Koh Santipheap Daily

Koh Santipheap Daily


ថៃច្រាន​ចោល​​ការ​ចោទ​ប្រកាន់​​​រំលោភ​​ដែនអាកាស​...​ចុះប្រសិន​បើគេ​​បាញ់​​ធ្លាក់​?

Posted: 06 Jun 2011 12:21 AM PDT

មន្ត្រីក្រសួង​ការបរទេស​ថៃ​បានច្រាន​ចោល​ចំពោះការ​​​ចោទប្រកាន់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ថា យន្តហោះ​​យោធា​ថៃបាន​រំលោភ​​​ដែនអាកាស​កម្ពុជា កាលពី​​ពេលថ្មីៗ​នេះ។ នេះបើ​​​យោងតាមគេហទំព័រ​អ៊ឹម ស៊ី អូ ធី ​​របស់​ថៃ ​​ដែលស្រង់សម្តី​​​​អគ្គ​នាយក​នៃ​​នាយកដ្ឋាន​​ព័ត៌​មាន​​របស់ក្រសួង​ការបរទេស​ថៃ ​លោកថានី ​ថង​ភក្តី ​ដែល​​បាន​និយាយ​​​​

រថយន្ត​​​ដឹកឈើ​​​ប្រណីត​​​ដុះ​ស្លែ​​​​​របស់​​​ចែស្រី​​​អស់​​លក្ខណ៍​​ជាប់​​អន្ទាក់​​សមត្ថកិច្ច

Posted: 06 Jun 2011 12:14 AM PDT

រថយន្ត​ដឹកឈើ​​ប្រណីត​មួយគ្រឿង
ខេត្តព្រះ​វិហារ​ ៖ កាលពី​​ព្រឹក​ថ្ងៃទី​២ មិថុនា​ ​កន្លង​ទៅ​​នេះ រថយន្ត​ដឹកឈើ​​ប្រណីត​មួយគ្រឿង​​ដែល​​មាន​ម្ចាស់​ឈ្មោះ​​ប៉ា សុគន្ធារី ភេទ​ស្រី ​នៅភូមិ​​ក្តី សង្កាត់​ព្រៃតាហ៊ូ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ ដែល​តែងតែ​​អួត​ថា​មិន​​​ដែល​មាន​​សមត្ថ​កិច្ច​ណាហ៊ាន​ចាប់​រថយន្ត​ខ្លួន​ទេ​ ព្រោះ​សំអាង​​លើការ​បិទមាត់​សមត្ថ​កិច្ច​គ្រប់​គោល​ដៅ​តាំងពីក្នុង​ព្រៃ​រហូត​ក្រុង​

កងទ័ព​ស៊ីរីសម្លាប់​​ជនស៊ីវិល​31នាក់​នៅភាគ​ពាយ័ព្យ​​ប្រទេស​

Posted: 06 Jun 2011 12:12 AM PDT

ពួកបាតុករស៊ីរី
​ប្រជាជន​​​រាយការណ៍​កាលពីថ្ងៃទី​​៥ មិថុនា ​​ថា ជនស៊ីវិល​​៣១នាក់​បានត្រូវ​​ស្លាប់​ចាប់តាំង​ពី​​ថ្ងៃទី​​​៤ មិថុនា មក​ដោយ​សារ​កង​កម្លាំង​​សន្តិ​សុខ​​​​​នៅ JISR AL CHOUGHOUR នា​ភាគ​ពាយ័ព្យ​​​ប្រទេស​ក្នុង​​​ពេល​មានបាតុ​កម្ម​ដែលទាម​ទារ​​​ឱ្យផ្តួល​ រំ​លំ​​របប​របស់លោកប្រធានាធិបតី​​បា​ចា​រ​អាល់​អាសាដ ។​ ពួកខ្មាន់កាំភ្លើង​​​នៅលើ​ដំបូល​​​អាគារ​ប៉ុស្តិ៍​​ប្រៃសណីយ៍​សំខាន់​នៃ​​ ទីក្រុងនេះ បានបាញ់​ប្រហារ​​​មកលើ​​ពួកជនស៊ីវិល​​ដែល​លើក​​គ្នា​មក​​​ចូល​រួម​ក្នុង​​​ ពិធីបុណ្យ​សពរបស់​បាតុករ​​៦នាក់ ​​ដែល​ត្រូវ​​សម្លាប់​​កាលពីថ្ងៃទី​​៣ មិថុនា ។​

នាយករដ្ឋ​មន្ត្រី​​ព័រទុយហ្គាល់​សុំលាលែង​​​ពី​តំណែង​ប្រមុខបក្សក្រោយ​ចាញ់​​ឆ្នោត​

Posted: 06 Jun 2011 12:10 AM PDT

​នាយករដ្ឋមន្ត្រី​​ព័រទុយហ្គាល់​​លោក Jose Socrates បានសុំ​លាលែង​ចេញ​​ពីតំណែង​​​មេ​ដឹក​នាំ​​​គណបក្ស​​​សង្គមនិយម​​ កំពុងកាន់អំណាច​ក្រោយ​​ពី​គណបក្ស​​​របស់​លោក​​ចាញ់​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃទី​​៥ មិថុនា ​កន្លង​មក ​ហើយ​លោក Pedro Passos Coelho ជា​អ្នកជំនាញ​​ម្នាក់​​ និង​ជា​មេដឹកនាំ​​​បក្ស​ប្រឆាំង​​​ពេលនេះ​ត្រៀម​ខ្លួន​ធ្វើ​ជានាយករដ្ឋ​ មន្ត្រី​​​បន្តវេន​ពីលោក Jose Socrates ក្រោយ​ពី​​បក្សរបស់​​លោក​ទទួល​​​ជ័យ​ជម្នះ​គួរ​ឱ្យ​ទុកចិត្ត​​​ក្នុង​ ការបោះឆ្នោត​​នេះ​។​

លោក STRAUSS KAHN បង្ហាញ​មុខ​ជា​ថ្មី​មុខ​តុលា​ការ​អាមេរិក

Posted: 06 Jun 2011 12:09 AM PDT

អតីតអគ្គនាយក​របស់​ IMF
ជាង​២​សប្តាហ៍​ បន្ទាប់​ពី​ទទួ​ល​ការ​ដោះ​លែង​ក្រោម​ការ​​បង់​ប្រាក់​ធានា​លោក DOMI- NIQUE STRAUSS KAHN ត្រូវ​បង្ហាញ​ខ្លួន​ជា​ថ្មី​នា​ថ្ងៃ​ទី​៦ មិថុនា នៅ​មុខ​តុលាការ​កំពូល​នៃ​រដ្ឋ​ញូវ​យ៉ក​សំរាប់​សវនា​ការ​ដំបូង​មួយ​ដែល​មាន​ លក្ខណៈ​បច្ចេក​ទេស​។ ក្នុង​សវនា​ការ​នេះ​ លោក STRAUSS-KAHN ត្រូវ​និយាយ​ថា តើ​លោក​ទទួល​យក​ដែរ ឬ​អត់​នូវ​បទ​ចោទ​ប្រកាន់​ទាំង​៧ប្រឆាំង​​រូប​លោក​។ លោក STRAUSS KAHN ធ្លាប់​បាន​បដិ​សេធ​រួច​ហើយ និង​យ៉ាង​ម៉ឹងម៉ាត់​ទៀត​ផង

អាមេរិក​ស្វះស្វែង​រក​ការ​ចរចា​ដោយផ្ទាល់​​ជា​មួយមេដឹកនាំ​​កំពូល​តាលី​បង់​អាហ្វ​ហ្គានី​ស្ថាន​​​

Posted: 06 Jun 2011 12:08 AM PDT

​មន្ត្រីជាន់ខ្ពស់​​​អាមេរិក​បានកំណត់​​​ទិសដៅ​មួយគឺចង់​បើកការចរចា​ ដោយផ្ទាល់​​ជាមួយ​​មេ​​ដឹកនាំ​​កំពូល​​តាលីបង់​​​​ លោក​មូឡាហ៍ ​អូម៉ា ​ញ៉ាំង​ឱ្យ​​ក្រុង​វ៉ាស៊ីនតោន​​ស្វះ​ស្វែង​​​រក​អាជ្ញា​កណ្តាល​ ដើម្បី​​​សម្រប​សម្រួល​​ឱ្យមានការ​​ចរចា​នេះ ។ ​ខណៈ​ពេល​​សហ​រដ្ឋ​អាមេរិក​​ត្រូវរំពឹង​ថា នឹង​​ចាប់​ផ្តើម​​​ដក​​កង​ទ័ព​​របស់ខ្លួន​​ពីប្រទេស​​​​អាហ្វ​ហ្គា​នី​ស្ថាន ​​​នៅខែ​​កក្ក​ដា ​​ខាងមុខនេះ ​ក្រុងវ៉ា​ស៊ីន​តោន បាន​បង្កើន​​ល្បឿន​​នៃ​ការ​​ស្វះស្វែង​​​រក​ការ​ចរចា​​​ជា​មួយ​មេ​ដឹកនាំ​​​ កំពូល​​តាលីបង់ ។​

មន្ត្រីប៉ូលិស​​ស័ក្តិ​​៣ ជាប់ចោទ​រំលោភ​​​កូនស្រី​ចុង​ច្រើនដង​

Posted: 05 Jun 2011 11:45 PM PDT

​​មន្ត្រីប៉ូលិស​ស័ក្តិ​​​៣ម្នាក់ ត្រូវ​​​​ចាប់ខ្លួន និង​កូនស្រី​ចុង
រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រីប៉ូលិស​ស័ក្តិ​​​៣ម្នាក់ ត្រូវ​​សមត្ថកិច្ច​​​ខណ្ឌ​ឫស្សីកែវ ​​ចាប់ខ្លួនកាលពី​​វេលាម៉ោង​​​១១​យប់ថ្ងៃទី​​៥ មិថុនា ​២០១១ ​បន្ទាប់​ពី​មានពាក្យ​​បណ្តឹង​ចោទប្រកាន់​​​​​ថា ​បាន​ចាប់រំលោភ​​​កូន​​ស្រី​​របស់​ប្រពន្ធ​​​ជា​មួយប្តីមុន (កូនស្រី​ចុង​របស់ខ្លួន​) ។ ​ការបែកធ្លាយ​​​រឿង​​​​រំលោភ​កូនស្រី​ចុងរបស់​ខ្លួន​នេះ​​បាន​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​​​​យ៉ាង​ខ្លាំង​នៅក្នុងភូមិ​​​​

ក្លឹបអ្នក​កាសែត​កម្ពុជាថ្កោលទោស​​សន្តិ​សុខ​ក្រុមហ៊ុនឯកជន​​​​វាយអ្នកកាសែត​​​ និង​ដកហូត​​ម៉ាស៊ីនថតរូប​

Posted: 05 Jun 2011 11:41 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមក្លឹបអ្នកកា​សែត​​​កម្ពុជា (ក.អ.ក) ​​បាន​បង្ហាញពីប្រតិ​កម្ម​​​ឱ្យ​ដឹង​ថា សហ​​ការី​កាសែត​រស្មី​កម្ពុជា​​លោកសូយ ​យូ​ម៉ឺន អាយុ​៤៥​ឆ្នាំ ​ត្រូវបានកម្លាំង​សន្តិសុខ​​​​​​យាម​ឃ្លាំង​​ក្រុមហ៊ុន​​​ហាក់ ម៉ៅ ប្រមាណ​​៤-៥​នាក់​​​ព្រួត​​វាយ​​ដំ និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ ព្រម​ទាំង​​ចាប់ដកហូត​​​យកម៉ាស៊ីនថត​យ៉ាង​​កម្រោល

ម៉ូតូ​ម៉ាក​ ​AIRBLADE​ ពន្លះ​ជា​មួយ​​ឌ្រីម​​សង់​​​ស្លាប់​​​ម្នាក់​​សន្លប់​​ធំម្នាក់

Posted: 05 Jun 2011 11:29 PM PDT

ម៉ូតូ​ម៉ាក​ ​AIRBLADE​ ពន្លះ​ជា​មួយ​​ឌ្រីម​​សង់​​​ស្លាប់​​​ម្នាក់​​សន្លប់​​ធំម្នាក់
ខេត្ត​កំពត ៖ យុវជន​ម្នាក់​បាន​រងរបួស​​បែក​​ក្បាល​​យ៉ាង​ធ្ងន់​ធ្ងរ​ ក្រោយ​​ពេលបញ្ជូន​​ដល់​​មន្ទីរ​ពេទ្យ​​បាន​កន្លះ​ម៉ោង​​ក្រោយ​មក​ក៏ស្លាប់​​​នៅក្នុង​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​កំពត​ រីឯយុវជន​​ម្នាក់​​ទៀតរងរបួស​​ធ្ងន់​​បែក​ក្បាល​ដូចគ្នា​​​សន្លប់​ធំ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​​​ ក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ឡើង​រវាង​ម៉ូតូ​និងម៉ូតូ​បើកបរ​ក្នុង​ទិសដៅ​

កម្មករ​​ចូខេម​ហ្វូតវែល នៅតែ​បន្ត​ធ្វើ​កូដកម្ម​​ទាមទារ​ទាំង​​១០ចំណុច​

Posted: 05 Jun 2011 11:26 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​នៅព្រឹក​ទី​៦ មិថុនា ២០១១ កម្មករ​ប្រហែល​​២០០នាក់​​របស់​រោង​ចក្រ​​ចូ​ខេមហ្វូត​វែល ​​បានសម្រុកចូល​​ក្នុង​រោង​ចក្រ​​ ដើម្បី​សុំ​ឱ្យ​កម្មករ ដែល​នៅធ្វើការ​​ក្នុង​​រោង​ចក្រ​មក​ជួយធ្វើ​កូដកម្ម​​ ​ទាមទារ​ឱ្យ​​​ថៅកែ​​រោង​ចក្រ​​​នេះ​ដោះស្រាយ​​​១០ចំណុច​​ដែលពួក​​គាត់​ទាម​ទារ​។ ​ការសម្រុក​ចូល​រោងចក្រ​​នេះ​​កើត​ឡើង​​​កាលពី​វេលា

រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​យីឌុបងងុយដេក​​​ជ្រុល​ចង្កូត​​​ឡើងលើ​របាំង​​ចែក​ផ្លូវ​

Posted: 05 Jun 2011 11:02 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​១១​និង​៤៥នាទី​យប់ថ្ងៃទី​​​៥ មិថុនា ​​មាន​រថ​យន្តហ៊ី​យ៉ាន់ដាយ​យីឌុប​ដឹកអុស​ពេញទ្រុង​ ខណៈ​បើក​តាម​​បណ្តោយ​​​មហាវិថី​​ម៉ៅសេទុងឆ្លង​កាត់​​ស្តុប​ផ្សារ​​ដើម​គ​មក​ដល់មុខសណ្ឋាគារ​​អាំង​ទែរ​កុង​ទីណង់​តាល់ ស្ថិត​​ក្នុងសង្កាត់​ទួលស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន ​ស្រាប់​តែ​អ្នក​បើក​​​បររ​ថយន្ត​​​ងោក​​មួយ​ភាំង

នគរបាល​​​ត្រូវ​តែ​​ប្រកាន់​វិន័យ​ ​​បើពុំនោះ​​​ទេមិន​​ទទួល​ជោគជ័យ​​ក្នុង​ការ​ងារ​​ឡើយ

Posted: 05 Jun 2011 10:24 PM PDT


ខេត្តកំពង់ចាម ៖ ​​«ត្រូវតែធ្វើអ្វី​មួយដោយ​​មានការប្រុង​ប្រយ័ត្នហើយ​នៅក្នុងទីភ្លឺ ព្រោះ​​សព្វថ្ងៃមាន​ច្បាប់ប្រឆាំង​អំពើពុករលួយ»នេះជា​ប្រសាសន៍​របស់លោកម៉ា ឈឿន ​ប្រធាន​បណ្ឌិត្យ​សភា​នគរបាលកម្ពុជា ​ថ្លែង​នៅ​ក្នុង​ពិធីបិ​ទ​វគ្គបំប៉ន​ជំនាញ​នគរបាលប៉ុស្តិ៍​រដ្ឋបាលស្តីពី​នគរបាល​និង​សហគមន៍ នៅសាលានគរបាលជាតិភូមិភាគ២ នាព្រឹកថ្ងៃទី៣

និស្សិត​​មកពី​បរទេស​ម្នាក់ត្រូវ​ខ្មាន់​កាំភ្លើង​​​បាញ់​​ប្រហារ​ក្នុង​​សង្គ្រាម​ស្នេហ៍​

Posted: 05 Jun 2011 09:16 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​និស្សិត​​ម្នាក់​​ត្រូវ​ខ្មាន់​កាំ​ភ្លើង​​បាញ់ជា​ច្រើន​​​គ្រាប់ បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ដែលតាម​សាក្សី​​និយាយ​ថា សង្ឃឹម​រស់​តិច​ណាស់ ឥឡូវ​កំពុងសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ អំពើ​​មនុស្សឃាត​នេះ​បាន​​កើតឡើង​កាល​ពីវេលាម៉ោង​​​៤​និង​​៣០​នាទី​​ទៀប​ភ្លឺ​​​ថ្ងៃទី​៦ មិថុនា ​២០១១ ​នៅ​មុខ​ផ្ទះ​​លេខ​១៦Eo ផ្លូវ​លេខ​​២៧៦

លោកតា​​គណៈកម្មការ​វត្ត​​ចង​.​ក​​ធ្វើ​​អត្តឃាត​ ទុក​សំបុត្រ​​អះអាង​​ថា​គាត់​​ឆោតល្ងង់​ចាញ់បោក​​ស្ត្រី​រកស៊ី​​ផ្លូវភេទ

Posted: 05 Jun 2011 08:58 PM PDT

សំបុត្របណ្តាំរបស់លោកតាគណៈកម្មការវត្ត
ខេត្ត​កំពង់​ចាម​ ៖ លោកតា​អេង លី អាយុ​៦០ឆ្នាំ ជាគណៈកម្មការវត្ត​ចំបក់ រស់នៅភូមិ​ចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូង​ឃ្មុំ មិន​មានបញ្ហា​ទំនាស់ជាមួយនឹងក្រុមគ្រួសារណា​ម្នាក់នោះទេ បែរជាគិតខ្លីដោយទៅ​ចង.ក​ធ្វើអត្ត​ឃាតនៅ​ក្នុងចំការខ្នុរមួយកន្លែងរបស់អ្នក​ភូមិ​ដែល​មាន​ចម្ងាយពី​ផ្ទះ​ប្រហែល​ជា៨០០​ម៉ែត្រ​ ការដើរ​​រហូត​ដល់​វេលាម៉ោង​៥ព្រឹក​

ស្ត្រី​ទី​១​កម្ពុជា​អញ្ជើ្​​​ទៅធ្វើ​​​បទបង្ហាញ​​​​សុខភាព​មាតា-ទារក និង​​អ្នក​ជំងឺ​​អេដស៍ នៅ​បុរី​​ញូវយ៉ក​

Posted: 05 Jun 2011 08:47 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​នៅ​ថ្ងៃ​ចន្ទ ទី​​៦ មិថុនា ​​​២០១១ ​​​វេលាម៉ោង​​១១ព្រឹក​នេះ ប្រធាន​កាក​បាទ​​ក្រហម​​កម្ពុជា លោក​ជំទាវ​​កត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ​បាន​​ដឹក​នាំ​គណៈ​ប្រតិ​ភូ​​​ជាន់​ខ្ពស់​កាកបាទក្រហម​​កម្ពុជា អញ្ជើញទៅ​ចូល​រួម​កិច្ចប្រជុំ​​​ស្ត្រីទី​​១ នៃ​បណ្តា​​ប្រទេស​ក្នុង​​ពិភព​លោក​ ឬ​ហៅថា កិច្ចប្រជុំ​អង្គការ​សហប្រជា​​ជាតិ ស្តីពី​សុខភាពមាតា​

បាក់​តេរី​ ECEH សង្ស័យ​មាន​ប្រភព​ពី​សណ្តែក​បណ្តុះ​អាល្លឺ​ម៉ង់​

Posted: 05 Jun 2011 08:46 PM PDT

ការ​វិភាគ​លើក​ដំបូង​ទាំង​ឡាយ​អះ​អាង​ថា សណ្តែក​បណ្តុះ​​ផលិត​នៅ​អាល្លឺ​ម៉ង់​អាច​ជា​មូល​ហេតុ​នៃ​ការ​ឆ្លង​រាល​ដាល​ បាក់​តេរី ECEH ។ អាជ្ញា​ធរអាល្លឺ​ម៉ង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ពី​រឿង​នេះ​ហើយ​អំពាវ​នាវ​ដល់​ប្រជា​ជន​កុំឱ្យ​បរិ​ភោគ​សណ្តែក​បណ្តុះ​នា​ ពេល​នេះ​។ ទន្ទឹម​នឹង​នេះ​តុល្យ​ការ​​នៃ​ជំងឺ​រាក​រូស​លាយ​ឈាម​ដោយ​សា​រ​បាក់​តេរី​នោះ ​អ្នក​ស្លាប់​ឡើង​ដល់​២២​នាក់ ហើយ​មនុស្ស​ជាង​២.១០០​នាក់​ឆ្លង​នៅ​អឺរ៉ុប​។

ចោរ​ហារយ​​ប្លន់​អ្នក​​ភូមិ​ដាច់​​ស្រយាល​​យក​ក្រវិល​​មាស​១ជី​​ លុយ​៣០ម៉ឺន​​រៀល​

Posted: 05 Jun 2011 08:44 PM PDT

ខេត្ត​កំពង់​ឆ្នាំង​ ៖ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​បាន​សម្រុក​ចូល​ប្លន់​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ដាច់​ស្រយាល​យក​បាន​ក្រវិល​មាស​១​ជី និង​ប្រាក់​៣០​ម៉ឺន​រៀល​។ ក្នុង​អំពើ​ប្លន់​នោះ​ក្រុម​ចោរ​បាន​បាញ់​ដោយ​កាំ​ភ្លើង​ខ្លី​ចំនួន​៣​គ្រាប់​ ប៉ុន្តែ​មិន​មាន​នរ​ណា​ម្នាក់​របួស​ទេ ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣ មិថុនា

ប៉ះទង្គិចគ្នា​​នៅ​ខ្ពង់​រាបហ្គោឡង់អ៊ីស្រាអែល​សម្លាប់​ជ​​នប៉ាឡេស្ទីន​ជាង20​នាក់​

Posted: 05 Jun 2011 08:40 PM PDT

ទាហានអ៊ីស្រាអែលពេលបាញ់​ប្រហារ​លើ​ពួក​បាតុករ​ប៉ាឡេស្ទីន
​កងទ័ពអ៊ីស្រាអែល​​​កាលពីល្ងាច​ថ្ងៃទី​​​​៥ មិថុនា កន្ល​ង​មក​ ​បានបាញ់រះ​​លើ​ហ្វូងបាតុករ​​​ប៉ា​ឡេស្ទីន ​ដែលព្យាយាម​​​ឆ្លងកាត់​ព្រំដែន​​ដែលមាន​ដាក់​​លួស​បន្លា​​ជាមួយប្រទេស​ ស៊ីរី​ ​នៅ​តំបន់​​​ខ្ពង់​រាប​​ហ្គោឡង់ បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​ជាង​​​​២០​នាក់ និង​​​៣២៥​​នាក់ទៀត​រងរបួស ។ ​ហ្វូង​បាតុក​រ​នោះ​សុទ្ធ​តែ​​ជា​អ្នកគាំទ្រ​​ប៉ាឡេស្ទីន ។​ ទូរទស្សន៍រដ្ឋ​ស៊ីរី​រាយការណ៍​​ថា ​​ពួកជន​​ភៀស​​​ខ្លួនប៉ាឡេស្ទីនបានព្យា​យាម​​ឆ្លង​កាត់ព្រំ​ដែន​​ដែលមាន​​របង​លួសបន្លា​ចូល​តំបន់

សិប្ប​កម្ម​ឈើ​​ប្រណីត​​កំពុង​​តែ​កំរើក​​ឡើង​វិញ​​ពុំ​មាន​​អ្នកបង្ក្រាប

Posted: 05 Jun 2011 08:34 PM PDT

ខេត្ត​មណ្ឌល​គិរី​ ៖ តាម​សេចក្តី​រាយ​ការណ៍​ថា សិប្ប​កម្ម​ឈើ​ប្រណីត​កំពុង​តែ​កំរើក​ឡើង​វិញ​យ៉ាង​គគ្រឹក​គគ្រេង​ពុំ​មាន​សមត្ថ​កិច្ច​ណា​បង្ក្រាប​​ទេ​។ កន្លង​មក​គេ​ឃើញ​សេចក្តី​ប្រកាស​របស់​លោក​អភិ​បាល​ខេត្ត​​បញ្ជា​ឱ្យ​បិទ​សិប្ប​កម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ទូទាំង​ខេត្ត​ ហើយ​បាន​​បិទ​ជា​ស្ថាពរ​មែន​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​គេ​ឃើញ​ថា

IMF ផ្តល់ប្រាក់​កម្ចី​3ពាន់​លាន​ដុល្លារ​ដល់​​​អេហ្ស៊ីប​

Posted: 05 Jun 2011 08:09 PM PDT

​មូលនិធិ​​រូបិយ​វត្ថុ​​អន្តរជាតិ IMF បាន​ប្រកាស​​​​កាលពីថ្ងៃទី​​៥ មិថុនា ​​កន្លង​មកថា ខ្លួន​​​បាន​ឯកភាព​ផ្តល់ប្រាក់កម្ចី​​​៣ពាន់លាន​ដុល្លារ​អាមេរិក ទៅ​ឱ្យប្រទេស​​អេហ្ស៊ីប​ដើម្បីជួយ​ទ្រ​ទ្រង់​​សេដ្ឋកិច្ច​របស់ប្រទេសនេះ​ សម្រាប់ឆ្នាំ​​​ក្រោយ។ ​ប្រាក់កម្ចី​ដែលមាន​​​អត្រា​​​ការប្រាក់​​១,៥​ភាគរយ សម្រាប់​​រយៈ​ពេល​៥​ឆ្នាំ​​នេះ ​នឹង​ត្រូវ​​ផ្តល់ការ​អនុម័ត​​​ដោយ​នាយក​ប្រតិបត្តិ​​​របស់ IMF នៅខែ​កក្ក​ដា ​​ខាងមុខនេះ ។​

វាយប្រហារ​អត្តឃាត​សងសឹក​​ឱ្យអ្នក​​អាច​បន្ត​តំណែង​​​ប៊ីនឡាដេនស្លាប់24នាក់​

Posted: 05 Jun 2011 08:06 PM PDT

អ្នកស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ
​មនុស្សយ៉ាងហោចណាស់​​២៤​នាក់ ​បាន​ស្លាប់​​បាត់បង់ជី​វិត​ និង​​ច្រើន​សិប​នាក់ទៀត​រង​របួស នៅក្នុង​​ការវាយប្រហារ​​២ដាច់​ដោយ​ឡែក​​ពី​គ្នានៅ​​ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន ។ ការ​វាយ​ប្រហារ​​អត្តឃាត​ដោយ​​ការ​បំផ្ទុះ​​គ្រាប់បែក​នៅ​ហាង​​​ដុតនំ​​ប៉័ង ​មួយ ក្នុងទីក្រុង Nowshera ខេត្ត Khyber Pakhtunhwa ប្រទេស​ប៉ាគីស្ថាន ​តាម​មន្ត្រីប៉ូលិស​​​ក្រុង​នេះ​ថា ​ជនអត្តឃាត​​ម្នាក់​បាន​ចូល​ក្នុង​ហាង​ដុតនំប៉័ង​​នោះ ហើយ​​បំផ្ទុះគ្រាប់​បែក​​​អត្តឃាត​​នៅ​កន្លែង​​​ដែលមាន​មនុស្ស​យ៉ាង​​ ច្រើនកុះករ​ កំពុងមមាញឹក​ចូលទិញ​នំប៉័ង ។​

ពួក​ប្រឆាំង​យេ​ម៉ែន​ចង់​រារាំង​ការ​វិល​ត្រឡប់​របស់​លោក​ប្រធានាធិបតី​​សាឡេហ៍

Posted: 05 Jun 2011 08:01 PM PDT

ពួកប្រឆាំង​យេម៉ែន​នៅ​ក្រុង​សាណា
ប្រធានា​ធិបតី​យេម៉ែន​លោក​អាលី​អាប់​ឌុល​ឡាហ៍ សា​ឡេហ៍​ ដែល​ត្រូវ​អំបែង​គ្រាប់​ផ្លោង​ត្រង់​ទ្រូង​ក្នុង​ឱកាស​នៃ​ការ​វាយ​ប្រហារ​លើ ​វិមាន​របស់​លោក​​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ កន្លង​មក​នេះ​ នៅ​ទី​ក្រុង​សាណា​ទទួល​ការ​វះ​កាត់​ប្រកប​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី​៤ មិថុនា នៅ​អារ៉ា​ប៊ី​ សា​អូ​ឌីត​។ នេះ​បើ​តាម​ប្រភព​មន្ទីរ​ពេទ្យ​របស់​អារ៉ា​ប៊ី​សាអូ​ឌីត​។ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អារ៉ា​ប៊ី សា​អូ​ឌីត​ និយាយ​ថា លោក​សា​ឡេហ៍​ អាយុ​៦៩​ឆ្នាំ បាន​ទៅ​ដល់​ទី​ក្រុង​វីយ៉ាដ កាល​ពី​យប់​ថ្ងៃ​ទី​៤

មកពី​ខណ្ឌមានជ័យ​និង​ចំការមនសុំ​សម្តេច​តេជោសែន​ជួយ

Posted: 05 Jun 2011 07:49 PM PDT

មន្ត្រី​ខុទ្ទកាល័យ​សាកសួរ​និង​ទទួល​ពាក្យបណ្តឹង
រាជ​ធានី​ភ្នំពេញ ៖ ​ដោយមើល​ឃើញ​ថា​​មានតែ​សម្តេចអគ្គ​មហាសេនា​បតីតេជោ​ហ៊ុន សែន ​ដែលតែង​តែដឹង​ការលំបាក​ និង​ការរំលោភ​យកដីពី​បុគ្គលមាន​អំណាច​មិនខ្លាច​បុណ្យ ​បាបទើប​នៅព្រឹក​ថ្ងៃអាទិត្យ ​ទី៥ ​ខែមិថុនា ​​ឆ្នាំ២០១១ ​ប្រជាពលរដ្ឋ​ចំនួន​២០នាក់​តំណាង​ឲ្យ​៤៥គ្រួសារ​រស់នៅ​ភូមិក្បាល​ទំនប់​ ​សង្កាត់បឹងទំពុន ​ខណ្ឌមានជ័យ

ប្រជា​ពលរដ្ឋ​២៤១៦គ្រួសារ​នៅឃុំ៣​ក្នុង​ស្រុកថ្មពួក​តវ៉ា​ជំទាស់នឹង​មេព្រៃដក​ហូតដី

Posted: 05 Jun 2011 07:41 PM PDT

ក្រុមប្រជាពលរដ្ឋដែលត្រូវរារាំង​មិនឱ្យមកតវា៉ដល់ភ្នំពេញ
ខេត្តបន្ទាយមានជ័យ​​ ៖ ​​ប្រជា​ពលរដ្ឋ​​​ចំនួនជាង​​២០០នាក់ ​​តំណា​ង​ឱ្យ​​​២.៤១៦​គ្រួសារ មានបំណង​ធ្វើដំណើរ​ទៅកាន់​​​ភ្នំពេញ ​សុំ​ជួប​សម្តេច​​អគ្គមហា​សេនាបតីតេជោហ៊ុន សែន ​​​នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ​ដើម្បី​​សុំ​សម្តេច​​​មេត្តាជួយ​ដោះស្រាយដីស្រែ​ចំការ​របស់ពួកគាត់​ចំនួន​​​​៥.៤១០​ហិកតា ​ដែលត្រូវ​​​មេ​ព្រៃ​​​​​ធ្វើការ​​​ដក​ហូត

ស្ត្រី​​កំណាន់​​បុរស​​បារាំង​​ម្ចាស់​​រង្គ​សាល​​ WOK Bar ​ប្តឹង​ពី​​គ្រឿងញៀន​

Posted: 05 Jun 2011 07:33 PM PDT

​ថៅកែ​ត្រូវ​ជាប់ចោទ​ពី​រឿង​គ្រឿងញៀន
ខេត្តព្រះសីហនុ ៖ យោងតាមបណ្តឹងរបស់​ស្រ្តី​ឈ្មោះ​តូច សំអុល អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាស្រីកំណាន់ចិត្តរបស់ឈ្មោះ SERRETO​MALEXANDREWILLIAM ជនជាតិបារាំង បច្ចុប្បន្នស្នាក់នៅក្រុមទី១២ ភូមិ៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បានឈានដល់ការឃាត់​ខ្លួនជនបរទេសចំនួន២នាក់​នៅ​ថ្ងៃទី១ ខែមិថុនា

ជប៉ុន​ហាម​នាំ​ចេញ​តែ​បៃ​តង​ក្រោយ​ពី​ឃើញ​មាន​ជាតិ​វិទ្យុ​សកម្ម​

Posted: 05 Jun 2011 07:30 PM PDT

ស្លឹកតែបៃតង
ទី​ភ្នាក់ងារ​AFP ផ្សាយ​ថា ប្រទេស​ជប៉ុន​ហាម​នាំ​ចេញ​តែ​បៃ​តង​ដែល​ដាំ​នៅ​ក្នុង​ខេត្ត​ចំនួន​៤​ស្ថិត​ នៅ​ជុំ​វិញ​ក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ទី​២ មិថុនា កន្លង​មក​ក្រោយ​ពី​ពិនិត្យ​ឃើញ​លាយ​ឡំ​ជាតិ​វិទ្យុ​សកម្ម​ស៊ីស្យូម​ លើស​ច្បាប់​កំណត់​។ នោះជា​ការ​ប្រកាស​ហាម​នាំ​ចេញ​ទំនិញ​ចុង​ក្រោយ​ចាប់​តាំង​ពី​កើតគ្រោះ​មហន្ត ​រាយ​ពី​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​វាយ​ប្រហារ​ជប៉ុន​កា​ល​ពី​ថ្ងៃ​ទី​១១ មីនា ដោយ​បង្ក​ការ​ខូ​ច​ខាត​ដល់​រោង​ចក្រ​អគ្គិស​នី​ប្រើ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ ហ្វូ​គូ​ស៊ី​ម៉ា​ ស្ថិត​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​ក្រុង​តូក្យូ​បណ្តាល​ឱ្យ​ជាតិ​វិទ្យុ​ សកម្ម​លេច​ធ្លាយ​ទៅ​ក្នុង​ដី​ សមុទ្រ​ និង​នៅ​ក្នុង​អាកាស​ធាតុ​។

រថយន្ត​ទំ​នើបដឹក​ឈើគ្រញូង​ជាប់​អន្ទាក់​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ

Posted: 05 Jun 2011 07:26 PM PDT

ជនទាំង២នាក់នេះ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ដឹកឈើ​គ្រញូង
ខេត្ត​កំពង់​ឆ្នាំង​ ៖ រថ​យន្ត​ទំនើប​ម៉ាក​តូ​យ៉ូ​តា​ធន់​ត្រា​(Toyota Tuntra)ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​លេខ​៥០០​ចំណុច​លង្វែក​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែ​មិថុនា​ នៅ​​ភូមិ​ចំការ​ស្វាយ​ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​រថ​​យន្ត​នោះ​ដឹក​ឈើ​គ្រញូង​​ល្មើស​ច្បាប់​។ នេះ​ជា​ការ​បង្ក្រាប​មួយ​ដែល​

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដេញ​បាញ់​ផ្អើល​តាម​ដងផ្លូវ

Posted: 05 Jun 2011 07:20 PM PDT

រថយន្តឡិចស៊ីស​ត្រូវបាញ់​បែកកញ្ចក់​ក្រោយ
រាជ​ធានី​ភ្នំពេញ ៖ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ទាំង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ និង​ប្រជា​ពល​រដ្ឋ​ បន្ទាប់​ពី​​ឃើញ​មាន​រថ​យន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​បើក​ប្រដេញ​គ្នា​ក្នុង​ល្បឿន​លឿន​ ហើយ​អ្នក​ជិះ​រថ​យន្ត​​ខាង​ក្រោយ​បាន​បាញ់​រថ​យន្ត​ខាង​មុខ​ជា​ច្រើន​គ្រាប់បង្ក​ឱ្យ​មាន​សំឡេង​ផ្ទុះ​ជា​ហូរ​ហែ​តាម​ដង​ផ្លូវ។ សូម្បី​តែ​លោក​ស្នង​ការ​នគរ​បាល​រាជធានី​

សមត្ថកិច្ច​​ចាប់ខ្លួន​ជនជាតិខ្មែរ ​និង​ឡាវ​នាំ​ថ្នាំញៀន​អំហ្វេតាមីន​ជិត​៤ពាន់គ្រាប់​ចូល​ពី​ប្រទេសឡាវ

Posted: 05 Jun 2011 07:05 PM PDT

ជនសង្ស័យ​ទាំង​២នាក់​ និង​វត្ថុតាង​​ដែល​បាន​រឹបអូស​
ខេត្តព្រះវិហារ ៖ ប៉ូ​លិស​ប្រឆាំង​គ្រឿង​ញៀន​​នៃ​ស្នងការដ្ឋានខេត្ដ​ កាល​ពី​វេលា​ម៉ោង​​២​និង​៥០​នាទី​​រសៀល ថ្ងៃ​ទី​៤ ​មិថុនា ​កន្លង​​ទៅ​នេះ បានឃាត់ខ្លួន​បុរស​ពីរ​នាក់​​ដែល​ម្នាក់​ជា​ជនជាតិ​ខ្មែរឈ្មោះ​សា​វ៉​ន យ៉ោ​ត អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កំពង់​ព្រះ​ឥន្ទ​ ឃុំ​កំពង់​ស្រឡៅ​២​ ស្រុក​ឆែប ខេត្ដ​ព្រះ​វិហារ​ និង​​ម្នាក់​ទៀត​​ជា​ជន​ជាតិ​ឡាវ​​ឈ្មោះ​ខា​ហ្វូ សង្គ្រោះ​​តែ​ន ​អាយុ​៣៦​ឆ្នាំ

អាថ៌កំបាំងប្រចាំថ្ងៃសម្រាប់ស្ត្រីមេផ្ទះ

Posted: 05 Jun 2011 07:02 PM PDT


ដើម្បីងាយស្រួលអ៊ុតសំលៀកបំពាក់ដែលមានសាច់ក្រណាត់រួញខ្លាំង យើងត្រូវប្រស់ទឹកលាយជាមួយ ទឹកខ្មេះពីរឬបីដំណក់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!