Koh Santipheap Daily

Koh Santipheap Daily


អាហ្វ្រិក​ខាងត្បូង​សម្លឹង​រក​ឱកាស​ដេញថ្លៃ​អូឡាំ​ពិក​2024

Posted: 05 Jun 2013 12:55 AM PDT

លោក​ Jacob Zuma ប្រធានា​ធិបតី​​អាហ្វ្រិក​​​ខាង​ត្បូង​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ​ប្រទេស​​របស់​លោក​ពិតជា​សប្បាយ​ចិត្ត ប្រសិន​អាច​​ក្លាយ​​ជា​ជាតិ​សាសន៍​អាហ្វ្រិក​ដំបូង​គេ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក ។​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​​អ្នក​​កាសែត​ក្នុង​ប្រទេស​ជប៉ុន​ដែល​សួរ​អំពី​គំនិត​របស់​លោក​លើការ​​ចូល​ដេញ​ថ្លៃ​អូឡាំ​ពិក ឆ្នាំ​២០២៤ លោក​Zuma បាន

ហ្វេ​ដឺ​រ័រ ហាល​អាវ​នៅ French Open ត្រឹម​វគ្គ 1/4 ផ្តាច់​ព្រ័ត្រ

Posted: 05 Jun 2013 12:53 AM PDT

បំណង​យកឈ្នះ​​ការ​ប្រកួត​​ឱ្យ​បាន​ជាលើក​ទី​៥៨​ក្នុង​អាជីព​នៅ​ទីលាន​ដី​ក្រហម Roland Garros នៃ​ក្រប​ខ័ណ្ឌ French Open ​របស់​កីឡា​ករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេ​ដឺរ័រ ត្រូវបាន​ទទួល​បរា​ជ័យ​​ទាំងស្រុង បន្ទាប់​ពី​​រូប​​គេ​​ចាញ់​​​ក្រោម​ថ្វី​ដៃ​កីឡាករ​ម្ចាស់​ផ្ទះ ​ Jo-Wilfried Tsonga ក្នុង​វគ្គ១/4 ផ្តាច់​ព្រ័ត្រ​​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ មិថុនា កន្លងមក​នេះ ។

ថៃ​ហ្គ័រ វូដ ​គ្រោង​ចុះ​កុង​ត្រា​ថ្មី​​ជាមួយ​​ក្រុម​ហ៊ុន​ Nike

Posted: 05 Jun 2013 12:52 AM PDT

យោង​តាម​លោក​ Mark Steinburg ដែល​ជា​ភ្នាក់​ងារ​ផ្ទាល់​​បាន​ឱ្យ​ដឹងថា ​កីឡាករ​វាយ​កូន​គោល​លេខ​១​លើ​លោក​ថៃ​ហ្គ័រ វូដ ​គ្រោង​​​ចុះ​កុង​ត្រា​ថ្មី​មួយ​ជាមួយ​ក្រុម​ហ៊ុន​​ផលិត​សម្ភារ​កីឡា​ Nike ក្នុង​ពេល​​​ឆាប់ៗខាង​មុខ​នេះ ។សូម​បញ្ជាក់​ថា ​កុង​ត្រា​បច្ចុប្បន្ន​របស់​កីឡា​ករ​អាេមរិក​រូប​នេះ​ជា​មួយ​នឹង​ក្រុ​ម​ហ៊ុន​ Nike ​ដែល​បាន​ចុះ​ហត្ថ​លេខា ​កាលពី​ឆ្នាំ​២០០៦ នឹង​ផុត​​កំណត់​នៅ​មុន​​ដំណាច់

ជំរុញ​ទំនាក់​ទំនង​រុស្ស៊ី​-សហ​​ភាព​អឺរ៉ុប​​​ ទោះ​បី​មាន​​ឧបសគ្គ​នានា​​

Posted: 05 Jun 2013 12:49 AM PDT

លោក​ពូទីន​​ក្នុង​សន្និ​សីទ​​​កាសែត​​ក្រោយ​ការ​ជួប​គ្នា​កំពូល​​​
​មេ​ដឹក​នាំ​​រុស្ស៊ី​ និង​សហភាព​អឺរ៉ុប​ កាល​ពី​​ថ្ងៃ​ទី​៤ មិថុនា បាន​សន្យា​​ជំរុញ​​​ភាព​​ជា​ដៃ​គូ​​គ្នា​ ទោះ​បី​មាន​​ការ​ខ្វែង​គំនិត​គ្នា​​នានា​លើ​សំណុំ​រឿង​​​ទ្វេ​​ភាគី​​ និង​អន្តរ​ជាតិ​មួយ​ចំនួន​ក្តី ។ប្រធានាធិបតី​​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ពូ​ទីន ​ថ្លែង​​ក្នុង​សន្និ​សីទ​​​សារ​ព័ត៌​​​មាន​​មួយ​ថា កិច្ច​ប្រជុំ​​កំពូល​​រុស្ស៊ី​-​សហ​ភាព​​អឺរ៉ុប​​លើក​ទី​៣១ នៅ​ទីក្រុង​​ EKATERINBOURG (រុស្ស៊ី​) អាច​ជំរុញ​​ទំនាក់​ទំនង​​ពាណិជ្ជ​កម្ម​​រវាង​ភាគី​ទាំង​២​

អ្នក​ដំណើរ​លើ​យន្ដ​ហោះ​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ការពារ​ពេល​ជួប​នឹង​រណ្ដៅ​អាកាស​

Posted: 05 Jun 2013 12:47 AM PDT

​
អ្នក​ដំណើរ​មិន​ពាក់​ខ្សែ​ក្រវាត់​ក្នុង​ពេល​ជិះ​យន្ដ​ហោះ​អាច​ទទួល​ការ​ពិន័យ​ ព្រោះ​ប្រសិន​បើ​យន្ដ​ហោះ​ធ្លាក់​រណ្ដៅ​អាកាស​ក្នុង​អំឡុង​ពេល​កំពុង​ផ្ដល់​សេវា​កម្មអាហារ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ។​ យន្ដ​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ ក្នុង​ជើង​ហោះ​ហើរ​ SQ308 ចេញ​ដំណើរ​ពី​សិង្ហបុរី​ឆ្ពោះ​ទៅ​ក្រុង​ឡុង​ដ៍​ កាល​ពី​ច្រើន​ខែ​មុន​ បាន​ប្រឈម​មុខ​នឹង​ហេតុ​ការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​ នៅ​ពេល​

បោះពួយ​រថយន្ដរេចង្កូត​ក្រឡាប់​ឆេះ​ស្លាប់​2នាក់​នៅ​ប្រទេស​ថៃ​

Posted: 05 Jun 2013 12:44 AM PDT

​
មនុស្ស​២​នាក់​បាន​ជួប​ឧបទ្ទហេតុ​ឆេះ​រថយន្ដ​ដ៏​សន្ធោសន្ធៅ​នៅ​តំបន់​ប្រារ៉ាម​៩​ ក្រុង​បាងកក​ ប្រទេស​ថៃ​ កាល​ពី​យប់ថ្ងៃទី​៥​ មិថុនា​។​ កាសែត​ថៃ​បាន​ផ្សាយ​ថា​ កាល​ពី​វេលា​ម៉ោង​២​និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​៥​ មិថុនា​ ប៉ូលិស​នៅស្នង​ការ​ហួម៉ាក​ក្រុង​បាងកក​ ទទួល​បាន​របាយការណ៍​កើត​មាន​ថា​ មាន​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​រថយន្ដ​​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​ខូច​ខាត​រថយន្ដ​នៅ​លើ​ដង​ផ្លូវ​ប្រារ៉ាម​៩​ ។​

ក្រុម​អុ្នករត់​តាក់​ស៊ីខ្មែរ មាន​ប្រតិ​កម្មអំពី​ក្រុម​អ្នក​រត់​តាក់​ស៊ី​វៀតណាម​ចូល​ដណ្តើម​ម៉ូយ​ដល់​ក្នុងក្រុង​បានលុង

Posted: 05 Jun 2013 12:40 AM PDT

​តាក់​ស៊ី​វៀតណាមដែល​ចូល​ដណ្តើម​ម៉ូយ
ខេត្តរតនគិរី ៖ ក្រុម​អ្នក​រត់​តាក់​ស៊ី​ខ្មែរ​មាន​ប្រភេទ​រថយន្ត​​ទួរីស និង​សាំងយ៉ុង​នៃចំណត​ផ្សារក្រុង​បាន​លុង​ទាំង​អស់​មាន​ប្រតិ​កម្ម​​យ៉ាង​​ខ្លាំង​ បន្ទាប់​ពីខ្លួន​​អស់​​ម៉ូយ​ដឹក ដោយ​សារក្រុម​អ្នក​រត់​​តាក់​ស៊ីវៀត​​ណាម​​ចូល​មមកដណ្តើមម៉ូយ​របស់​ពួកគាត់​ដល់​ក្នុងដីខ្មែរ​ក្រុង​បាន​លុងតែម្តង ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា នារយៈពេល​​២​-៣ខែ​​ចុង​ក្រោយ​នេះ មានក្រុម​អ្នក​​រត់​តាក់ស៊ី​វៀតណាម ប្រើរថយន្ត​​ប្រភេទ​១៥​កៅអី និង២៥​កៅអី ពី​៦-៧​គ្រឿង​

រថ​យន្ត​កាមរី​បើក​ថយ​ក្រោយ​បំបុក​ផ្ទះ​ស្ត្រីម្នាក់​ទាំង​កំរោល​ សង្ស័យ​ស្នេហ៍​ត្រីកោណ

Posted: 05 Jun 2013 12:15 AM PDT

ទិដ្ឋ​ភាព​នៅ​ផ្ទះ​កើត​ហេតុ​
រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​១​គ្រឿង​ម៉ាក​កាមរី​ស៊េរី​ឆ្នាំ​៩១​បាន​បើក​ថយ​ក្រោយ​បំបុក​ផ្ទះ​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ទ្វារ​ខាងមុខ​ទាំង​ស្រុង​ រួច​បើក​គេច​បាត់​ ដែល​ហេតុ​ការណ៍​នេះ​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤ មិថុនា ២០១៣ ​នៅ​​បុរី​ព្រីន​ថោន​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ ។

ពិធី​ផ្លាស់​ប្តូរ​​តំណែង​ប្រធាន​ទី​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ថ្មីនឹង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ស្អែក

Posted: 04 Jun 2013 11:26 PM PDT

ទី​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​
ក្រុងប៉ោយប៉ែត ៖ ពិធី​​ផ្លាស់ប្តូរ​តំណែង​ប្រធាន​ទីស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតថ្មី​នឹង​ត្រូវ​ធ្វើឡើង​នៅរសៀល​ថ្ងៃ​ស្អែក ថ្ងៃទី​៦ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​លោកទ្រី ណារិន អភិបាល​ខេត្ត​​ ។ នេះបើ​តាម​ប្រភព​ពី​លោក​អ៊ុក​ កែវ​រតនៈ នាយ​ខុទ្ទ​កាល័យ​សាលា​ខេត្ត​​បន្ទាយ​មានជ័យ បាន​ប្រាប់​​កោះ​សន្តិភាព​តាម​ទូរស័ព្ទ​​នៅ​វេលាម៉ោង​១១​ព្រឹក​ថ្ងៃទី​៥ មិថុនា នេះ ថា ការ​ផ្លាស់​ប្តូរ​តំណែង​

រថ​យន្ត​ក្រុង​បុក​ជាមួយ​រថ​យន្ត​ដឹក​ទំនិញ​ស្លាប់​38​នាក់​នៅ​ប្រទេស​ស៊ូ​ដង់​

Posted: 04 Jun 2013 11:21 PM PDT

​
រថ​យន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ ជួប​ឧបទ្ទ​វ​ហេតុ​បុក​ជាមួយ​រថ​យន្ត​ផ្ទុក​ទំនិញ​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ូដង់​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​៣៨​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ មិថុនា​ កន្លង​មក​ ។ប្រភព​ពី​ AFP កាល​ពី​ថ្ងៃ​ទី​៥​ មិថុនា​ ​ផ្សាយ​ឱ្យ​ដឹង​ថា​ ​មាន​ឧបទ្ទ​វ​ហេតុ​រថ​យន្ត​ក្រុង​បុក​ជាមួយ​រថ​យន្ត​ដឹក​ទំនិញ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ មិថុនា​ នៅ​ក្នុង​ទី​ក្រុង​អេល​ហ្គូ​ឌៀ​ណា​ រដ្ឋ​វ៉ៃ​ណាយ​​ឆ្ងាយ​ពី​ក្រុង​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៥ មិថុនា ២០១៣

Posted: 04 Jun 2013 11:16 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៥ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​ម​ូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ប្រជាពលរដ្ឋ​ខ្មែរ​៣នាក់​លួចចូល​​​កាប់ឈើ​គ្រញូង​ ត្រូវ​អា​ជ្ញា​ធរ​សៀមបញ្ជូន​ដាក់​ពន្ធ​នាគារ​

Posted: 04 Jun 2013 11:04 PM PDT

ខេត្ត​ឧត្ដរមានជ័យ​៖ ប្រជាពលរដ្ឋ​ខ្មែរ​៣ នាក់​ក្នុង​ចំ​ណោម​ ៦ នាក់​ដែល​ទាហាន​សៀម​ចាប់​ខ្លួន​បា​ន​ ខណៈ​ចូល​ទៅកាប់​ឈើ​គ្រញូង​លើ​ភ្នំ​នោះ​​ ត្រូវ​បាន​​អាជ្ញាធរ​សៀម​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ នាព្រឹក​ថ្ងៃទី​៥ មិថុនា​ ២០១៣ នៅស្រុក​ខាន់​ប៉ា​ឡាក់​ ខេត្ត​ស៊ីសាកេត​ ប្រ​ទេស​សៀម​ ចំណែក​៣ នាក់​ទៀត​ដែល​រត់​រួច​បានចូល​ទៅ​

ក្លិប​​ West Ham កំពុង​តាម​ប្រមាញ់​កីឡាករ​ខ្សែប្រយុទ្ធ​​ក្លិប​ Sevilla​

Posted: 04 Jun 2013 10:57 PM PDT

​ទោះ​បី​មានការ​ច្រាន​ចោល​​ម្ដង​ហើយ​​ម្ដង​ទៀត​​ពី​សាមីុ​ក្លិប​ Sevilla​ ​យ៉ាង​ណាក្ដី ​​​ក្លិប​​លំដាប់​​ថ្នាក់​​លេខ​១០​ក្នុង​តា​រាង​អង់​គ្លេស​​​​​ប្រឺមី​ញេ​លីក​​​​ West Ham នៅ​​តែបង្ហាញ​​​មហិច្ឆតា​​​ចិញ្ចឹម​​ចិត្ត​​​​តាមប្រមាញ់​យក​កីឡាករ​​​ខែប្រយុទ្ធ​ Alvaro Negredo ពី​ក្លិប​ Sevilla ។ ក្លិប​ West Ham ធ្លាប់​បាន​បោះ​ទុន​​១៤,៥លាន​ផោន​​​​ស្មើ​នឹង​​​ជាង​ ២២លាន​ដុល្លារ​​​អាមេរិក​​​សម្រាប់កីឡាករ​រូប​នេះ​តែ​ត្រូ​វ​​បាន​​ក្លិប

ពួក​បាតុ​ករ​តួក​គី​វិល​មក​ធ្វើ​បាតុ​កម្ម​ទៀត​​ទោះ​មាន​ការ​សុំ​ទោស​​របស់​រដ្ឋា​ភិបាល​​

Posted: 04 Jun 2013 10:52 PM PDT

ពួក​​បាតុ​ករ​តួក​គី​ដែល​ចេញ​មក​ធ្វើ​ការ​តវ៉ា​ទៀត​
ពួក​បាតុ​ករ​ដែល​ចាប់​តាំង​ពី​៥​ថ្ងៃ​មក​ហើយ​​ធ្វើ​បាតុ​កម្ម​ប្រឆាំង​​នាយក​រដ្ឋ​មន្ត្រី​​តួក​គី​ លោក​រី​សេប អ័រ​ដូ​ហ្គាន​ នោះ​​កាលពី​​​​យប់​ថ្ងៃ​ទី​​៤​ មិថុនា ​បាន​វិល​ត្រឡប់​​មក​ធ្វើ​​ការ​តវ៉ា​​ប្រឆាំង​ទៀត​នៅ​តាម​​ដង​វិថី​នៃ​ក្រុង​​អីុ​ស្តង់​ប៊ុល និង​ក្រុង​អង់​​ការ៉ា​ ដោយ​មាន​អ្នក​​ចូល​រួម​​​របស់​មនុស្ស​ជា​ច្រេើន​ពាន់​​នាក់ ទោះ​បី​មាន​​​កា​រ​សុំ​ទោស​​របស់​រដ្ឋាភិបាល​​ដល់​​បណ្តា​ជន​រង​គ្រោះ​​ដោយ​សារ​អំពើ​ព្រៃ​ផ្សៃ​របស់​ប៉ូលិស​ក្តី​។

រថយន្ត​ដឹក​សំពីង​សំពោងឡើងចំណោត​​ធ្លាក់​អីវ៉ាន់​រេល​ពេញផ្លូវបង្ក​ការ​កក​ស្ទះ​ចរា​ចរណ៍

Posted: 04 Jun 2013 10:28 PM PDT

រថយន្ត​ដែល​ដាក់អីវ៉ាន់​ពេញ​ហៀរ
រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ផ្ទុក​អីវ៉ាន់​​ពេញ​ហៀរ​សំពីង​សំពោង​​បើកឡើង​ផ្លូវចំណោត​​មិនរួច​ក៏​ធ្លាក់​អីវ៉ាន់​រេលពេញ​ផ្លូវបង្ក​ការ​កក​ស្ទះ​ចរា​ចរណ៍​ជាង​កន្លះម៉ោង នាវេលា​ម៉ោង​១២និង​១០​នាទី​រសៀល​ថ្ងៃទី​៥ មិថុនា ២០១៣ ។

សេ​១២៥បុក​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​​ដើរ​ឆ្លង​ផ្លូវ​​ របួស​ធ្ងន់​ស្រាល​៤នាក់​

Posted: 04 Jun 2013 10:14 PM PDT

ជន​រងគ្រោះបើកម៉ូតូ​C125
រាជធានី​ភ្នំពេញ​៖​ ម៉ូតូ​សេ១២៥មួយ​គ្រឿង​ជិះ​គ្នា​៣នាក់​ បាន​បើក​បោះ​ពួ​យ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​កង់​បី​ ដែល​កំពុងដើរ​​​ឆ្ល​ង​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​​រង​របួស​ធ្ងន់​ និង​ស្រាល​​​ទាំង​អស់​គ្នា​ ហើយ​ត្រូវរថ​យន្ត​សង្រ្គោះ​របស់​អង្គ​ភាព ៧១១ មន្ទី​រពេទ្យ​កង​ពល​តូ​ច​លេខ​៧០ ដឹកយក​ទៅ​សង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង

Cellcard ផ្តល់ជូន​នូវ​រង្វាន់​​ដ៏ពិសេស​​សម្រាប់​អតិថិជន​ គឺទឹកប្រាក់​​១​លាន​​រៀល​ក្នុង​មួយខែ​ពេញ​មួយជីវិត

Posted: 04 Jun 2013 08:49 PM PDT

​លោក Ian Waston ​នាយកប្រតិបត្តិ​​ក្រុមហ៊ុន Cellcard
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Cellcard ​ដែលជាបណ្តាញ​​ទូរស័ព្ទ​ចល័ត​​​ដ៏ធំ​​ជាងគេ​នៅ​ក្នុងប្រទេសកម្ពុជានឹង​ផ្តល់​​​ជូន​នូវ​​​រង្វាន់ដ៏​ពិសេស​​​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​រង្វាន់​​ឈ្នះ​ទឹកប្រាក់​១​លាន​រៀល ​ក្នុង​មួយ​ខែ​ពេញ​មួយ​​ជីវិត​​របស់​អតិថិជន ។ ​រង្វាន់​នេះ​នឹង​ផ្តល់​​​ជូន​អតិថិជន​​​​ចំនួន​​៤​រូប ដែល​បានប្រើប្រាស់​​​ប្រព័ន្ធ​​ទូរស័ព្ទ​​ចល័ត​ Cellcard ​​ហើយការ​ចាប់​រង្វាន់នេះ នឹងធ្វើឡើង​​នៅ​

អ្នក​ទោស​ម្នាក់​លួច​រត់​ចេញ​ពី​ពន្ធ​នា​គារ​

Posted: 04 Jun 2013 08:49 PM PDT

ខេត្ត​បាត់ដំបង​ ៖ អ្នក​ទោស​ម្នាក់​ឈ្មោះសួម ​វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​លួច​រត់​​ចេញ​ពី​ពន្ធ​នា​គារ​ខេត្ត​ ខណៈ​ពេល​ដែល​ក្រុម​អនុ​រក្ស​បញ្ចេញ​ឱ្យ​មក​ធ្វើ​ការ​នៅ​ក្រៅ​ពន្ធ​នា​គារ​ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៥ មិថុនា ២០១៣ ។ នៅ​ពេល​នេះ​ សមត្ថ​កិច្ច​ និង​ក្រុម​អនុរក្ស​កំពុង​តែ​ស្វែង​រក​តាម​ព្រៃ​ខាង​ក្រោយ​ពន្ធ​នា​គារ​ និង​តាម​ផ្ទះ​របស់​អ្នក​ស្រុក។

​នារី​ក្រុម FEMEN ជន​ជាតិ​អ៊ុយ​ក្រែន​​ម្នាក់​​ត្រូវ​ប៉ូលិស​​ទុយ​នីស៊ី​ចាប់​ហើយ​​បណ្តេញ​ចេញ​​

Posted: 04 Jun 2013 08:38 PM PDT

 ​នារី​ក្រុម FEMEN ៣នាក់​​ពេល​ធ្វើ​សកម្ម​ភាព​​នៅ​ក្រុង​​ទុយនីស​​មុន​ពេល​ប៉ូលិស​​​ចាប់​ខ្លួន 
នារី​សកម្ម​ជន​​​នៃ​ចលនា​​ FEMEN ជន​ជាតិ​​អ៊ុយ​ក្រែន​ម្នាក់​​​បាន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​នៅ​ទីក្រុង​​ទុយ​នីស​ បន្ទាប់​មក​ចាប់​បណ្តេញ​​ចេញ​ពី​ប្រទេស​​ទុយ​នីស៊ី​ កាល​ពី​ថ្ងៃ​ទី​៤​ មិថុនា មុន​ពេល​បើក​​សវនាការ​​កាត់​ទោស​​នារី​ក្រុម​និយម​ធ្វើ​ចលនា​ទុក​ដោះ​កណ្តាល​វាល​​នោះ​៣​នាក់ ។

រេ​អាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​អីុ​រ៉ង់​​រង​ការ​ខូច​ខាត​ដោយ​ការ​​រញ្ជួយ​ដី​​​

Posted: 04 Jun 2013 08:20 PM PDT

ទីតាំង​​នុយ​​ក្លេ​អ៊ែរ​​ BOU​-CHEHR របស់​អីុ​រ៉ង់​
​ប្រភព​ព័ត៌​មាន​​ការ​ទូត​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​មួយ​របស់​ទីភ្នាក់​ងារ​​ថាម​ពល​​បរមា​ណូ​​អន្តរ​ជាតិ​ នា​ទីក្រុង​​វី​យែន​គូស​បញ្ជាក់​ថា ការ​រញ្ជួយ​ដី​មួយ​ចំនួន​កើត​មាន​​នៅ​អីុ​រ៉ង់​​បាន​ធ្វើ​ឱ្យ​ខូច​ខាត​​ដល់​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​ BOUCHEHR អីុ​រ៉ង់​​ព្រោះ​មាន​​ស្នាម​​ប្រេះ​ធំ​​លើ​រចនា​សម្ព័ន្ធ​ ។ ព័ត៌​​មាន​​​នោះ​ញ៉ាំង​ឱ្យ​មាន​​ការ​បង្កើន​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​នុយ​ក្លេ​អ៊ែរ​របស់​​ប្រទេស​​ជា​ច្រើន ។

ស្គាល់​អត្តសញ្ញាណ​​សព​ស្រ្តី​​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល​ហើយ

Posted: 04 Jun 2013 08:08 PM PDT

ស្គាល់​អត្តសញ្ញាណ​​សព​ស្រ្តី​​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល​
រាជធានីភ្នំពេញ ៖ សព​ស្ត្រី​ដែល​​ច្រក​ការុង​​ដឹកតាម​រថយន្ត​​ទៅប្លុង​ចោលនោះ ត្រូវបាន​​​ស្គាល់​អត្តសញ្ញា​ណ​ហើយ ដោយ​ក្រុម​គ្រួសារ​​បាន​ទៅ​ពិនិត្យ​សព​ដែលគេ​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មានជ័យ ​ហើយអះ​អាងថា ពិត​ជា​កូន​របស់​គាត់​ កាលពី​វេលាម៉ោង​៩ និង​៥៥​នាទី​ព្រឹកថ្ងៃទី៥ មិថុនា ២០១៣ នេះ ។

មូលនិធិ​ក្រុម​ហ៊ុន GE ​ប្រគល់​ឧបករណ៍​វេជ្ជសាស្ត្រ​ និងសម្ភារ​​បរិក្ខា​ពេទ្យ​​ជូន​មន្ទីរពេទ្យ​កាល់ម៉ែត

Posted: 04 Jun 2013 07:55 PM PDT

ពិធី​ប្រគល់​ប្រគល់​ឧបករណ៍វេជ្ជសាស្ត្រ និងបរិក្ខា​ពេទ្យ​របស់​មូលនិធិ​ក្រុមហ៊ុន GE
រាជធានីភ្នំពេញ ៖ ពិធី​ប្រគល់​​ឧបករណ៍វេជ្ជសាស្ត្រ និងបរិក្ខា​ពេទ្យ​របស់​មូលនិធិ​ក្រុមហ៊ុន GE ​ជូនមន្ទីរពេទ្យ​កាល់ម៉ែត​ និង​​ចុះ​ហត្ថ​លេខា​លើ​កំណត់​​ហេតុ​នៃ​​កិច្ច​ប្រជុំ​​រវាង​ក្រសួង​​សុខាភិបាល និងមូលនិធិ​​ក្រុម​ហ៊ុន GE កាលពី​វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​០៥ មិថុនា ២០១៣ នៅ​សាលប្រជុំ​​​មន្ទីរពេទ្យ​កាល់​ម៉ែត ។

ចុង​ភៅ​ម្នាក់​ត្រូវ​ចោរ​បាញ់​ចំ​ភ្លៅ​​​របួស​​ធ្ងន់

Posted: 04 Jun 2013 07:49 PM PDT

ជន​រងគ្រោះ​
រាជធា​នីភ្នំពេញ៖ បុរ​សម្នាក់​ជាចុ​ង​ភៅ ត្រូវ​បាន​គេដឹក​​​តាម​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​ ក្រោយ​​ពី​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់​រង​របួស​ភ្លៅ​ខាង​ស្ដាំ​ ខណៈ​ជន​រងគ្រោះ​បា​ន​ប្រវាយ​ប្រ​តប់​ជាមួយ​ក្រុម​​ចោរ​ដែលចូលលូច​កាច់​សោ.ក​ម៉ូតូ​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញជា​អធិបតី​ចុះចែក​អំណោយ​ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចាស់​ជរាគ្មាន​ទី​ពឹង​ និង​ជន​ពិការ​

Posted: 04 Jun 2013 07:43 PM PDT

ខេត្ត​កណ្តាល​ ៖ ​​​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ អម​ដំណើរ​ដោយ​សមា​ជិក​ សមា​ជិកា​ កាក​បាទ​ក្រហម​កម្ពុជា​ មន្ត្រី​​អ្នក​មុខ​ អ្នក​ការ​ថ្នាក់​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីចុះ​ចែក​អំណោយ​ជូន​អ្នក​​ផ្ទុក​មេរោគ​អេដស៍ ​ចាស់​ជរា​គ្មាន​ទី​ពឹង និង​ជន​ពិការចំនួន​៥៩៥​គ្រួសារ​ គ្រូ​បង្រៀន​៥៣​នាក់​ និង​សិស្ស​សាលា​១.២៨៣​នាក់​។

តារា​ម៉ូដែល​សិច​ស៊ី​​ចិន​ហ្គាន់ លូលូ បង្ហាញ​វត្ត​មានសម្ពោធ​​ក្លឹបនៅ​សិង្ហបុរី​

Posted: 04 Jun 2013 07:41 PM PDT

​
ប​ន្ទាប់​ពី​​ទទួល​បាន​ដំណឹង​ថា ​​នាង​ហ្គាន់​​ លូលូ​​​​​ចូល​រួម​​​សម្ពោធ​​ក្លឹប​​​ មនុស្ស​ជាង​​​៥០០​នាក់​​បាន​​​សម្រុក​ចូល​ក្លឹប​ Lava ​នៅក្នុង​អគារ​​ Chijimes ​ដោយ​សារ​តែ​​ពួក​​​គេ​ចង់ឃើញ​តា​រា​បង្ហាញ​មូ៉ដសិច​ស៊ី​ដ៏​ល្បី​របស់​ប្រទេស​​​​ចិនដោយ​​ផ្ទាល់​គឺ​​​នាង​ហ្គាន់ លូ​លូ​​ ដែល​ត្រូវ​បាន​គេ​អញ្ជើញ​​​ឱ្យ​ចូល​រួម​​ក្នុង​ពិធី​​​បើក​សម្ពោធ​ក្លឹប​​កាល​ពី​រាត្រី​​​ថ្ងៃ​សៅរ៍ ទី​​​១ មិថុនា ​​ឆ្នាំ​​២០១៣ ​នៅក្នុងប្រទេស​​​សិង្ហ​បុរី ។

កញ្ញា​ ដារីយ៉ា​​ យូលី​​យ៉ាណូវ៉ា​ គ្រងមកុដ​បវរកញ្ញា​​ឯក​ប្រចាំក្រុង​មូស្គូ2013

Posted: 04 Jun 2013 07:38 PM PDT

​
យោង​តាមគេហ​ទំព័រ​​​​បរទេស​ចេញផ្សាយ​កាល​ពី​ថ្ងៃ​​ទី​​៣ មិថុនា ឆ្នាំ​​២០១៣ ​​​ឱ្យ​ដឹង​ថា កញ្ញា​​​​ដារីយ៉ា យូលី​យ៉ាណូវ៉ា ​បាន​គ្រង​មកុដ​​​បវរកញ្ញា​ឯកប្រចាំ​​​ក្រុង​ម៉ូស្គូ​​ កាល​ពី​រាត្រី​​​ថ្ងៃ​​​ទី​​២ មិថុនា ​​២០១៣ ​ ។ ​កញ្ញា​ដារីយ៉ា​​ យូលីយ៉ា​ណូវ៉ា​​វ័យ​២១ឆ្នាំ​​ ​គឺ​ជា​និស្សិត​​​​ថ្នាក់​អនុបណ្ឌិតឆ្នាំ​ទី​១​​​ផ្នែកសេដ្ឋកិច្ច​​​​នៅ​សាកល​វិទ្យាល័យ​​​ Moscow State University ។ ​​សម្រាប់ការប្រ​ឡង​​​ជ្រើស​រើសបវរកញ្ញា​​

សមត្ថកិច្ច​ឃាត់​​ខ្លួន​ជន​សង្ស័យ​​៣នាក់​ទាក់​ទិន​ការប្រើប្រាស់និង​ចែក​ចាយ​គ្រឿង​ញៀន​

Posted: 04 Jun 2013 07:37 PM PDT

ជនសង្ស័យ​និង​សម្ភារ
កំពង់​ចាម៖ ជន​សង្ស័យ​៣នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​ដើម្បី​សួរ​នាំ​ ទាក់ទិន​នឹង​ការប្រើប្រាស់​និង​ចែក​ចាយ​គ្រឿង​ញៀន​ ដែលការឃាត់ខ្លួន​នេះធ្វើឡើង​កាលពី​វេលាម៉ោង​៣ និង​៣០ នាទី​រសៀល​ថ្ងៃទី​៤ មិថុនា​ ២០១៣ នៅផ្ទះ​របស់​ជនសង្ស័យ​ស្ថិត​ក្នុង​ភូមិ​ខេលជ័យ​ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​សៀម​ ។

ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ពេល​កំពុង​ដើរ​ប្រឈមមុខ​​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​

Posted: 04 Jun 2013 07:36 PM PDT

ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​​ គេ​សង្កេត​ឃើញ​ថា​កំណើន​ទូរស័ព្ទ​ស្មាត​ហ្វូន​កំពុង​រីក​ដុះ​ដាល​ដូច​ផ្សិត​ទូទាំង​ពិភព​លោក​ ។​ ស្មាតហ្វូន​បាន​រួម​ចំណែក​ច្រើន​នៅ​ក្នុង​ការងារ​​ និង​ការ​កម្សាន្ដ​ផ្សេង​ៗ​ ប៉ុន្ដែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ នៅ​ប្រទេស​ជប៉ុន​ឧប្បត្ដិហេតុ​ដែល​ទាក់​ទង​នឹង​ទូរស័ព្ទ​ស្មាត​ហ្វូន​បាន​កើត​មាន​ឡើង​នៅ​កន្លែង​រង់​ចាំ​ជិះ​រថភ្លើង​ ។​

សង្កាត់​ច្រាំង​ចំរេះទី​២បើក​​​វេទិកា​សាធា​រណៈពង្រឹង​សន្តិសុខ និង​ចែក​អត្តសញ្ញាណប័ណ្ណ

Posted: 04 Jun 2013 07:31 PM PDT

​​​វេទិកា​សាធា​រណៈពង្រឹង​សន្តិសុខ និង​ចែក​អត្តសញ្ញាណប័ណ្ណ
រាជធានី​ភ្នំ​ពេញ៖ ដើ​ម្បី​ពង្រឹងគោល​នយោ​បាយ​​ភូមិ-​សង្កាត់​មាន​សុ​វត្ថិភាពនៅ​សង្កាត់​ច្រាំង​ចំ​រេះ​ទី​២វេលា​ព្រឹក​ថ្ងៃទី​៥ មិថុនា​ មាន​រៀបចំ​​វេទិកា​សាធា​រណៈ ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន និ​ងចែក​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជា​ពល​រដ្ឋ​ចំ​នួន​៣០០នាក់​ ។ ​ ពិធី​នេះ​រៀប​ចំ​ឡើងនៅ​ក្នុង​វិ​ហារ​គី​ឡូ​ម៉ែត្រ​លេខ​៧ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំ​រេះ​ទី​២ ខណ្ឌ​ប្ញស្សី​កែវ​

យុវជន​ម្នាក់យក​សំាងបំរុង​ចាក់ម៉ូតូ ​ ស្របពេលខ្លួនកំពុង​ជក់បារីបណ្តាល​ឲ្យឆាបឆេះ​រលាករបួសធ្ងន់

Posted: 04 Jun 2013 07:26 PM PDT

យុវជនម្នាក់​បានរងរបួស​ធ្ងន់ធ្ងរ​ដោយសារ​រលាកភ្លើង​ខណៈយកសំាង​បំរុងចាក់ម៉ូតូ​ ស្របពេលខ្លួន​កំពុងជក់បារី​ផងនោះ បណ្តាល​ឲ្យឆាប​ឆេះរលាក​ពេញខ្លួន ហើយត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនភ្លាមៗ​មកកាន់មន្ទីរ​ពេទ្យព្រះកុសមៈ​ ក្នុងរាជធានី​ភ្នំពេញដើម្បីសង្គ្រោះ ។ ហេតុការណ៏នេះ​ បានកើតឡើង​កាលពីម៉ោង​ប្រមាណ៧យប់ ​ថ្ងៃទី០៤ មិថុនា ​២០១៣ ​នៅចំណុចភូមិ​ក្រសាំង​ស្រែវាល ​ឃុំទឹកជ្រៅ​ ស្រុកតំបែរ ​ខេត្តកំពង់ចាម ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!