Koh Santipheap Daily

Koh Santipheap Daily


ទិវា​វប្បធម៌​ជាតិ​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ«អ្វីៗ​ទាំងអស់​ដើម្បី​វឌ្ឍភាព​វប្បធម៌​ជាតិ​»

Posted: 02 Mar 2013 11:31 PM PST

មន្រ្តីក្រសួង និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានចូលរួមក្នុងការធ្វើសន្និសីទស្តីពីការត្រៀមសម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា
រាជធានី​ភ្នំពេញ​ ៖​ ឆ្នាំ​២០១៣​នេះ​ កម្ពុជា​នឹង​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៥​ នា​ថ្ងៃ​ទី​៣​ មីនា​ នៅ​សាល​មហោ​ស្រព​ចតុមុខ​ក្រោម​ប្រធាន​បទ​ «អ្វីៗ​ទាំង​អស់​ដើម្បី​វឌ្ឍនភាព​វប្បធម៌» ។ បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ទិវា​នោះ​ប្រារព្ធ​ក្រោម​អធិប​តី​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

ផ្ទះជំនាន់​បារាំង​​ចែកគ្នា​​រស់​នៅច្រើន​ឆ្នាំ​ចុងក្រោយ​ភាគី​ម្ខាង​សុំ​ទិញ​​ផ្តាច់​មិន​បាន​ប្តឹងទៅតុលាការ​

Posted: 02 Mar 2013 11:06 PM PST

រាជធានីភ្នំពេញ ៖ មាន២គ្រួសារ​ជាតំណាង​ដែលបានខាន់​ផ្ទះជំនាន់​បារាំងស្នាក់​នៅជាប់​គ្នាក្នុង​ដីឡូ​ត៍​តែមួយ​ជាច្រើន​ឆ្នាំមក​ហើយ ចុង​ក្រោយ​​នេះ​មាន​ភាគីម្ខាង​បានសុំទិញ​ផ្តាច់ពី​ភាគី​ម្ខាង តែគេ​មិនព្រម​លក់ឲ្យទើប​បង្កើតរឿង​ប្តឹងទៅសាលា​ដំបូង ​ភាគីម្ខាង​ប្តឹង​ទប់​ស្កាត់​វិញ។

អាជ្ញាធរ​ខណ្ឌដង្កោ​ចុះ​សួរសុខទុក្ខ​វីរ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ​​​នៅ​ខេត្ត​ពោធិ៍សាត់

Posted: 02 Mar 2013 11:02 PM PST

ការចុះសួរសុខទុក្ខ​វីរ​យុវជន​ស្ម័គ្រ​ចិត្ត​
រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​​លោកនុត ពុធដារ៉ា អភិបាល​នៃគណៈ​អភិបាល​​ខណ្ឌដង្កោ រួម​ដំណើរ​ដោយ​លោក​ប៉ឹល កុសល ប្រធាន​ក្រុម​ប្រឹក្សាខណ្ឌ លោកឧត្តម​សេនីយ៍ឯក ស៊ី ហ៊ូហ៊ុយ មេបញ្ជាការ​រងបញ្ជាការ​ដ្ឋាន​អង្គរក្ស និងមន្ត្រីរាជ​ការ​សាលា​ខណ្ឌ​ដង្កោ មួយចំនួន​ទៀត​បាន​ចុះ​​សាកសួរ​សុខទុក្ខ និងនាំយក​នូវគ្រឿង​ឧបភោគ បរិភោគ​​ជូនដល់​ក្រុម​វរ​យុវជនស្ម័គ្រចិត្ត​សម្តេច​

សមាគមនារី​​កម្ពុជា ខណ្ឌទួលគោក​​ចែកអំណោយ​​ដល់​គ្រួសារ​ក្រីក្រ​អបអរសាទរ​​ថ្ងៃ៨មីនា

Posted: 02 Mar 2013 10:56 PM PST

ការចែកអំណោយ​ដល់​គ្រួសារក្រីក្រ
រាជធានីភ្នំពេញ ៖ សមាគម​នារីកម្ពុជា ដើម្បី​សន្តិ​ភាព និងអភិ​វឌ្ឍន៍​ខណ្ឌទួល​​គោក​កាលពី​រសៀល​​ថ្ងៃទី១ មីនា ២០១៣ បាន​នាំយក​អំណោយ​​ចែក​​ជូន​​ប្រជាពល​រដ្ឋក្រីក្រ​​ចាស់​ជរា និងមាន​ជំងឺនៅក្នុង​មូលដ្ឋាន​ចំនួន១៥​គ្រួសារ ដើម្បីអបអរ​សាទរថ្ងៃទិវា​នារី​អន្តរជាតិ​៨​មីនា។ ពិធីនេះ​បាន​រៀបចំ​​ឡើង​នៅ​​ក្នុង​វត្ត​នាគវ័ន ក្នុង​សង្កាត់បឹង​កក់ទី២ ខណ្ឌទួល​គោក ដោយមាន​ការអញ្ជើញ​ចូលរួម​ចែកដោយ​ផ្ទាល់​

អាមេរិក​សន្យា​ជួយ​ទ្រ​ទ្រង់​សេដ្ឋ​កិច្ច​និង​ប្រជា​ធិប​តេយ្យ​របស់​អេ​ហ្ស៊ីប​

Posted: 02 Mar 2013 10:50 PM PST

លោក​ឃ័រ​រី​ពេល​ជួប​បណ្តា​ពាណិ​ជ្ជករ​អេ​ហ្ស៊ីប​
ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ផ្លូវ​ការ​អេ​ហ្ស៊ីប​ ME-NA រាយ​ការណ៍​ថា រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​លោក ចន​ ឃ័រ​រី ថ្លែង​កាល​ពីយប់​ថ្ងៃ​ទី​២ មីនា នៅ​ក្រុង​គែរ​ថា សហ​រដ្ឋ​អាមេរិក​សន្យា​ជួយ​ប្រទេស​អេ​ហ្ស៊ីប​ឱ្យ​ក្លាយជា​ប្រទេស​ប្រជាធិប​តេយ្យ​មួយ​ជាមួយ​សេដ្ឋ​កិច្ច​រីក​លូត​លាស់​មួយ​ ។ ពេលជួប​បណ្តា​ពាណិជ្ជ​ករ​អេ​ហ្ស៊ីប​ លោក​ឃ័រ​រី គូស​បញ្ជាក់​ថា អេហ្ស៊ីប​ និង​សហ​រដ្ឋ​អាមេ​រិក​ជា​ដៃ​គូ​នឹង​គ្នា​ ព្រម​ទាំង​ជា​មិត្ត​ចាប់​តាំង​ពី​

ម្តាយ​ឪពុក​រវល់​ស៊ីឈ្នួល​​កាប់​អំពៅ​​កូន​ស្រី​​លង់​ទឹក​ស្លាប់​​លើ​ទឹក​ដីថៃ​

Posted: 02 Mar 2013 10:36 PM PST

ក្រុងប៉ោយប៉ែត ៖ តាមប្រភព​ព័ត៌​មានពី​បន្ទាត់ព្រំដែន​ក្នុង​ស្រុក​គោកធ្យូង បានឲ្យ​ដឹងថា កុមារីខ្មែរ​អាយុ៥ឆ្នាំ​​ម្នាក់បាន​លង់ទឹក​ស្រះ​ស្លាប់​នៅ​ក្នុងភូមិ​​អាង​សិលា​ថៃ ឃុំណង​មួង ស្រុកគោក​ធ្យូង ខេត្តស្រះ​កែវ ប្រទេស​ថៃ កាលពីវេលា​ម៉ោង១១និង​៣០​នាទី​ព្រឹកថ្ងៃ​ទី២ មីនា ២០១៣ ខណៈ​​ឪពុក​ម្ដាយ​​ក្មេង​ស្រី​រងគ្រោះ​រវល់ទៅស៊ី​ឈ្នួលកាប់​អំពៅឲ្យ​ថៅកែ​ថៃ។

រថយន្ត​ដឹក​ដី​កិន​មនុស្ស​ស្លាប់​ របួស​កីឡាករ​ប្រដាល់​ម្នាក់​

Posted: 02 Mar 2013 10:28 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​ស្លាប់​​ភ្លាមៗ​នៅ​​នឹង​ក​ន្លែង និង​មិត្ត​​ភក្តិ​​ម្នាក់ទៀត​ដែល​​​ជា​កីឡា​​ករប្រដាល់បាន​​រ​ង​​របួស ខណៈ​ធ្វើ​ដំណើរ​ទៅ​​លេង​ស្រុក​ ដោយជិះ​ម៉ូតូ​វ៉ារថយន្ត​ដឹកដីមួយ​គ្រឿង ក៏ត្រូវរថយន្ត​ដឹកដីមួយ​គ្រឿង​​ទៀត បើក​ក្នុង​ល្បឿន​​លឿនបុក និង​​កិនពី​លើ កាលពី​វេលា​ម៉ោង​៧និង១៥​នាទី​​ព្រឹកថ្ងៃទី២ មីនា ២០១៣ នៅចំណុច​ទល់មុខផ្ទះ​លេខ​១៩៦ ក្នុង​ភូមិ​ឃ្មួញ សង្កាត់​​ឃ្មួញ ខណ្ឌ​សែន​សុខ ។

សមត្ថ​កិច្ចឃាត់​​ខ្លួនជនសង្ស័យ​លួចលេបថបមកលក់នៅ​ផ្សារ​ឃ្លាំងរំសេវ

Posted: 02 Mar 2013 10:16 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង​១២​និង​១៥​នាទីថ្ងៃទី៣ មីនា ២០១៣ កងរាជអាវុធហត្ថ​​លើផ្ទៃប្រទេសនៃការិយាល័យ​ស្រាវជ្រាវបទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ដឹកនាំ​ដោយ​លោកវរសេនីយ៍​ឯក ​គង់ ស្ថារិន ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់​ព័ន្ធ​នឹង​បទល្មើស​​លួច​កុំព្យូទ័រលេបថប​​ម៉ាក​ Apple ៣គ្រឿងទៅលក់​នៅ​ផ្សារឃ្លាំងរំសេវ ។

ក្រឡាប់​រថយន្ត​​រង​របួស​ធ្ងន់​៣​ ស្រាល​៩ ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ

Posted: 02 Mar 2013 10:06 PM PST

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​នីស្សាន់ ដឹក​អីវ៉ាន់​​មិន​ដឹងជា​បើក​បរ​​ភ្លាត់​ស្នៀត​យ៉ាង​ម៉េច​ទេ ស្រាប់តែ​​ក្រឡាប់​ភីង​ចាក់​អីវ៉ាន់​​ចោល ​បណ្តាល​ឱ្យ​​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់ និង​៩នាក់​ទៀត​រងរបួសស្រាល បង្ក​ឱ្យ​មាន​​​ការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១២​និង​៤៥​នាទីថ្ងៃត្រង់ ថ្ងៃទី​៣ មីនា ​២០១៣ ​នៅម្តុំ​ទីលាន​វាយកូន​ហ្គោលរ៉ូយ៉ាល់ភ្នំពេញ ​ស្ថិតក្នុងភូមិ​ចម្ការ​ត្បែង សង្កាត់​សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៕

សម្តេច​តេជោ ហ៊ុន សែន ​៖ សូម​កុំ​យក​កម្ពុជា​បច្ចុប្បន្ន​​​ទៅ​ប្រៀប​ធៀប​ជា​មួយ​របប​ខ្មែរក្រហម​

Posted: 02 Mar 2013 09:30 PM PST

រាជធានីភ្នំពេញ ៖ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា សូម​កុំ​យក​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ឬ​បច្ចុប្បន្ន​​ភាព​​នៃ​កម្ពុជា​​ទៅ​ប្រៀប​ធៀប​ជាមួយ​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរ​ក្រហម ព្រោះរបប​នោះ​ជា​របប​កាប់​សម្លាប់​​រង្គាល បំផ្លិច​បំផ្លាញ​​... គ្មាន​​តម្លៃ​ណា​មួយ​ដែល​អាច​យក​មក​ប្រៀប​ធៀប​​ជា​មួយ​កម្ពុជា​បច្ចុប្បន្ន​​បាន​នោះ​ទេ ។ ​រឿងនេះ​​​គេ​គួរ​តែ​យក​កម្ពុជា​​បច្ចុប្បន្ន​​ទៅ​ប្រៀប​ធៀប​

សម្តេច​តេជោ ហ៊ុន សែន​ ​អំពាវ​ឱ្យ​ទប់​ស្កាត់​លំហូរ​វប្បធម៌អវិជ្ជ​មាន​ពីបរទេស​

Posted: 02 Mar 2013 08:30 PM PST

រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៣ មីនា ​២០១៣ បាន​អញ្ជើញ​​​ជា​អធិបតី​​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្ប​ធម៌​ជាតិលើកទី​១៥ នៅ​សាល​សន្និ​សីទ​ចតុមុខ រាជធានីភ្នំពេញ ដែល​មាន​ប្រធាន​បទ​សំខាន់ៗ​ គឺ​រក្សា​​កេរដំណែល​វប្បធម៌​ល្អ​ប្រពៃ​ពីដូនតា និង​បន្ត​អនុ​វត្ត​​ស្នាដៃ​វប្បធម៌​ល្អ​ប្រពៃ​ជា​បន្ត​ទៀត ​ហើយជា​មួយគ្នា​​នេះដែរ សម្តេច​តេជោ ហ៊ុន សែន ​បាន​អំពាវ​នាវ​​សូម​ឱ្យ​​មាន​ការ​

ម៉ាលី៖ កង​ទ័ព​ឆា​ដ​អះ​អាង​ថា​សម្លាប់​ប្រមុខ​​អ៊ិស្លាម​និយម​

Posted: 02 Mar 2013 08:10 PM PST

ប្រមុខ​អាល់​កៃដា​លោក​ BEL-MOKHTAR 
កងទ័ព​ឆាដ​ប្រកាស​កាល​ពីថ្ងៃ​ទី​២​ មីនា​ថា​ បានសម្លាប់​ប្រមុខ​អ៊ិស្លាម​និយម​លោក​ MOKHTAR BELMOKHTAR នៅ​ភាគ​ខាង​ជើង​ម៉ាលី​ ក្រោយ​ពី​អះ​អាង​កាល​ពីថ្ងៃ​ទី​១ មីនា​ ថា​បាន​សម្លាប់​ប្រមុខ​អាល់កៃដា​នៅ​ MAGHREB អ៊ិ​ស្លាម​សំខាន់​ម្នាក់​លោក​ ABDELHAMID ABOU ZEID ដែល​ប្រសិន​បើ​នោះ​ជា​ការ​ពិត​ វា​នឹង​ជា​ការ​សំពង​យ៉ាង​ដំណំ​បំផុត​លើ​ពួក​ជីហាដ​​និយម​នៅ​អាហ្វ្រិក ។​

នារី​អវ​កាស​យានិក​ចិន​ម្នាក់​នឹង​ចូល​រួម​ក្នុង​បេស​ក​កម្ម​ SHENZHOU-10

Posted: 02 Mar 2013 07:48 PM PST

អ្នក​ជំនាញ​ការ​ខាង​អវ​កាស​ចិន​ម្នាក់​ លាត​ត្រដាង​កាល​ពី​ថ្ងៃ​ទី​១ មីនា​ថា ​អវ​កាស​​យានិក​ចិន​៣​នាក់​ ក្នុង​នោះ​មាន​នារីម្នាក់​ត្រូវ​ជិះ​ក្នុង​យាន​អវកាស​ SHENZHOU-10 ​ជា​យាន​អវ​កាស​មាន​មនុស្ស​ជិះ​ថ្មី​របស់​ប្រទេស​ដែល​​យាន​នោះ​​ត្រូវ​បាញ់​បង្ហោះ​រវាង​ខែ​មិថុនា​ និង​ខែ​សីហា ។ លោក ZHOU JIANPING ប្រមុខ​កម្ម​វិធី​អវ​កាស​មាន​មនុស្ស​ជិះ​ចិន​គូស​បញ្ជាក់​ថា នឹង​មាន​នារី​ម្នាក់​ចូល​រួម​ក្នុង​បេស​ក​កម្ម​នោះ​ជាមួយ

រុស្ស៊ី ៖ បាតុ​ករ​ជាច្រើន​ពាន់​នាក់​ប្រឆាំង​ការ​​សុំ​​កូន​ចិញ្ចឹម​

Posted: 02 Mar 2013 07:47 PM PST

មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី​២ មីនា​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុ​កម្ម​នៅ​ទីក្រុង​មូស្គូ​ដើម្បី​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​ឱ្យ​ហាម​ឃាត់​រាល់​ការ​សុំ​កូន​រុស្ស៊ី​ធ្វើ​ជា​កូន​ចិញ្ចឹម​ដោយ​ពួក​បរ​ទេស​​​ហើយ​ទាម​ទារ​ឱ្យ​បញ្ជូន​ត្រឡប់​​មក​វិញ​​នូវ​​កុមារ​ដែល​សុំ​ទៅ​ចិញ្ចឹម​ម្នាក់​ ត្រូវ​ជា​ប្អូន​របស់​កុមារ​ត្រូវ​ស្លាប់​នៅ​រដ្ឋ​តិច​សាស់​ ជា​សោក​នាដ​កម្ម​​មួយ​នាំ​ឱ្យ​មាន​​ភាព​តាន​តឹង​រវាង​អាមេរិក​ និង​រុស្ស៊ី ។

រុស្ស៊ី ៖ បាតុ​ករ​ជាច្រើន​ពាន់​នាក់​ប្រឆាំង​ការ​​សុំ​​កូន​ចិញ្ចឹម​

Posted: 02 Mar 2013 07:47 PM PST

បាតុ​កម្ម​​ប្រឆាំង​ការ​សុំ​កូន​ចិញ្ចឹម​ដោយ​អ្នក​បរ​ទេស​
មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី​២ មីនា​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុ​កម្ម​នៅ​ទីក្រុង​មូស្គូ​ដើម្បី​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​ឱ្យ​ហាម​ឃាត់​រាល់​ការ​សុំ​កូន​រុស្ស៊ី​ធ្វើ​ជា​កូន​ចិញ្ចឹម​ដោយ​ពួក​បរ​ទេស​​​ហើយ​ទាម​ទារ​ឱ្យ​បញ្ជូន​ត្រឡប់​​មក​វិញ​​នូវ​​កុមារ​ដែល​សុំ​ទៅ​ចិញ្ចឹម​ម្នាក់​ ត្រូវ​ជា​ប្អូន​របស់​កុមារ​ត្រូវ​ស្លាប់​នៅ​រដ្ឋ​តិច​សាស់​ ជា​សោក​នាដ​កម្ម​​មួយ​នាំ​ឱ្យ​មាន​​ភាព​តាន​តឹង​រវាង​អាមេរិក​ និង​រុស្ស៊ី ។

លោក​ជំទាវ​ម៉ែន សំអន​ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​រំលឹក​ខួបលើក​ទី១០២ ​ទិវានារី​អន្តរ​ជាតិ​​៨​មីនា​

Posted: 02 Mar 2013 07:44 PM PST

លោក​ជំទាវ​ម៉ែន សំអន​ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​រំលឹក​ខួបលើក​ទី១០
ខេត្ត​ស្វាយ​រៀង​​ ៖ ​ថ្ងៃ​ទី​២ មីនា ២០១៣ នៅ​ទី​ស្នាក់​ការ​សមា​គម​នារី​ខេត្ត​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរ​ជាតិ​៨ មីនា លើក​ទី​១០២ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​អធិការ​​កិច្ច​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​កណ្តាល​សមា​គម​នារី​កម្ពុជា​​ដើម្បី​សន្តិ​ភាព​​ និង​អភិវ​ឌ្ឍន៍​ ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​

រថយន្តទេសចរ​​បុក​កិន​ក្មេង​ស្រី អាយុ​៥​ឆ្នាំ​​រត់​ឆ្លង​ថ្នល់​បញ្ជូន​ដល់​មន្ទីរពេទ្យ​

Posted: 02 Mar 2013 07:39 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​ស្វាយរៀង ៖ ក្មេងស្រី​ម្នាក់អាយុ​ទើបតែ​៥ឆ្នាំ ត្រូវរថយន្ត​ទេសចរ​​ក្រុម​ហ៊ុន ខាយ ណាម ត្រេន​ស្ព័រ​ថេសិន បុកហើយ​កិនពីលើ​ជើង​ទាំង​២ បណ្តាល​ឱ្យបែក​ខ្ទេចឆ្អឹង​និង​សាច់រាយ​ពេញ​ថ្នល់ ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ័ម​ពេលដឹក​ដល់​មន្ទីរ​ពេទ្យ។ ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យរន្ធត់​ខាងលើ​នេះ បានកើត​ឡើងនៅ​វេលាម៉ោង​៦​និង៣០នាទី​ព្រឹកថ្ងៃ​ទី៣ មីនា ២០១៣ នៅ​​លើ​

ចាប់​ផ្តើម​សម​​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​

Posted: 02 Mar 2013 07:36 PM PST

ទាហាន​អាមេរិក​ចូល​រួម​ក្នុង​សម​យុទ្ធ​
កង​ទាហាន​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ បាន​​​បើក​ធ្វើ​​​ចាប់​ពី​ថ្ងៃ​ទី​១​ មីនា​មក នូវ​សម​​យុទ្ធ​យោ​ធា​​​រួម​​ប្រចាំ​ឆ្នាំ ខណៈ​ដែល​ភាព​តាង​តឹង​មាន​ការ​កើន​ឡើង​នៅ​ឧប​ទ្វីប​កូរ៉េ​​ ក្រោយ​ការ​សាក​ល្បង​នុយ​ក្លេ​​អ៊ែរ​លើក​ទី​៣​របស់​កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​កន្លង​មក​នេះ​ ។ សម​យុទ្ធ​យោធា​មាន​​ឈ្មោះ​ថា KEY PESOLVE និង​ឈ្មោះ​FOAL EAGEL កើត​មាន​ក្រោ​យ​ការ​គំរាម​កំហែង​របស់​របប​ក្រុង​ព្យុង​យ៉ាង​

រថយន្ត​ដឹក​ដំឡូង​​ប្រះ​ខ្លួន​ដេក​កណ្តាល​ថ្នល់​របួស​ស្ត្រី​ម្នាក់​

Posted: 02 Mar 2013 07:32 PM PST

ទិដ្ឋភាព​​នៅ​កន្លែងកើតហេតុ
ខេត្ត​កំពង់ចាម ៖ ​រថយន្តម៉ាក​​ហ៊ីយ៉ាន់​ដាយ​​ចំណុះ​២,៥​តោន ពណ៌​ខៀវ មួយ​គ្រឿង​​ដឹក​ដំឡូង​​មីស្ងួត​ពេញ​​ទ្រុង ​បាន​ប្រះ​​ខ្លួន​​ដេក​កណ្តាល​​ថ្នល់​ជាតិ​​លេខ​៧ កាលពី​វេលា​ម៉ោង​៦​​និង​១០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ មីនា ២០១៣ ​ស្ថិតក្នុង​​ភូមិ​ទួល​​វិហារ ឃុំ​ជីរោទិ៍​​ទី​២ ស្រុក​​ត្បូងឃ្មុំ ធ្វើ​ឱ្យ​ជះ​​ដំឡូង​ពេញ​​ថ្នល់ និង​​រង​របួស​ធ្ងន់​​ស្ត្រី​ម្នាក់​​ជិះ​ក្នុង​កាប៊ីន ​ត្រូវបាន​​នាំ​​មក​​សង្គ្រោះ​​នៅ​គ្លីនិក​​​មួយ​នៅ​ក្រុង​​កំពង់ចាម ។

ដើមអម្ពិលអាយុ​កា​លជាង​១០០​ឆ្នាំ​​​មួយ​ដើម​រលំ​កាត់​ផ្លូវ​ខាង​ត្បូង​ព្រះ​បរម​រាជវាំង

Posted: 02 Mar 2013 07:17 PM PST

ដើមអម្ពិល​ដែល​បាក់​រលំ​
រាជធានីភ្នំពេញ ៖ ដើមអម្ពិលមួយ​ដើមដែល​មាន​អាយុ​កាលប្រហែល​ជា១០០​ឆ្នាំ​ និង​មាន​ទំហំជាង​បី​អោមមនុស្ស​​ចាស់បាន​រលើង​គល់​បាក់​កាត់​ផ្លូវ​លេខ​​២៤០ ខាងត្បូង​ព្រះបរម​រាជវាំង ស្ថិតក្នុង​សង្កាត់ជ័យ​ជំនះ ខណ្ឌដូន​ពេញ នៅវេលា​ម៉ោង៤និង១​៥​នាទី​ទៀប​ភ្លឺថ្ងៃទី៣ មីនា ២០១៣។ នៅក្នុង​​ហេតុការណ៍​បាក់រលំដើម​អម្ពិល​នេះមិនមាន​មនុស្ស​ស្លាប់ ឬរងរបួស​នោះទេ ហើយក៏គ្មាន​ប៉ះពាល់​ផ្ទះ​ប្រជា​ពល​

លោកទ្រី​​ វន្ថា ​ភ្នាក់​ងារ​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​ព្រះវិហារ​ ធ្លាក់​ខ្លួន​ឈឺជា​ទម្ងន់​អំពាវនាវ​រក​សប្បុរស​ជន​

Posted: 02 Mar 2013 07:12 PM PST

លោកទ្រី វន្ថា ​ភ្នាក់ងារ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាពដែល​ធ្លាក់​ខ្លួន​ឈឺ
ខេត្ត​ព្រះវិហារ ៖ លោកទ្រី វន្ថា ​ភ្នាក់ងារ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​ព្រះ​វិហារ ​បាន​ធ្លាក់​​ខ្លួន​ឈឺ​​ជាទម្ងន់​​ ដោយ​អាការ​​លើស​ឈាម​​ ហើយ​​​ត្រូវបានក្រុម​គ្រួសារ​បញ្ជូន​មក​​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​​បង្អែក​១៦មករា ​​​ក្រុងព្រះវិហារ ​កាល​ពីវេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​​២ មីនា ២០១៣ ។

បញ្ជូន​ជន​សង្ស័យ​អារ.ក​សម្លាប់​សង្សារ​ រួច​ចាក់​ខ្លួន​ឯង​ប៉ង​ធ្វើ​អត្ត​ឃាត​ទៅ​តុលាការ​

Posted: 02 Mar 2013 07:06 PM PST

បុរសជាប់ចោទ
ខេត្ត​ប៉ៃ​លិន​ ៖ យុវ​ជន​ម្នាក់​ដែល​បាន​ធ្វើ​ឃាត​ដោយ​អារ​.ក​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣ កុម្ភៈ​ នៅ​ផ្ទះ​កាត់​ដេរ​មួយ​កន្លែង​ទល់​មុខ​ស្នាក់​ការ​​ផ្សារ​សាមគ្គី​ ហៅ​ផ្សារ​ប៉ា​ហី​ ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ីត្បូង​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មនុស្ស​រាប់​រយ​នាក់​ទៅ​ចោម​រោម​មើល​ដោយ​ក្តី​រន្ធត់​នោះ​ កាល​ពីវេ​លា​ម៉ោង១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧ កុម្ភៈ​

សម្តេច​តេជោ ហ៊ុន សែន​ ​បាន​អញ្ជើញជាអធិបតី​​​ក្នុងពិធីប្រារព្ធ​ទិវា​វប្បធម៌ជាតិ​​៣មីនា

Posted: 02 Mar 2013 07:00 PM PST

រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៣ មីនា ​២០១៣ បាន​អញ្ជើញ​​​ជា​អធិបតី​​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្ប​ធម៌​ជាតិលើកទី​១៥ នៅ​សាល​សន្និ​សីទ​ចតុមុខ រាជធានីភ្នំពេញ ដែល​មាន​ប្រធាន​បទ​សំខាន់ៗ​ គឺ​រក្សា​​កេរដំណែល​វប្បធម៌​ល្អ​ប្រពៃ​ពីដូនតា និង​បន្ត​អនុ​វត្ត​វប្បធម៌​ល្អ​ប្រពៃ​ជា​បន្ត​ទៀត ​ហើយជា​មួយ​នេះដែរ ​សូម​ឱ្យ​​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ទាំង​អស់​​ទប់​ស្កាត់​លំហូរ​វប្បធម៌​

ឡិចស៊ីស​៤៧០ ​បុក​ត្រាក់ទ័រ​ខូចពី​ក្រោយ​ខ្ទេច​មុខ​របួស​​៤​នាក់​

Posted: 02 Mar 2013 06:50 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​ឡិចស៊ីស៤៧០​​មួយ​គ្រឿងបាន​​បើក​ទៅ​បុក​ត្រាក់​ទ័រ​ខូច​កំពុង​ត្រូវ​ត្រាក់​ទ័រ​មួយ​គ្រឿង​​ទៀត​សណ្តោង​បណ្តាល​​ឱ្យ​​ខ្ទេច​​មុខ​មួយ​កំណាត់ និង​បង្ក​ឱ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​​​ចំនួន​៣​នាក់​រង​របួស​ស្រាល និង​​អ្នកបើក​ត្រាក់ទ័រ​ខូច​ក៏​រង​របួស​បែក​ក្បាល​ដេរ​៦ថ្នេរ​ផង​ដែរ ។​ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលាម៉ោង​​១០​និង​២​០​នាទី​យប់​ថ្ងៃទី​១ មីនា ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​

សមត្ថកិច្ចចម្រុះ​​ឡោមព័ទ្ធ​​ផ្ទះឈ្នួញ​​ឈើ​គ្រញូង​​ដ៏​ល្បី​នៅ​ស្រុក​កំពង់​សៀម

Posted: 02 Mar 2013 06:37 PM PST

សមត្ថកិច្ចកំពុង​ឆែក​ឆេរ​
​ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះ​​បាន​និង​កំពុង​​ឡោមព័ទ្ធ​​លំនៅឋាន​ឈ្នួញ​ឈើ​គ្រញូង​​ដ៏ល្បី​ម្នាក់​​ឈ្មោះ​ឡាយ ភេទ​ប្រុស រស់​នៅភូមិ​ខែលជ័យ ​ឃុំ​អូរស្វាយ ស្រុក​កំពង់សៀម សង្ស័យ​​មាន​លាក់​ទុក​ឈើ​ប្រណីត​​។ ប្រតិ​បត្តិ​ការ​​ចុះឡោមព័ទ្ធ​​នេះ​ធ្វើឡើង​​កាលពី​យប់​ថ្ងៃទី​២ មីនា ​រហូតមកដល់​ព្រឹកថ្ងៃ​ទី​៣ មីនា នេះ​មិន​ទាន់​បាន​ចូល​ឆែកឆេរ​នៅឡើយទេ ៕

ជនជាតិ​ជប៉ុន​​ម្នាក់​ស្លាប់​​ដោយ​សារ​ចោរ​បាញ់​ប្លន់​យក​កាបូប​​លុយ​

Posted: 02 Mar 2013 06:24 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសជន​ជាតិជប៉ុន​ម្នាក់បាន​ស្លាប់ និងអ្នក​បើករ៉ឺម៉កម៉ូតូ​ម្នាក់​រង​របួស ក្នុង​ហេតុ​ការណ៍​ចោរបាញ់​ប្រហារ​​ប្លន់​យក​កាបូប​​លុយ​នៅ​ចំណុចមុខខុនដូ​​លេខ២៨ ផ្លូវលេខ​​២៧៨ សង្កាត់បឹ​ងកេងកង​ទី១ ខណ្ឌចំការ​មន កាលពី​វេលាម៉ោង​១និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី៣ មីនា ២០១៣។

៥នាក់​ចាប់​រំលោភ​​នារី​ម្នាក់​រហូត​ដល់​សន្លប់ ​​ចាប់​ចង​ដៃ​ជើង និង​​មុខ​បង្កការភ្ញាក់ផ្អើល​ទាំងព្រឹក​

Posted: 02 Mar 2013 06:15 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ត្រូវក្រុម​យុវជនញៀន​ថ្នាំ​ចំនួន៥នាក់​នាំគ្នាចាប់អូស​​ចូលក្នុងព្រៃ​ត្រែង ក្បែរកំពង់.ដ​កោះដាច់​​ចាប់​រំលោភ​​សេព​សន្ថវៈ​ម្នាក់ម្តងៗ រហូតបាន​ម្រេច និង​បណ្តាល​​ឱ្យ​​នាង​​សន្លប់ហើយ​ចាប់ចង​ដៃ​ជើង និងចង​មុខទុក​ចោលរួច​គេចខ្លួន​បាត់​ធ្វើ​ឱ្យ​មានកា​រភ្ញាក់ផ្អើល កាល​ពីវេលា​ម៉ោង៩ព្រឹកថ្ងៃទី២ កុម្ភៈ ២០១៣​នៅ​ចំណុច​កំពង់​ដ​កោះដាច់ស្ថិ​ត​ក្នុង​ភូមិរនះ សង្កាត់កោះ​ដាច់ ខណ្ឌ

អគ្គិភ័យ​​ឆាបឆេះ​​ខ្ទម​ស្នាក់​នៅ​កម្ម​ករ​សំណង់​ក្រុម​ហ៊ុន​បាលី​រីសត សង្ស័យ​ទុស្សេ​ខ្សែភ្លើង

Posted: 02 Mar 2013 06:01 PM PST

ភ្លើងកំពុង​​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ ខ្ទមដែលក្រុម​កម្មករ​សំណង់​ក្រុមហ៊ុន​បាលីរីសត ស្នាក់នៅ​ចំនួន៦០​បន្ទប់​ក្នុងចំណោម​​ជាង១០០​​បន្ទប់ត្រូវ​បានអគ្គិ​ភ័យ​​ឆាប​ឆេះ​យ៉ាង​​សន្ធោ​សន្ធៅអស់​នៅសល់តែ​ផេះ​ផង់នា​វេលាទៀប​ភ្លឺ ដែលតាម​សមត្ថកិច្ច​​សន្និដ្ឋាន​ថា បណ្ដា​ល​មកពីទុស្សេ​​ខ្សែភ្លើង ។ ប៉ុន្តែ​ទោះបីជា​​បែបណា​មិន​មាន​​​​មនុស្ស​ណា​ម្នាក់រង​របួស ឬក៏ស្លាប់​នោះឡើយ ហើយមាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន៤​គ្រឿងចេញ​អន្តរា

ឆេះអគារ​ក្នុង​មន្ទីរ​​ពេទ្យ​បង្អែក​​ផ្អើល​ទាំង​យប់​​នៅ​ក្រុងបានលុង

Posted: 02 Mar 2013 05:42 PM PST

ខេត្ត​រតនគិរី ៖ អគ្គិភ័យ​​​បាន​ឆាប​​ឆេះ​អគារ​​​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ភ័យ​ស្លន់​​ស្លោ​រត់​ជាន់​ជើង​គ្នា កាល​ពីវេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២ មីនា ២០១៣ ស្ថិតក្នុង​​ភូមិ​បឹង​កន្សែង សង្កាត់​បឹងកន្សែង ​ក្រុង​បានលុង ។

បុករះដ៏រន្ធត់មុខក្រសួងមហាផ្ទៃស្លាប់សិស្សសាលា និងរបួសជាង10នាក់

Posted: 02 Mar 2013 05:09 PM PST

ក្មេង​រងគ្រោះ​​ដែល​នៅ​កន្លែង​​កើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ប្រមាណ​៩​គ្រឿង​និងកង់​៤​គ្រឿង ​ត្រូវ​បាន​រថយន្ត​កាមរី​បាឡែន​មួយគ្រឿង​បុករះ​​ឥត​មេត្តា​​នៅ​លើ​កំណាត់​មហា​វិថី​​​ព្រះ​ន​រោត្តម​ ស្ថិតក្នុងសង្កាត់​​ទន្លេបាសាក់ ​ ខណ្ឌ​​ចំការ​​​​មន ​​ចំពី​ម​ុខ​ក្រសួង​មហា​ផ្ទៃ​​នា​​​វេលា​ម៉ោង​​ជាង​៥​ល្ងាច​ថ្ងៃទី​១ មីនា​ ដែល​​បាន​ធ្វើ​ឱ្យ​មានការ​ស្លាប់ដ៏​រន្ធត់​បំផុត​២នាក់​នៅ​នឹង​កន្លែង​និង​ជាង​១០​នាក់​ទៀត​របួស​ធ្ងន់ ​និងស្រាល ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅតាម​​មន្ទីរ​​ពេទ្យ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!