Koh Santipheap Daily

Koh Santipheap Daily


ទាហានសៀម​​ប្រើយន្តហោះ​​ F16 ​ចំនួន​​៣​គ្រឿង​ទម្លាក់​គ្រាប់បែក​មកលើទីតាំង​​ទាហាន​កម្ពុជា​ជាច្រើន​គ្រាប់​យ៉ាង​​កក្រើក​

Posted: 25 Apr 2011 12:49 AM PDT

​ខេត្ត​​ឧត្តរ​មានជ័យ​ ៖ ​កងទាហានសៀម​​បានឈានទៅ​​ប្រើ​យន្តហោះ​ F16 ចំនួន​៣​គ្រឿង (យន្តហោះ​​​​ប្រយុទ្ធ​) ទម្លាក់​គ្រាប់​​បែក​​​ផង និង​មានការ​​បាញ់​កាំភ្លើង​​គាំទ្រ​ពី​​​ទ័ពថ្មើ​រ​ជើង​សៀម​ផង មក​លើ​ទីតាំង​​ខ្សែត្រៀម​​របស់​​ទាហាន​កម្ពុជា ​នៅ​តំបន់​ប្រា​សាទ​​តាក្របី ​​តំបន់​​​ថ្មដូន និង​រាល​ដាលជិត​ដល់​​តំបន់​ប្រាសាទ​​តាមាន់ធំ​ ​ស្ថិត​ក្នុង​​ឃុំ​គោក​​មន

ចោរ​ប្លន់​​ម៉ូតូ​តាំ​ងពី​ឆ្នាំ​២០០៩រក​មិន​ឃើញ​ទើប​ប្រទះ​ឃើញ​គេ​ជិះ​ឆ្នាំ២០១១

Posted: 25 Apr 2011 12:44 AM PDT

ជនសង្ស័យម្នាក់​ត្រូវ​បាន​ម្ចាស់ម៉ូតូប្ដឹងនគរបាលស្រុកស្ទោងឱ្យឃាត់ខ្លួន
ខេត្ត​កំពង់ធំ ៖​ ជន​សង្ស័យ​ម្នាក់​​ត្រូវ​​បាន​​ម្ចាស់​ម៉ូតូ​ប្ដឹង​នគរបាល​ស្រុកស្ទោង​ឱ្យ​ឃាត់​ខ្លួន ​​កាល​​ពី​​​ថ្ងៃ​ទី​​២៤ ​មេសា ​បន្ទាប់​ពី​​ឃើញ​​ជន​សង្ស័យ​​រូប​នេះ ​ជិះ​ម៉ូតូ​​របស់​​ខ្លួន​​ដែល​​​បាន​បាត់​​តាំង​ពី​ឆ្នាំ​​២០០៩ ។ ​លោក​អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឱ្យ​​ដឹង​ថា ​ជនសង្ស័យ​ដែល​នគរបាល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ឃឿន សុភាក់ ​ហៅភ័ណ ​អាយុ​៣២ឆ្នាំ

គណបក្ស​នយោបាយ​​ចំនួន​៣ថ្កោល​ទោស​ការ​ឈ្លាន​ពាន​​របស់​​សៀម​មក​លើ​​កម្ពុជា

Posted: 25 Apr 2011 12:35 AM PDT

រាជធានីភ្នំពេញ ៖ គណបក្សនយោបាយ​ចំនួនបីរួម​មាន​គណបក្ស​នរោត្តម​ រណឫទ្ធិ​ គណបក្ស​សិទ្ធិ​មនុស្ស និង​​​គណបក្ស​​សម រង្ស៊ី បានចេញសេចក្តីថ្លែង​ការណ៍ព្រមគ្នាមួយ​កាលពី​ថ្ងៃទី២៣និងថ្ងៃ២៤ ខែមេសា ឆ្នាំ ២០១១ ថ្កោល​ទោសការឈ្លានពានរបស់សៀមមក​លើ​កម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង​ទៅ​នេះ។

គោយន្ត​ច្នៃ​ចុះ​ចំណោត​ភ្នំ​ក្រឡាប់​ស្លាប់​២​របួស​២នៅ​ឃុំ​​ថ្ម​ដា​

Posted: 25 Apr 2011 12:34 AM PDT

ខេត្ត​ពោធិ៍​សាត់ ៖ ​គោយន្ត​​ច្នៃ​មួយ​គ្រឿង​ដែល​បើក​​ចុះ​ចំណោត​​ភ្នំ​បាន​​រអិល​​កង់​ក្រឡាប់​​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​និង​២​នាក់​ទៀត​​​​រង​របួស​ ។ គ្រោះ​ថ្នាក់​​ចរាចរ​ណ៍នេះ​បាន​កើត​ឡើង​​លើ​ខ្នង​ភ្នំ​​១៥០០​ ស្ថិត​ក្នុង​ភូមិ​ឯកភាព​​ ឃុំ​ថ្ម​ដា ស្រុក​​វាល​វែង ​​កាលពី​ថ្ងៃទី​​២៣ មេសា ​២០១១ វេលា​ម៉ោង​​២​និង​៣០​នាទី​​រសៀល

រថ​យន្ត​យី​ឌុប​បើ​ក​បុក​រថ​យន្ត​ដឹក​ថ្ម​ពី​ក្រោយ​ពេល​មេឃ​កំពុង​ភ្លៀង

Posted: 25 Apr 2011 12:21 AM PDT

រថ​យន្ត​យី​ឌុប​មួយ​គ្រឿងបា​នបើក​បុក​គូទ​រថ​យន្ត​ដឹក​ថ្ម
ខេត្ត​កំពត​ ៖ រថ​យន្ត​យី​ឌុប​មួយ​គ្រឿងបា​នបើក​បុក​គូទ​រថ​យន្ត​ដឹក​ថ្ម​ដែល​បើក​ពីមុខ​​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៣ មេសា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១​ចំណុច​ជិត​ស្ពាន​ស​ឡឥដ្ឋ​ស្ថិត​នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​អង្គ​សូ​រភី​ ស្រុក​កំពង់​ត្រាច។ យោង​តាម​មន្ត្រី​នគរ​បាល​ចរា​ចរ​ស្រុក​​ឱ្យ​ដឹង​ថា រថ​យន្ត​យី​ឌុប​ពាក់​ស្លាក​លេខ​៣​A០៦៦៧​បាត់​ដំបង​ បើក​​ពី​ត្បូង​ទៅ​ជើង

បាតុ​កម្ម​បន្ត​នៅ​យេម៉ែន​ទោះ​លោក​សា​ឡេហ៍​ប្រកាសព្រម​ចាកចេញ

Posted: 25 Apr 2011 12:18 AM PDT

បាតុករ​ជា​ច្រើន​ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី២៤ មេសា នៅ​ភាគកណ្តាល​ទី​ក្រុង ​សាណា រដ្ឋធានី​យេម៉ែន​ ទោះ​បី​មានកិច្ច​​ព្រម​ព្រៀង​​ជា​គោល​ការណ៍​ប្រកាស​នា​ពេលនេះ ដោយ​ប្រធានាធិបតី​លោកអាលី​ អាប់​ដាល់ ​ឡាហ៍​ សាឡេហ៍ ទទួល​យក​​ផែន​ការ​ចាក​ចេញ ​ពីវិបត្តិ​​ដែលគ្រោង​ឱ្យលោក​ចាក​ចេញ​ជាថ្នូរ​នឹង​ការ​ផ្តល់អភ័យ​ឯកសិទ្ធិ​ ដល់​រូប​លោក​ក៏​ដោយ ។

ការ​ប្រយុទ្ធ​គ្នា​បន្ត​នៅ​ទី​ក្រុង​មី​ស្ត្រា​តា​ដែល​រង​ការ​បាញ់​ប្រហារ​យ៉ាង​ខ្លាំង​

Posted: 25 Apr 2011 12:13 AM PDT

នៅ​ទី​ក្រុង​មី​ស្ត្រា​តា​នា​ភាគ​ខាង​លិច​លី​ប៊ី​ ដែល​មុន​នេះ​ពួក​ឧទ្ទាម​​ខំ​អ​អំពី​ការ​ដក​ថយ​របស់​កង​ទ័ព​រដ្ឋា​ភិ​បាល​នោះ ​កាល​ពី​ថ្ងៃ​ទី​២៤ មេសា រង​ការ​បាញ់​ប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក់​កង​កម្លាំង​របស់​លោក​កា​ដា​ហ្វី​ ។ កាល​ពី​ថ្ងៃ​ទី​២៣ មេសា កន្លង​មក​នេះ​កង​ទាហាន​រដ្ឋា​ភិ​បាល​ដែល​ពួក​ឧទ្ទាម​ចាប់​ខ្លួន​បាន​និយាយ​ ថា ពួក​គេ​បាន​ទទួល​បញ្ជា​ឱ្យ​ដក​ថយ​ចេញ​ពី​ទី​ក្រុង​កំពង់​ផែ​នេះ

ឆេះ​អគារ​កម្ពស់​4ជាន់​​នៅជាយក្រុង​​​ប៉េកាំង​ស្លាប់​17នាក់​

Posted: 25 Apr 2011 12:13 AM PDT

អ្នករបួសក្នុងការឆេះអគារ
​មនុស្សយ៉ាង​ហោចណាស់​​​១៧​នាក់បានស្លាប់​​បាត់បង់ជីវិត​​ និង​​២៤នាក់ទៀត​រង​របួស​នៅ​ក្នុង​​គ្រោះអគ្គីភ័យ​​ឆេះ​​អគារមួយនៅតំបន់​ ជាយក្រុង​​​ភាគខា​ងត្បូង​​ក្រុងប៉េកាំង​​ ប្រទេសចិន ​កាលពី​ព្រឹកថ្ងៃទី​​​២៥ មេសា ។ នេះបើ​តាម​ការ​​ឱ្យ​​ដឹង​ដោយ​ប៉ូលិស​ក្រុង​​​ប៉េកាំង ។​ ប៉ូលិសដដែល​​បាន​​ឱ្យ​​ដឹងទៀត​ថា ​អគ្គីភ័យ​​ឆេះ​អគារ​​នោះកើតឡើង​​នៅវេលាម៉ោង​​​១យប់​ឈានចូល​​ថ្ងៃទី​​២៥ មេសា ដោយ​​​ឆេះអគារ​​មួយ​កម្ពស់​​​៤ជាន់ នៅក្នុងសង្កាត់​​ Daxing ។

ស៊ីរី ៖ ​បាតុករ​​​3នាក់ទៀត​ស្លាប់​​ដោយ​សារ​ការ​​បាញ់​រះ​របស់កង​កម្លាំង​​សន្តិសុខ​

Posted: 25 Apr 2011 12:13 AM PDT

បាតុករស៊ីរីដែលរងការបាញ់ប្រហារ
បាតុករ​​​យ៉ាងហោចណាស់​​៣នាក់ទៀត​ បាន​ត្រូវ​ស្លាប់​ និង​ច្រើននាក់ទៀត​​​រងរបួសនៅ​​​ពេល​កង​​កម្លាំង​​សន្តិសុខ​​​ស៊ីរី និង​ប៉ូលិស​​​​សម្ងាត់​​​​វាយ​ឆ្មក់​​​​ដោយ​បាញ់រះ​​លើបាតុករ​​នៅតំបន់​ ជាប់ឆ្នេរ​សមុទ្រ​​​ភាគខាងលិចស៊ិរី ​ដោយពុំ​មាន​​ការព្រមាន​​​​ជាមុន កាលពីថ្ងៃទី​​​២៤ មេសា កន្លង​មក ។ ​​នេះ​បើ​តាម​​​ការ​ឱ្យ​ដឹង​​ដោយ​​​សាក្សីនានា ។​​ តាមវេជ្ជ​បណ្ឌិត​​មួយរូប​ឱ្យ​ដឹង​ថា ​​កងកម្លាំង​​​សន្តិសុខស៊ីរី ​​បានឡោម​​ព័ទ្ធ​​​វិហារ​អ៊ិស្លាម​​​​មួយដែលត្រូវ​​ប្រើ​ប្រាស់​​​ដើម្បី​ ព្យាបាល​​អ្នក​របួស ដោយរារាំង​មិន​​ឱ្យ​​​​នាំ​អ្នក​របួស​​​​ធ្ងន់​​១៨​នាក់ ​ទៅកាន់​មន្ទីរពេទ្យ​​ដើម្បីទទួល​​ការ​ព្យាបាល​ ។​

ក្រុម​ហ៊ុន​ហេង ចិន្តា គ្រុប​ទទួល​ទិញ​ធុង​ហ្គាស​ដែល​នាំ​ចូល​តាម​ច្រក​របៀង

Posted: 24 Apr 2011 11:38 PM PDT

ក្នុង​ឃ្លាំង​ស្តុក​ដ៏ធំ​នៅ​ច្រក​តំបន់​ចំណុច​ព្រំ​ប្រទល់​បំបែក​ស្រុក​២ គឺ​ស្រុក​ស្វាយ​ចេក និង​ស្រុក​អូរ​ជ្រៅ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្នុង​ឃ្លាំង​ស្តុក​ដ៏ធំ​នៅ​ច្រក​តំបន់​ចំណុច​ព្រំ​ប្រទល់​បំបែក​ស្រុក​២ គឺ​ស្រុក​ស្វាយ​ចេក និង​ស្រុក​អូរ​ជ្រៅ​គេ​ឃើញ​មាន​ធុង​ហ្គាស​រាប់​រយ​ធុង​កំពុង​ស្តុក​ និង​មួយ​ចំនួន​ធំ​កំពុង​ស្ថិត​នៅ​លើ​រថ​យន្ត​ដើម្បី​ដឹក​ចេញ​ទៅ​ចែក​ចាយ​តាម​បណ្តា​ខេត្ត​ដោយ​ធុង​ហ្គាស​ទាំង​នេះ​ត្រូវ​បាន​តំណាង​ក្រុម​ហ៊ុន​​អះ​អាង​ថា នាំ​ចូល​មក​បាន​បង់​ពន្ធ

វាយ​សម្លាប់​​មិត្ត​ភក្តិ​​ប្លន់​ម៉ូតូ​​គុប​យក​ទៅ​លក់​ត្រូវ​ចាប់​ខ្លួន

Posted: 24 Apr 2011 11:33 PM PDT

សាក​សព​ដេក​​ស្លាប់​ផ្កាប់​​មុខ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម
ខេត្ត​តាកែវ ៖ យុវ​ជន​​ម្នាក់​​​​បាន​ត្រូវ​​មិត្ត​ភក្តិ​​របស់​ខ្លួន​វាយ​សម្លាប់​​ប្លន់​​យក​​​ម៉ូតូ​១​គ្រឿង​ ​ដោយ​បន្សល់​ទុក​​សាក​សព​ដេក​​ស្លាប់​ផ្កាប់​​មុខ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម ។ ការ​​វាយ​សម្លាប់​​មិត្ត​ភក្តិ​នេះ​ត្រូវ​មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​បាន​កើតឡើង​​ខណៈ​ពេល​ដែល​ជន​សង្ស័យ និង​ជន​រងគ្រោះ​​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​​​បំណង​ទៅ​ច្រៀង​ខារ៉ាអូ​ខេ​​​​ តែ​ម្ចាស់​ម៉ូតូ​អត់​

ស្តេច​កំប្លែង​ពិភព​លោក​មី​ស្ទ័រ​ «ប៊ីន» ទទួលការ​អញ្ជើញ​ ឱ្យ​​ចូល​រួម​ពិធី​រៀប​អភិ​សេក​ព្រះ​អង្គ​ម្ចាស់​វីល្លៀម

Posted: 24 Apr 2011 11:28 PM PDT

កីឡា​ករ​ដេវីដ បេកខាំ និង​លោក​រ៉ូ​​វ៉ាន អ៊ែត​​គីន​សុន ឬ​​មី​ស្ទ័រ «ប៊ីន»
ទីភ្នាក់​ងារ​បរទេស​កាល​ពី​ថ្ងៃ​ទី​២៤ មេសា ផ្សាយ​ឱ្យ​ដឹង​ថា ព្រះ​រាជ​វាំង​បាក់​គី​ង​ហេម នៃ​ព្រះ រាជ​វង្ស​អង់​គ្លេស​​បាន​បង្ហើប​ឱ្យ​ដឹងពី​​បញ្ជី​ឈ្មោះ​បុគ្គ​ល​សំខាន់​ដែល​​អញ្ជើញ​ចូល​រួម​ក្នុង​​ពិធី​រៀប​អភិ​សេក​រប​ស់​ព្រះ​អង្គ​ម្ចាស់​វីល្លៀម និង​នាង​ខេត មីត​ដល​តុន ដែល​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​២៩ មេសា ដោយ​មាន​ភ្ញៀវ​ចំនួន​ជាង​២.០០០​​នាក់។ ​ក្នុង​របាយ​ការណ៍​​​​បញ្ជាក់ថា ​ព្រះ​រាជ​ពិធី​ខាង​លើ​ភ្ញៀវ​ដែល​ចូល​រួម​ទាំង​ឡាយ​ គឺ​ជា​​ក្រុម​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បីៗ​ពីគ្រប់​មជ្ឈ​ដ្ឋាន​នៅ​លើ​ពិភព​លោក ដូច​ជា​លោក​ស័រ អេល​តុន ចន កីឡា​ករ​ដេវីដ បេកខាំ និង​នាងវិច​តូ​រី​យ៉ា បេក​ខាំ។

សមត្ថ​កិច្ច​ប៉េអឹម​បង្ក្រាប​​រថយន្ត​កាមរី​ច្នៃ​ដឹក​ឈើ​គ្រញូង​១៩​កំណាត់​

Posted: 24 Apr 2011 11:24 PM PDT

ឈើគ្រញូងចំនួន១៩​កំណាត់​​ដែល​ដឹកតាមរថយន្តកាមរី​ច្នៃ​
ខេត្ត​ស្ទឹង​ត្រែង ៖ ឈើគ្រញូងចំនួន១៩​កំណាត់​​ដែល​ដឹកតាមរថយន្តកាមរី​ច្នៃ​បម្រុង​យក​ទៅ​លក់​នៅ​​ប្រទេស​វៀតណាម ត្រូវ​​សមត្ថ​កិច្ច​កងរាជអាវុធហត្ថខេត្ត ស្ទាក់ចាប់បាននៅ​ចំណុចចំការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង។ ការចុះបង្រ្កាបនេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១​រំលងអធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី២៣ មេសា

ចោរ​​​២នាក់​​​​កាច់​សោ.ក​​​ម៉ូតូបាន​​១​គ្រឿង ​​ពេលម្ចាស់ជិះ​​​ម៉ូតូ​មួយ​គ្រឿងទៀត​​​​ដេញ​​​​តាម​​ប្លន់​​មួយ​ទៀត​

Posted: 24 Apr 2011 11:13 PM PDT

ក្រុម​ចោរ​​បាន​ដក​​កាំភ្លើង​​បាញ់​​គំរាម​​២គ្រាប់​យកម៉ូតូ​នោះ​១គ្រឿង​​​ទៀត
រាជធានីភ្នំពេញ ៖ ​ចោរប្លន់​​ម៉ូតូ​២នាក់ ប្រដាប់ដោយ​​​អាវុធខ្លី​​​១ដើម បាន​ធ្វើស​កម្ម​ភាព​កាច់សោ​.ក​ម៉ូតូ​ម៉ាកឌ្រីម​ C125 ស៊េរី​ឆ្នាំ​​២០១០ ​​មួយ​គ្រឿង​ជិះ​គេចខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់​​ហើយ​​ពេលនោះ​​ម្ចាស់ម៉ូត និង​​បង​ប្អូន​​បាន​ជិះ​ម៉ូតូម៉ាកឌ្រីម​ C125 ស៊េរី​ឆ្នាំ​២០១០ ​មួយគ្រឿង​​ទៀត​ដេញ​តាម​​ពីក្រោយ​ លុះ​ដល់​ពាក់​​កណ្តាល​​ផ្លូវ​​​ក្រុម​ចោរ​​បានបាញ់​

បុរសម្នាក់ត្រូវ​​​​ឃាត​ជន​រឹត.ក​សម្លាប់​ក្នុង​​បន្ទប់ដេក​​​យ៉ាង​អាថ៌​កំបាំង​

Posted: 24 Apr 2011 09:05 PM PDT

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់ត្រូវ​​បាន​ឃាត​ជន​​​​​រឹត.កសម្លាប់​ក្នុងបន្ទប់​​​ដេកជា​ច្រើន​​​ម៉ោង​​ទើបត្រូវ​គេប្រទះឃើញ​​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាងខ្លាំង​​​កាលពី​​វេលាម៉ោង​​​​៦​និង​​៣០​ល្ងាច​នាទី​​​ថ្ងៃទី​​​​២៤ មេសា ​២០១១ ​​​នៅ​ចំណុច​ផ្ទះ​លេខ​​១០ ​បន្ទប់​លេខ​​​​១១០ ផ្លូវ​​​លេខ​​១៣៤ ភូមិ​ទី​៥ ​ក្រុម​​​​២៩ សង្កាត់​វាល​វង់ ​​​ខណ្ឌ​៧​មករា

តារាហូលីវូដ​ នាងលីន​សេ ឡូហាន ​ត្រូវកាត់ទោស​​​ដាក់ពន្ធនាគារ120​​ថ្ងៃ និង​ធ្វើការ​​​តាមសហគមន៍​​​ជិត​500ម៉ោង​

Posted: 24 Apr 2011 08:59 PM PDT

​នាង​លីន​សេ ឡូហាន ពេលនាំខ្លួន
តាមប្រភពព័ត៌​មាន​​បរទេស​ឱ្យ​ដឹង​ថា ​នាង​លីន​សេ ឡូហាន ​​ដែល​ជា​តារាភាពយន្ត​​​ហូលីវូដ មានរឿងអាស្រូវច្រើនបំផុត​កាលពីថ្ងៃទី​២៣ មេសា កន្លង​​​មក ត្រូវ​​តុលាការ​​​កាត់ទោស​ដាក់​ពន្ធនាគារ​​​​រយៈ​​​១២០​ថ្ងៃ​​ពី​​បទ​រំលោភ​​បំពាន​​​ការ​កាត់ទោស​​​ដាក់ពន្ធនាគារ​​សាកល្បង​​​​​កាលពី​ឆ្នាំ​២០០៧ ​​របស់​នាង ។ នាង​ត្រូវ​​បានកាត់ទោស​​ដាក់ពន្ធនាគារ​​រយៈ​ពេល​​១២០ថ្ងៃ​នេះ ដោយ​​សារ​​​​​ការចោទប្រកាន់​​​ពីបទ​​​លួច​​គ្រឿង​អលង្ការ​​ពីហាង​​លក់គ្រឿង​​អលង្ការ​មួយនៅក្នុង​​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ កាលពីប៉ុន្មាន​ខែ​កន្លង​មក​​​ ។

លួច​ឈើ​ប្រណីត​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់ស្ពឺ​ត្រូវ​បាន​បក​ស្បែក​

Posted: 24 Apr 2011 08:46 PM PDT

អ្នក​​លួច​ឈើ​ប្រណីត​ចំនួន​៦​នាក់​ត្រូវ​​ប៉េ​អឹម​ចាប់​ខ្លួន​បាន​៣​នាក់​
ខេត្ត​កំពង់​ស្ពឺ​ ៖ អ្នក​​លួច​ឈើ​ប្រណីត​ចេញ​ពី​ការិយា​ល័យ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ស្ពឺ​ចំនួន​៦​នាក់​ត្រូវ​​ប៉េ​អឹម​ចាប់​ខ្លួន​បាន​៣​នាក់​ ហើយ​បញ្ជូន​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់​។ លោក​អនុ​សេនីយ៍​ឯក​ឌិន ផារឹទ្ធិ​ ប្រធាន​ការិ​យា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៃ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ឱ្យ​ដឹង​ថា

លាក់​កាំ​ភ្លើង​ទុក​ដោយ​ខុស​ច្បាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

Posted: 24 Apr 2011 08:41 PM PDT

ខេត្ត​កំពង់​ធំ ៖ កាំ​ភ្លើង​​សេកា​មួយ​ដើម និង​គ្រាប់​មួយ​​បង់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​​ស្រុក​ស្ទោង​រក​ឃើញ​ក្នុង​លំនៅ​ឋាន​ឈ្មោះ​​ពៅ ផល្លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​រស់​ក្នុង​ភូមិ​ស្ពាន​គ្រង​ ឃុំ​ចំណា​រក្រោម​ ស្រុក​ស្ទោង​ បន្ទាប់​ពី​ភ្នាក់​ងារ​​សមត្ថកិច្ច​ផ្តល់​ព័ត៌​មាន​ថា បុរស​រូប​នេះ​លាក់​ទុក​ជា​យូរ​មក​ហើយ

ស្លាប់​ជាង​500​នាក់​ក្នុង​អំពើ​ហិង្សា​​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅនីហ្សេរីយ៉ា

Posted: 24 Apr 2011 08:35 PM PDT

ពួក​ជន​សង្ស័យ​ចូលរួម​ក្នុង​ការ​បះបោរ​នៅ​នី​ហ្សេរីយ៉ា
អង្គ​ការ​ក្រៅ​​រដ្ឋាភិបាល​​នីហ្សេរីយ៉ា​​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ​មួយអះ​អាង ​​កាលពីថ្ងៃទី២៤ មេសា ថា ​មនុស្ស​​ដល់​ទៅ​ជាង​៥០០នាក់​បាន​ត្រូវ​ស្លាប់ នៅភាគ​ខាង​ជើង​​នីហ្សេរីយ៉ា​ដែល​ពល​រដ្ឋ​ភាគ​ច្រើន​​កាន់​សាសនា​អ៊ិស្លាម​​ ក្នុងអំពើ​ហិង្សា​ទាំង​ឡាយ​​ដែល​កើត​មាន​ក្រោយ​ការ​បោះឆ្នោត​​ប្រធានាធិបតី​ កាលពីថ្ងៃទី១៦ មេសា ​កន្លងមក​នេះ ។ ​អង្គ​ការ​ CIVILS RIGHTS CON-GRESS ​ដែល​ផ្អែក​លើ​តួលេខ​​ទាំង​ឡាយ​ប្រមូល​ផ្តុំ​​ដោយ​ក្រុម​របស់​ខ្លួន​ មុននេះរៀបរាប់​​ពីមនុស្ស

សៀមប្រើ​​ចារ​កម្ម​ចូលមក​​ស៊ើប​ការណ៍​​​ក្នុង​ជំរំ​យោធា​កម្ពុជា​ត្រូវចាប់ខ្លួន​​​៤នាក់​និង​​ឆ្កែ​​១ក្បាល​

Posted: 24 Apr 2011 08:14 PM PDT

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ខណៈសង្គ្រាម​​​រវាង​កម្ពុជា និងសៀម​​កើតឡើង​​នៅ​ឯព្រំដែន​​យ៉ាង​តាន​តឹង​​ ហើយ​ការ​​ប៉ុនប៉ង​​​វាយកាន់កាប់​តំបន់​ប្រាសាទ​​តាមាន់​ធំ និង​តំបន់​ប្រាសាទ​​តាក្របី​ ​របស់​សៀម​ មិន​​​ទាន់ទទួល​បានលទ្ធផល​នោះ ​គេ​បា​នប្រើ​​​​នូវ​មធ្យោ​បាយ​​ចារ​កម្មជា​​បន្ថែមទៀត ​​ដោយ​ឱ្យមនុស្ស​​​ច្រើននាក់​​ក្លែង​ខ្លួន​​ចូលមក​​​ស៊ើប​ការណ៍​​​នៅជំរំ​​​យោធា​​របស់​កម្ពុជា

អតីតប្រធានាធិបតី​អេហ្ស៊ីប​​លោកមូបារ៉ាក់ ​​នឹង​ត្រូវ​​​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​​ក្បែរ​ក្រុង​​គែរ​

Posted: 24 Apr 2011 08:11 PM PDT

លោកមូបារ៉ាក់
អគ្គរដ្ឋ​អាជ្ញា​​អេហ្ស៊ីប លោក Abdel Maguid Mahmoud កាលពីថ្ងៃទី​​២៤ មេសា កន្លង​មក​​ បានបញ្ជា​​ឱ្យផ្ទេរ​អតីតប្រធានាធិប​តី​​​​​លោក​ហូស្នី មូបារ៉ាក់ ​ទៅមន្ទីរពេទ្យ​​​យោ​ធា​​ទំរាំ​​​មន្ទីរពេទ្យ​​ពន្ធនាគារ Tora រៀប​ចំរួច​រាល់​​ដើម្បី​​ទទួល​​លោក ។​ ទីភ្នាក់ងារ​​​ព័ត៌​មាន​​រដ្ឋ​អេហ្ស៊ីប ​MENA បាន​ដកស្រង់​សម្តី​​ប្រភព​ផ្លូវ​ការ​​​មួយដែល​​និយាយ​ថា លោកមូបារ៉ាក់ ​បច្ចុប្បន្ន​កំពុង​សម្រាក​​​ព្យាបាល​នៅ​​មន្ទីរពេទ្យ​​នៅ​តំបន់​​ រមណីយដ្ឋាន​​សមុទ្រ​ក្រហម

ជប៉ុន ៖ ទាហាន​ជិត​25.000នាក់​ប្រមូល​តាម​រក​សាក​សព​អ្នក​ស្លាប់​

Posted: 24 Apr 2011 08:05 PM PDT

ព្រះចៅអធិរាជជប៉ុន
ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ មេសា ថា កង​ទ័ព​ជប៉ុន​បើក​ធ្វើ​បេសកកម្ម​ធំ​មួយ​តាម​សមុទ្រ​ និង​តាម​ជើង​គោក​ដើម្បី​ស្វែង​រក​សាក​សព​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្ត​ រាយ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មីកាល​ពី​ថ្ងៃទី​១១ មីនា កន្លង​មក​នេះ​។ សរុប​ទាហាន​ចំនួន​២៤.៨០០​នាក់​នឹង​ត្រូវ​ប្រមូល​ចាប់​ពី​ថ្ងៃ​ទី​២៥ មេសា ទៅ​សំរាប់​ការ​រុក​រក​រយៈ​ពេល​២​ថ្ងៃ​ក្នុង​តំបន់​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ ដី​ និង​ស៊ូ​ណា​មី​។

នគរបាល​​ចរាចរ និង​យោធា​ម្នាក់​​ក្របួច​​​.ក​អាវ​​គ្នា​​ រឿងជិះ​ម៉ូតូ​មិន​​ពាក់មួក​សុវត្ថិភាព​

Posted: 24 Apr 2011 07:59 PM PDT

មន្ត្រី​​​យោធា​ស្លៀក​​ពាក់ស៊ីវិល​​ពាក់​កណ្តាល​​​​នោះ​​​ជិះម៉ូតូ​​​មិន​ពាក់​មួកសុវត្ថិភាព​​​​
​ខេត្ត​បាត់ដំបង​ ៖ ​ការប៉ះទង្គិច​គ្នាមួយ​​ប្រាវ​​​រហូត​ឈានដល់​​​ក្របួច​​.កអាវ​​គ្នាទៅវិញ​ទៅមក ​រវាង​មន្ត្រីយោធា​​ម្នាក់​ជាមួយ​មន្ត្រី​​នគរបាល​​​ចរា​ចរ​​​ ដែលកំពុង​​​​អនុវត្ត​ច្បាប់​​​ដោយសារតែ​រឿង​​មិនពាក់មួក​សុវត្ថិភាព បានធ្វើ​​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំងដល់ប្រជា​ពលរដ្ឋ​​ និងអ្នក​ដំណើរ​​​​កាលពីថ្ងៃទី​​​​២៤ មេសា ​នៅចំណុច​​​ផ្លូវ​​លេខ​​​២​កន្លះ ​(ផ្លូវ​​​បែកគ្នា​៤)

ទុស្សេ​ខ្សែភ្លើង​​នៅទីស្នាក់​ការ​​អង្គការ​CHCធ្វើ​ឱ្យ​ផ្អើល​​​អ្នក​ស្រុក​

Posted: 24 Apr 2011 07:53 PM PDT

មានការ​​ទុស្សេ​​​​​ខ្សែភ្លើង​នៅក្នុង​​បន្ទប់​​បុគ្គលិក​​ដែល​​កំពុង​ធ្វើ​ការ​
ខេត្ត​ស្វាយ​រៀង ៖ មាន​ការ​​ភ្ញាក់​ផ្អើល​​​មួយ​យ៉ាង​ខ្លាំង​​បាន​កើត​ឡើង​នៅទីស្នាក់​​ការ​គណៈ​កម្មាធិការ​សុខភាព​ដើម្បី​កម្ពុជា​​​(CHC)ដោយ​សារ​​តែ​មានការ​​ទុស្សេ​​​​​ខ្សែភ្លើង​នៅក្នុង​​បន្ទប់​​បុគ្គលិក​​ដែល​​កំពុង​ធ្វើ​ការ​ ហើយ​​ក្រុម​​បុគ្គលិក​​ទាំង​នោះ​នាំគ្នា​​រត់​​ចេញ​មក​ក្រៅរួចយក​បំពង់​ពន្លត់​​អគ្គីភ័យ​​​ទៅ​​​បាញ់​ពន្លត់​​ និង​​ខ្លះ​យកទឹក​ទៅ​ជះ​​លើ​​​កន្លែង​​ដែល​មាន​ភ្លើង​

ទុស្សេ​ចរន្ត​អគ្គិ​សនី​ឆាប​ឆេះ​អស់សម្ភារ​ក្នុង​​អគារ​​អធិការ​ដ្ឋាន​ក្រុង​

Posted: 24 Apr 2011 07:50 PM PDT

អធិការដ្ឋាន​​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​អស់សម្ភារ​ឯក​សារ​ខាង​ក្នុង​​
ខេត្ត​កំពង់​ឆ្នាំង ៖ អធិការដ្ឋាន​​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​អស់សម្ភារ​ឯក​សារ​ខាង​ក្នុង​​កាល​ពី​វេលា​ម៉ោង​១០ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ​មេសា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​របស់​ស្នង​ការ​ដ្ឋាន​ចំនួន​២​គ្រឿង​​បាន​ចេញ​ជួយ​ពន្លត់​បាន​ទាន់​ពេល​វេលា​

ឡិច​ស៊ីស​300បុក​ជាមួយ​ហ៊ីណូ​ខូច​ខាត​ទាំង​ពី​រ​យ៉ាង​ដំណំ​

Posted: 24 Apr 2011 07:46 PM PDT

រថ​យន្ត​ហ៊ីណូ​​ក្រឡាប់​ផ្ងារ​ជើង និង​ដាច់​ជ្រុះ​​ប្រអប់​លេខ
ខេត្ត​កណ្តាល​ ៖ រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​RX ៣០០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q៩៩៨៧​ បាន​បុក​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​ជាមួយ​រថ​យន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ស​២,៥​តោន​ ពាក់​ស្លាក​លេខ​៣A៥២៦៥ ខណៈ​បើក​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឱ្យ​រថ​យន្ត​ឡិច​ស៊ីស​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ចំណែក​រថ​យន្ត​ហ៊ី​ណូ​ក្រឡាប់​ផ្ងារ​ជើង​ជ្រុះ​ដាច់​ប្រអប់​លេខ​

​ប្រធាន​អាស៊ាន​​​ពន្យារពេល​​មក​កម្ពុជា ​ធ្វើ​ឱ្យ​ការ​បញ្ជូន​​​អ្នក​សង្កេត​ការណ៍​​ត្រូវ​​ពន្យារតទៅទៀត​

Posted: 24 Apr 2011 07:38 PM PDT

រដ្ឋ​មន្ត្រី​​​ការ​បរទេស​ឥណ្ឌូណេស៊ី​​​​និង​ជា​ប្រធាន​អាស៊ាន លោកម៉ាទី ណាតា​ឡេហ្គា​វ៉ា
រាជធានីភ្នំពេញ ៖ គម្រោង​អញ្ជើញ​​​មក​កាន់​កម្ពុជា​​របស់រដ្ឋ​មន្ត្រី​​​ការ​បរទេស​ឥណ្ឌូណេស៊ី​​​​និង​ជា​ប្រធាន​អាស៊ាន លោកម៉ាទី ណាតា​ឡេហ្គា​វ៉ា ​ដើម្បី​ចុះ​ហត្ថលេខា​​​លើកិច្ច​ព្រមព្រៀង​​​ជា​មួយ​កម្ពុជា ក្នុង​​ការបញ្ជូន​​អ្នក​សង្កេតការណ៍​ឥណ្ឌូ​ណេ​ស៊ី​​មក​កាន់​​តំបន់ព្រំដែន​​​ដែលមានជម្លោះ​​​រវាង​កម្ពុជា-ថៃ ដែលគ្រោង​នឹង​​​ធ្វើ​ឡើង​នៅ​ថ្ងៃទី​​​២៥ មេសា នេះ ត្រូវ​បាន​ពន្យារពេល​​​វិញហើយ

កូ​វ៉ែត​ផ្តល់ប្រាក់​ជិត​​200លាន​ដុល្លារ​​ទៅ​ឱ្យ​ក្រុមប្រឆាំងលីប៊ី​

Posted: 24 Apr 2011 07:37 PM PDT

អ្នកនយោបាយប្រឆាំងលីប៊ីរបស់ក្រុមប្រឆាំង
ប្រទេសកូ​វ៉ែត​​និយាយកាលពីថ្ងៃទី​​២៤ មេសា ​កន្លង​មកថា ខ្លួននឹង​​ផ្តល់ប្រាក់​​១៨០​លាន​ដុល្លារ​អាេមរិក ​ទៅ​ឱ្យ​ក្រុមប្រឆាំង​​​លីប៊ី ​ក្រោយ​ពី​មេដឹកនាំ​ក្រុមនេះ​ លោក Murstafa Abdul Jalil ​មក​​បំពេញ​ទស្សន​កិច្ច​​នៅក្នុង​ប្រទេស​ខ្លួន ។​ លោក Jalil និយាយថា ប្រាក់​ទាំង​នេះនឹង​ត្រូវ​ប្រើប្រាស់​​ដើម្បីបើក​ប្រាក់ខែ​​ឱ្យ​បុគ្គលិក​​​ ​ក្រុមប្រឹក្សា​​​បណ្តោះអាសន្ន​​ជាតិ ។​

ប្រយុទ្ធគ្នានៅ​ស៊ូដង់​ខាង​ត្បូងស្លាប់​57នាក់​

Posted: 24 Apr 2011 07:37 PM PDT

កង​សេនាជន​យ៉ាងហោចណាស់​​៥៧​នាក់ ​​ក្នុង​នោះ​មានមន្ត្រី​​​ជាន់​ខ្ពស់ជា​ច្រើននាក់ ដែលមាន​ភក្តី​​ភាព​ចំពោះ​មេ​ដឹកនាំ​​កង​សេនា​​ជន លោក Gabriel Tang បានត្រូវស្លាប់​នៅ​ស៊ូដង់​​​ខាង​ត្បូង​​នៅពេល​កង​កម្លាំង​​របស់​លោក Tang បើកការ​វាយប្រហារ​​ទៅលើ​កង​ទ័ព​​រំដោះ​ប្រជា​ជន​​ស៊ូ​ដង់។ នេះ​បើ​តាមការ​ឱ្យ​​ដឹង​​ដោយ​មន្ត្រី​​ស៊ូដង់​​​ខាង​ត្បូង កាលពីថ្ងៃទី​​២៤ មេសា ​​កន្លង​មក ។​

បើក​រថយន្ត​​ទាំង​បែក​កង់​ មេ​ព្រៃ​សង្ស័យ​​ដេញ​ចាប់​បាន​​ឃើញ​​ដឹក​ឈើ​​​ប្រណីត

Posted: 24 Apr 2011 07:35 PM PDT

រថយន្ដ​កាម​រី​ឆ្លាម​ព​ណ៌​​ខ្មៅ​មួយ​គ្រឿង​ដែល​ដឹកឈើ​ប្រណីត​
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ដ​កាម​រី​ឆ្លាម​ព​ណ៌​​ខ្មៅ​មួយ​គ្រឿង​ដែល​ដឹកឈើ​ប្រណីត​ត្រូវ​បាន​មន្ដ្រី​​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​បរិបូ​ណ៍​ដេញ​​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ ថ្ងៃ​ទី​២២ មេសា នៅ​ចំណុច​ភូមិ​អូរ​រំចេក ឃុំ​ចក ខណៈ​ដែល​រថយន្ដ​នោះ​ប្រឹង​បើក​ទាំង​បែក​​កង់​គួរ​ឱ្យ​សង្ស័យ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!