន​រត់​​​ចូ​ល​ភូមិ​​ ហើយ​ពួន​សម្ងំ​ក្នុង​គុម្ព​ឫស្សី​ ​ត្រូវ​​​បាន​អ្នក​ភូមិ​​​ព័ទ្ធ​​ចាប់​បាន​​ កាលពី​​ល្ងាច​​​ថ្ងៃ​ទី​​៥ ​មីនា ។ ​ក្រោ​យ​​ពីមានការ​​ឡោម​ព័ទ្ធ​​ដេញ​ចាប់​​​សត្វ​កែះ​​មួយ​ក្បាលនេះ​រួច​មក​ អ្នក​ភូមិ​​ក៏​បាន​​ប្រគល់​​​សត្វ​​​ព្រៃ​មួយ​ក្បាល​​នេះ​​ទៅ​ឱ្យ​​មន្ត្រី​រដ្ឋ​

ការស្ថាបនា​ស្ពាន​អ្នក​លឿង​សម្រេចបាន​៥១​,២% នឹង​បញ្ចប់​អំឡុង​ខែមីនា ២០១៥

Posted: 06 Mar 2013 11:41 PM PST

ស្ពានដែលស្ថាបនា​នៅអ្នក​លឿង​
រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ​បានអះអាងថា​ការស្ថាបនា​ស្ពានអ្នកលឿង​ឆ្លងកាត់​ទន្លេមេគង្គ​​ដែលជាស្ពាន​វែងជាង​គេនៅ​កម្ពុជា សម្រេច​បាន​​ប្រមាណ​​៥១,២% ហើយបើតាម​ល្បឿននៃការ​សាងសង់នេះ​ស្ពានអ្នកលឿង​នឹងត្រូវបញ្ចប់​ការសាង​សង់អំឡុង​ខែមីនា ២០១៥ ដូច​ការ​គ្រោងទុក។

បុរសម្នាក់​ត្រូវ​​រថយន្ត​នីស្សាន់​​ទម្លាក់​ចុះដី​បង្កឱ្យ​ស្ទះ​ចរាចរណ៍​លើ​ផ្លូវជាតិលេខ៥ជាងកន្លះម៉ោង

Posted: 06 Mar 2013 11:40 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​​កំពង់ឆ្នាំង  ៖ មាន​ការ​ភ្ញាក់​​ផ្អើល​ និងបង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​​លើ​ដងផ្លូវជាតិលេខ៥ ដោយ​សារ​តែ​​បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ម៉ាក​នី​ស្សាន់ ​ទម្លាក់​ឱ្យចុះ​ដី បន្ទាប់ពី​ធ្វើការ​អុកឡុក​លើ​រថយន្ត ហើយពេល​ចុះ​ពី​រថយន្ត បុរសនោះ​​បានស្ទុះស្រាត​សម្លៀក​បំពាក់​ឈរ​កណ្តាល​ថ្នល់ និងបាន​យក​ដប​ទឹកបរិ​សុទ្ធគប់​រថយន្ត​​ ដែល​ធ្វើដំណើរ​​តាមផ្លូវ​​ទៀត​ផង ។ ហេតុការណ៍នេះ បានកើតឡើង​

មន្ទីរ​ពេទ្យ​កាល់​ម៉ែតប្រារព្ធ​ខួប​លើក​ទី​១០២ «ទិវានារី​អន្តរ​ជាតិ​​​​៨​ មីនា ២០១៣»

Posted: 06 Mar 2013 11:34 PM PST

ពិធីប្រារព្ធខួបលើកទី១០២
រាជធានីភ្នំពេញ ៖ នៅសាល​ប្រជុំមន្ទីរ​ពេទ្យ​កាល់​ម៉ែត​នាព្រឹក​ថ្ងៃទី៧ មីនា បានប្រារព្ធពិ​ធីអបអរសាទរ​ខួបលើក​ទី១០២ «ទិវា​នារី​អន្តរ​ជាតិ៨ មីនា ២០១៣» ក្រោមអធិបតី​ភាពលោក​សាស្ត្រា​ចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត និងមានការ​ចូលរួមពី​ស្ត្រី៥៤៧​នាក់​ដែល​​ជា​មន្ត្រី​រាជ​​ការ បុគ្គ​លិក កម្ម​ករ កម្ម​ការិនី។

យាយខ្លី​ធ្លាក់ខ្លួន​ឈឺ​កំពុង​សម្រាក​ព្យាបាល​​នៅមន្ទីរពេទ្យ

Posted: 06 Mar 2013 11:30 PM PST

អ្នកស្រី នេត ផល្លី ហៅ​យាយខ្លី  ទទួល​អំណោយ​ពីលោកសុះ ម៉ាច
រាជ​ធានីភ្នំពេញ ៖ តារា​កំប្លែង និងអ្នកចម្រៀង​អាយ៉ៃ អ្នកស្រី នេត ផល្លី ហៅ​យាយខ្លី បានអវត្តមានប្រមាណ​៤សប្តាហ៍កន្លងមក ​ហើយ​​នៅ​ក្នុងការបង្ហាញ​មុខជាអ្នកកំប្លែងនៅ​ក្រុមនាយ​កុយ បន្ទាប់ពីអ្នកស្រីបាន​ធ្លាក់​ខ្លួនឈឺ​ និងកំពុង​សម្រាក​ព្យាល​​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ។

លោត​សម្លាប់​ខ្លួន​ក្នុង​ផ្សារ​ទំនើប​សូ​រិ​យា​ព្រោះ​តែ​សង្សារ​បែក​ចិត្ត​

Posted: 06 Mar 2013 11:30 PM PST

លោត​សម្លាប់​ខ្លួន​ក្នុង​ផ្សារ​ទំនើប​សូ​រិ​យា​ព្រោះ​តែ​សង្សារ​បែក​ចិត្ត​
រាជ​ធា​នី​ភ្នំពេញ​ ៖ បុរស​ម្នាក់​មាន​មុខ​របរ​លក់​ដូរ​នៅ​ផ្សា​រ​រុ​ង​ក្លឿ​ប្រ​ទេស​ថៃ​ បាន​មក​ធ្វើ​អត្ត​ឃាត​លោត​ពី​ជាន់​ទី​៤​កន្លះ​ក្នុង​ផ្សារ​ទំ​នើប​សូ​រិ​យា​ដែល​មាន​ទី​តាំង​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​ ភូមិ​ទី​៤​ សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេ​លា​ម៉ោង​៨​និង​៤០​នា​ទី​យប់​ថ្ងៃ​ទី​៥​ មី​នា​ ។

លោកទេព ងន ៖ ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​នយោបាយ​ចំពោះស្ត្រី​​ជាវិស័យ​​អាទិភាព

Posted: 06 Mar 2013 11:21 PM PST

លោកទេព ងន ៖ ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​នយោបាយ​ចំពោះស្ត្រី​​ជាវិស័យ​​អាទិភាព
រាជ​ធានីភ្នំពេញ ៖ លោក​​ទេព ងន អនុប្រធាន​ទី២ព្រឹទ្ធសភានៃព្រះរាជា​ណាចក្រកម្ពុ​ជាបានមាន​ប្រសាសន៍ថា ​ប្រមុខរាជ​រដ្ឋាភិបាល​​ដែលដឹក​​នាំដោយ​សម្តេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានយកចិត្តទុក​ដាក់លើវិស័យនយោ​បាយ​ចំពោះស្ត្រីជា​វិស័យ​អាទិភាព។ ​ការមាន​ប្រសាសន៍បែបនេះ​បានលើកឡើងកាល​ពីព្រឹកថ្ងៃទី៧ ​មីនា ​២០១៣ នៅ​ក្នុង​ពិ​ធីអបអរសាទរខួប​អនុស្សាវរីយ៍លើក​ទី១០២

អ្នកស្លាប់​ដោយ​ការស្រូប​ផ្សែង​បារីពីគេ​មានចំនួន​៦០០ពាន់នាក់​ក្នុងមួយឆ្នាំៗ

Posted: 06 Mar 2013 11:17 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជ​ធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រ​សួងសង្គម​កិច្ចអតីតយុទ្ធ​ជន និងយុវនីតិសម្បទា បាន​ថ្លែងថា បច្ចុប្បន្ននេះ​​នៅលើពិភព​​លោកជា​រៀង​រាល់ឆ្នាំ​​មនុស្ស​ប្រមាណ៦​លាននាក់ បាន​ស្លាប់បណ្តាលមកពីការ​ប្រើប្រាស់ថ្នាំជក់ ក្នុងនោះក៏មាន​ប្រជាពលរដ្ឋកម្ពុជា​ជិត​មួយ​ម៉ឺន​នាក់​​ផង​ដែរ ។

ការងារ​​ប្រមូល​ពន្ធ​​ប្រចាំ​​ខែ​កុម្ភៈ ​២០១៣ ​មាន​ការ​កើន​ឡើង

Posted: 06 Mar 2013 11:16 PM PST

ពិធីប្រជុំ
រាជធានីភ្នំពេញ ៖ តំណាង​មន្ត្រី​​ពន្ធដារ​ទូទាំង​​ប្រទេស​ត្រូវ​តែ​ខិត​ខំ​អនុវត្ត​​​ភារ​កិច្ច​​ប្រមូល​​ពន្ធ​គ្រប់​ប្រភេទ​​ឱ្យ​​បាន​សម្រេច​​តាម​គោល​​ដៅ​​កំណត់​​ក្នុង​ច្បាប់​ហិរញ្ញ​វត្ថុ​​សម្រាប់​ការ​គ្រប់​គ្រង​បង្កើន​ការ​ផ្តល់​​សេវា​ដល់​អ្នក​ជាប់​ពន្ធ​ឱ្យ​បាន​ប្រសើរ ជា​ពិសេស​​ដូច​ជា​ការ​ពង្រីក​​ការផ្តល់​សេវា​បង់​ប្រាក់​ពន្ធតាម​​ធនា​គារ​ពាណិជ្ជ​​ដើម្បី​​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ជាប់​ពន្ធ​ទទួល​សេវា​​ងាយ​ស្រួល​ឆាប់​រហ័ស​នៅ​គ្រប់​ទី​កន្លែង

លោក​យាយ​ទុរ​គត​និង​លោក​យាយ​អា​យុ​101ឆ្នាំ​2​នាក់​ទៀត​ លោក​ជំ​ទាវ​ជា​ ខេង​ ​ ស៊ុយ​ សែម​ ជួយ​ចិញ្ចឹម​រហូត​ដល់​ជី​វិត​ចុង​ក្រោយ​មក​ដល់​ពេល​នេះ​6នាក់​ហើយ​

Posted: 06 Mar 2013 11:15 PM PST

លោក​យាយ​ទុរ​គត​និង​លោក​យាយ​អា​យុ​101ឆ្នាំ​2​នាក់​ទៀត​ លោក​ជំ​ទាវ​ជា​ ខេង​ ​ ស៊ុយ​ សែម​ ជួយ​ចិញ្ចឹម​រហូត​ដល់​ជី​វិត​ចុង​ក្រោយ​មក​ដល់​ពេល​នេះ​6នាក់​ហើយ​
ខេត្ត​ពោធិ៍​សាត់​ ៖ លោក​យាយ​ចាស់​ជ​រា​គ្មាន​ទី​ពឹង​២​នាក់​ ទ​ទួល​បាន​ភាព​កក់​ក្ដៅ​ដោយ​បាន​លោក​ជំ​ទាវ​ជា​ ខេង​ ភរិយា​លោក​រដ្ឋ​មន្ដ្រី​ស៊ុយ​ សែម​ ប្រ​ធាន​ក្រុម​ការងារ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់​ អា​ណិត​អា​សូរ​ចាត់​ទុក​ដូច​ជា​ម្ដាយ​ និង​បាន​សម្ដែង​ពីភាព​កត​ញ្ញូ​តា​ធម៌​ដ៏​វិ​សេស​វិ​សាល​របស់​លោក​ជំ​ទាវ​ចំ​ពោះ​លោក​យាយ​ទាំងពីរ​លើស​ពី​កូន​បង្កើត​ទៅ​ទៀត។​

ចាញ់​ល្បែង​ជិះ​ម៉ូតូ​​ឆក់​ថង់​លុយ​បាន​​១០​លាន​រៀល​​តាម​ទាន់​ជាប់​​ខ្នោះ​ប៉ូលិស​

Posted: 06 Mar 2013 11:13 PM PST

ជនសង្ស័យ
​ខេត្ត​​ពោធិ៍​សាត់ ៖ ​ស្ត្រី​​​ម្នាក់​ត្រូវ​ចោរ​ដេញ​ឆក់​ថង់​លុយ​​យក​អស់​​១០​លាន​រៀល​ដួល​​បែក​មុខ​បែក​មាត់​ តែ​​បាន​អ្នក​ធ្វើ​ដំណើរ​​ចិត្ត​ធម៌​ជួញ​ដេញ​​ប៉ផាប់​ចាប់​ពភីង​​យក​បាន​មក​វិញ​ ហើយ​ប្តឹង​ទៅ​សមត្ថ​កិច្ច​​ស្រាវជ្រាវ​ចាប់​បា​ន​ភ្លាមៗ​​ផងដែរ ។ ​ករណី​ចោរ​ឆក់​​នេះបាន​កើតឡើង​​កាល​ពីថ្ងៃទី​​៦ មីនា ​២០១៣ វេលា​ម៉ោង​ប្រហែល​៣​រសៀល​នៅ​ភូមិ​ពាលញែក១ សង្កាត់​ផ្ទះ​​ព្រៃ​ ក្រុង​​ពោធិ៍សាត់ ។

​នាំ​ស្រី​ស្នេហ៍​ទៅ​រួម​ភេទ​​ក្រោម​កុដិ​​លោក ២​ថ្ងៃ​ក្រោយ​​ប៉ូលិស​​ចាប់​ខ្លួន​

Posted: 06 Mar 2013 11:09 PM PST

ជនជាប់ចោទ
ខេត្ត​​កំពត ៖ ​យុវជន​ម្នាក់​ឈ្មោះ​សៅ សុវណ្ណា​រ័ត្ន អាយុ​១៨​ឆ្នាំ ​​នៅ​សង្កាត់​អណ្តូង​​ខ្មែរ ​ក្រុង​កំពត ត្រូវបាន​​ន​គរបាល​ឃាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៥ មីនា ២០១៣ ​បន្ទាប់​ពី​យុវជន​រូប​នេះ បាន​ល្បួង​​ក្មេង​ស្រី​ស្ថិត​នៅ​វ័យ​ជា​​អនីតិ​ជន​​ទៅ​រួម​ភេទ​នៅ​ក្រោម​​កុដិ​​វត្ត​ជុំ​គ្រៀល ​ឃុំ​ជុំ​គ្រៀល ​ស្រុក​ទឹក​ឈូ ​កាល​ពីវេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​៣ មីនា ​២០១៣ ។

ពលរដ្ឋ​វេណេ​ស៊ុយ​អេឡា​ច្រើន​រយ​​ពាន់​នាក់​ចូល​រួម​ហែ​សព​លោក​ហ៊ូ​ហ្គោ​ឆា​វេស​

Posted: 06 Mar 2013 11:03 PM PST

ក្បួន​ដង្ហែ​សព​លោក​ឆាវេស​
ពលរដ្ឋ​វេណេ​ស៊ុយ​អេឡា​​ជា​ច្រើន​រយ​​ពាន់​នាក់​​កាលពី​ថ្ងៃ​ទី​៦ មីនា ​បាន​លើក​គ្នា​មក​កាន់​ទី​ក្រុង​ការ៉ាកាស់​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​សព​លោក​ប្រធានា​ធិបតី​ហ៊ូ ហ្គោ​ឆាវេស​​ដែល​ទទួល​មរណ​ភាព​កាលពីថ្ងៃ​ទី​៥ ​មីនា ​ដោយ​សារ​ជំងឺ​មហា​រីក។​ក្រោម​បទ​ភ្លេង​ជាតិ​សព​របស់​ប្រ​ធានា​ធិបតី​​ត្រូវបាន​នាំ​យក​ចេញ​ពី​មន្ទីរ​ពេទ្យ​​យោធា​ក្រុង​​ការ៉ា​​​កាស់​​​យកមក​តម្កល់​​ឯ​បណ្ឌិត​សភា​​យោធា​រហូត​ដល់​ពេល​

សន្និបាត​បូក​សរុប​ការងារ​អភិវឌ្ឍន៍​ជនបទ​ប្រចាំ​ឆ្នាំ​2012​ និង​ទិស​ដៅ​ឆ្នាំ​2013​

Posted: 06 Mar 2013 11:00 PM PST

សន្និបាត​បូក​សរុប​ការងារ​អភិវឌ្ឍន៍​ជនបទ​ប្រចាំ​ឆ្នាំ​2012​ និង​ទិស​ដៅ​ឆ្នាំ​2013​
រាជធានី​ភ្នំពេញ ៖ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បានប្រារព្ធ​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១២​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៣​ នៅ​សាល​សន្និសីទ​ចតុ​មុខ​កាល​ពី​ថ្ងៃ​ទី​៥​ មីនា​ ឆ្នាំ​២០១៣​ ក្រោម​អធិបតី​ភាព​លោក​ជា សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ។​

វៀតណាម ៖ ហាម​ប៉ូលិស​ដុះ​ក្បាល​ពោះ​និង​កោង​កាច​បំពេញ​តួនាទី​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​

Posted: 06 Mar 2013 10:55 PM PST

​
ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា​ រដ្ឋាភិបាល​វៀត​ណាមបាន​​ហាម​ប៉ូលិស​ដែល​ដុះ​ក្បាល​ពោះ​ និង​ប្រើ​សម្តី​កោង​កាច​ មិន​ឱ្យ​បំពេញ​តួនាទី​ជា​ប៉ូលិស​ចរាចរ​ក្នុង​ទីក្រុង​ហាណូយ​ទេ ។​ ការ​ហាម​បែប​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​ការងារ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​នៅ​ក្នុង​ស្ថាប័ន​ប៉ូលិស​ជាតិ ។​ កាសែត​ធៀន​ហ្វុង​របស់​វៀត​ណាម​បាន​ផ្សាយ​ថា​ ប៉ូលិស​ដែល​ដុះ​ក្បាល​ពោះ​ និង​កោងកាច​ រួម​ទាំង​ទាប​កន្តឿ​ ហើយ​មាន​ឥរិយា​

ធនាគារ​កូរ៉េ​ខាង​ត្បូង​ទិញ​មាស​បន្ថែម​ប្រហែល​20​តោន​ខណៈ​ពេល​រុស្ស៊ី និង​កាហ្សាក់​ស្ថាន​ក៏​បង្កើន​ការ​ទិញ​មាស​ដែរ

Posted: 06 Mar 2013 10:53 PM PST

​
ធនាគារ​កូរ៉េ​​ខាង​ត្បូង​ (BOK) បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ មីនា​ ថា​ បាន​ប្រមូល​ទិញ​មាស​ជាង​២០​តោន​ កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ​ ខណៈ​ពេល​រដ្ឋា​ភិបាល​រុស្សុី​ និង​កាហ្សាក់​ស្ថាន​ ក៏​ទិញ​មាស​ដ៏​សន្ធឹក​សន្ធាប់​ដែរ​ ។នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ ធនា​គារ​កូរ៉េ​ខាង​ត្បូង​ (BOK) ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​១៩៥០​ និង​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សេអ៊ូល​ បាន​បង្កើន​ការ​គ្រប់​គ្រង​មាស​កាល​ពី​

ជិះម៉ូតូ​ឆក់​ខ្សែ​.ក​ត្រូវ​ម្ចាស់​​ប្រតាយ​ទាញទម្លាក់​បាន​ម្នាក់​ប្រគល់​ឱ្យ​ប៉ូលិសប៉ុស្តិ៍​ផ្សារដេប៉ូទី២

Posted: 06 Mar 2013 10:45 PM PST

ជិះម៉ូតូ​ឆក់​ខ្សែ​.ក​ត្រូវ​ម្ចាស់​​ប្រតាយ​ទាញទម្លាក់​បាន​ម្នាក់​ប្រគល់​ឱ្យ​ប៉ូលិសប៉ុស្តិ៍​ផ្សារដេប៉ូទី២
រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ក្នុងចំណោមបក្សពួក​​២នាក់​ត្រូវបានប្រជាពល​រដ្ឋដែលជាម្ចាស់ខ្សែ.កចាប់​ទាញ​​ទម្លាក់​ពី​លើម៉ូតូ និងត្រូវចាប់​ខ្លួនបាន​ប្រគល់ទៅ​អោយប៉ូលិសប៉ុស្តិ៍នគរបាល​រដ្ឋបាលផ្សារដេប៉ូទី២​ បន្ទាប់ពីជិះម៉ូតូម៉ាក​ស្គូ​ពី​ពណ៌សមួយគ្រឿង​​ឆក់​ខ្សែ.ក​ប្លាទីន​​ទង្ងន់៦ជី និងមានបន្តោង​ដាំពេជ្រតូច​ចំនួន៦០​គ្រាប់ ។ ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៧ មីនា ២០១៣

Posted: 06 Mar 2013 10:43 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៧ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សាំយ៉ុង​គេច​រថយន្ត​ដឹកដី​ហ៊ីយ៉ាន់​ដាយ​បុក​ក្រពឹត​គូទ​

Posted: 06 Mar 2013 10:30 PM PST

សាំយ៉ុង​គេច​រថយន្ត​ដឹកដី​ហ៊ីយ៉ាន់​ដាយ​បុក​ក្រពឹត​គូទ​
ខេត្ត​កំពត​ ៖ រថយន្ត​ម៉ាក​សាំយ៉ុង​ពណ៌​ទឹក​ប៊ិក​ ពាក់ស្លាក​េលខ​ 2Q-8337 ភ្នំពេញ​ រង​ការ​ខូច​ខាត​ផ្នែកខាង​ក្រោយ​ធ្ងន់​ធ្ងរ​ ដោយ​សារ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ 3A-0407 ព្រៃ​វែង​ ​បើក​បុក​ពី​ក្រោយ​ពេញ​ទំហឹង វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣​ មីនា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១​ ភូមិ​ព្រៃ​តាព្រឹត​ ឃុំ​ស្តេច​គង់​ខាង​លិច ស្រុក​បន្ទាយ​មាស ។​

ផ្ទុះ​ពុយ​​បិត​ប្រេង​ប្រចាក់​​របួស​ម្តាយ និង​កូន​ពង​រលួយ​ដូចគេ​​ស្រុស​

Posted: 06 Mar 2013 10:28 PM PST

ជនរងគ្រោះសម្រាកព្យាបាល​
​ខេត្តស្វាយរៀង ៖ ​​ស្ត្រី២​នាក់​ម្តាយ និង​​កូន​រលាក​ទឹក​ក្តៅ​ដូចគេ​ស្រុស​ទាំងរស់​​ពង​រលួយ​ពេញ​រាងកាយ​ ដោយ​សារ​​ផ្ទុះពុយ​បិត​ប្រេង​​​ប្រចាក់​បាច​ទឹក​ក្តៅ​ដែល​​កំពុង​ពុះបាច​​ស្រោច​ពីលើ​ខ្លួន​២​​នាក់​ម្តាយ​ និង​កូន​​រលាក​រលួយ​​​ខ្លួន​ទាំងមូល​សន្លប់​នៅ​កណ្តាល​វាល​ស្រែ ធ្វើ​ ឱ្យ​អ្នក​ស្រុក​​ផ្អើល​ឆោឡោ​​នាំគ្នា​រត់​ទៅមើល​ដោយ​ឮ​ស្នូរ​ផ្ទុះស្មានថា ​ផ្ទុះគ្រាប់​បែក​ ពេល​​ទៅដល់​ទើប​ដឹង​ថា ផ្ទុះ​​ពុយ​បិតប្រេង ។

កាមរី​ឆ្លាម​របស់​មន្ត្រី​សុរិយោ​ដី​ស្រុកបរិបូរណ៍​បុក​ក្មេង​ស្រី​ស្លាប់ និងរបួស

Posted: 06 Mar 2013 10:15 PM PST

កាមរី​ឆ្លាម​របស់​មន្ត្រី​សុរិយោ​ដី​ស្រុកបរិបូរណ៍​បុក​ក្មេង​ស្រី​ស្លាប់ និងរបួស
ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំម្នាក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​រថយន្ត​កាមរី​ឆ្លាម​បើកទៅ​​បុក ខណៈ​ដែល​ក្មេង​ស្រី​ទាំងពីរនាក់​ឈរ​នៅលើ​ចិញ្ចើម​​ផ្លូវជាតិលេខ៥៣ ។ ហេតុការណ៍នេះ បានកើតឡើង​កាលពី​វេលាម៉ោង​៤ និង​២០នាទី​រសៀល​​ថ្ងៃទី​៥ មីនា នៅ​ចំណុច​​បឹងកៅ ស្ថិតក្នុង​ភូមិក្រាំង​តាមុំ ឃុំតាំង​ក្រសាំង ស្រុកទឹកផុស ។

ខ្ចី​ម៉ូតូ​ថា​ទៅ​ឌុបស្រី​ស្នេហ៍​ស្រាប់​តែ​បាត់​បី​ថ្ងៃ​ម្ចាស់​ប្តឹង​ឱ្យ​ប៉េអឹម​ឃាត់​ខ្លួន​

Posted: 06 Mar 2013 10:00 PM PST

ខ្ចី​ម៉ូតូ​ថា​ទៅ​ឌុបស្រី​ស្នេហ៍​ស្រាប់​តែ​បាត់​បី​ថ្ងៃ​ម្ចាស់​ប្តឹង​ឱ្យ​ប៉េអឹម​ឃាត់​ខ្លួន​
ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ម្នាក់​បាន​ត្រូវ​ប៉េអឹម​ស្នាក់​ការ​សនិ្ត​សុខ​៧២២​ ប្រចាំ​ភ្នំ​ក្រហម​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​៥ មីនា​ នៅ​ឃុំ​ស្រែ​ក្រសាំង​ ស្រុក​សៀម​បូក​ ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ម្ចាស់​ម៉ូតូ​ ក្រោយ​ពី​ជន​នេះ​ទៅ​ខ្ចី​ម៉ូតូ​ថា​ទៅ​ដឹក​សង្សារ​របស់​ខ្លួន​មួយ​ភ្លែត ស្រាប់​តែ​បាត់​អស់​រយៈ​ពេល​៣​ថ្ងៃ ។​

បើក​ម៉ូតូ​វ៉ា​មិន​ប្រយ័ត្ន​បុក​ជា​មួយ​រថយន្ត​សាំយ៉ុង​បាក់​ក​ស្លាប់​

Posted: 06 Mar 2013 09:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កណ្តាល​ ៖ រថយន្ត​សាំយ៉ុង​ និង​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿងបាន​បុក​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​បែក​ក្បាល​បាក់​ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើត​ហេតុ​​ ចំណែក​អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​ 21A ស្ថិតក​្នុង​ភូមិ​តា​ខ្មៅ​​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​៥​ មីនា ។​

ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ទាក់​ដៃ​ចង្កូត​ជ្រុល​បុក​ដើម​អំពិល​បារាំង​ស្លាប់​ពីរ​នាក់​

Posted: 06 Mar 2013 09:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖​ យុវជន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដេញ​គ្នា​ជា​មួយ​មិត្ត​ភក្តិ​​បាន​ជ្រុល​ប៉ះ​ដៃ​ចង្កូត​គ្នា​ បណ្តាល​ឱ្យ​​រេ​ចង្កូត​​ទៅ​បុក​ដើម​អំពិល​បារាំង​មួយ​ដើម​នៅ​ចិញ្ចើម​ផ្លូវ​ពេញ​ទំហឹង​ ចំណែក​មិត្ត​ភក្តិ​របស់​ពួក​គេ​មិន​បាន​ដួល​នោះ​ទេ​ បាន​ទុក​ម៉ូតូ​ចោល​រួច​គេច​ខ្លួន​បាត់​ស្រមោល​ ។

ក្រសួង​ព័ត៌​មាន​បណ្តុះ​បណ្តាល​អ្នក​សារ​ព័ត៌​មាន​ស្តី​ពី​ការ​ប្រែ​​ប្រួល​អាកាស​ធាតុ​

Posted: 06 Mar 2013 09:15 PM PST

រាជ​ធានី​ភ្នំ​ពេញ ៖ ​ក្រសួង​ព័ត៌​មាន​ រួម​សហ​ការ​ជាមួយ​ក្រសួង​បរិ​ស្ថាន​នៃ​រាជ​រដ្ឋា​ភិបាល​ រៀប​ចំ​សិក្ខា​​សាលា​បច្ចេក​ទេស​ ឬ​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​​សារ​ព័ត៌​មាន​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​ ។ ការ​បណ្តុះ​បណ្តាល​នឹង​មាន​សកម្ម​ភាព​បន្ត​រហូត​រយៈ​ពេល​៣​ខែ គឺ​ជា​គម្រោង​រៀនផង ធ្វើ​ការ​ផង ។

ចេញ​ពី​ហូប​ការ​បើក​រថយន្ដ​បុក​ក្បាល​របាំង​ដាច់​ត្រឹម​គល់​

Posted: 06 Mar 2013 09:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​បាន​ប្រាប់​ថា​ រូប​គាត់​ទើប​នឹង​ចេញ​ពី​ហូបការ​មិត្ត​ភក្តិ​ បាន​បើក​រថយន្ដ​ជ្រុល​ទៅ​បុកបង្គោល​ភ្លើង​ក្បាល​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​ បណ្ដាល​ឱ្យ​បាក់​ត្រឹម​គល់​ កាល​ពី​វេលា​ម៉ោង​១​២​និង​១​០​នា​ទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ មី​នា​ ចំ​ណុច​ស្ដុប​ទួល​គោក​ តាម​ម​ហា​វិ​ថី​សហ​ព័ន្ធ​រុស្សុី​កែង​ម​ហា​វិ​ថី​ម៉ៅ​សេ​ទុង​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួល​គោក​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!