The Phnom Penh Post - KHMER: “Ssanyong ចេញ​លក់​រថយន្ត​ម៉ូដ​ថ្មី​របស់​ខ្លួន” plus 9 more

The Phnom Penh Post - KHMER: “Ssanyong ចេញ​លក់​រថយន្ត​ម៉ូដ​ថ្មី​របស់​ខ្លួន” plus 9 more


Ssanyong ចេញ​លក់​រថយន្ត​ម៉ូដ​ថ្មី​របស់​ខ្លួន

Posted: 06 Jul 2011 02:41 AM PDT

110706_b07

សេអ៊ូល៖ ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង Ssangyong Motor ដែល​ក្តោប​ក្តាប់​ភាគ​ហ៊ុន​ដោយ​ក្រុម​ហ៊ុន​ឥណ្ឌា Mahindra & Mahindra Ltd​ ចាប់ផ្តើម​លក់​រថយន្តសេរី​ថ្មី​ម៉ូដែល Chairman W របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ខណៈក្រុម​ហ៊ុន មាន​បំណង​ទាក់​ទាញ​អតិថិជន​ពី​គូប្រជែង​ ដូច​ជា​រថយន្ត​របស់​ក្រុម​ហ៊ុន BMW។

សម រង្ស៊ី នឹង​ប្តឹង​ប្រឆាំង​លោក ហ៊ុន សែន ជុំ​វិញ​ការ​សម្លាប់​មនុស្ស​​១៤​ឆ្នាំ​មុន

Posted: 06 Jul 2011 02:32 AM PDT

ភ្នំពេញ៖ មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​តុលាការ​អន្តរជាតិ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពី​បទ​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​ អាវុធ​កាល​ពី​ឆ្នាំ​១៩៩៧ រវាង​កង​កម្លាំង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច និង​គណ​បក្ស​ប្រជាជន​កម្ពុជា។

មេ​ខ្លោង​គ្រឿង​ញៀន​ម្នាក់​អស់​អំណាច​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

Posted: 06 Jul 2011 01:40 AM PDT

បន្ទាយមានជ័យ៖ បុរស​ជា​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ល្បី​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ ឃាត់​ខ្លួន​តាម​អំណាច​ដី​ការបស់​តុលាការ​ខេត្ត ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ចៅ​ក្រម​ដើម្បី​ស៊ើប​សួរ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា​នេះ។

ក្រុម​ពាណិជ្ជករ​ថៃ​ព្រួយ​បារម្ភ​ពី​អតិផរណានៅ​​ក្រោម​រដ្ឋាភិបាល​ថ្មី

Posted: 06 Jul 2011 01:28 AM PDT

បាងកក៖ ធនាគារ​កណ្តាល​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្តែង​នូវ​ក្តី​កង្វល់​ជុំ​វិញ​បញ្ហា​អតិផរណា ខណៈ​ពេល​ក្រុម​ពាណិជ្ជករ​ថៃ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ផ្លាស់​ប្តូរ​តម្លៃ​ ប្រាក់​ឈ្នួល ប្រសិន​បើ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​នេះ ធ្វើ​ដំណើរ​ទៅ​មុខ​ជា​មួយ​នឹង​ការ​ចំណាយ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ជន​ជាតិ​វៀតណាម​ម្នាក់​ជាប់​គុក​១​ឆ្នាំ​ដោយ​សារ​ចែក​ចាយ​ថ្នាំ​ញៀន

Posted: 06 Jul 2011 01:15 AM PDT

ភ្នំពេញ៖ បុរស​ជន​ជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​​ឲ្យ​ជាប់​គុក ១​ឆ្នាំ និង​ពិន័យ​ប្រាក់ ១​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​រាជ​ធានី​ភ្នំពេញ​នា​ ឆ្នាំ​នេះ។

អ្នក​ភូមិ​៥​នាក់​គេច​ខ្លួន​ក្រោយ​ទទួល​ដំណឹង​ពី​ដីកា​ចាប់​ខ្លួន

Posted: 06 Jul 2011 01:06 AM PDT

បាត់ដំបង៖ អ្នក​ភូមិ​ ៥​នាក់ នៅ​ភូមិ​ចំការតាប៊ុន ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន កំពុង​តែ​រត់​គេច​ខ្លួន​​ពី​ផ្ទះ​សម្បែង​របស់​ពួក​គាត់ បន្ទាប់​ពី​ពួក​គាត់​បាន​ទទួល​ដំណឹង​ថា តុលាការ​ខេត្ត​នេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​គេ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង់​មនុស្ស​ឃាត តាម​បណ្តឹង​របស់​មេ​ភូមិ​កាល​ពី​ឆ្នាំ​២០០៩។

ជិត​១០០​នាក់​ចូល​ដេក​ពេទ្យ​ក្រោយ​ផឹក​ទឹក​ប្រឡាយ​

Posted: 06 Jul 2011 12:57 AM PDT

កំពត៖ មន្ត្រី​សុខាភិបាល​ខេត្ត​កំពត បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ ទី​០៦ ខែ​កក្កដា​នេះ​ថា ប្រជា​ពលរដ្ឋ​ស្រុក​ឈូក​​ជិត ១០០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ បន្ទាប់​ពី​ពួក​គាត់​បរិភោគ​ទឹក​ប្រឡាយ​មួយ​ផ្ទុក​ទៅ​ថ្នាំ​ពុល​ម្យ៉ាង​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្រាប់​សម្លាប់​ខ្មៅ​ព្រិច។

កម្ពុជា​នឹង​មាន​ស្ពាន​ថ្មីៗ​ទៀត​​ក្រោម​ជំនួយ​របស់​ចិន

Posted: 06 Jul 2011 12:15 AM PDT

110706_b06

កណ្តាល៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​លាត​ត្រដាង​ឲ្យ​ដឹង​ថា ​លោក​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​ទៅ​លើ​លទ្ធភាព​សាង​សង់​ស្ពាន​ថ្មី​ ពីរ​ទៀត ឆ្លង​កាត់​ទន្លេ​បាសាក់​ខាង​ក្រោម​ ស្ពាន​មួយ​ឆ្លង​កាត់​ទន្លេ​មេគង្គ​លើ​ខេត្ត​ព្រះវិហារ-ស្ទឹងត្រែង ស្ពាន​ឆ្លង​កាត់​ខេត្ត​ក្រចេះ-កំពង់ចាម​ពីរ​កន្លែង ក្រោម​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ចិន។

ហាង​របស់​ ខាត់ សុឃីម ត្រូវ​ចោរ​ចូល​គាស់​យក​ទ្រព្យ​សម្បត្តិ

Posted: 05 Jul 2011 10:10 PM PDT

ភ្នំពេញ៖ ហាង​សម្អាង និង​កាត់​ដេរ​របស់​តារា​ចម្រៀង​បែប​កំប្លែង អ្នក​នាង ខាត់ សុឃីម ត្រូវ​បាន​ចោរ​គាស់​ចូល និង​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​ហ្វីណូ​ស៊េរី​ថ្មី​មួយ​គ្រឿង​ផង​ដែរ។

នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ថៃ​កំពុង​ពិភាក្សា​​អំពី​ផែនការ​សេដ្ឋកិច្ច

Posted: 05 Jul 2011 09:52 PM PDT

110706_b02

បាងកក៖ នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​ថៃ​ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ស្រី​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​យុទ្ធសាស្ត្រ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សកម្មភាព​បន្ទាន់ ដើម្បី​ស្តារ​​សេដ្ឋកិច្ច​ប្រទេសឡើង​វិញ ប៉ុន្តែ ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម មាន​ក្តី​កង្វល់​ថា គោល​នយោបាយ​លើក​ស្ទួយ​ប្រាក់​ចំណូល​ប្រជាជន​​របស់​លោក​ស្រី នឹង​​ជំរុញ​ឲ្យ​មាន​កំណើន​អតិផរណា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!