Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​៦គ្រឿង​បុកគ្នា​បន្ត​បន្ទាប់​នៅក្រុង​ព្រះ​សីហនុ​បង្ក​ឱ្យ​មាន​ការ​រន្ធត់

Posted: 15 Jul 2011 10:43 PM PDT

ខេត្ត​ព្រះ​សីហនុ ៖ រថយន្ត​៦គ្រឿង​បុកគ្នា​បន្ត​បន្ទាប់​បណ្តាល​ឱ្យមនុស្ស​រងរបួស​ធ្ងន់​ និង​ស្រាល១៣នាក់ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​ខាងកើត​ស្ថានីយ​រថភ្លើង និង​ក្បែរ​ស្ថានីយ​ប្រេងឥន្ធនៈ​សូគីម៉ិច ក្រុង​ព្រះ​សីហនុ​កាល​ពី​វេលាម៉ោង​៩​ និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី១៦ កក្កដា ២០១១ បង្ក​ឱ្យ​មាន​ការ​រន្ធត់​ និង​ភ្ញាក់​ផ្អើល​យ៉ាង​

បណ្តុះបណ្តាល​​ក្រុម​ហ៊ុន​​ដែល​​មាន​បំណង​​ទទួល​បាន​វិញ្ញា​បន​បត្រ​​បញ្ជាក់​ពី​គុណ​ភាព

Posted: 15 Jul 2011 10:00 PM PDT

ទិដ្ឋភាពក្នុងសិក្ខាសាលា
ខេត្តព្រះសីហនុ ៖ នៅសណ្ឋាគារផ្កាយ៥ ឆ្នេរ​សុខា ក្រុងព្រះសីហនុ ​នា​ព្រឹកថ្ងៃទី១៥ កក្កដា មានរៀបចំបើកសិក្ខាសាលាមួយស្តីពីវេទិកា​អ្នកដឹកនាំធុរកិច្ច​ ដោយផ្តោតសំខាន់ទៅលើ​វគ្គ​បណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនដែលមាន​បំណង​ ចង់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី​គុណភាព (I S O 22000)

ប៉ូលិស​មានជ័យ​ម្នាក់​ត្រូវ​ក្រុម​ស្ទាវ​ដើរ​រកស៊ី​យប់​បាញ់​ធ្លាយ​ក្បាល

Posted: 15 Jul 2011 09:56 PM PDT

រាជធានីភ្នំពេញ ៖ ប៉ូលិសម្នាក់​ដើរ​ល្បាត​ប្រទះ​ក្រុម​ចោរ​ ហើយ​ត្រូវ​ចោរ​បាញ់​ធ្លាយ​ក្បាល​មួយ​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅ​និងកន្លែង ​គួរ​ឱ្យ​ញញើត​កាលពី​វេលម៉ោង ១ និង៣០នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៦​ កក្កដា ២០១១ តាម​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល​ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​ ​ដែល​តាម​ពិនិត្យ​មើល​

អាជ្ញាធរខណ្ឌមាន​ជ័យ​ប្រគេន​ទៀន​​វស្សា​ដល់វត្ត​​​ទូទាំងខណ្ឌ

Posted: 15 Jul 2011 09:00 PM PDT

លោកគួច ចំរើន ប្រគេន​ទៀន​ព្រះ​វស្សា​ដល់​ព្រះសង្ឃ
រាជធានីភ្នំពេញ ៖​ កាលពី​​​​ថ្ងៃទី១៤ កក្កដា ​ឆ្នាំ២០១១ ​លោកគួច ចំរើន ​​​អភិបាល​​ខណ្ឌមាន​ជ័យ​​​ជំនួស​​មុខឱ្យ​លោក​កែប ជុតិមា ​​អភិបាល​រាជធានីភ្នំពេញ​​ បាន​នាំយក​ទៀន​​ព្រះ​វស្សា​​​និងទេយ្យវត្ថុ​​ទៅ​ប្រគេន​​​ព្រះសង្ឃ​តាម​ បណ្តា​​វត្ត​ទាំងអស់​​នៅទូទាំង​​ខណ្ឌ​​មាន​ជ័យ ។​

សង្កាត់ព្រែកលៀប​នាំ​ទៀន​វស្សា និង​ទេយ្យវត្ថុ​​អភិបាល​​រាជធានី​ទៅ​ប្រគេន​​​ដល់​វត្ត​ចំនួន3

Posted: 15 Jul 2011 08:00 PM PDT

ក្រុមការងារសង្កាត់​ប្រគេន​ទៀន​ព្រះ​វស្សា
រាជធានីភ្នំពេញ​​ ៖ ​​ទៀនវស្សា និង​ទេយ្យ​វត្ថុ​​ដែលជា​អំណោយ​​​របស់​លោក​កែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញ ​​ត្រូវ​បាន​លោក​ព្រាប មុនី ​​​ចៅសង្កាត់​​ព្រែកលៀប និង​ជា​តំណាង​​​អភិ​បាល​រាជធានីភ្នំពេញ នាំយកទៅ​ប្រគេន​​ដល់​ព្រះ​សង្ឃ​​ចំនួន​​៣វត្ត ក្នុង​សង្កាត់​ព្រែកលៀប​គឺ​វត្ត​​ពោធិព្រឹក្ស ហៅវត្ត​ខ្ទរ ​វត្ត​​​វ៉ា​រិន ហៅវត្ត​​ព្រែក​លៀប ​​និង​វត្ត​​​

សកម្ម​ភាព​ដឹក​ដី​ឥត​សណ្តាប់​ធ្នាប់​​បាន​ធ្វើ​​ឱ្យ​ដង​ផ្លូវ​រអិល​ដូច​ខ្លាញ់​ពេល​ភ្លៀង​

Posted: 15 Jul 2011 07:30 PM PDT

ទិដ្ឋភាពដីធ្លាក់លើ​ផ្លូវ
ខេត្ត​ស្វាយ​រៀង ៖ ក្រុម​ប្រជា​ពល​រដ្ឋ​អ្នក​​​​ធ្វើ​ដំណើរ​បាន​រអ៊ូរ​ទាំ​ និង​ខឹង​​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ពួក​គេ​ជិះ​ម៉ូតូ​​រអិល​ដួល​ និង​បុក​គ្នា​ដោយ​សារ​តែ​ដី​​ជ្រុះ​ពេញ​ថ្នល់ ​ហើយពេល​ភ្លៀង​ធ្លាក់ម្តងៗ​​បង្ក​ឱ្យ​រអិល តែ​គ្មាន​សមត្ថ​កិច្ច​ណា​ទទួល​ខុស​ត្រូវ​ ឬ​អើ​ពើ​លើ​ករណី​នេះ​ឡើយ។ ជា​រៀង​រាល់​ថ្ងៃ​​គោ​យន្ត​ដឹក​ដី​បាន​ធ្វើ​ឱ្យ​​ធ្លាក់ដី​​នៅ​លើ​ផ្លូវ​

ប្រតិភូ​​​​វៀតណាម​​ចំនួន​​​១១​ក្រសួង​​​នឹង​មក​​​ទស្សន​កិច្ច​​សិក្សា​ពីសក្តានុ​ពល​នៅ​ខេត្តបន្ទាយមានជ័យ​

Posted: 15 Jul 2011 07:13 PM PDT

​ក្រុងប៉ោយប៉ែត​​ ៖ ​​ប្រតិភូ​វៀតណាម​​​ចំនួន​​១១​ក្រសួង​​បាន​​​ធ្វើ​​ទស្សនកិច្ច​​ស្តីពី​ សក្តានុ​ពល​​​លើ​​ទឹកដី​​​​ខេត្ត​បន្ទាយមានជ័យ ​នា​​ថ្ងៃ​​​​ទី​​១៦ កក្កដា ២០១១​នេះ ដើម្បី​ពិនិត្យ​មើល​ថា ​តើក្នុង​​​ខេត្ត​​នេះ មានការ​អភិវឌ្ឍ​លើ​វិស័យ​​អ្វីខ្លះ ​ដែល​អាច​​ឈាន​ទៅ​​ធ្វើ​ដៃ​គូ​ពាណិជ្ជកម្ម​​ជាមួយគ្នា​​បាន​។ ​ដំណើរ​​​ទស្ស​ន​កិច្ច​​​សិក្សា​នេះ​​ ប្រតិភូ​​វៀត​ណាម​នឹង​

ចាក់​ថ្នាំ​ការ​ពារ​ជំ​ងឺ​សារ​ទឹក​លើ​សត្វ​ពា​ហ​នៈ​នៅ​ស្រុក​កំពង់​ត្រ​ឡាច

Posted: 15 Jul 2011 07:00 PM PDT

កំពុងចាក់ថ្នាំគោ
ខេត្ត​កំពង់​ឆ្នាំង ៖ លោក​កែវ រិទ្ធី អនុ​​ប្រ​ធាន​មន្ទីរ​កសិក​ម្ម​ខេត្ត​ និងលោក​ក្រឹង​ សំ​អាត ប្រ​ធាន​ការិយា​ល័យ​បសុ​ព្យា​បាល កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា បាន​ដឹក​​នាំ​មន្ត្រី​ពេទ្យ​សត្វ​ចុះ​ចាក់​ថ្នាំ​​ការ​ពារ​ជំងឺ​សារ​ទឹក​ សត្វ​​គោ​របស់​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៤៩៥​ក្បាល​ ស្ថិត​ក្នុង​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​សែប ស្រុក​​កំពង់​ត្រ​ឡាច។

មាតា​បិតា​​លោក​អ៊ឹង ​ប៊ុនហ៊ូវ​ ប្រគេន​​ទៀន​វស្សា​​​ដល់​វត្ត​5ក្នុង​សង្កាត់​បារាយណ៍

Posted: 15 Jul 2011 06:00 PM PDT

ម្តាយរបស់​លោក​អ៊ឹង ប៊ុនហ៊ូវ​ ប្រគេនទៀន​ព្រះ​វស្សា​
ខេត្ត​តាកែវ​៖​ ​មហា​ឧបាសក​​លឹម​ ឈុន​ និង​​​មហា​ឧបាសិកា​​ចាយ គង់​ មាតា​បិតា​​​លោក​​អ៊ឹង ប៊ុនហ៊ូវ​​ ​រដ្ឋ​លេខាធិការ​​ក្រសួង​​​​សាធារណ​ការ​​និង​ដឹកជញ្ជូន​​​ និង​ជា​​ប្រធាន​​ក្រុម​ការងារ​​​របស់​​​​គណបក្ស​​​​ប្រជាជន​​កម្ពុជា​ចុះ​ ពង្រឹង​​​សង្កាត់​​​​បារាយណ៍​​​​ ក្រុង​ដូន​កែវ​ ​កាលពី​​ថ្ងៃទី​១៤ ខែ​កក្កដា ២០១១ ត្រូវ​នឹង​ថ្ងៃ​១៤​កើត​ ខែ​អាសាឍ​ បាន​​អញ្ជើញ​​​

ព្យាករណ៍​បាល់ទាត់​កូប៉ាអាមេរិក​វគ្គ8​ក្រុម​ចុងក្រោយ​សម្រាប់​ថ្ងៃនេះ​ គូសំខាន់​ពីរគូគឺ​ ៖ ​ប្រស៊ីល​ជួប​ប៉ារ៉ាហ្គាយ​ ឯ​អាហ្សង់ទីន​ជួប​អ៊ុយរូហ្គាយ

Posted: 15 Jul 2011 05:31 PM PDT

កីឡាករ​ក្រុម​ប៉ារ៉ាហ្គាយ
ការ​ប្រកួត​បាល់​ទាត់​​​កូប៉ា​​​អាមេរិក​នៅ​អា​ហ្សង់​ទីន​​​បាន​ឈានចូល​មក​ដល់​វគ្គ 1/4 ហើយ។ ​​ក្រុម​ Chile, Brazil, Colombia និង​ Argen-tina មាន​​ប្រៀបជាង​គូ​ប្រកួត ។ Colombia ចំណាត់ថ្នាក់​លេខ 49 ​របស់ FIFA ។ វត្ត​មាន​​ប្រកួត​កូប៉ា​អាមេរិក​មានចំនួន​18 លើក ។ ​ក្រុម​ Colombia ធ្លាប់​ជាប់ជើង​​ឯក​ម្តង​​ក្នុងឆ្នាំ 2001 និង​រង​ជើង​ឯក​ម្តងឆ្នាំ 1975 ។

ពិធីចែក និងដាំ​កូនឈើ​ចំនួន3.150​ដើម​អបអរ​បុណ្យ​​រុក្ខ​ទិវា​ 9 កក្កដា​

Posted: 15 Jul 2011 05:30 PM PDT

ទិដ្ឋភាពដាំកូនឈើ
​ខេត្ត​ឧត្ត​រមានជ័យ​​ ៖ ​​សង្កាត់​ផ្នែក​​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​​បាន​រៀបចំ​​ពិធីចែក​ចាយ និង​ដាំ​កូន​ឈើ​ចំនួន​​​៣.១៥០​ដើម ដល់​ទីអារាម និង​ប្រជាពលរដ្ឋ​ ព្រមទាំង​​អាជ្ញាធរ ដើម្បីអបអរ​បុណ្យរុក្ខ​ទិវា ៩ កក្កដា ​២០១១ ដោយ​មាន​ការ​​​អញ្ជើញ​​ចូលរួម​​ជាអធិបតី​​​លោក​លួន អាន អភិ​បាល​​រង​ខេត្ត ​និង​លោក​យឹម ធិន ប្រធានក្រុម​

ជុំវិញ​​គម្រោង​​សហ​ប្រតិបត្តិ​ការ​​​សារ​មន្ទីរ​សន្តិភាព​កម្ពុជា​-អូគីណាវ៉ា

Posted: 15 Jul 2011 05:00 PM PDT

រាជ​ធានីភ្នំពេញ ៖ ​យោ​ង​តាម​ការ​​​ប្រកាស​ព័ត៌​មាន​​ថ្ងៃទី១៥ កក្កដា ​​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​​​​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​​​នៅ​កម្ពុជា​​ប្រកាស​ថា ​​ក្រុម​អ្នកជំនាញ​​ការ​របស់​​​សារ​មន្ទីរ​​​សន្តិភាព​អូគី​ណាវ៉ា​​នឹង​មក​ ធ្វើ​ទស្សនកិច្ច​​​នៅ​​ប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃទី១៦ ដល់​ថ្ងៃទី២០ កក្កដា ​ឆ្នាំ​២០១១ ​​។

ជន​សង្ស័យ2នាក់​បង​ប្អូន​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទិន​ការ​សម្លាប់ស្ត្រី​កាប់7កាំ​បិត

Posted: 15 Jul 2011 04:00 PM PDT

ជនសង្ស័យពីរនាក់​បងប្អូន
ខេត្ត​កំពង់​ស្ពឺ ៖ ករណី​កាប់​​សម្លាប់​ជាច្រើន​កាំ​បិតទៅ​លើ​ស្ត្រី​ឈ្មោះ​កែវ សុគន្ធា អាយុ​២៧​ឆ្នាំ មាន​ប្តី​ឈ្មោះ​ទី សុគន្ធូ អាយុ​៣២ឆ្នាំ ដែល​មាន​ទី​លំនៅ​ភូមិ​អង្គ​សុគន្ធា ឃុំ​មហា​ឫស្សី ស្រុក​គង​ពិសី កាល​ពី​​រំ​លង​អធ្រាត្រ​ថ្ងៃ​ទី​១១ កក្កដា ត្រូវ​សមត្ថ​កិច្ច​អះ​អាង​ថា រក​ឃើញ​ឃាត​ក​ពីរ​នាក់​ជា​បង​ប្អូនបង្កើត​នឹង​គ្នា ម្នាក់​ឈ្មោះ​ប៊ូ ប៊ុន​ថោង ភេទ

ការវិភាគ​បាល់ទាត់​ស្រ្តីពិភពលោក​វគ្គ​ផ្តាច់ព្រ័ត្រ ​និង​ដណ្តើម​យក​លេខ៣ អាមេរិក​ជួបជប៉ុន​(យកលេខ១) ​ឯ​បារាំងជួប​ស៊ុយអែត​(យកលេខ៣)

Posted: 15 Jul 2011 03:43 AM PDT

ក្រុមកីឡាការិនីអាមេរិក
សម្រាប់​ចុង​សបា្តហ៍​នេះ ការ​ប្រកួត​​​បាល់​ទាត់​​ស្ត្រី​ពិភព​លោក​​​បាន​ឈាន​ចូល​ដល់ទី​បញ្ចប់ ​​ហើយ​​គឺ​ក្រុម​អាមេរិក​​សង្ឃឹម​ថា ​នឹង​យក​ឈ្នះ​ជប៉ុន​​ ដើម្បី​​លើក​ពាន​លើក​ទី៣ ខណៈ​ពេល​ដែល​បារាំង​​ជួប​ស៊ុយ​អែត​​​ប្រជែង​​យក​លេខ 3 ។ វគ្គ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​3 ថ្ងៃសៅរ៍ Sweden V France និង​វគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ United States V Japan

បង្ខាំង​មនុស្ស​ក្នុង​កាស៊ីណូ​ សមត្ថកិច្ច​រំដោះ​បាន​ជន​ជាតិ​សៀម​៥នាក់​ ម្នាក់​ឃុំ​ជាង៨ខែ​ និង៤នាក់​ជិត១សប្តាហ៍

Posted: 15 Jul 2011 03:37 AM PDT

[Enter Caption]
ក្រុង​ប៉ោយប៉ែត ៖ ​បុរស​ជន​ជាតិ​​សៀម​ចំនួន​៥​នាក់​ត្រូវ​បានកម្លាំង​​នគរ​បាល​​នាយក​ដ្ឋាន​​ សន្តិសុខ​​ផ្ទៃ​ក្នុង​ សហការ​ជាមួយ​​ប៉ូលិស​នៃ​អធិ​ការ​ដ្ឋាន​ក្រុងប៉ោយ​ប៉ែត​ និងសមត្ថកិច្ច​​ជំនាញ​ដែល​ពាក់ព័ន្ធ​​ចូលទៅ​រំដោះ​​​​បាន​ពីកន្លែង​​ចាប់​​ បង្ខាំង​​​​​​ខុសច្បាប់​២​កន្លែងផ្សេង​គ្នា​ក្នុង​​បរិ​វេណ ​​កាស៊ីណូ​ផ្កាយ​ប្រាំ​​ Star Vegas ​ដែល​​មាន​ថៅ​​កែ​ជា​

​ភរិយា​​មន្ត្រី​ប៉េអឹម​ដែលគេ​​បាញ់សម្លាប់​​បានលេបថ្នាំ​​​ពុល​​​ដើម្បី​​ឱ្យ​​ស្លាប់​តាមប្តី​

Posted: 15 Jul 2011 03:23 AM PDT

នារីដែល​លេបថ្នាំសម្លាប់ខ្លួនស្ថិតក្នុងមន្ទីរ​ពេទ្យ
​ខេត្តស្ទឹង​ត្រែង​​ ៖ ​ស្ត្រី​​ជា​ភរិយា​​ម្នាក់ដែល​​នឹក​អាលោះអាល័យ​ពីជីវិត​ប្តីដែល​​ស្លាប់​​​ បាន​លេប​ថ្នាំ​​​ប៉ងសម្លាប់ខ្លួន​​​តាម​ប្តី​​កាលពី​​​វេលា​ម៉ោង​​​១០​​ ព្រឹកថ្ងៃទី​​​​១៥ កក្កដា ២០១១។ ស្ត្រី​រូបនេះ​​ជាភរិយា​មន្ត្រី​​ប៉េអឹមដែល​ត្រូវ​ឃាតក​​មិនស្គាល់​មុខ​បាញ់ ​ប្រហារ​​​កាលពី​រំលងអធ្រាត្រ​​​ថ្ងៃទី​​​១៣ កក្កដា ​​កន្ល​ង​ទៅ នេះ ។ ​​ទោះបីជាបែបណា ​ស្ត្រី​រូប​

ពិធី​​បួងសួង​ដល់​​បារមី​​​​យាយ​​ម៉ៅ​​ផ្លូវជាតិ​លេខ5​​​​សុំ​សេចក្តី​​​សុខ​សម្រាប់​​អ្នក​ដំណើរ

Posted: 15 Jul 2011 03:19 AM PDT

ពីសូត្រមន្តរំដោះគ្រោះលើផ្លូវជាតិលេខ៥
ក្រុងប៉ោយប៉ែត ៖ ព្រម​ជាមួយ​ការ​ពង្រឹង​​​ច្បាប់​​​ចរាចរណ៍​​ផ្លូវ​គោក​​ដើម្បី​បញ្ចៀស​​​​​ ការគ្រោះ​ថ្នាក់​​ជាយថាហេតុ​​​លើ​ដងផ្លូវ​​​​ជាតិ​​លេខ៥​ នៅ​ព្រឹក​​​ថ្ងៃទី​​១៥ កក្កដា​ គេឃើញ​​​ប៉ូលិស​ជំនាញ​​​ផ្នែក​​​ចរាចរណ៍​​​សណ្តាប់​ធ្នាប់​​សាធារណៈនៃ​​ អធិការ​​​​នគរ​បាល​​​ក្រុង​​ប៉ោយ​ប៉ែត​ ពិសេស​រួម​ទាំង​​អង្គភាព​ទាំង​មូល​​បាន​ដាក់​កម្លាំង​ត្រួត​ពិនិត្យ​​​​ ពង្រឹង​ច្បាប់​​​

​ការ​វិភាគ ៖ លោកស្រីយីង​ឡាក់ ​នឹង​ជួបស្ថាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ ​

Posted: 15 Jul 2011 03:17 AM PDT

លោកស្រី​យ៉ីងឡាក់
​ទីភ្នាក់​​​​ងា​ររ៉យទ័រ​​​ បានធ្វើ​​ការវិភាគ​​ពីនយោ​បាយ​​របស់ថៃថា ​​ក្រោយពី​​​​ការ​បោះឆ្នោត​​​​បាន​កន្លង​ផុតទៅ​​ប្រហែល​​​​​២សប្តាហ៍​ស្ថាន​ ​ភាពអធិក​អធម និងលក្ខណៈផ្អែមល្ហែម​របស់​លោកស្រី​​​យីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​ប្រធាន​​គណ​បក្ស​​ភឿថៃ ​ដែលឈ្នះ​​​ឆ្នោត​​​ហាក់ដូចជា​​​​បាន​បញ្ចប់​​ និង​ទទួល​ការ​ជ្រៀត​​ជ្រែក​​ពីមជ្ឈដ្ឋាន​នានា​​រួម​មាន​ការ​ដាក់​​​

មេ​ខ្យល់​ដឹក​នាំ​ក្រុម​អ្នក​ភូមិ​កោ​សក់​ក្លែង​ធ្វើជា​សង្ឃ​ទៅ​បិណ្ឌ​បាត​នៅ​ស្រុក​សៀម

Posted: 15 Jul 2011 03:13 AM PDT

ខេត្ត​កំពត​ ៖ ​អាជ្ញា​ធរ​ស្រុក​ដង​ទង់​ រួម​ទាំង​មន្ត្រី​ធម្មការ​ស្រុក​បាន​រក​ឃើ​ញ​ចំនួន​អ្នក​ភូមិ​ត្រពាំង​នៀល ឃុំ​ទទុង​ ស្រុក​ដង​ទង់​ ដែល​បាន​កោ​រសក់​​ធ្វើ​ជា​សង្ឃ​ក្លែង​ក្លាយ​ជា​បន្ត​បន្ទាប់​ ហើយ​ត្រូវ​​មេ​ខ្យល់​ធ្វើ​ឆាយា​ក្លែង​ក្លាយ​សម្រាប់​ឆ្លង​ដែន​ចេញ​ទៅ​បិណ្ឌ​ បាត្រ​នៅ​ស្រុក​ថៃ។ នេះ​ជា​ព័ត៌​មាន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ និង​ជា​ទង្វើ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​

រដ្ឋា​ភិ​បាល​​ជប៉ុន​​ដាក់​ជូន​​សភា​នូវ​​ថវិកា​​វិសាមញ្ញ​​២៥ពាន់​​លាន​​ដុល្លារ​

Posted: 15 Jul 2011 03:11 AM PDT

រដ្ឋា​ភិ​បាល​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា បាន​ដាក់​ជូន​សភា​របស់​ប្រទេស​នូវ​គម្រោង​ថវិកា​វិសាមញ្ញ​មួយ​សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​២០១១​ដែល​មាន​ទឹក​ប្រាក់​២.០០០​ពាន់​លាន​យេន​ប្រមាណ​ជា​២៥,៣​ពាន់​លាន​ដុល្លារ​។ គម្រោង​ថវិកា​វិសាមញ្ញ​លើកទី​២​នេះ​គឺ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ផ្តួច​ផ្តើម​គំនិត​ស្តារ​ និង​កសាង​ឡើង​វិញ​ក្រោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​កាល​ពី​ថ្ងៃ​ទី​១១ មីនា

​លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង ​ប្រតិ​កម្ម​​​​កោះហៅ​​មន្ត្រី​​​ទូតអាមេរិក​ម្នាក់​មក​​សាកសួរ​អំពីព័ត៌មាន​​​សម្ងាត់​

Posted: 15 Jul 2011 03:10 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ការ​យកឯកសារ​​នានា​ដែល​​​បានចេញ​ផ្សាយ​ដោយ​​​គេហទំព័រ​ Wikileaks និង​កំពុងត្រូវ​បាន​​​យកមក​​ចុះផ្សាយ​​​បន្ត​ដោយ​​​សារ​ព័ត៌មាន​​​ ឬ​តាមគេហទំព័រ​មួយ​​ចំនួន​កំពុងតែ​បង្ក​​ឱ្យមានការ​រំជើប​រំជួល​​​ជា​សាធា​ រណៈ នៅតាម​ប្រទេស​នានា​​​រាប់ទាំង​​នៅ​ក្នុង​ប្រទេស​កម្ពុជាផងដែរ​។

បាល់ទាត់​ប្រេស៊ីល​ស៊េរីA​ជុំទី​10សម្រាប់​ចុងសប្តាហ៍​នេះមាន​10​ប្រកួត ​ក្រុមខ្លាំងប៉ះ​ខ្លាំងថ្ងៃនេះគឺ ​៖ ​Internacional​ ​ទទួលភ្ញៀវ​ ​​Sao Paulo​ ​ចំណែកឯក្រុម ​Corinthians ​ទៅសួរសុខទុក្ខក្រុម​ ​Botafogo

Posted: 15 Jul 2011 03:07 AM PDT

ការ​ប្រជែង​​ដណ្តើម​​បាល់​គ្នា​យ៉ាង​ស្វិត​ស្វាញ​រវាង​​កីឡាករ​ក្រុម ​Corinthians​ និងកីឡាករ​ក្រុម​Santos​ កន្លងមក ​
ការ​ប្រកួត​បាល់​ទាត់​ប្រេស៊ីល​ស៊េរី​Aជុំ​ទី​10សម្រាប់​រាត្រី​ថ្ងៃ​អាទិត្យ​នេះ​មាន10ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​ពីរ​គូ​ គឺ​ Internacional ទទួល​ភ្ញៀវ​ Sao Paulo ចំណែក​ឯ​ Corinthians ទៅ​សួរ​សុខ​ទុក្ខ​ Botafogo ។ Vasco 4ប្រកួត​ក្នុង​ផ្ទះ​គឺ 2-1-1 ទាត់​​បាល់​បាន​6គ្រាប់​ និង​របូត​វិញ​4គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Cruzeiro 3-0 ក្នុង​​ផ្ទះ​ចាញ់ Corinthians 2-1 ក្រៅ​ផ្ទះ​ តែឈ្នះ Inter nacional 2-0 ក្នុង​ផ្ទះ​។

Rapid Wien​,Salzburg​(អូទ្រីសប៊ុនដេស្លីហ)​ Stromsgodset​,Molde​(ន័វែស)​ ​ជាក្រុមល្អ

Posted: 15 Jul 2011 02:52 AM PDT

ការជួបគ្នាកន្លង​មករវាងកីឡាករក្រុម ​Salzburg​និងកីឡាករក្រុម​ Austria Wien
ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​ពីរក្រប​ខណ្ឌ​គឺ​អូទ្រីស​ប៊ុន​ដេស្លី​ហ្គា​ បើក​រដូវ​កាល​ថ្មី​ និង​ន័រ​វែស​​​លីក​នៅ​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន​ Rapid Wien, Salzburg (អូ​ទ្រីស) , Molde និង Stromsgodset (ន័រ​វែស)។ Ried បញ្ចប់​រដូវ​កាល​ចាស់​លេខ​4។​ 18​ប្រកួត​​ក្នុង​ផ្ទះរឹង​មាំ​ល្អ គឺ 10-5-3 ទាត់​បាល់​បាន​25គ្រាប់​ និង​របូត​វិញ​17គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Slovan 1-1 ស្មើ Sparta2-2 បន្ទាប់​មក​ចាញ់ Cluj 1-0 ក្លឹប​មិត្ត​ភាព​ក្នុង​ផ្ទះ​ ទាំង​បី​ប្រកួត​។

ព្រះ​​សង្ឃ​វ​ត្ត​ច្បារ​អំពៅ និង​ម្ចាស់​បុរី​ទាស់​​គ្នា​រឿង​​ព្រំដី

Posted: 15 Jul 2011 02:43 AM PDT

ព្រះសង្ឃវត្តច្បារអំពៅ
រាជធានីភ្នំពេញ ៖ ព្រះ​សង្ឃ​វត្ត​ច្បារ​អំពៅ​​​ប្រមាណ​​២០​អង្គ​ដឹក​នាំដោយ​ព្រះ​ភិក្ខុ​​ហោ សុខុន ​​​ដែល​ជា​ចៅ​អធិ​ការ​វត្ត​ បាន​​ធ្វើការ​​តវ៉ាយ៉ាង​ដាច់​​អហង្កា​រ​មិន​ឱ្យ​ម្ចាស់​បុរី​ស៊ីធី​ហោស៍​ កាប់​ឆ្កា​រព្រៃ​នៅ​មុខ​វត្ត​ កាល​ពីព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ​ឆ្នាំ​២០១១ ​ដោយ​សារ​តែ​​ព្រះសង្ឃ​​ទាំង​នេះ​​​អះ​​អាង​ថា ដី​នោះ​​ជា​ដី​ស្រះ​របស់​​វត្ត។

លោ​ក​​ហេង ​ឈាង បំភ្លឺ​​​រឿង​​​ក្រុម​​ហ៊ុន​​​អាន​កូ​ចោទ​​ប្រកាន់​សាមី​​ខ្លួន​​សុំ​​នៅ​​ក្រៅ​ឃុំ​ ដើម្បី​​​ចូល​​រួម​ដោះ​​ស្រាយ​​​​បញ្ហា​ទើប​​មាន​​យុត្តិ​ធម៌

Posted: 15 Jul 2011 02:43 AM PDT

គូស្វាមី ភរិយា
រាជ​ធានីភ្នំពេញ ៖ ​ការិ​យាល័យ​និពន្ធ​​សារ​ព័ត៌​មាន​​ «កោះ​សន្តិភាព» ​ម្សិលមិញ​​នេះ បាន​ទទួល​នូវ​លិខិត​​ស្រាយ​បំភ្លឺ​​​មួយច្បាប់​របស់​លោក​ហេង ​ឈាង ​ស្វាមី​លោកស្រី​នាយិកា សកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​​ ចំពោះ​ការ​ចោទ​ប្រកាន់​​ពីសំណាក់​ក្រុម​ហ៊ុន​អាន​ កូ ​ដែល​បាន​ចុះ​ខ្សោយ​​តាម​រយៈ​​​​សារព័ត៌​មាន​ក្នុង​​ស្រុក​មួយ ។ ​លោក​​

ខុន​ រាជ​​ ​ជួប​​​ កៅ ឡាក់ ​​នៅ ​CTN ​ថ្ងៃសៅរ៍ ​ឯ ​រឿម វណ្ណៈ ​ជួប​ ង៉ែត រដ្ឋា ​នៅ ​TV3 ​ថ្ងៃអាទិត្យ

Posted: 15 Jul 2011 02:37 AM PDT

កីឡាករប្រដាល់ ខុន រាជ
រាជ​ធានីភ្នំពេញ ៖ ​ខុន រាជ ​អ្នក​​ប្រដាល់​​ចាស់វស្សា​​នៃ​ក្លឹប​កង​ពលធំ​​អន្តរា​គមន៍​​លេខ៣ ​ព្រះវិហារចង់​សាក​កម្លាំង​ជាមួយ​កៅ ឡាក់ ​មក​ពី​ក្លឹប​​កង​ពលតូច​លេខ​២៧០ នៅលើ​សង្វៀន CTN ថ្ងៃសៅរ៍ ​ទី១៦ កក្កដា ​ខណៈ​​ហូន ​សុខ​នីម មក​​ពី​ក្លឹប​​សិង្ហកីឡា​ ជួប​ហេង ​វិឆ័យ ​មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០ ។ ​គូ​នេះអត់​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ ​ប៉ុន្តែ​​ល្បិច​ប្រយុទ្ធ​​រវាង​គេ​ទាំង២​​សំបូរ​​បែប​ដូច​គ្នា។ ​​ខុន រាជ ពូកែ​ស្នៀត​កែង​​​ និងជង្គង់

ប្រកាស​សាល​ក្រម​​​ផ្តន្ទាទោស​​លើក្រុម​​​ជិះទូកទៅបាញ់​សម្លាប់​ឪពុក​កូន​​ក្នុង​ភូមិ​កោះដាច់​

Posted: 15 Jul 2011 02:27 AM PDT

ជនជាប់ចោទ​ពេល​បញ្ជូន​ទៅ​តុលាការ
​រាជធានីភ្នំពេញ​​ ៖ ​​សាល​ក្រម​​តុលាការ​​ត្រូវ​បាន​ប្រកាស​​ឡើងកាលពីព្រឹកថ្ងៃទី​​១៥ កក្កដា ២០១១ ​នៅ​សាលា​ដំបូង​រាជធានី​​ ដោយ​បាន​ផ្តន្ទា​ទោស​លើជន​ជាប់ចោទ​​​​៦​នាក់ពាក់ព័ន្ធ​​​​ការ​បាញ់​សម្លាប់​ ​​ឪពុក និង​កូន​​នៅភូមិកោះដាច់ សង្កាត់​កោះដាច់ ​ខណ្ឌ​ឫស្សីកែវ ​រាជធានីភ្នំពេញ ។ ពិធីប្រកាស​​​សាលក្រម​​​​មានលោក​ឌិន ​ស៊ីវុទ្ធី ​ប្រធានក្រុមប្រឹក្សា​​ លោក​ភូ ពៅស៊ុន លោក​យូ ប៊ុណ្ណា ចៅក្រម​​​អម និងលោក​តុប ឈុនឡុង ព្រះ​រាជអាជ្ញា​​រង​​

ប៉ាក់គីអាវ​ឈ្នះ​​ពាន​រង្វាន់​​ ​កីឡាករ​ឆ្នើម​​ប្រ​ចាំ​ឆ្នាំ​​ពី​ ​ទូរទស្សន៍​​ESPN​លើក​ទី​២

Posted: 15 Jul 2011 02:23 AM PDT

ម៉ានី ប៉ាក់គីអាវ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ Fighter of the Year
តារាប្រដាល់​របស់​ប្រទេស​ហ្វ៊ីលីពីន​ម៉ានី ប៉ាក់គីអាវ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ Fighter of the Year ដែល​ប្រារព្វ​ពិធី​នៅ​មជ្ឈមណ្ឌល ​Nokia Center ក្នុង​ទី​ក្រុង ​Los Angeles រដ្ឋ​កាលី​ហ្វ័នី​ញ៉ា​សហរដ្ឋ​អាមេរិក​កាល​ពី​​ថ្ងៃ​ពុធ​ដោយ​បានប្រជែង​យក​ឈ្នះ​កីឡាករ​សឺចូ ម៉ាទី​នេស​និង​បឺណាដ ហប់​ឃីន​ទទួល​បាន​ពាន​កិត្តិ​យស​នេះ​ជា​លើក​ទី​២ ។ ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ ESPY Fighter of the Year សម្រាប់​ឆ្នាំ​២០១១​ គឺ​ជា​គម្រោង​មួយ​របស់​ទូរទស្សន៍​ ESPN ហើយ​ត្រូវ​បាន​ផ្តល់​ជូន​ជា​ប្រ​ចាំ​ឆ្នាំ

នាយក​រដ្ឋមន្ត្រី​​​​​ឥណ្ឌា​​សន្យា​​​ចាប់ពួក​អ្នក​​វាយ​ប្រហារ​​​នៅក្រុង​​មុំ​បៃ​​មក​​​កាត់ទោស​

Posted: 15 Jul 2011 02:03 AM PDT


​នាយករដ្ឋមន្ត្រី​​​ឥណ្ឌា​​ លោក​ម៉ាន់​ម៉ូហាន់​ស៊ីង បានសន្យា​​​កាលពីថ្ងៃទី​​​១៤ កក្កដា ថា នឹងតាម​ប្រមាញ់​​មិនដក​​ដៃ​​​នូវ​ពួកអ្នក​វាយ​​​ប្រហារ​ភេរ​វ​កម្ម​​​ទាំងឡាយក្នុង​​ទីក្រុងមុំ​បៃ​។​ ការផ្ទុះ​​​៣ស្ទើរ​ដំណាលគ្នា​​​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់យ៉ាង​​​តិច​​២១នាក់ ​និង​របួស​​​១៤១​នាក់ ​កាលពីយប់ថ្ងៃទី​​​១៣ កក្កដា ក្នុងទីក្រុង​​មុំ​បៃ ក្នុង​​ឱកាស​​​នៃការ​វាយប្រហារ​​​ភេរវ​កម្ម​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!