Koh Santipheap Daily

Koh Santipheap Daily


ប្រជា​ពលរដ្ឋ​លើក​គ្នា​តាម​រក​រឿង​អ្នក​បើក​រថយន្ត​ដល់​មុខ​ផ្ទះ​ទាំង​យប់​

Posted: 05 Mar 2013 11:45 PM PST

ប្រជា​ពលរដ្ឋ​លើក​គ្នា​តាម​រក​រឿង​អ្នក​បើក​រថយន្ត​ដល់​មុខ​ផ្ទះ​ទាំង​យប់​
ក្រុងប៉ោយ​ប៉ែត​ ៖ អ្នក​បើក​រថយន្ត​កាមរី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​លើក​គ្នា​ទៅ​រក​រឿង​ដល់​មុខ​ផ្ទះ​ កាល​ពីវេលា​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី​៣​ មីនា​ នៅ​ភូមិ​ក្បាល​កោះ​ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែត​ ដោយ​ចោទ​ថា​បើក​បរ​រថយន្ត​លឿន​ចូល​ក្នុង​ភូមិ​ស្ទើរ​តែ​បុក​ក្មេង​ៗ​ដែល​រត់​លេង​​ក្បែរ​ដង​ផ្លូវ ។​

លេច​ធ្លាយ​វី​ដេ​អូ​តំណង​រាស្ត្រ​បូ​លី​វី​រំ​លោភ​សហ​កា​រី​ (មាន​វីដេអូឃ្លីប)

Posted: 05 Mar 2013 11:40 PM PST

លេច​ធ្លាយ​វី​ដេ​អូ​តំណង​រាស្ត្រ​បូ​លី​វី​រំ​លោភ​សហ​កា​រី​
តំណាង​រាស្ត្រ​បូ​លីវី​ លោក​ឌោម​មីង​ហ្គូ​ អាល់​សិុ​បៀ​ រី​វើ​រ៉ា​ ត្រូវ​កា​មេ​រ៉ា​សុវ​ត្ថិ​ភាព​ ចាប់​បាន​ពី​សកម្ម​ភាព​ចាប់​រំ​លោភ​សហ​កា​រី​ របស់​ខ្លួន​ក្នុង​បន្ទប់​ប្រ​ជុំ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១២​ ខណៈ​ស្រ​វឹង​ជោក​ជាំ​ក្នុង​ពិ​ធី​ជប់​លៀង​ថ្ងៃ​ត្រង់​មួយ​ ។ សមា​ជិក​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ចាប់​រំ​លោភ​នេះ​ព្យា​យាម​លាក់​បាំង​រហូត​ទាល់​តែ​លេច​ធ្លាយ​វី​ដេ​អូ​ចាប់​រំ​លោភ​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេត​ នៅ​

នារី ABC Extra Stout ចាប់​ផ្តើម​​យុទ្ធនាការ​ជា​ថ្មី​ផ្តល់​រង្វាន់​ដល់​អតិ​ថិ​ជន​

Posted: 05 Mar 2013 11:30 PM PST

នារី ABC Extra Stout ចាប់​ផ្តើម​​យុទ្ធនាការ​ជា​ថ្មី​ផ្តល់​រង្វាន់​ដល់​អតិ​ថិ​ជន​
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី១-២ មីនា ក្រុម​នារី​ដ៏​ស្រស់​សោភា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដ៏ ស្រស់​ស្អាត​ តំណាង​អោយ​ស្រា​បៀរABC Extra Stout បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដ៏​ពិសេស​របស់​ខ្លួន​សា​ជា​ថ្មី ដោយនៅ​ក្នុង​ឆ្នាំ២០១៣នេះ នារី ABC Extra Stout នឹង​ធ្វើ​យុទ្ធនាការ​ពេញ​រាជ​ធានី​ភ្នំពេញ​នៅ​រៀង​រាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​​​ចាប់តាំងពី​ដើមខែ​រហូត​ដល់​ដំណា​ច់​ខែ​មីនា​ ។

កូ​រ៉េ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រ​ណាំង​រថយន្ត​ប្រ​ភេទ Super GT ខែ​ឧស​ភា​

Posted: 05 Mar 2013 11:20 PM PST

ការ​ប្រ​ណាំង​ក្នុង​ពេល​កន្លង​មក
The Super GT All Star ​ដែល​ជា​ព្រឹត្តិ​ការណ៍​​ប្រ​ណាំង​រថយន្ត​ពេញ​និ​យម​នៅ​ជប៉ុន​និង​ម៉ា​ឡេស៊ី​នឹង​បង្ហាញ​ខ្លួន​នៅ​ទី​លាន​ International Circuit ក្រុង Yeongam ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​លើក​ទី​១ ​នា​ថ្ងៃ​ទី​១៨-១៩​ខែ​ឧសភា​ខាង​មុខ ។​ការ​ប្រ​ណាំង​ដែល​មាន​ល្បឿន​អតិ​បរមា​៣២០​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ចែកចេញ​ជា​២​ប្រ​ភេទ​យោង​ទៅ​លើ​កម្លាំង​ម៉ា​ស៊ីន​រថយន្ត ។ ​The Super GT

ប្រកាសតែងតាំង​មន្ត្រីខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​ព្រះវិហារ​

Posted: 05 Mar 2013 11:18 PM PST

ពិធីប្រកាសតែងតាំង
​ខេត្ត​​ព្រះវិហារ ៖ ព្រឹកថ្ងៃទី​៦ មីនា ​២០១៣ ​នៅអគារ​រដ្ឋ​បាល​សាលា​ខេត្ត​ ​មាន​រៀបចំពិធី​ប្រកាស​តែង​​តាំង​មុខ​ងារ​ដល់​មន្ត្រី​​ខណ្ឌ​​ រដ្ឋ​បាល​ព្រៃ​ឈើ​ព្រះវិហារ​ចំនួន​២​រូប បន្ទាប់​ពី​​លោក​ប៉ុល ខាំ​ ណារ៉េ នាយ​ខណ្ឌ​​រដ្ឋបាល​ព្រៃឈើ ព្រះ​​វិហារ បាន​​ចូល​​និវត្តន៍​អស់រយៈ​​ពេល​ជាង​មួយ​ឆ្នាំ មក​ហើយ ​គឺតំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ព្រះវិហារ​​ត្រូវបាន​​ចំហរ ទើប​ពេល​នេះ​ក្រសួង​កសិ​កម្ម​បាន​សម្រេច​តែងតាំង

ការ​ជួប​គ្នា​រវាង​រីកគី បឺននិង​វ៉ាសហ្គេស​ត្រូវ​បាន​លើក​ពេល​

Posted: 05 Mar 2013 11:18 PM PST

ការ​ប្រ​កួត​ឯកភាព​ខ្សែ​ក្រវាត់​ទម្ងន់​ស្រាល​ពិភព​លោក​រវាង​រីកគី បឺន​និង​មី​ហ្គែល វ៉ាស​ហ្គេស​ ត្រូវ​បាន​ពន្យា​រ​ពេល​ទៅ​ថ្ងៃ​ទី​២០​ខែ​មេសា​ខាង​មុខ​វិញ​ បន្ទាប់​ពី​វ៉ាសហ្គេស​មាន​ជំ​ងឺ ។​ បឺន​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO គ្រោង​នឹង​ជួប​វ៉ាស​ហ្គេស ​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBFនៅ​ថ្ងៃ​ទី​១៦​ខែ​មី​នា​នៅ​​ឯសង្វៀន Wembly Arena ​​ក្នុង​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស​ ។

ម៉ាកអុីល​រ៉យ​សម្តែង​ការ​សោក​ស្តាយ​ដែល​ត្រូវ​ដក​ខ្លួន​ពី Honda Classic

Posted: 05 Mar 2013 11:16 PM PST

​
កីឡាករ​វាយ​​កូន​គោល​លំ​ដាប់​ទី​១​ពិភព​លោក​ រ៉ូ​រី ម៉ាក​អុីល​រ៉យ​​និយាយ​ថា ខ្លួន​ពិត​ជា​សោក​ស្តាយ​បំ​ផុត​និង​ថា​ ជា​កំ​ហុស​មួយ​ដែល​បាន​ដក​ខ្លួន​ពី​ជុំ​ទី​២​​នៃ​ព្រឹត្តិ​ការ​ណ៍ Honda Classic​ នៅ​អា​មេរិក​កាល​ពី​សប្តាហ៍​មុន​ដោយ​គ្រាន់​តែ​​​ឈឺ​ធ្មេញ​​នោះ​ ។ កីឡាករ​អៀរ​ឡង់​រូប​នេះ​បាន​បន្ត​ថា​៖«វា​ជា​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ ។

ដួល​ម៉ូ​តូ​កណ្តាល​ផ្លូវ​រថ​យន្ត​ដឹក​ដី​ជាន់​ហ្រ្វាំង​មិន​ទាន់​កិន​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

Posted: 05 Mar 2013 11:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ ភ្លាមៗ​ ​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ខណៈ​​បើក​ម៉ូ​តូ​ជែង​ជា​មួយ​រថ​យន្ត​ហើយ​ដួល​​ក៏​ត្រូវ​រថ​យន្ត​បែន​ដឹក​ដី​បើក​បញ្ច្រាស​ទិស​គ្នា​កិន​បណ្តាល​ឱ្យ​ស្លាប់​អ្នក​រួម​ដំណើរ​ ឯ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​៤​និង​៣១​នា​ទី​​រសៀល​ថ្ងៃ​ទី​៤​ មី​នា​ ​លើ​កំណាត់​ផ្លូវ​លំ​មួយ​ស្ថិត​ក្នុង​ភូមិ​ស្លែង​គង់​ ឃុំ​ដើ​ម​ឫស​ ស្រុក​កណ្តាល​ស្ទឹង​ ។

លោក​គួច ចំរើន ​នាំយក​អំណោយ​​ចែកជូន​ប្រជា​ពលរដ្ឋ​​ក្រីក្រ​ចំនួន​​២៩​គ្រួសារ

Posted: 05 Mar 2013 11:14 PM PST

​អំណោយដែល​យក​មក​​​ចែកជូន​ប្រជា​ពលរដ្ឋ​​ក្រីក្រ​
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​​៦ មីនា ​២០១៣ ​នេះ លោក​គួច ចំរើន ​អភិ​បាល​ខណ្ឌ​មានជ័យ ​បាន​នាំ​យក​អំណោយទៅ​​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​​រស់​នៅ​ក្នុង​សង្កាត់​​ព្រែកឯង សង្កាត់​ក្បាល​កោះ ​​និង​សង្កាត់​វាល​ស្បូវ ចំនួន​២៩​គ្រួសារ ​ដែល​ខ្វះ​ខាត​ក្នុង​បញ្ហា​​ជីវ​ភាព​រស់​នៅ​ប្រចាំថ្ងៃ។ អំណោយ​​ដែល​នាំ​យក​ទៅ​ចែក​ជូន​នា​ឱកាស​​នោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​​២០​​គីឡូ​ក្រាម ​មី១កេស ទឹកស៊ីអីុវ​១​យួរ ទឹក​ត្រី​១​យួរ ​

សត្វតេស​​ដាច់​សង្វែង​​រត់​ចេញ​ពីក្នុង​ព្រៃ​​​ចូល​ភូមិ ពល​រដ្ឋ​ចាប់​ឱ្យ​​មេព្រៃ​

Posted: 05 Mar 2013 11:12 PM PST

សត្វតេស
ខេត្ត​ក្រចេះ ៖ ប្រជា​ពលរដ្ឋ​នៅភូមិ​​បុសលាវ​លើ ឃុំ​បុស​លាវ ​ស្រុក​ចិត្រ​បុរី មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ឈុល​ក្រោយ​ពី​ពួក​គាត់​ប្រទះឃើញ​​សត្វ​តេស​ឈ្មោល​​មួយ​ក្បាល​បាន​រត់​ចូល​ក្នុង​ភូមិ ហើយ​ត្រូវបាន​អ្នក​​ភូមិ​ព័ទ្ធ​ចាប់​បាន​កាល​ពី​ល្ងាច​ថ្ងៃទី ៥ មីនា ២០១៣ ។ ក្រោយ​ពី​មាន​ការ​ឡោមព័ទ្ធ​​ដេញចាប់​សត្វ​តេស​មួយ​ក្បាល​នេះ​រួច​មក ប្រជា​ពលរដ្ឋ​ក៏​បាន​ប្រគល់​ទៅ​ឱ្យ​រដ្ឋ​បាល​ព្រៃ​ឈើ​​កន្ទួត​ភ្លាមៗ​ ។

គេ​អាច​ទស្ស​នា​បាន​នៅ​កោះ​ព្រះ​ ខេត្ត​ក្រ​ចេះ​ កន្ធាយ​ក្បាល​កង្កែប​ពូជ​សត្វ​កម្រ​កំ​ពុង​ទ​ទួល​ការ​អភិរក្ស​

Posted: 05 Mar 2013 11:00 PM PST

គេ​អាច​ទស្ស​នា​បាន​នៅ​កោះ​ព្រះ​ ខេត្ត​ក្រ​ចេះ​ កន្ធាយ​ក្បាល​កង្កែប​ពូជ​សត្វ​កម្រ​កំ​ពុង​ទ​ទួល​ការ​អភិរក្ស​
ខេត្ត​ក្រ​ចេះ​ ៖ ​ ថ្មី​ៗ​នេះ​អង្គ​ការ​មូល​និ​ធិ​ពិភព​លោក​ (WWF) បាន​អញ្ជើញ​អ្នក​យក​ព័ត៌​មាន​ទៅ​ទស្សនា​សហគមន៍​ទេស​ចរណ៍​ធម្មជាតិ​កោះ​ព្រះ​ ស្ថិត​នៅ​ខេត្ត​ក្រ​ចេះ​ ដើម្បី​មើល​សត្វ​កន្ធាយ​ក្បាល​កង្កែប​ ឬ​ហៅ​ថា​សត្វ​ល្មេច​ មាន​រូប​រាង​ដូច​អណ្ដើក​ ដែល​ជា​ប្រ​ភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ។​

អាលីយ៉ា​មាន​បំណង​​ឱ្យ​សិល្បៈ​​ករ​ជួប​ជុំ​ផ្លាស់​ប្តូរ​យោបល់​​គ្នា​រាល់​ចុង​សប្តាហ៍​

Posted: 05 Mar 2013 10:59 PM PST

នាង​អាលីយ៉ា
រាជធានីភ្នំពេញ ៖ អតីត​ពិធី​ការិនី​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​​​ នាង​អាលីយ៉ា គ្រោង​បង្កើត​​កម្មវិធី​មួយ​ថ្មី​សម្រាប់​ឱ្យ​​សិល្ប​ករ​ សិល្ប​ការិនី​ ទាំង​ជើង​ចាស់ ទាំង​ជើងថ្មី​មក​ជួប​ជុំ​គ្នា​នៅរៀង​រាល់​ថ្ងៃអាទិត្យ ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​យោបល់ និងបទពិសោធន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នៅ​ Riverhouse ដែល​មានទីតាំង​នៅ​ផ្លូវព្រះ​ស៊ីសុវត្ថិ មាត់ទន្លេ ។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពិភាក្សា​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​

Posted: 05 Mar 2013 10:54 PM PST

លោក​ស្រី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប
ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប​ បាន​រួម​ប្រជុំ​ជា​សម្ងាត់​កាល​ពីថ្ងៃ​ទី​៥ មីនា​ ដើម្បី​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ចំពោះ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​លើក​ទី៣​ របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មុន ។​ប្រទេស​រុស្ស៊ី​ដែល​នា​ខែ​នេះ​ឡើង​ធ្វើ​ប្រធាន​ប្តូរ​វេន​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​ អ.ស.ប​ បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​ពិភាក្សា​គ្នា​ក្រៅ​​ផ្លូវការ​នោះ​ក្រោយ សេចក្តី​ថ្លែង​ការណ៍​របស់​ទី​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​កូរ៉េ​ខាង​

គូ​សង្សារ​ជិះ​ម៉ូតូ​ដើរ​លេង​​រថយន្ត​កិន​ស្លាប់​ទាំង​២​នាក់​

Posted: 05 Mar 2013 10:54 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្ត​កំពង់​ចាម​ ៖ គូសង្សារ​​វ័យ​ក្មេង​១​គូ បាន​នាំ​គ្នា​ជិះ​​ម៉ូតូ​ម៉ាក​ស្គូ​ពីមួយ​គ្រឿង​ សង្ស័យ​នាំ​គ្នា​ទៅ​រក​កន្លែង​សប្បាយ​ណា​មួយ ស្ថិត​​នៅ​ត្រើយ​ខាង​កើត​ទន្លេ​​មេគង្គ​ក៏​​ជួ​ប​នឹង​គ្រោះថ្នាក់​​ចរា​ចរណ៍​ដ៏រន្ធត់​​នៅ​លើ​ស្ពាន​​គី​ហ៊្សុណា ត្រង់​ចន្លោះ​​សសរ​ស្ពាន​ប៉េ​១១ និង​ប៉េ១២ ក្នុង​ភូមិ​ទន្លេ​​បិទ​លើ​ ឃុំ​ទន្លេ​បិទ​ស្រុក​​ត្បូងឃ្មុំ ​ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​​១១​និង​២៥​នាទី​​យប់​ថ្ងៃទី​​៥ មីនា ២០១៣

ស្ដេច​ដំរី ស​​ Real M ​​ធ្វើ​ឱ្យ​បិសាច​ក្រហម​​ Man Utd ចុក​ឈាម​​នៅ​ old Trafford

Posted: 05 Mar 2013 10:50 PM PST

គ្រាប់​​បាល់​ 1 គ្រាប់​​ចុងក្រោយ​ដ៏​មាន​តម្លៃ​​​មិន​អាច​កាត់​ថ្លៃ​បាន​​​របស់​អតីត​កីឡាករ​​​ក្លិប​បិសាច​ក្រហម​ Man Utd ​​​​​រូ៉ណាល់​ដូ​​​ បាន​ជួយ​ឱ្យ​​ក្រុម​ Real M ​​យក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​ Man Utd ​​​ដោយ​លទ្ធផល​​ 2-1 ​​ក្នុ​ងពហុកីឡដ្ឋាន​​ Old Trafford កាល​ពី​រាត្រី​​​ថ្ងៃ​ពុធ ទី​​៦ ​មីនា ឆ្នាំ​​២០១៣ ​​​កន្លងទៅនេះ​ ។​​គ្រាប់​បាល់​​សរុប​ទាំង​​​ពីរ​ជើង ​​​ក្រុម​​ស្ដេច​ដំរី​ស ​Real M​ ​​​​បាន​យក​ឈ្នះ​​​ក្រុម​ Man Utd

ជនជាតិ​ស្បែក​ខ្មៅ​កាត់​ទោស​គ្រួសារ​មួយ​ប្រហារ​ជីវិត​វាយ​​ដំ​ច្រំធាក់​ និង​ដុត​ទាំង​រស់​ (មានវីដេអូឃ្លីប)

Posted: 05 Mar 2013 10:46 PM PST

ខ្សែអាត់​វីដេអូ​​មួយ​នេះ​បង្ហាញ​​ពីការ​​កាត់​ទោស​​ដ៏​សាហាវ​ ស្ថិត​នៅ​​តំបន់​ដាច់​​ស្រយាល​ ​នៃ​ប្រទេស​​ជនជាតិ​ស្បែក​ខ្មៅ ​ទៅលើ​គ្រួសារអ្នក​ភូមិ​​របស់ពួក​គេ ដោយ​ចោទប្រកាន់​ថា ​គ្រួសារ​នោះ​ចេះ​អំពើ​អាប​ធ្មប់​ ហើយ​ពួកអ្នក​ស្រុក​រាប់​រយ​នាក់​បាន​ជួបជុំគ្នា​​មក​ចាប់​បង្ខំ​គ្រួសារ​ួយ​មាន​គ្នា​ប្រមាណ​៤​នាក់ វាយ​ដំ​ ច្រំ​ធាក់​តាម​អំពើ​ចិត្ត​ និង​ដុត​ទាំង​រស់... គឺជាការ​​​កាត់​ទោស​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​​គួរ​ឱ្យ​​រន្ធត់​ខ្លាំង​​ណាស់៕

កាមរី​ឆ្លាម​ធ្លាក់​ភ្នែក​ចង​កំហឹង​ជា​មួយ​បង្គោល​ភ្លើង​ខ្ទេច​មុខ​

Posted: 05 Mar 2013 10:45 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​បាន​ចង​កំហឹង​ជាមួ​យបង្គោល​ភ្លើង​ក្នុង​សួន​ស្មៅ​ផ្លូវ​ភ្លោះ​ បណ្តាល​ឱ្យ​វៀច​អស់​មួយ​ដើម​ឯ​រថយន្ត​ខ្ទេច​មុខ​ បន្ទាប់​ពី​កើត​ហេតុ​ម្ចាស់​រថយន្ត​បាន​គេច​ខ្លួន​បាត់​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤​ មីនា​ ស្ថិត​ក្នុង​ភូមិ​គោរដ្ឋាន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោ​ភ័ណ ។​

កង​​ទ័ព​កូរ៉េ​ខាង​ជើង​ប្រកាស​ទុក​ជា​មោឃៈ​កិច្ច​ព្រម​ព្រៀង​យុទ្ធ​សន្តិ​ភាព​ជាមួយ​ក្រុង​សេ​អ៊ូល

Posted: 05 Mar 2013 10:43 PM PST

ុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​​យុទ្ធ​សន្តិ​​ភាព​
ទី​បញ្ជា​ការ​ជាន់ខ្ពស់​របស់​កង​​ទ័ព​កូរ៉េ​ខាង​ជើង​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​៥ មីនា​ថា កិច្ច​ព្រម​ព្រៀង​យុទ្ធ​សន្តិ​ភាព​បញ្ចប់​សង្គ្រាម​កូរេ៉​នឹង​កា្លយ​ជា​មោឃៈ​នា​ថ្ងៃ​ទី​១១ មីនា ជា​ថ្ងៃ​ដែល​កូរេ៉​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​ គ្រោង​បើក​ធ្វើ​សម​យុទ្ធ​យោធា​រួម​យ៉ាង​ធំ​មួយ ។ តាម​​ទូរ​ទស្សន៍​រដ្ឋ​​ អ្នក​នាំ​ពាក្យ​របស់​កង​ទ័ព​កូរ៉េ​ខាង​ជើង​ប្រកាស​​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​នយោបាយ​ប្រទូស្ត​រ៉ាយ​របស់​សហ​រដ្ឋ​

អ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី​​2​នាក់​ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម​ តែ​លោក​អាសាដ​ជឿ​ជាក់​​លើ​ជ័យ​ជម្នះ​

Posted: 05 Mar 2013 10:41 PM PST

ប្រ​ធា​នា​ធិប​តី​ស៊ីរី​
អភិបាល​ខេត្ត​ម្នាក់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​គណ​បក្ស​បាអាស់​កំពុង​កាន់​អំណាច​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ស៊ីរី​ កាល​ពី​ថ្ងៃ​ទី​៥ មីនា នៅ​ក្នុង​ទី​ប្រជុំ​ជន​ខេត្ត​ដំបូង​គេ​មួយ​ដែល​ពួក​ឧទ្ទាម​វាយ​ដណ្តើម​យក​បាន​ តាំង​ពី​ចាប់​ផ្តើម​ជម្លោះ​មក ខណៈ​ប្រធានា​ធិបតី​ លោក​បាចា ​អាល់​អាសាដ​ ជឿ​ជាក់​លើ​ជ័យ​ជម្នះ​របស់​លោក ។ពួក​ឧទ្ទាម​កាល​ពី​ថ្ងៃ​ទី​៤ មីនា ដណ្តើម​បាន​ជោគ​ជ័យ​​ធំ​បំផុត​

បុរស​ជនជាតិ​តួកគីស្រវឹង​​ស្រា​ឈរ​ស្ទាក់​​រថយន្ត​អ្នក​ដំណើរ​ត្រូវសមត្ថកិច្ច​ចាប់បញ្ជូន​ទៅពេទ្យ

Posted: 05 Mar 2013 10:30 PM PST

បុរស​ជនជាតិ​តួកគីស្រវឹង​​ស្រា​ឈរ​ស្ទាក់​​រថយន្ត​អ្នក​ដំណើរ​ត្រូវសមត្ថកិច្ច​ចាប់បញ្ជូន​ទៅពេទ្យ
​រាជ​​ធានី​​ភ្នំពេញ​ ៖ ​បុរស​ជន​ជាតិតួកគី​​​ម្នាក់​​​​ត្រូវសមត្ថ​កិច្ច​​នគរបាលខណ្ឌ​​ចំការ​មន​​ ចាប់​​ខ្លួន​​នៅ​​តាមបណ្ដោយ​​ផ្លូវ​ព្រះសីហនុ​​ជិត​វិមាន​ឯក​រាជ្យ​ ស្ថិត​​ក្នុង​សង្កាត់​បឹងកេង​កង​​ទី១ ខណ្ឌ​ចំការ​មន​ ​បានបញ្ជូន​​ទៅមន្ទីរពេទ្យ​​កាល់ម៉ែត​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០នាទី​យប់​ថ្ងៃទី​៥ ​​មីនា ​បន្ទាប់​​ពី​រូប​គេ​បាន​ផឹកស្រា​ស្រវឹង​​​ហើយ​ដើ​រ​ឈរ​​​ស្ទាក់​​រថយ​ន្ត​​​​​អ្នក​ដំណើរ​នៅ​តាម​ដង​ផ្លូវ​​​សារ​ធារ​ណៈបង្ក​​ឱ្យ​មាន​ការ​កកស្ទះ​​ចរា​ចរណ៍​ ។​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៦ មីនា ២០១៣

Posted: 05 Mar 2013 10:28 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៦ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រាំ​ជាន់​ជើង​ចេញ​ពី​ក្លិប​វិញ​ត្រូវ​ក្មេង​ស្ទាវ​ព្រួត​វាយ​បែក​ក្បាល​

Posted: 05 Mar 2013 10:15 PM PST

រាំ​ជាន់​ជើង​ចេញ​ពី​ក្លិប​វិញ​ត្រូវ​ក្មេង​ស្ទាវ​ព្រួត​វាយ​បែក​ក្បាល​
រាជធានី​ភ្នំពេញ ៖ បុរសម្នាក់​បាន​រង​របួស​បែក​ក្បាល​ និង​ម្នាក់​ទៀត​បាន​រង​របួស​ស្រាល​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ចេញ​ពីរាំ​នៅ​ក្នុង​ក្លិប​មួយ​ ត្រូវ​បានក្មេងស្ទាវ​មួយ​ក្រុម​ព្រួតវាយ​យ៉ាងដំណំ​ រួច​បាន​ធ្វើ​ការគេច​ខ្លួនបាត់​អស់​ ក្រោយ​ពី​វាយ​បុរសខាង​លើ​ឱ្យ​រងរបួស​ហើយ​នោះ ។​​ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៤​ មីនា​​នៅ​ចំណុច​ផ្លូវ​២៧១​ កែង​២០០៤​ ត្រង់

មហា​​វេទ​មន្ត​ដើម​សណ្តែក​​យក្ស​ក្នុង​រឿង Jack the Giant Slayer

Posted: 05 Mar 2013 10:04 PM PST

​រឿង Jack the Giant Slayer
ខ្សែភាព​យន្ត​ថ្មី​មួយ​ដែល​ត្រៀម​ចាក់​​បញ្ចាំង​ក្នុង​ពេល​ខាង​មុខ​នេះ មាន​ចំណង​ជើងថា Jack the Giant Slayer គឺជា​វណ្ណ​កម្ម​ដ៏អស្ចារ្យ​​មួយ​បង្កប់​​ទៅ​ដោយ​ឈុត​ឆាក​ស្នេហា និង​មហា​វេទ​មន្ត​របស់​ដើម​សណ្តែក​យក្ស ។ ​ខ្សែភាព​យន្ត​នេះបាន​បង្ហាញពី​ដើម​សណ្តែក​​យក្ស​ដ៏ធំ​សម្បើម​មួយ​បាន​នាំ​យក Jack ទៅ​កន្លែង​ដ៏ខ​្ពស់​​មួយ​​ដែល​ពោរពេញ​ទៅដោយ​

ហ៊ីយ៉ាន់ដាយ​ដឹក​កម្មករ​ពន្លះ​ជា​មួយ​ហ៊ីណូ​ដឹក​ដី​របួស​12​នាក់​ ការ​បើក​លឿន​ត្រង់​ចំណុច​ផ្លូវ​កោង​តែងបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​

Posted: 05 Mar 2013 10:00 PM PST

រថយន្ត​ត្រូវបាន​ខូច​ខាតទាំងស្រុង
ខេត្ត​កំពង់​ស្ពឺ ៖ កម្មករ​១២​នាក់​បានរង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ​បង្ក​ឡើង​ដោយ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​កម្មករ​បុក​គ្នា​ជា​មួយ​រថយន្ត​ហ៊ីណូ​ដឹក​ដី​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៤​ មីនា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៩ និង​​៤០​ ។ អ្នក​រងរបួស​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ថ្នល់​ទទឹង ​ឯ​អ្នក​របួស​ធ្ងន់​

ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​របស់​គណៈ​ប្រតិភូ​ខេត្ត​ Hauts-de-Seine

Posted: 05 Mar 2013 09:45 PM PST

រាជធានី​ភ្នំពេញ​ ៖ យោង​តាមសេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​កាល​ពីថ្ងៃ​៤​ មីនា​​ឱ្យ​ដឹង​ថា​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​វិមជ្ឈការ​រវាង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បារាំង​ និង​កម្ពុជា​ លោក​ប៉ាទ្រិក​ ឌឺវេ​ហ្សង់​ (Patrick Devedjian) ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អូ​-ឌឺ-សែន (Hauts-de-Seine) នៃ​ប្រទេស​បារាំង​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៨​ ខែ​មីនា ។​

ចេញ​ពី​ហូប​ការ​​មិត្ត​ភក្តិ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​របួស​3​នាក់​

Posted: 05 Mar 2013 09:30 PM PST

ចេញ​ពី​ហូប​ការ​​មិត្ត​ភក្តិ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​របួស​3​នាក់​
​រាជ​ធានី​ភ្នំ​ពេញ ៖ ​បុរស​៣​នាក់​​ទើប​​ចេញ​ពី​​​ជប់​លៀង​មង្គល​ការ​មិត្ត​ភក្តិ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ជួប​គ្រោះ​ថ្នាក់​​​ដោយ​ចៃ​ដន្យ​មួយ​ខណៈ​​​ពួក​គេ​ជិះ​ម៉ូតូ​​ឌ្រីមសេ១២៥ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1BD-៧២៩៣ មួយ​គ្រឿង​​ឌុប​គ្នា​ ហើយ​បាន​ធ្លាក់​ជង្ហុក​​ដួល​បោក​​ទៅ​លើ​ថ្នល់​បណ្តាល​ឱ្យ​រង​របួស​ទាំង​៣​នាក់​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ​​កាល​ពី​វេលា​ម៉ោង​១១​យប់​​ថ្ងៃ​ទី​៤ ​​មីនា នៅ​តាម​ផ្លូវ​

ស្រ្ដី​ម្នាក់​ចាប់​ហ្វ្រាំង​ម៉ូ​តូ​បន្ថយ​ល្បឿន​ឡិច​ស៊ីស​បុក​ដួល​ងើប​លែង​រួច​

Posted: 05 Mar 2013 09:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ រថយន្ដ​ឡិច​ស៊ីស​ធុន​470​ ពណ៌​ស្ករ​ បើក​បរ​ដោយ​ស្រ្ដី​ម្នាក់​ទៅ​បុក​ម៉ូតូ​ប្ដី​ប្រ​ពន្ធ​ បណ្ដាល​ឱ្យ​ស្រ្ដី​ជា​ប្រ​ពន្ធ​ធ្លាក់​ពី​លើ​ម៉ូតូដើរ​អត់​រួច​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៤​ មី​នា​ លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​៥​ មុខ​ហាង​នំ​ប៉័ង​ភ្នំ​ពេញ​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។​

រថយន្ត​ស្ទូច​កៀរ​ម៉ូតូ​រួច​កិន​ពី​លើ​ខ្ទេច​មួយ​កំណាត់

Posted: 05 Mar 2013 09:00 PM PST

រថយន្ត​ស្ទូច​កៀរ​ម៉ូតូ​រួច​កិន​ពី​លើ​ខ្ទេច​មួយ​កំណាត់
រាជធានី​ភ្នំពេញ ៖ រថយន្តស្ទូច​មួយ​គ្រឿង​ពណ៌​ក្រហម​បាន​បើក​កៀរ​ម៉ូតូ​មួយ​គ្រឿង​ដឹក​កេស​គ្រឿង​​បន្លាស់​រថយន្ត​ បណ្តាល​ឱ្យ​ដួល​ រួច​កិន​ពី​លើ​ តែអ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​របួស​ជើង​ស្តាំ ។​ គ្រោះថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤​ មីនា​ តាម​ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់​បឹង​កេង​កង​ទី​២​ ខណ្ឌ​ទួល​គោក ។​

ស្ត្រីជាដៃគូរបស់បុរសក្នុងការកសាង​សង្គម​គ្រួសារ​មួយ​ប្រកប​ដោយ​សុភមង្គល​

Posted: 05 Mar 2013 08:02 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​ដៃ​គូ​របស់​បុរស​ដោយ​​ឥត​​ពុំ​បាន​ក្នុង​ការ​កសាង​សង្គម​គ្រួសារ​​មួយ​ប្រកប​ដោយ​សុភ​មង្គល និង​ផ្តល់​តម្លៃ​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​​ឈរ​លើ​គោល​ការណ៍​​​សិទ្ធិ​ស្មើ​គ្នា​ឱកាស​​ដូចគ្នា​​ ដើម្បី​​ពន្លឿន​​កិច្ច​អភិ​វឌ្ឍន៍​​សំដៅ​​លើ​ការ​ផ្តល់​តម្លៃ​យ៉ាង​ស័ក្តិ​​សម​ដល់​សក្តានុ​ពល​របស់​ស្ត្រី​ដែល​ស្មើ​គ្នា​​ជា​មួយ​បុរស​ក្នុងការ​ទទួល​បាន​​នូវ​ចំណេះ​ដឹង​ជំនាញ​បច្ចេក​ទេស​គ្រប់​ផ្នែក​ និង​គ្រប់​​សកម្ម​ភាព​លើ​គ្រប់

ប្រជាពល​រដ្ឋ​​ក្រុង​សែន​មនោរម្យ​​៥០០-៦០០​នាក់​នាំ​គ្នាតវ៉ា​​តម្លៃ​ភ្លើង​

Posted: 05 Mar 2013 07:46 PM PST

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​​៥០០-៦០០​នាក់​នៅក្រុង​សែនមនោរម្យ​បាននាំគ្នាធ្វើការ​តវ៉ា​​ជាលើក​ទី​៣ ឱ្យ​​អាជ្ញាធរ​អគ្គិសនី​ជាតិ​កម្ពុជា ​បញ្ចុះ​តម្លៃ​ភ្លើង​ត្រឹម​៦០០​រៀល​ឱ្យ​ដូច​ស្រុក​កែវ​សីមា ​ព្រោះ​បច្ចុប្បន្នតម្លៃ​ភ្លើង​នៅ​ក្រុង​សែន​មនោរម្យ​ មានតម្លៃ​១.៦០០​រៀល ​ក្នុង​១​គីឡូ​វ៉ាត់ម៉ោង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!